យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

សត្វលាធ្លាក់អណ្ដូង

ចេញថ្ងៃទីៈ [03-10-2015] | បើកមើលៈ 4185 | Print |



អ្វីគ្រប់យ៉ាង សុទ្ធជាពរជ័យទាំងអស់…

            ជាការពិតណាស់សម្រាប់មនុស្សទូទៅដែលថា អ្នកណាក៏មិនចង់ឲ្យជីវិតរបស់ខ្លួនជួបឧបសគ្គ គ្រោះភ័យអន្ដរាយទាំងឡាយ
ទាំងពួងឡើយ។ សូម្បីតែការជូនពរគ្នា ឬការបន់ស្រន់បួងសួងអ្វីៗក៏យើងម្នាក់ៗតែងតែប្រាថ្នាឲ្យជីវិតបានរួចផុតពីរគឺឧបសគ្គនិងឧបទ្រព
ចង្រៃទាំងនោះដែរ។ ប៉ុន្តែឧបសគ្គនិងជីវិតពិតរបស់មនុស្សវាប្រៀបបានដូចជាស្រមោលអន្ទោល​តាមប្រាណដូច្នោះ បើយើងត្រូវការពន្លឺ
កាន់តែខ្លាំង យើងនឹងឃើញស្រមោលកាន់តែច្បាស់ និងផ្ទុយទៅវិញ បើមិនចង់ឃើញស្រមោលទេ មានជម្រើសតែម្យ៉ាងតែប៉ុណ្ណោះ
គឺយើងត្រូវតែរស់ក្នុងទីងងឹត។ តើយើងសុខចិត្តទទួលយកជម្រើសបែបនេះឬ?​  ឥទ្ធិពលរបស់ឧបសគ្គ ប្រៀបដូចជាកំលាំងខ្យល់បក់
ដូច្នោះដែរ…

          «ខ្លែងដែលហោះឡើងខ្ពស់ទៅលើ លុះត្រាតែមានតែខ្យល់បក់បញ្ច្រាសពុំមែនហោះបណ្ដោយខ្យល់នោះទេ»

          «ទាល់តែមានរលកនិងខ្យល់ព្យុះធំៗ ទើបមានអ្នកដើរកប៉ាល់ដល់ពូកែៗ»

          មានសត្វលាមួយក្បាលបានរអិលជើងធ្លាក់ទៅក្នុងអណ្ដូងដែលរីងស្ងួតមួយ។ ម្ចាស់របស់វាព្យាយាមរកវិធីជួយវាឲ្យឡើងផុតពី
អណ្ដូងនោះ ប៉ុន្តែក្រោយពីខំព្យាយាមអស់ជាច្រើនម៉ោងហើយក៏នៅតែមិនអាចជួយទាញសត្វលានោះឲ្យចេញពីអណ្ដូងបាន សត្វលា
បានត្រឹមតែស្រែថ្ងួចថ្ងូរយ៉ាងសែនទារុណ្ឌនៅក្នុងអណ្ដូង ទីបំផុតម្ចាស់នឹកអស់សង្ឃឹមថានឹងគ្មានផ្លូវណាអាចជួយសង្គ្រោះសត្វលាដ៏
កម្សត់នេះបានទៀតទេ ហើយម្យ៉ាងទៀតគាត់គិតថា សត្វលាមួយក្បាលនេះវាមានអាយុច្រើនណាស់ទៅហើយ មិនសមនឹងតម្លៃដែល
ត្រូវខំហត់នឿយលំបាកក្នុងការអូសវាចេញពីអណ្ដូងនោះទេ រីឯអណ្ដូងនោះក៏មុខជាមិនអាចប្រើការអ្វីទៀតបានដែល មិនយូរមិនឆាប់
ក៏នឹងត្រូវលុបចោលមិនខាន។

          គិតដូច្នោះហើយ ម្ចាស់លាក៏ចេញទៅតាមរកអ្នកភូមិឲ្យនាំគ្នាមកជួយលុបអណ្ដូងនឹងកប់សត្វលានេះទៅជាមួយតែម្ដងទៅដើម្បី
កុំឲ្យវេទនាភ្នែកឃើញវារងទារុណ្ឌកម្មតទៅទៀត។ អ្នកភូមិក៏នាំគ្នាយកចបកាប់ ចបប៉ែលនឹងបង្គីមកជួយលើកដីចាក់បំពេញអណ្ដូង។

          នៅពេលនោះ សត្វលាក៏ដឹងទៀតថា ជតាកម្មរបស់ខ្លួនកំពុងតែឈានទៅរកផ្លូវណាហើយ។ ក្រោយពីយំទួញសោកសង្រេងមួយ
សន្ទុះ វាក៏ឈប់យំ។ ពេលលែងឮសម្រែករបស់សត្វលា ម្ចាស់លានឹងអ្នកភូមិដែលមកជួយចាក់ដីនឹកឆ្ងល់ស្មានតែសត្វលាដាច់ដង្ហើមស្លាប់
ទៅហើយ? តែពេលដែលពួកគេនាំគ្នាឈ្ងោកមើលទៅបាតអណ្ដូង ស្រាប់តែអ្វីៗបែរជាផ្ទុយពីការស្មានរបស់ពួកគេទៅវិញ។ នៅពេល
មនុស្សនៅខាងលើចាក់ដីទម្លាក់ទៅដីក៏ធ្លាក់ទៅចំពីលើខ្នងរបស់សត្វលាតែលាបានគ្រវីខ្លួនរលាស់ដីចេញឲ្យជ្រុះធ្លាក់ទៅក្រោម រួចវាក៏
ប្រឹងលើកជើងមកឈរពីលើគំនរដីនោះវិញ។

          សត្វលាធ្វើតាមវិធីនេះជាបន្ដបន្ទាប់។ រាល់ពេលដែលគេចាក់ដីទៅ សត្វលាក៏កាន់តែឈរបានខ្ពស់បន្តិចម្ដងៗ រហូតទាល់តែគេចាក់
ដីឡើងដល់មាត់អណ្ដូងក្នុងខណៈពេលដែលអ្នកស្រុកគ្រប់គ្នាកំពុងតែស្រឡាំងកាំងនោះ សត្វលាក៏បោះជំហានចេញមកក្រៅអណ្ដូង ហើយ
បោលគេចយ៉ាងលឿនចេញពីអណ្ដូងនោះទៅ។

          សត្វលាដែលធ្លាប់តែយំត្អូញត្អែរឲ្យគេជួយ តែក្រោយមកវាបានប្រើដីដែលគេចាក់ទម្លាក់ដើម្បីកប់ខ្លួនវានោះ យកមកធ្វើជាកាំជណ្ដើរ
ឡើងរហូតដល់មាត់អណ្ដូង ហើយបានរួចជីវិតក្នុងពេលនោះទៅ។

          លោកអាប្រាហាម លិនខូលន៍ ត្រូវបានគេលើកតម្កើនជាខ្លាំងដោយសារតែលោកអាចប្រឈមមុខនឹងឧបសគ្គដែលអ្នកដទៃទទួល
ស្គាល់មុខជាមិនអាចយកឈ្នះបាន….តែលោកអាចធ្វើបាន។ ក្ដីបរាជ័យ ក្ដីអសង្ឃឹម ក្ដីទុក្ខលំបាកក្នុងរយៈកាលដំបូងៗនៃជីវិតបានប្រែក្លាយ
ឲ្យទៅជាភាពឈ្លាសវៃមុតស្រួចដែលមនុស្សធម្មតាទូទៅមិនដែលជួបប្រទះ។ លិនខូលន៍ មានមធ្យោបាយពិសេសផ្ទាល់ខ្លួនម្យ៉ាងដែលអាច
សាងកម្លាំងចិត្តដល់ខ្លួនជាជាងទទួលការចុះចាញ់ដែលទោះជាគ្មានសង្ឃឹមថាឈ្នះក៏ដោយ។

          លោកប្រៃអាន់ ទ្រេស៊ីល ធ្លាប់មានមតិមួយគួរឲ្យចាប់អារម្មណ៏ថា ប្រសិនបើយើងមើលទៅវិបត្តិអ្វីមួយដោយដកខ្លួនមកឈរពីចម្ងាយ
វាក៏នឹងក្លាយជា«ស្ថាន៍ការណ៍»អ្វីមួយ។ ពេលយើងវិភាគត្រិះរិះពីរស្ថានការណ៍ នោះគឺជាការចោទឆ្លើយ។ ប៉ុន្ដែបើយើងរិះរកពីវិធីយកឈ្នះលើ
វា នោះវាក៏នឹងក្លាយមកជា«ឱកាស»។ ហេតុនេះវិបត្តិមុខជានឹងក្លាយជាឱកាស។

          វិបត្តិតែងជួយឲ្យយើងបានពង្រឹងពង្រីកសក្ដានុពល ដើម្បីបំពេញដល់ការពេញចិត្តក្នុងជីវិត។ ដរាបណាយើងគិតថាវាជាឱកាស ពេល
មានវិបត្តកាន់តែធំវានឹងធ្វើអ្វីៗឲ្យជីវិតបានកាន់តែច្រើនយ៉ាងនោះដែល ប៉ុន្ដែបើយើងពុំទាន់ដែលធ្លាប់បានចូលប្រឡូកសាកល្បងចោទឆ្លើយអ្វី
នៅឡើយទេ យើងពិតជាពុំមានថ្ងៃដឹងថាតើខ្លួនមានសមត្ថភាពដល់កម្រិតណានោះ ឡើយ។

          ជាពិតណាស់ យើងត្រូវតែមានបទពិសោធក្នុងជីវិត ក្ដីលំបាក ឬការប្រថុយថានទាំឡើយ…អ្វីទាំងនេះវាអាស្រ័យនៅត្រង់ថា តើយើង
ដោះស្រាយជាមួយវាដូចម្ដេច។ ក្រោយពេលដែលយើងដោះស្រាយ ទោះបីជាឈ្នះឬចាញ់វាសុទ្ធតែជាមេរៀនល្អៗសម្រាប់យើងទៅថ្ងៃក្រោយ។
លោកណាប៉ូលលេអុង ហ៊ីលធ្លាប់បាននិយាយថា «ប្រសិនបើយើងសម្លឹងទៅរឿងដែលកន្លងទៅនៃជីវិត យើងនឹងមើលឃើញថាអ្វីដែល
កើតឡើងចំពោះរូបយើងសុទ្ធតែជារឿងល្អៗទាំងអស់»

          សូម្បីតែសត្វលាដែលធ្លាប់តែទន់ជ្រាយ យំអណ្តឺតអណ្តក…

          តែវាបានកែប្រែមច្ចុរាជដែលប៉ុនប៉ងយាយីជីវិតខ្លួន

         ឲ្យក្លាយមកជាសេនាជួយជាកម្លាំងជំរុញខ្លួនឲ្យឆ្លងផុតពីឧបសគ្គ…

         ហេតុនេះ យើងសូមជួនចំណងដៃដល់លោកអ្នកម្យ៉ាងគឺ

          «ទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ….អ្នកតែងទទួលបានពរជ័យដ៏មានតម្លៃជានិច្ច»។ 

Book not found !!!!!!!!!! ​       

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017