យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើជំងឺអាងលេសមានផលប៉ះ​​ពាល់ដូចម្តេច?

ចេញថ្ងៃទីៈ [09-07-2012] | បើកមើលៈ 6784 | Print |



 « ការចុះចាញ់មុនប្រយុទ្ធ ជាជំងឺរបស់មនុស្សកំសាក ការចុះចាញ់មុនប្រយុទ្ធ ជាជំងឺដ៏គ្រោះថ្នាក់ប្រចាំជីវិត។ »

ដើម្បីធ្វើដំណើរឆ្ពោះទៅរកជោគជ័យ អ្នកត្រូវរៀនសូត្រ តាមបុគ្គលដែលធ្លាប់ទទួលជោគជ័យមកពីមុន។​ សិក្សាពី
ពួកគេឲ្យបានល្អិតល្អន់ថា​ តើហេតុអ្វីទើបគេសម្រេចជោគជ័យ? ពេលចាប់ផ្តើមសិក្សា យ៉ាងស៊ីជម្រៅ​ហើយអ្នកនឹង
រកឃើញថា អ្នកដែលបរាជ័យច្រើនតែមានជំងឺ ស្លាប់ផ្លូវចិត្ត ដែលយើងហៅថា ជំងឺអាងលេស។ រាល់ការបរាជ័យ
ទាំងឡាយតែងតែ ឆ្លងជំងឺបែបនេះមកពីមុនជានិច្ច ហើយជាទូទៅ មនុស្សយើងតែងមាន មេរោគនេះស្ទើរតែគ្រប់
គ្នាបើមិនច្រើនក៏តិចដែរ។ អ្នកនឹងរកឃើញថា ការចូលចិត្តអាងលេសបានបង្ហាញឲ្យឃើញអំពីភាពខុសគ្នារវាងអ្នក
​រីកចម្រើននិងអ្នកមិនរីកចម្រើន។ អ្នកនឹងឃើញថា​ មនុស្សដែលសម្រេចជោគជ័យកាន់តែធំប៉ុណ្ណា គេក៏កាន់តែមិន
និយមចូលចិត្តប្រើ វិធីអាងលេស ប៉ុណ្ណោះដែរ។

អ្នកដែលមិនធ្លុះធ្លាយទៅដល់ទីណា និងពុំមានបំណងថានឹងទៅណាគេតែងតែរកហេតុផលផ្សេងៗ ដើម្បីធ្វើការ
បកស្រាយថាហេតុអ្វីបានជាខ្លួនមិនទៅ? និងក៏ជាការគួរឲ្យកត់សម្គាល់ផងដែរថា អ្នកសម្រេចជោគជ័យតែបន្តិច
បន្តួច ច្រើនតែអធិប្បាយបានយ៉ាងក្បោះក្បាយ អំពីមូលហេតុអ្វីដែលខ្លួនមិនបានធ្វើ? ហេតុអ្វីបានជាធ្វើមិនបាន?
និងហេតុអ្វីទៅទើបខ្លួនមិនព្រមធ្វើ? កាលបើសិក្សាទៅលើអ្នកដែលសម្រេចជោគជ័យ អ្នកនឹងរកឃើញថាវិធីអាង
លេសទាំងអស់របស់អ្នកដែលមិនសម្រេចជោគជ័យ សុទ្ធតែអាចឲ្យពួកអ្នកសម្រេចជោគជ័យយកមកប្រើបានដូច
គ្នា ប៉ុន្តែពួកគេនឹងមិនប្រើហេតុផលទាំងនោះ យកមកធ្វើជាលេសឡើយ។

ការចូលចិត្តអាងលេស ច្រើនតែស្តែងឡើងតាមរូបភាពផ្សេងៗគ្នា។ រូបភាពធ្ងន់ធ្ងរបំផុត ដែលយើងច្រើនជួបប្រទះ
ជាញឹកញាប់ដូចជា បញ្ហាសុខភាព ភាពឆ្លាតពូកែ អាយុ និងជោគវាសនាជាដើម។


អត្ថបទល្អៗផ្សេងៗទៀតក្នុងសៀវភៅនេះ ៖

- គិតថាធ្វើបាន ទើបធ្វើបាន
- ព្យាបាលជំងឺអាងលេស ជំងឺអ្នកចាញ់
- កម្ចាត់ភាពភ័យខ្លាច សាងជំនឿចិត្ត
- វិធានការគិតជ្រៅ
- វិធីគិត និងការស្រមើស្រមៃបែបច្នៃប្រឌិត
- អ្នកនឹងក្លាយទៅជាអ្វីដែលខ្លួនគិត
- បណ្តុះទស្សនគតិដើម្បីជោគជ័យ
- គិតឲត្រឹមត្រូវដើម្បីអ្នកដទៃ
- សាងនិស្ស័យជាអ្នកអនុវត្តជាក់ស្តែង
- ប្តូរពីបរាជ័យឲ្យក្លាយជាជោគជ័យ
- កំណត់គោលដៅសម្រាប់ជោគជ័យ
- វិធីគិតក្នុងភាពជាអ្នកដឹកនាំ
- ប្រើភាពអច្ឆរិយៈក្នុងការគិតជ្រៅពេលជួបស្ថានការណ៍បន្ទាន់....

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017