យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ដុំថ្មតូច

ចេញថ្ងៃទីៈ [15-09-2015] | បើកមើលៈ 3493 | Print |



         
            
នៅលើភ្នំមួយ មានមនុស្សយកដុំថ្មមួយគំនរមកចាក់គរលើគ្នាបានជាគំនរភ្នំតូចៗជាច្រើនដែលដាក់តម្រៀបគ្នាជាជួរយ៉ាងមានរបៀប។ 
ក្នុងចំណោមគំនរថ្មទាំងអស់ មានកូនភ្នំដុំថ្មមួយត្រូវគេតម្រៀបឡើងយ៉ាងស្អាត និងមានសណ្ដាប់ធ្នាប់បំផុត។ អ្នកដែលរៀបគំនរថ្មឡើង ហាក់
ចង់បង្ហាញពីទឹកចិត្តស្រលាញ់និងការយកចិត្តទុកដាក់របស់ខ្លួន។

          នៅក្រោមគំនរថ្មនោះ មានដុំថ្មតូចមួយដុំគិតតែធ្វើមុខស្អុយនិងរអ៊ួរទាំជារៀងរាល់ថ្ងៃតែម្នាក់ឯង…

          «ហ៊ឹម!!!​ ហេតុអ្វីក៏ខ្ញុំមិនបានស្ថិតនៅខាងលើដូចជាដុំថ្មដទៃ? រស់នៅក្រោមគេ ត្រូវដុំថ្មផ្សេងៗសង្កត់ធ្ងន់ខ្លាំងណាស់!...ខ្ញុំប្រៀបដូចជា
មនុស្សគ្មានតម្លៃម្នាក់អញ្ចឹង! តើគេមិនដឹងទេឬថា…ខ្ញុំក៏ចង់ទៅរស់នៅខាងលើនឹងគេម្ដងដែរ!...»

          ជានិច្ចកាល គេតែងតែរអ៉ួរទាំពីជោគវាសនារបស់ខ្លួនរហូត ដល់លង់លក់ក្នុងដំណេកបាត់ទៅ។ កូនថ្មតូចតែងតែរំពឹងក្នុងចិត្តថាថ្ងៃណា
មួយខ្លួនប្រាកដជាមានវាសនាបានឡើងទៅរស់នៅខាងលើម្ដងវិញជាក់ជាមិនខាន។

          លុះថ្ងៃមួយ ដុំថ្មតូចបានភាវនាក្នុងចិត្តសុំឲ្យក្តីសុបិនរបស់វាក្លាយជាកាពិត ស្រាប់តែរំពេចនោះវាមានអារម្មណ៍ថាទន់ខ្លួន រួចក៏ដេកលង់
លក់ទៅ។ បន្ទាប់មកវាក៏ប្រទះឃើញក្មេងប្រុសកំពុងតែដើរតាមឪពុករហូតមកដល់លើកំពួលភ្នំ។ ពេលនោះក្មេងតូចក៏ដើរចូលមកមើលគំនរដុំថ្ម
ទាំងនោះ។

          ក្មេងតូចឈរសម្លឹង ព្រមទាំងពោលសសើរ…

          «យីកូនភ្នំមួយនេះពិតជាស្អាតខ្លាំងណាស់!»

          និយាយចប់ គេក៏ដើរក្រឡឹងជុំវិញទីនោះព្រមពោលបន្ដ៖

          «រើសដុំថ្មស្អាតៗប៉ុន្មានដុំទៅទុកជាវត្ថុអនុស្សាវរីយ៍សិន!»

          ឮដូចច្នោះដុំថ្មតូចត្រេកអរជាខ្លាំង គេក៏ពោលអង្វរក្មេងតូចថា៖

          «សូមអ្នកជួយយកខ្ញុំចេញពីទីនេះផង!...មានតែអ្នកទេដែលអាចជួយខ្ញុំឲ្យរួចផុតពីទីនោះបាន!»

          ទីបំផុតក្មេងប្រុសក៏យលព្រមតាមពាក្យអង្វរករបស់កូនដុំថ្ម គេខំប្រឹងទាញវាចេញពីខាងក្រោមមួយទំហឹង ស្រាប់តែរំពេចនោះភ្នំតូចដ៏សែន
ស្រស់ស្អាតកណ្ដាលព្រៃខៀវស្រងសត់ត្រូវដួលរលំខ្ចាត់ខ្ចាយអស់!!  ទើបកូនភ្នំមូយនេះត្រូវរលំខ្ទេចខ្ទីអស់។ ថ្វីត្បិតថា ពេលនេះបំណងប្រាថ្នាវា
បានសម្រេចហើយក៏ដោយ ប៉ុន្ដែវាបានដាក់កំហុសខ្លួនឯងយ៉ាងធ្ងន់។

          ដុំថ្មខូចចិត្តជាខ្លាំង ហើយក៏ស្រែកទ្រហោយំឡើង។

          រំពេចនោះដុំថ្មតូច ក៏ភ្ញាក់ដឹងខ្លួនពីដំណេកឡើងមកវិញ។

          «ការពិត ខ្ញុំយល់សប្ដិទេតើ!» ពោលរួច វាក៏ញញឹមព្រមទាំងគិតថាខ្លួនអញនេះពិតជាសំណាងណាស់។

          ចាប់តាំងពីពេលនោះមក ទោះបីជាវាស្ថិតនៅក្រោមគំនរថ្ម ជាដដែលក៏ដោយ ប៉ុន្ដែវាពុំមានអារម្មណ៍តូចចិត្តដូចពីមុនទៀតឡើយ។

          «នេះមកពីខ្ញុំរវល់តែគិតថាខ្លូនឯងគ្មានតម្លៃ គ្មានប្រយោជន៍អ្វីទាល់តែសោះ! តាមពិត វាមិនមែនដូចច្នោះឡើយ…កន្លែងដែលខ្ញុំរស់នៅ
នេះគឺស្រស់ស្អាត និងសំខាន់ខ្លាំងណាស់! ហេតុអ្វីក៏កាលពីមុនខ្ញុំមើលមិនឃើញពីគុណសម្បត្តិទាំងនេះ?

          មិនថាយើងរស់នៅទីណាក៏ដោយ ឲ្យតែយើងបំពេញតួនាទីរបស់ខ្លូនឲ្យបានល្អនោះ យើងនឹងមានសេក្ដីសុខជាក់ជាមិនខាន»

 «នៅលើលោកនេះគ្មានភាពឥតខ្ចោះនោះទេដរាបណាយើងឲ្យតម្លៃខ្លួនឯងទាបពេក  វាមិនខុសអ្វីពីការធ្វើកម្មផ្លូវចិត្តខ្លួនឯងនោះឡើយ។   ត្រូវមាន
កាជឿជាក់ និងពេញចិត្តនូវអ្វីដែលយើងមាននោះទើបជីវិតមានសេក្ដីសុខ»

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017