យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ខ្លីៗអំពី ម៉ាកហ្ស័កកឺបឺក ពេលទើបបង្កើតហ្វេសប៊ុកដំបូង

ចេញថ្ងៃទីៈ [17-08-2015] | បើកមើលៈ 3229 | Print |



 
          ក្រោយការបង្កើតហ្វេសប៊ុក 3 ឆ្នាំ កាសែតជាច្រើនបានដាក់រូប ម៉ាក និងមិត្តភក្តិដោយសរសេរថាជាមនុស្សដែលស្រលាញ់និង
ចូលចិត្តសរសេរកូដទាំងយប់ទាំងថ្ងៃពុំចេះនឿយណាយ។ ម៉ាក ជាមនុស្សចូលចិត្តការសប្បាយដូចយុវវ័យដទៃទៀតដែរ។ គេជាមនុស្ស
ដែលមានការតាំងចិត្តខ្ពស់ ម៉ាក ដឹងថាដើម្បីឱ្យក្រុមហ៊ុននេះដើរទៅមុខ គេត្រូវហ៊ានស្នើរឱ្យមិតភក្តិចូលរួមដើម្បីធ្វើឱ្យវារីកចម្រើន។ ឥស្សរ-
ភាពជាអ្នកដឹកនាំបានបង្ហាញឃើញតាំងពីដំបួងមកម៉្លេះ។ លោកស៊ាន ប៉ាគ័រ អតីតប្រធានក្រុមហ៊ុនហ្វេសប៊ុកបានចងចាំថា ភាពជាអ្នក
ដឹកនាំក្រុមហ៊ុនគឺយើងត្រូវតាំងខ្លួនឯងជាព្រៃឈើ ដែលមែកឈើជាដៃ ជាជើង ជាខួរក្បាលក្នុងការសម្រេចចិត្តឱ្យបានល្អ។ មែកឈើជា
ត្រីវិស័យដែលអ្នកដឹកនាំត្រូវតែមានព្រោះអ្នកដឹកនាំគឺកាពីតែននាវាដែលចង្អុលទិសឱ្យក្រុមហ៊ុនមួយធ្វើដំណើរ។ ម៉ាក ធ្វើរឿងនេះបាន
យ៉ាងល្អ គេជាមនុស្សដែលដឹងថា រឿងរ៉ាវគ្រប់យ៉ាងនៅហ្វេសប៊ុកត្រូវតែចូលក្នុងត្រចៀកគេជានិច្ច គេតាមដានរាល់សកម្មភាព អនុវត្ត
គោលការណ៍ដើមក្នុងការចង់ផ្លាស់ប្តូរពិភពលោក ហើយព្យាយាមសម្រេចគោលដៅឱ្យបាន។ ម៉ាក ជាស្ថាបនិកម្នាក់ដែលមានការបេ្តជ្ញា
ខ្ពស់ ដូចអតីតអគ្គនាយកក្រុមហ៊ុន អ៊ិនថេល លោក អិនឌី ក្រុហ្វ លើកឡើងថា មានតែមនុស្សដែលមានការប្ដេជ្ញាចិត្តខ្ពស់ប៉ុណ្ណោះទើប
អាចតស៊ូរស់រានមានជីវិតបាន។

        ទោះបីនៅឆ្នាំ 2004 ក្រុមហ៊ុនម៉ាយស្ពេសមានអ្នកប្រើប្រាស់ជាង 5 លាននាក់ក៏ដោយក៏វាជាដៃគូប្រជែងដ៏ខ្លាំងរបស់ហ្វេសប៊ុកនៅ
ជំនាន់នោះដែរ។ ម៉ាក មានការព្រួយបារម្ភចំពោះការអូសទាញរបស់សិស្សសាលាពីបណ្ដាញសង្គ​មផ្សេងៗដែលរីកដុះដាលជាច្រើនតាម
សាលារៀន ដូច្នេះទើបហ្វេសប៊ុកសម្រេចបង្កើតសេវាកម្មបណ្ដាញសង្គមដែលល្អជាងគេនិងសម្រាបើមនុស្សទូទៅប្រើប្រាស់តែម្តង។ ទោះ
បីជាមានបណ្ដាញសង្គមជាច្រើនរីកដុះដាលតាមសាលារៀនក៏ហ្វេសប៊ុកនៅតែពង្រីកសេវាកម្មរបស់ខ្លួនទូទៅទូទាំងពិភពលោកដោយមិន
ខ្វល់ពីការរិះគន់របស់ម្ចាស់បណ្ដាញសង្គមនានាឡើយ។

        ក្រោយវិស្សកាលបានបញ្ចប់ ម៉ាក និងមិត្តភក្តិ បានសម្រេចថានឹងបន្តស្នាក់នៅក្រុង ប៉ាឡូ អាល់តូ ដដែលដើម្បីធ្វើឱ្យសេវាកម្មហ្វេស
ប៊ុកមានលក្ខណៈកាន់តែប្រសើរ។ នៅខែតុលា ឆ្នាំដដែល ហ្វេសប៊ុក មានអ្នកប្រើប្រាស់ជាងកន្លះលាននាក់ ហើយនៅខែធ្នូ ហ្វេសប៊ុកទទួល
បានអ្នកប្រើប្រាស់ចំនួន 1 លាននាក់។

        នៅរដូវធ្លាក់ខ្យល់ ហ្វេសប៊ុកបានដាក់បង្ហាញផលិតផលមួយទៀតដែលគេឱ្យឈ្មោះថា Group គឺជាមុខងារពិសេសមួយបែបដែលអ្នក
ប្រើប្រាស់អាចបង្កើតជាក្រុមបែបឌីជីថល ដោយអាចបញ្ចូលមនុស្សដែលគេពេញចិត្តចូលទៅក្នុងនោះបាន។ ចំណែកទំព័រក្នុងក្រុមដែលគេ
បង្កើតនោះក៏មានលក្ខណៈដូចទៅនឹងទំព័រឯកជនដែរ។ ផ្នែកឯកជនភាគច្រើនមើលឃើញហ្វេសប៊ុកថាជាបណ្ដាញដ៏មានសក្ដានុពលជាងគេ
ហើយហ្វេសប៊ុកមានភាពទាក់ទាញច្រើនជាភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្មធម្មតា។ ក្រុមហ៊ុនជាច្រើនបានចូលរួមក្នុងបណ្ដាញសង្គមហ្វេស
ប៊ុកមានដូចជា ក្រុមហ៊ុន ផារ៉ានម៉ោនត៍ ភីកឆ័រ (Paramount Picture) អិបផល (Apple)​ និងក្រុមហ៊ុនដទៃៗទៀត។

        នាខែកុម្ភៈ ឆ្នាំ 2005 ហ្វេសប៊ុកទទួលបានអ្នកប្រើប្រាស់ចំនួន 2 លាននាក់ហើយ 65% នៃអ្នកប្រើប្រាស់ទាំងនោះជាអ្នកប្រើប្រាស់
ជាប្រចាំ។ ហ្វេសប៊ុកបានបម្រើសេវាកម្មនៅសាលារៀនចំនួន 370 កន្លែង។ ខែមីនា ក្រុមហ៊ុន វៀខមបានស្នើទិញហ្វេសប៊ុកក្នុងតម្លៃ 75
លានដុល្លារ មានន័យថាប្រសិនបើ ម៉ាក យល់ព្រមលក់ហ្វេសប៊ុកឱ្យក្រុមហ៊ុន វៀខម (Viacom) គេអាចយកប្រាក់ 35 លានដុល្លារដាក់
ហោប៉ៅក្នុងរយៈពេលមួយឆ្នាំ។

        រដូវស្លឹកឈើជ្រុះឆ្នាំដដែល ក្រុមហ៊ុនមូលធន អាស្សែល ផាតន័រ វិនធ័រ (The Accel Partner Venture Capital) និងម៉ាកបានយល់
ព្រមគ្នាដាក់ទុនវិនិយោគចំនួន 12,7 លានដុល្លារក្នុងហ៊ុនហ្វេសប៊ុក។ ការវិនិយោគរបស់ក្រុមហ៊ុនខាងលើបានធ្វើឱ្យហ្វេសប៊ុកមានតម្លៃ
98 លានដុល្លារ។ "អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលពុំមែនតម្លៃរបស់ហ្វេសប៊ុកទេ គឺការចង់ទាកទាញអ្នកគ្រប់គ្រងក្រុមហ៊ុន អាស្សែល លោក
ជីម ប្រេយ័រ (Jim Breyer) មកចូលរួមក្នុងក្រុមប្រក្សាភិបាលហ្វេសប៊ុក"។ ម៉ាក ត្រូវការមនុស្សឈ្លាសវៃមកនៅក្បែរខ្លួនដូចជាមនុស្សមួយ
ចំនួ​នធំដែលចេញពីសហគមន៍បច្ចេកវិទ្យា សីលីខន វ៉ាលេយ៍ (ជួរភ្នំ​ សីលីខន) ជាដើម។ ម៉ាកដឹងថាខ្លួនគេមានចំណុចខ្វះខាត ដូច្នេះ
ដើម្បីឱ្យហ្វេសប៊ុកជោគជ័យ គេត្រូវការមនុស្សពូកែៗ ដែលអាចជួយសង់ស្ពានឱ្យហ្វេសប៊ុកទទួលភាពត្រចះត្រចង់ដូចសព្វថ្ងៃ។

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017