យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

24 សំណួរចម្លើយទាក់ទងនឹងជំងឺទឹកនោមផ្អែម ដែលតែងជួបប្រទះជាញឹកញាប់

ចេញថ្ងៃទីៈ [01-10-2014] | បើកមើលៈ 4255 | Print |




1. សំណួរ: តើយើងអាចដឹងដោយវិធីណាថាកើតជំងឺទឹកនោមផ្អែម?

ចម្លើយ:  ដូចដែលបានរៀបរាប់រួចមកហើយអាការៈសំខាន់ៗដែលតែងតែជួបប្រទះញឹកញាប់លើអ្នកជំងឺទឹកនោមផ្អែម គឺ នោមញឹក ស្ងួតក
ស្រេកទឹក ស្រកទម្ងន់ អស់កម្លាំង ហេវញឹកញាប់ ញុំាញឹកញាប់ ញុំាច្រើន ជាដើម។

          ប៉ុន្តែនៅមានអ្នកជំងឺជាច្រើនដែលបានពិនិត្យឃើញទឹកនោមផ្អែមដោយចៃដន្យ គ្មានអាការៈខុសប្រក្រតីអ្វីទាំងអស់ ដូចជាពិនិត្យ
ឃើញតាមការពិនិត្យសុខភាពប្រចាំឆ្នាំ ឬពិនិត្យនៅពេលត្រៀមខ្លួនដើម្បីវះកាត់ ស្រាប់តែពិនិត្យដឹងថាស្ករក្នុងឈាមខ្ពស់ជាងប្រក្រតី ដែល
អង្គការ សុខភាពពិភពលោក (WHO)​ បានកំណត់បរិមាណស្ករក្នុងឈាមរបស់មនុស្សធម្មតា នៅក្នុងកម្រិតដែលចាត់ទុកថាជាជំងឺទឹកនោម
ផ្អែមដូចតទៅ៖

មនុស្សធម្មតា៖

   - មានបរិមាណជាតិស្ករក្នុងឈាមមុនទទួលទានអាហារពេលព្រឹកមិនលើសពី 110mg/dl។

   - មានបរិមាណជាតិស្ករក្នុងឈាមក្រោយពេលទទួលទានអាហារ​ 2ម៉ោង មិនលើសពី 140 mg/dl។

បរិមាណដែលអាចចាត់ទុកថាកើតជំងឺទឹកនោមផ្អែមគឺ៖

   - អ្នកដែលមានជាតិស្ករមុនពេលទទួលទានអាហារពេលព្រឹកចាប់ពី 126mg/dl ដោយវាស់លើសពី 2ដង។

   - មានបរិមាណជាតិស្ករក្នុងឈាម ទោះជាពេលណាក៏ដោយ បើលើសពី200mg/dl រួមទាំងមានអាការៈនៃជំងឺទឹកនោមផ្អែម។

   - ពិនិត្យភាពធន់ទៅលើកម្រិតស្ករគ្លុយកូស (ពិនិត្យក្នុងវិធីធ្វើ OGTT)។

2. សំណួរ: អំពីការពិនិត្យជាតិស្ករ តើគួរជោះឈាមនៅពេលណាទើបល្អ?

ចម្លើយ: ជាទូទៅគួរពិនិត្យជាតិស្ករនៅក្នុងឈាមនៅមុនពេលទទួលទានអាហារពេលព្រឹកដែលមានបរិមាណធម្មតាមិនលើសពី 110mg/dl។​
ប៉ុន្តែដោយសារកម្រិតជាតិស្ករក្នុងឈាមជាតម្លៃមិនទៀងទាត់ មានការប្រែប្រួលគ្រប់ពេលវេលា ដូចនេះហើយទើបមានការកំណត់ ការគ្រប់
គ្រងទឹកនោមផ្អែមដែលល្អហៅថា គួររក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យនៅធម្មតា ឬឲ្យប្រហាក់ប្រហែលនឹងធម្មតាឲ្យបានគ្រប់ពេលវេលា។

     ដូច្នេះសម្រាប់អ្នកដែលបានទទួលការវិនិច្ឆ័យរួចហើយថា កើតជំងឺទឹកនោមផ្អែមគួរតែត្រៀមជោះឈាមឲ្យបានគ្រប់ពេល និងបើក្រោយ
ពេលទទួលទានអាហារហើយ គួរជោះឈាមពិនិត្យក្រោយពេលអាហារ 2ម៉ោង ដែលមានបរិមាណធម្មតាមិនលើសពី 140mg/dl ហើយ
គួរប្រតិបត្តិខ្លួនយ៉ាងជាប់លាប់បែងចែកឯកតាអាហារមួយពេលៗឲ្យសមល្មម មិនឲ្យលើស ឬខ្វះទៅលើពេលណាមួយច្រើនពេក​ដែលធ្វើ
ឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងចុះមិនទៀងទាត់

3. សំណួរ:  ជំងឺទឹកនោមផ្អែម បើកើតហើយ តើអាចមានឱកាសជាសះស្បើយឬទេ?

ចម្លើយ: ជំងឺទឹកនោមផ្អែមជាជំងឺរុំារ៉ៃ ដែលមិនអាចព្យាបាលឲ្យដាច់បានទេ។ តែបើអ្នកជំងឺអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អ
ឲ្យនៅជាធម្មតារហូតនោះ អ្នកជំងឺអាចរស់នៅដូចមនុស្សទូទៅបាននិងអាចមានអាយុវែងដូចគេបាន ដោយការប្រតិបត្តិខ្លួនបានត្រឹមត្រូវ​
ដូចជាគ្រប់គ្រងអាហារឲ្យបានត្រឹមត្រូវ ហាត់ប្រាណ គ្រប់គ្រងទម្ងន់ខ្លួនឲ្យនៅធម្មតា រួមទាំងការទទួលទានថ្នាំ ឬចាក់អាំងស៊ុយលីនឲ្យ
ជាប់លាប់តាមគ្រូពេទ្យណែនាំ។

4. សំណួរ:  នៅពេលចាក់អាំងស៊ុយលីនហើយ តើមានឱកាសត្រឡប់មកទទួលទានថ្នាំលេបវិញបានទេ?

ចម្លើយ: ការប្រើអាំងស៊ុយលីនមានច្រើនមូលហេតុដូចតទៅ៖

ករណីទឹកនោមផ្អែមប្រភេទទី១:​  ចាំបាច់ត្រូវចាក់អាំងស៊ុយលីន មិនអាចប្រើថ្នាំលេបទេ។

ករណីទឹកនោមផ្អែមប្រភេទទី២:

   - បើប្រើអាំងស៊ុយលីនចាក់ដោយសារតែធុំថ្នាំលេបហើយ ឬមានអាការៈជ្រៀតជ្រែកនៅតម្រងនោមរហូតដល់គាំងតម្រងនោម ក៏មិន
អាចត្រឡប់មកប្រើថ្នាំលេបបានទៀតដែរ ព្រោះថ្នាំលេបត្រូវបញ្ចេញចោលទៅតាមតម្រងនោម ធ្វើឲ្យតម្រងនោមធ្វើការកាន់តែធ្ងន់ធ្ងរ
ឡើងៗ។

   - បើប្រើអាំងស៊ុយលីនចាក់ដោយសារកើតមានដំបៅរលាកចាំបាច់ត្រូវវះកាត់ ឬគ្រប់គ្រងជាតិស្ករមិនបានមួយរយៈនោះ ពេលព្យាបាល
រហូតដល់អាការៈបានប្រសើរឡើងហើយ អាចប្តូរមកជាថ្នាំលេបវិញបាន។

5. សំណួរ:  តើកម្រិតជាតិស្ករខ្ពស់ប៉ុណ្ណាដែលចាត់ទុកថាមានគ្រោះថ្នាក់?

ចម្លើយ:  កម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាងធម្មតា មិនថាកម្រិតណាក៏ដោយ សុទ្ធតែគ្រោះថ្នាក់ដូចគ្នា ប៉ុន្តែបើខ្ពស់ខ្លាំងនិងរយៈពេលយូរ
វានឹងបង្ករឲ្យកើតភាវៈជ្រៀតជ្រែកផ្សេងៗបានកាន់តែឆាប់រហ័ស ដូចនេះគួរព្យាយាមគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យនៅប្រហាក់
ប្រហែលនឹងមនុស្សធម្មតា ឲ្យបានច្រើនបំផុតគ្រប់ពេលវេលា។

6. សំណួរ:  ឪពុកម្តាយមិនកើតជំងឺទឹកនោមផ្អែម ហេតុអី្វទើបកូនកើត?

ចម្លើយ: មនុស្សភាគច្រើនតែងតែគិតថា      មូលហេតុនៃជំងឺទឹកនោមផ្អែមច្រើន    ​   បណ្តាលមកពីតំណពូជ ឬធាត់ខ្លាំងពេក។​ តាមពិត
ទៅមូលហេតុចម្បងដែលធ្វើឲ្យកើតជំងឺទឹកនោមផ្អែមមានច្រើនយ៉ាងដូចជា អាយុច្រើន​ ឬលំពែងទទួលរងការប៉ះទង្គិចដោយសារឧប្បត្តិ
ហេតុប៉ះពាល់ដល់ពោះយ៉ាងធ្ងន់ធ្ងរ ឬទទួលការវះកាត់បរិវេណពោះដែលត្រូវប្រើពេលយូរ ការមានគភ៌ ការឆ្លងមេរោគវីរុសប្រភេទខ្លះ
ដូចជា ស្រឡទែន រលាកថ្លើម កញ្រ្ជិល ការពិសារថ្នាំប្រភេទខ្លះដូចជាថ្នាំបញ្ចុះទឹកនោម ថ្នាំពន្យារកំណើត... តែភាគច្រើននៅពេលគ្រូពេទ្យ
ពិនិត្យឃើញថាមានជំងឺទឹកនោមផ្អែម គ្រូពេទ្យច្រើនតែមិនចំនាយពេលវេលាក្នុងការស្វែងរកមូលហេតុ ព្រោះគេគិតថាវាគ្មានប្រយោជន៍
អ្វីនោះទេ គួរតែរកវិធីគ្រប់គ្រងទឹកនោមផ្អែមឲ្យបានល្អទើបជាកាប្រសើរជាង។

7. សំណួរ: បើម្តាយកើតទឹកនោមផ្អែមពេលមានគភ៌ ឱកាសដែលទារកក្នុងគភ៌កើតជំងឺទឹកនោមផ្អែមមានក្នុងកម្រិតណា?

ចម្លើយ:  នៅមិនទាន់មានការស្រាវជ្រាវណាមួយស្តីពីរឿងនេះនៅឡើយទេ គ្រាន់តែដឹងថា ចំពោះស្រ្តីដែលមានគភ៌ ហើយកើតជំងឺទឹក
នោមផ្អែម​បើគ្រប់គ្រងជាតិស្ករមិនបានល្អ ឱកាសដែលកូនក្នុងផ្ទៃមានសភាពខុសពីធម្មតាក៏មានច្រើនទៅតាមនោះដែរ។

8. សំណួរ:  កូនកើតមកក្រោយពេលម្តាយកើតទឹកនោមផ្អែម តើអាចមានឱកាសកើតទឹកនោមផ្អែម​ ច្រើនជាងកូនកើតមុន ម្តាយកើតជំងឺ
ទឹកនោមផ្អែមដែរ ឬទេ?

ចម្លើយ: នៅមិនទាន់មានរបាយការណ៍ច្បាស់លាស់ទេ ប៉ុន្តែអ្នកដែលមានមាតាបិតាកើតជំងឺទឹកនោមផ្អែម សុទ្ធតែមានឱកាសកើតទឹក
នោមផ្អែមច្រើនជាងអ្នកដទៃទាំងអស់។

9. សំណួរ: ថ្នាំបញ្ចុះជាតិស្ករក្នុងឈាមដែលត្រូវលេបមុនពេលអាហារ តើអាចប្តូរមកលេបក្រោយពេលទទួលទានអាហារជំនួសវិញបានទេ?

ចម្លើយ: ថ្នាំបញ្ចុះជាតិស្ករក្នុងឈាមពពួកលេបមុនអាហារ វានឹងបឺតជ្រាបបានល្អនៅពេលលេបមុនអាហារ។ បើយកទៅពិសារក្រោយពេល
ទទួលទានអាហារ ការបឺតជ្រាបរបស់ថ្នាំ​ នឹងចុះខ្សោយ ធ្វើឲ្យការគ្រប់គ្រងស្ករក្នុងឈាមថយចុះដែរ។

10. សំណួរ: បើភ្លេចចាក់អាំងស៊ុយលីននៅពេលព្រឹករហូត ដល់ថ្ងៃត្រង់តើលោកអ្នកគួរធ្វើដូចម្តេច?

ចម្លើយ: គួរពិគ្រោះជាមួយគ្រូទេព្យដើម្បីតម្រូវបរិមាណថ្នាំសាជាថ្មីសម្រាប់ថ្ងៃនេះ​ព្រោះបើចាក់អាំងស៊ុយលីនដែលបញ្ចេញឥទ្ធិពលខ្ពស់
វានឹងទៅបញ្ចេញឥទ្ធិពលនៅពាក់កណ្តាលអធ្រាត្រ​​ ឬពេលកំពុងគេងលក់​ អាចធ្វើឲ្យស្ករក្នុងឈាមចុះទាបបានដោយងាយ ព្រោះនោះ
គឺជាពេលដែលយើងមិនបានទទួលទានអាហារ។

11. សំណួរ:  នៅពេលស្ករក្នុងឈាមឡើងខ្ពស់ បើហាត់ប្រាណបន្ថែម តើអាចជួយបញ្ចុះស្ករក្នុងឈាមបានដែរ ឬទេ?

ចម្លើយ: ​ការហាត់ប្រាណជាប់លាប់ អាចធ្វើឲ្យការប្រើស្ករគ្លុយកូសកាន់តែប្រសើរឡើងពោលគឺបរិមាណស្ករក្នុងឈាមថយចុះ តែបើកម្រិត
ជាតិស្ករក្នុងឈាមខ្ពស់ពេក ពោលគឺច្រើនជាង 250mg/dl   ជាពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី 1​ ដែលមិនអាចគ្រប់គ្រង
ជាតិស្ករបាននោះមិនគួរហាត់ប្រាណាទេ ព្រោះការហាត់ប្រាណ កាន់តែធ្វើឲ្យមានផលអាក្រក់   ​  បណ្តាលមកពីពេលនោះរាងកាយកំពុង
ខ្វះខាតអាំងស៊ុយលីន ទើបកម្រិតជាតិស្ករខ្ពស់ខ្លាំង។ ​ការហាត់ប្រាណ គឺបង្កើនការប្រើអាំងស៊ុលីន ធ្វើឲ្យរាងកាយដែលកំពុងតែខ្វះអាំង
ស៊ុយលីនស្រាប់ កាន់តែខ្វះខាតអាំងស៊ុយលីនថែមទៀត ស្ករមិនបានចុះទាបទេ តែវាបែរជាខ្ពស់ឡើងទៅវិញ។ ដូចនេះការហាត់ប្រាណ
មានប្រយោជន៍ខ្លាំងចំពោះអ្នកជំងឺដែលគ្រប់គ្រងជាតិស្ករបានល្អ ឬបានល្មមតែប៉ុណ្ណោះ តែបើនៅក្នុងកំលុងពេលគ្រប់គ្រងជាតិស្ករមិន
បានល្អទេ កុំហាត់ប្រាណជាដាច់ខាត។ គួរសម្រាកនិងពិគ្រោះជាមួយគ្រូទេព្យជាបន្ទាន់។

12. សំណួរ:  តើគួរហាត់ប្រាណមុន ឬក្រោយពេលអាហារ?

ចម្លើយ:  ការហាត់ប្រាណគូរប្រព្រឹត្តិទៅយ៉ាងជាប់លាប់ ក្នុងពេលប្រហាក់ប្រហែលគ្នានិងគួរហាត់ប្រាណ ក្រោយពេលអាហារប្រហែល
2 ម៉ោង បើហាត់នៅពេលព្រឹកមុនពេលអាហារចំពោះអ្នកដែលគ្រប់គ្រងទឹកនោមផ្អែមបានល្អ ឬកម្រិតជាតិស្ករក្នុងឈាមប្រហាក់ប្រហែល
ធម្មតា គួរទទួលទានអាហារសម្រន់ជាមុនសិន ព្រោះការហាត់ប្រាណអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមចុះទាបបាន។ ដោយឡែកការ
ណែនាំឲ្យហាត់ប្រាណក្រោយពេលអាហារ 2ម៉ោងជាការល្អ ព្រោះវាជាពេលដែលអាហារកំពុងត្រូវកិនរំលាយឯកម្រិតជាតិស្ករក្នុងឈាម
ខ្ពស់ឡើង។ ការហាត់ប្រាណក្នុងពេលនេះនឹងជួយឲ្យកម្រិតជាតិស្ករចុះទាបបាន។

13. សំណួរ:  អ្នកដែលប្រើថ្នាំចាក់អាំងស៊ុយលីន បញ្ជាក់ថាដល់ដំណាក់កាលចុងក្រោយហើយមែនទេ?

ចម្លើយ: ក្នុងការចាក់អាំងស៊ុយលីន គោលដៅចម្បងគឺដើម្បីកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។​​ យើងនឹងប្រើការចាក់អាំងស៊ុយលីន
ក្នុងករណីដែលទទួលទានថ្នាំហើយមិនបានផល មានជំងឺតម្រងនោម ឬមានបញ្ហាថ្លើម និងអ្នកខ្លះទៀតប្រតិកម្មថ្នាំលេបក៏ត្រូវប្តូរមកចាក់
អាំងស៊ុយលីន មិនមែនបញ្ចាក់ថាដល់ដំណាក់កាលចុងក្រោយនោះទេ ប៉ុន្តែគ្រាន់តែជាជម្រើសមួយផ្សេងទៀតដែលគ្រូពេទ្យអាចធ្វើការ
ពិចារណាបាន ដើម្បីឲ្យគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបានល្អ ដែលនឹងជួយកាត់បន្ថយឱកាសនៃការកើតជំងឺជ្រៀតជ្រែកផ្សេងៗបាន
ទៀតផង។

14. សំណួរ:  អ្នកកើតជំងឺទឹកនោមផ្អែមអាចពិសាសុរាបានទេ?

ចម្លើយ: អ្នកជំងឺគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន ព្រោះបើអ្នកជំងឺអាចគ្រប់គ្រងជាតិស្ករបានល្អកន្លងមកនោះ ពួកគេអាចពិសាស្រា
វីស្គីបានប្រហែល 2 សិច​(9ml) ក្នុងមួយលើក និងអាចពិសារបាន 2ដងក្នុងមួយសប្តាហ៍។ ទោះបីជាយ៉ាងណាក៏ដោយ ការពិសារសុរា
នៅតែផ្តល់ផលអាក្រក់ដដែលចំពោះអ្នកជំងឺ គឺបណ្តាលមកពីសារធាតុសុរាផ្តល់ថាមពលខ្ពស់ស្មើនឹងខ្លាញ់ តែគ្មានគុណតម្លៃផ្នែកចំណី
អាហារទេ ហើយបើអ្នកជំងឺនោះមានបញ្ហាខ្លះដូចជា ខ្លាញ់ទ្រីគ្លីសេរីដខ្ពស់ស្រាប់ផងនោះ ក៏គួរជៀសវាងការពិសាសុរាជាដាច់ខាត។

15. សំណួរ:  បើកើតជំងឺជ្រៀតជ្រែករុំារ៉ៃយូរហើយ តើព្យាបាលជាដាច់ ឬទេ?

ចម្លើយ: មិនបានទេ!...ការកើតជំងឺជ្រៀតជ្រែករុំារ៉ៃដែលបណ្តាលពីការគ្រប់គ្រងជាតិស្ករមិនបានល្អអស់រយៈពេលយូមកហើយ ធ្វើឲ្យមាន
ផលប៉ះពាល់ដល់អវយវៈសំខាន់ផ្សេងៗរបស់រាងកាយ ដែលនឹងមិនអាចព្យាបាលបានឲ្យជាដូចដើមទេ។ ការថែទាំព្យាបាលគ្រាន់តែជា
កាពន្យារដំណើររបស់ជំងឺជ្រៀតជ្រែកទាំងនោះ ដោយត្រូវព្យាបាលពីដើមហេតុគួបផ្សំជាមួយផង គឺការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ឲ្យប្រហាក់ប្រហែលធម្មតាគ្រប់ពេល។

16 សំណួរ:  ព្រិលភ្នែកបណ្តាលមកពីឈាមចេញក្នុងកញ្ចក់ភ្នែក តើពេលបាញ់ឡាស៊ែហើយ ភ្នែកអាចមើលឃើញដូចធម្មតា ឬទេ?

ចម្លើយ: មានឈាមចេញនៅក្នុងកញ្ចក់ភ្នែកបានន័យថា មានបែកសរសៃឈាមរហូតបាំងកញ្ចក់ទទួលរូបភាព ធ្វើឲ្យមើលមិនច្បាស់ ឬមើល
មិនឃើញតែម្តង។ ការបាញ់ឡាស៊ែជាការទប់ស្កាត់ចំណុចឈាមចេញពីបរិវេណ កញ្ចក់ទទួលរូបភាព អាចធ្វើឲ្យការមើលឃើញបានប្រសើរ
ខ្លះចំពោះមនុស្សមួយចំនួន។ ប៉ុន្តែគោលបំណងនៃការបាញ់ឡាស៊ែ គឺគ្រាន់តែជាការការពារការខ្វាក់ភ្នែកប៉ុណ្ណោះ មិនមែនធ្វើឲ្យការមើល
ឃើញបានប្រសើរឡើងទេ។

17. សំណួរ:  គេតែងនិយាយថា អ្នកកើតជំងឺទឹកនោមផ្អែម នៅពេលមានដំបៅពិបាកព្យាបាលណាស់ ប៉ុន្តែអ្នកខ្លះបែរជាឆាប់ជាទៅវិញ?

ចម្លើយ: មិនមែនគ្រប់គ្នាសុទ្ធតែពិបាកជាសះស្បើយនោះទេ។ ការដែលដំបៅក្រជា គឺអាស្រ័យលើកត្តាច្រើនយ៉ាងដូចជា សរសៃឈាមដែល
ទៅចិញ្ចឹមដំបៅត្បៀតតូច ធ្វើឲ្យឈាមហូរទៅចិញ្ចឹមដំបៅមិនបានល្អ ចុងប្រសាទខូច ធ្វើឲ្យអារម្មណ៍ទទួលមិនសូវល្អ រួមទាំងប្រព័ន្ធការពារ
ជំងឺទាបជាងមនុស្សទូទៅ និងស្ថិតនៅក្នុងកំលុងពេលគ្រប់គ្រងជាតិស្ករមិនបានល្អ កើតមានការឆ្លងមេរោគរាលដាល។ ដូច្នេះបើអ្នកជំងឺបាន
ទទួលការវិនិច្ឆ័យមិនត្រឹមត្រូវ ឬព្យាបាលមិនត្រូវក្បូនអាចមានឱកាសបាត់បង់អវយវៈបាន ដែលភាគច្រើនកើតដំបៅនៅត្រង់ជើងឬប្រអប់ជើង
ដោយសារតែវាជាផ្នែកដែលនៅខាងចុងទើបធ្វើឲ្យកើតបញ្ហាសរសៃរឈាមត្បៀត សរសៃរប្រសាទខូចយ៉ាងឆាប់រហ័សជាងផ្នែកដទៃទៀត។

18. សំណួរ:  អ្នកដែលចូលចិត្តពិសាបង្អែម តើមានឱកាសកើតជំងឺទឹកនោមផ្អែមច្រើនជាងមនុស្សធម្មតាពិតមែនឬ?

ចម្លើយ: បង្អែមមិនមែនជាមូលហេតុធ្វើឲ្យកើតជំងឺទឹកនោមផ្អែមដោយផ្ទាល់នោះទេ តែអ្នកដែលចូលចិត្តបង្អែមខ្លាំងដោយខ្វះការហាត់ប្រាណ
នឹងធ្វើឲ្យឆាប់ធាត់។​ គឺភាពធាត់នេះហើយជាកត្តាប្រឈមទៅនឹងជំងឺទឹកនោមផ្អែមបាន។​ ដូច្នេះអ្នកដែលចូលចិត្តបង្អែម និងមានរូបរាងធាត់អាច
មានឱកាសកើតជំងឺទឹកនោមផ្អែមច្រើនជាងមនុស្សធម្មតា។

19. សំណួរ:  តើមានមូលហេតុអ្វី ឬជំងឺអ្វីខ្លះដែលធ្វើឲ្យការពិនិត្យឈាមអាចវិនិច្ឆ័យខុសថាមានកើតជំងឺទឹកនោមផ្អែម?

ចម្លើយ: ការវិនិច្ឆ័យជំងឺទឹកនោមផ្អែមត្រូវធ្វើដោយការពិនិត្យស្ករក្នុងឈាមក្រោយពេលអត់អាហារយ៉ាងតិចណាស់​ 6-8 ម៉ោង និងត្រូវពិនិត្យ
យ៉ាងតិចណាស់ 2ដងដើម្បីបញ្ជាក់ថាកម្រិតជាតិស្ករក្នុងឈាមខ្ពស់មែនរហូតចាត់ចូលក្នុងជំងឺទឹកនោមផ្អែម តែក៏មានពេលខ្លះ   ពិនិត្យជាតិ
ស្ករក្នុងឈាមនៅពេលព្រឹកហើយឃើញថា បរិមាណដែលបានខ្ពស់ជាងប្រក្រតី ដោយអ្នកនោះមិនបានកើតជំងឺទឹកនោមផ្អែមដែលអាចមកពី៖

  1.ថ្នាំដែលអ្នកជំងឺកំពុងលេប៖ មានថ្នាំជាច្រើនបែបច្រើនយ៉ាងដែលអាចធ្វើឲ្យពិនិត្យឃើញកម្រិតជាតិស្ករក្នុងឈាមខ្ពស់បណ្តាលមកពី៖

-ថ្នាំខ្លះមានផលផ្លាស់ប្តូរចំពោះប្រព័ន្ធរាងកាយ ធ្វើឲ្យអត្រាជាតិស្ករក្នុងឈាមឡើងខ្ពស់ តែនៅពេលឈប់ប្រើថ្នាំ កម្រិតជាតិស្ករ នឹង
ត្រឡប់មករកសភាពដើមវិញ

-ថ្នាំជះឥទ្ធិពលដល់ការវាស់ពិនិត្យនៃបន្ទប់ប្រតិបត្តិការ។

  2.ភាវៈឬការឈឺចាប់ ដែលអ្នកជំងឺកំពុងមានស្រាប់ ធ្វើឲ្យមានការប្រែប្រួលនៅក្នុងរាងកាយដែលអាចមានឥទ្ធិពលឲ្យស្ករក្នុងឈាមខ្ពស់
មួយរយៈ។ លុះពេលភាវៈឬការឈឺចាប់នោះល្អប្រសើរឡើង ឬជាទៅវិញ កម្រិតជាតិស្ករនឹងត្រឡប់មកប្រក្រតីវិញ ដូចក្នុងករណីឆ្លងមេរោគ
ធ្ងន់ធ្ងរ ឈឺខ្លាំងជាដើម។

     ក្រៅពីនេះសូមកុំភ្លេចថា ជំងឺទឹកនោមផ្អែមអាចកើតឡើងពីជំងឺក្នុងប្រព័ន្ធផ្សេងៗ (Secondary DM) តែបើនៅពេលព្យាបាលជំងឺទាំងនោះ
បានជាហើយជំងឺទឹកនោមផ្អែមក៏នឹងបានប្រសើរឡើង ឬជាទៅវិញ ដូចជាករណីសាច់ដុះរបស់ក្រពេញលើតម្រងនោម (Cushing's
Syndrome Pheochromocytoma)​ សាច់ដុះនៅក្រពេញក្រោមខួរក្បាល (Acromegaly)​ជាដើម។ អ្វីទាំងនេះបណ្តាលមកពីសាច់ដុះផ្នែក
ផ្សេងៗ ដែលធ្វើឲ្យមានការផលិតអ័រម៉ូនប្រភេទខ្លះទែមទៀត ដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាងប្រក្រតី។

20. សំណួរ: តើមានវិធានការអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យនៅថេរដែរឬទេ?

ចម្លើយ: ទឹកនោមផ្អែមតែងតែមានបញ្ហាក្នុងការគ្រប់គ្រងស្ករឲ្យនៅស្ថេរជាប្រចាំ ជាពិសេសអ្នកជំងឺដែលត្រូចាក់អាំងស៊ុយលីន​ ដែលតែង
សង្កេតឃើញថា កម្រិតជាតិស្ករឡើងចុះៗ អាចធ្វើឲ្យបាក់ទឹកចិត្តក្នុងការគ្រប់គ្រង ម្ហូបអាហារតទៅទៀត។

      អ្នកជំងឺជាច្រើនតែងជួបប្រទះបញ្ហានៅពេលជិតដល់ម៉ោងបាយហើយកម្រិតជាតិស្ករនៅខ្ពស់ជាង 240 mg/dl  មិនដឹងថាត្រូវធ្វើដូច
ម្តេច។ ករណីនេះបញ្ជាក់ឲ្យឃើញថាថ្លើមផលិតស្ករគ្លុយគូសច្រើនពេក ត្រូវការអាំងស៊ុយលីន ដើម្បីបញ្ចុះកម្រិតជាតិស្ករក្នុងឈាម ប៉ុន្តែ
អាំងស៊ុយលីនដែលចាក់ចូលទៅនោះ តូ្រវប្រើពេលក្នុងការបឺតជ្រាបពីស្បែកចូលទៅក្នុងសរសៃឈាម និងប្រើពេលក្នុងការកាត់បន្ថយ
ការផលិតគ្លុយកូសពីថ្លើម ដូច្នេះក្រោយពេលចាក់ថ្នាំហើយគួរទុកពេលពី 60-90 នាទី (ជំនួសឲ្យការរង់ចាំ 30-45​ នាទីដូចតាមធម្មតាមុន
ពេលទទួលទានអាហារ) នឹងធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមថយចុះទៅកាន់កម្រិតធម្មតាមុនពេលទទួលទានអាហារ និងទុកពេលឲ្យអាំង
ស៊ុយលីនធ្វើការ។ ប៉ុន្តែត្រូវប្រយ័ត្នកុំឲ្យយូរជាងនេះ ព្រោះអាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមទាបជាងធម្មតា។

      ផ្ទុយទៅវិញ អ្នកជំងឺទឹកនោមផ្អែមខ្លះមិនប្រាកដក្នុងចិត្តថា តើគួរចាក់អាំងស៊ុយលីនតាមធម្មតា ឬអត់នោះទេ។ នៅពេលកម្រិតជាតិ
ស្ករចុះទាបជាងធម្មតា អ្វីដែលគួរធ្វើ គឺត្រូវទទួលទានអាហារដើម្បីសម្រួលកម្រិតជាតិស្ករឲ្យវិលមករកកម្រិតធម្មតាសិន។​ អាហាររាវនិង
ត្រូវបឺតជ្រាបនិងបង្កើតកម្រិតស្ករបានឆាប់ជាង គួរជ្រើសរើសពិសាទឹកផ្លែឈើប្រមាណ​120ml ឬទឹកដោះគោប្រមាណ 1 ប្រអប់បន្ទាប់ពី
នោះ​ 10-15នាទី ទើបចាក់អាំងស៊ុយលីន នឹងរងចាំប្រហែល 20នាទី មុនពេលទទួលទានអាហារ។ ពេលវេលានៃការទទួលទានអាហារ
និងការចាក់អាំងស៊ុយលីន គឺអាស្រ័យលើកម្រិតស្ករក្នុងពេលនោះ។ ជាទូទៅបើកម្រិតស្ករខ្ពស់ គួរចាក់អាំងស៊ុយលីន 54នាទី មុនពេល
ទទួលទានអាហារ តែបើកម្រិតជាតិស្ករទាបជាង គួរតែចាក់អាំងស៊ុយលីន រួចទទួលទានអាហារតែម្តង។

តារាងចាក់អាំងស៊ុយលីន និងការទទួលទានអាហារតទៅនេះ ជាមធ្យោបាយក្នុងការតម្រូវជាតិស្ករដែលឡើងចុះឲ្យមានកម្រិតស្មើ

 
កម្រិតជាតិស្ករនៅ​45 នាទី មុនពេលទទួលទានអាហារគិតជា (mg/dl)   ពេលវេលាចាក់ថ្នាំ

ទាបជាង 50

               50-70

               70-120

               120-180

ច្រើនជាង180

  ចាក់នៅពេលទទួលទានអាហាររួច

  ចាក់ហើយទទួលទានអាហារភ្លាម

  ចាក់ 15 នាទីមុនពេលអាហារ

  ចាក់ 30 នាទីមុនពេលអាហារ

  ចាក់ 45 នាទីមុនពេលអាហារ

21. សំណួរ:  ហេតុអ្វីបានជានៅពេលព្រឹកកម្រិតជាតិស្ករទាបតែពេលល្ងាចបែរជាឡើងខ្ពស់ទៅវិញ?

ចម្លើយ:  នៅពេលព្រឹកកម្រិតជាតិស្ករទាប រាងកាយនឹងបញ្ចេញអ័រម៉ូនច្រើនប្រភេទរួមទាំងអ័រម៉ូនលូតលាស់ (Growth Hormone) និង
កកទីសូល (Cortisol)​​  ដើ​ម្បីបង្កើនកម្រិតជាតិស្ករក្នុងឈាម។ អ័រម៉ូនទាំងនេះមិនបានបញ្ចេញឥទ្ធិពលភ្លាមៗទេ តែវាប្រើពេលរាប់ម៉ោង
អាចដល់24 ម៉ោងទម្រាំតែកម្រិតជាតិស្ករកើនឡើងខ្ពស់។​ នៅក្នុងករណីដែលកើនឡើងជាប្រចាំ អ្នកជំងឺត្រូវពិគ្រោះជាមួយគ្រូពេទ្យ
ដើម្បីពិចារណាអំពីការចាក់អាំងស៊ុយលីនបន្ថែមក្នុងការគ្រប់គ្រងកុំឲ្យកម្រិតជាតិស្ករកើនឡើងខ្ពស់ពេក។ ហេតុនេះអ្នកជំងឺគួរតែព្យាយាម
ការពារកុំឲ្យកម្រិតជាតិស្ករចុះទាបពេកដែរ។​ ហេតុផលម្យ៉ាងទៀតដែលធ្វើឲ្យស្ករកើនឡើង គឺអ្នកជំងឺទទួលទានច្រើនពេកនៅពេលដែល
កម្រិតជាតិស្ករទាប។

22. សំណួរ:  តើការហាត់ប្រាណ ជាការបង្កើនឬជាការបញ្ចុះកម្រិតជាតិស្ករក្នុងឈាម?

ចម្លើយ: ការហាត់ប្រាណអាចបង្កើន​ ឬបញ្ចុះកម្រិតជាតិស្ករក្នុងឈាមនោះ វាអាស្រ័យលើបរិមាណាអាំងស៊ុយលីនក្នុងឈាម។ ក្នុងកំលុង
ពេលហាត់ប្រាណ សាច់ដុំនឹងប្រើថាមពលពីស្ករគ្លុយកូសក្នុងឈាម ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមថយចុះ ហើយថយចុះកាន់តែខ្លាំងទៀត
បើមានកម្រិតអាំងស៊ុយលីនក្នុងឈាមខ្ពស់។ ទទ្ទឹមនឹងនោះថើ្លមក៏ផលិតគ្លុយកូសបន្ថែមទៀតដើម្បីតម្រូវឲ្យកម្រិតជាតិស្ករក្នុងឈាមកាន់
តែខ្ពស់ឡើង។

     អ្នកជំងឺគួរវាស់កម្រិតជាតិស្ករក្នុងឈាមមុនហាត់ប្រាណ។ បើស្ករទាបគួរពិសាទឹកផ្លែឈើ 1កែវ ឬបើស្ករខ្ពស់ អាចចាក់អាំងស៊ុយលីន
ក្នុងបរិមាណតិចតួច(គួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន) បើកម្រិតនៃការហាត់ប្រាណកាន់តែធ្ងន់ កម្រិតជាតិស្ករក្នុងឈាម នឹងកាន់តែ
ពិបាកទស្សន៍ទាយ។ បើត្រូវហាត់ប្រាណរយៈពេលយូរ គួរត្រួតពិនិត្យស្ករក្នុងកំលុងពេលហាត់ប្រាណផង។ នៅពេលប្រតិបត្តិបែបនេះ
បានមួយរយៈពេលមក​ អ្នកជំងឺទឹកនោមផ្អែម អាចដឹងដោយខ្លួនឯងថា ការហាត់ប្រាណមានផលចំពោះកម្រិតជាតិស្កររបស់ខ្លួនតិច ឬច្រើន
ប៉ុណ្ណាហើយ។

23. សំណួរ:  នៅថ្ងៃណាដែលហាត់ប្រាណ យើងសង្កេតឃើញថា នៅពាក់កណ្តាលយប់កម្រិតជាតិស្ករចុះទាប តើអាចដោះស្រាយបានដូចម្តេច?

 ចម្លើយ: ការហាត់ប្រាណធ្វើឲ្យកម្រិតជាតិស្ករថយចុះទាបដោយធ្វើឲ្យរាងកាយអាចប្រើអាំងស៊ុយលីនមានប្រសិទ្ធភាពខ្លាំង​ ឡើង។ ការហាត់
ប្រាណនឹងមានផលដល់ទៅ​24ម៉ោង ទើបធ្វើឲ្យកម្រិតជាតិស្ករចុះទាបក្នុងពេលពាក់កណ្តាលយប់បាន។ សម្រាប់អ្នកជំងឺ
ទឹកនោមផ្អែម
ដែលចាក់អាំងស៊ុយលីន គួរកាត់បន្ថយបរិមាណថ្នាំចាក់មុន នឹងក្រោយពេលហាត់ប្រាណ ហើយគួរទទួលទានអាហារ សម្រន់មុនហាត់ប្រាណ។
បើកម្រិតជាតិស្ករ​ ស្ថិតនៅធម្មតាឬទាប ជាងធម្មតាការរក្សាតុល្យភាពអាំងស៊ុយលីននិងអាហារ និងការហាត់ប្រាណ នឹងជួយឲ្យអ្នកជំងឺដោះ
ស្រាយបញ្ហាជាតិស្ករចុះទាបនៅពេលយប់បាន។

24. សំណួរ:  ពេលហាត់ប្រាណគួរបរិភោគអាហាតិចឬច្រើនប៉ុណ្ណាដើម្បីការពារមិនឲ្យកម្រិតស្ករក្នុងឈាមចុះទាប?

ចម្លើយ: បរិភោគអាហារដែលគួរបរិភោគដើម្បីការពារមិនឲ្យកម្រិតជាតិស្ករទាបនៅពេលកំពុងហាត់ប្រាណមានភាពខុសគ្នា រវាងមនុស្ស
ម្នាក់ទៅមនុស្សម្នាក់ទៀត។ ជាទូទៅបើកម្រិតជាតិស្ករចុះទាបជាង 150mg/dl  មុនពេលហាត់ប្រាណគួរទទួលទានអាហារ សម្រន់ដែលមាន
កាបូហាយដ្រេតក្នុងបរិមាណ 15g ដូចជានំបុ័ង 1​បន្ទះ ឬនំស្រួយ3បន្ទះ ឬពោត1​ផ្លែ ឬផ្លែឈើស្រស់ៗ ១ ឯកតា។ ប៉ុន្តែបើ សង្កេតថា ខ្លួនឯងតែងតែមានជាតិស្ករក្នុងឈាមចុះទាប​ ក្រោយពេលឈប់ហាត់ប្រាណមួយស្របក់ធំគួរតែបរិភោគអាហារ ដែលមានកាបូហាយ
ដ្រេត 15-13g (ដូចជានំស្រួយ 3-6បន្ទះ) ក្នុងរយៈពេល30 នាទីក្រោយពេលយប់ហាត់ប្រាណដើម្បីជួយឲ្យរាងកាយ បានទទួលគ្លុយគូស
ពីអាហារទៅជំនួសផ្នែកដែលស្តុកទុកក្នុងសាច់ដុំនិងប្រើអស់ទៅអាចជួយការពារអាការៈមិនស្រួលដោយសារស្ករក្នុងឈាម ចុះទាបបាន។

ក្រោយពេលទទួលទានអាហារ​ កម្រិតជាតិស្ករក្នុងឈាមនឹងកើនឡើង។ បើហាត់ប្រាណភ្លាមមុនឬក្រោយពេលទទួលទាន
អាហារអ្នកជំងឺដែលពឹងលើអាំងស៊ុយលីន​នឹងកាត់បន្ថយបរិមាណអាំងស៊ុយលីនដែលចាក់ ព្រោះជាធម្មតាការហាត់ប្រាណ ជួយបន្ថយកម្រិតជាតិស្ករក្នុងឈាម។   

 

Book not found !!!!!!!!!!  

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017