យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

បង់លាភព្រោះគ្មានមារយាទ

ចេញថ្ងៃទីៈ [19-09-2014] | បើកមើលៈ 3362 | Print |



មោរនច្ចជាតក

          កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន​ អង្គសម្តែងព្រះជាតកដល់ភិក្ខុមួយអង្គដែលសម្បូរទៅដោយគ្រឿងបរិក្ខា
ប្រើប្រាស់ឲ្យចេះប្រមាណក្នុងរឿងឧបភោគបរិភោគ មានសេចក្តីថា ៖

កាលកន្លងទៅ​ តថាគតកើតជាស្តេចហង្ស ថ្ងៃមួយទ្រង់ចង់រៀបចំឲ្យបុត្រធីតាមានគូរស្រករទើបចេញព្រះរាជបញ្ជា ឲ្យគេបិទប្រកាស
ជ្រើសរើសព្រះរាជធិបតី។​

          លុះវេលាកំណត់មកដល់ បុត្រធីតារបស់ស្តេចហង្សក៏បានចាប់ចិត្តប្រតិពទ្ធ័លើក្ងោកមួយក្បាលដែលមានរោមស្រស់សង្ហាជាខ្លាំង។
ពេលនោះស្តេចហង្សក៏ប្រកាសឡើងថា បុត្រីបានជ្រើសយកក្ងោកជាគូរហើយ។ នៅពេលឮថាខ្លួនត្រូវបានបុត្រីជ្រើសរើសដូច្នេះ សត្វ
ក្ងោកក៏កើតក្តីត្រេកអរជាពន់ពេករហូតទប់ចិត្តមិនបាន ក៏បំបះរោមកន្ទុយដើរបង្អួតគេឯង ដោយគិតថាខ្លួនល្អស្អាតលើសអស់សត្វទាំងពួង។

          សត្វហង្សឃើញដូច្នេះ ក៏កើតការមិនពេញចិត្ត ព្រោះសត្វក្ងោកនេះមិនចេះរក្សាភាពនឹងនរបស់ខ្លួនដែលមិនស័ក្តិសមនឹងបុត្រធីតា
នោះឡើយ ទើបក្រោយមកទ្រង់ក៏បណ្តេញក្ងោកឲ្យចាក់ចេញពីទីនោះ​ ហើយក៏តែងតាំងហង្ស ត្រូវជាក្មួយរបស់ខ្លួន ដែលមានកិរិយា
មារយាទល្អនិងថ្លៃថ្នូរ ឲ្យធ្វើជាគូរគ្រងរបស់បុត្រធីតាជំនួសវិញ។

 

          កាលក្រោយមក ក្ងោកនោះកើតជាភិក្ខុដែលមានគ្រឿងបរិក្ខាច្រើន រីឯស្តេចហង្សគឺតថាគត។

 

មនុស្សគួររៀបអាកប្បកិរិយាមារយាទឲ្យថ្លៃថ្នូរ​​   គួរបញ្ចេញអារម្មណ៍តាមកាលៈទេសៈ​  ដូចសុភាសិតខ្មែរមួយពោលថា សម្តីសជាតិ
មារយាទសពូជ។​​
ពេលធ្វើអ្វីមួយ​ ឬបានអ្វីមួយមក​​ មិនថាតូចឬធំ តិចឬច្រើននោះទេត្រូវចេះសម្តែងអារម្មណ៍ និងគ្រប់គ្រងខ្លួនឯងឲ្យបានល្អ។ 

Book not found !!!!!!!!!!  

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017