បណ្ណាល័យសិក្សា

សេះរើសអើងស្រះងូតទឹក

ចេញថ្ងៃទីៈ [18-09-2014] | បើកមើលៈ 4736 | Print |  Email



​​​​​          

គិត្ថជាតក
           កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅវត្តជេតវ័ន ព្រះអង្គសម្តែងព្រះជាតកដល់ភិក្ខុមួយអង្គដែលតែងតែធ្វើអ្វីៗទៅតាមអំពើចិត្ត
របស់ខ្លួនឯង ដើម្បីទូន្មានឲ្យចេះមើលនិស្ស័យរបស់អ្នកដទៃ មានសេចក្តីថា ៖

          កាលកន្លងទៅ នៅសម័យព្រះបាទព្រហ្មទត្តគ្រងរាជនៅក្រុងពារាណសី តថាគតកើតជាគ្រូបុរោហិត ដែលមានតួនាទីបង្រៀន
វិជ្ជាដល់ព្រះរាជា។ ថ្ងៃមួយេព្រះរាជាបញ្ជាឲ្យអ្នកមើលថែសេះនាំសេះដែលទឹមបរព្រះទីនាំងទៅលាងសម្អាតនៅស្រះទឹកមួយកណ្តាល
ទីក្រុង ដែលមានមនុស្សម្នាជាច្រើននាំសេះរបស់ខ្លួនមកលាងជម្រះនៅក្នុងស្រះមួយនោះផងដែរ។

          សេះដែលទឹមនឹងព្រះទីនាំងនោះគិតឃើញថា ខ្លួនមានកិត្តិយសជាងពួកសេះឯទៀតទើបវារើសអើងស្រះទឹកដែលសេះឯទៀត
ចូលទៅលាងសម្អាតមុននោះ។ ទោះបីអ្នកមើលថែសេះធ្វើយ៉ាងណាក៏សេះព្រះទីនាំងមិនព្រមចុះទៅលាងសម្អាតខ្លួនក្នុងស្រះទឹកនោះ
ដែរ។​ គេទាល់តម្រិះ ក៏យករឿងនេះទៅទូលថ្វាយព្រះរាជា។ ពេលព្រះអង្គជ្រាបសេចក្តីហើយ ទ្រង់ក៏បញ្ជាឲ្យទៅហៅបុរោហិតឲ្យមករក
មូលហេតុ។

          ពេលបុរោហិតពិនិត្យមើលសេះព្រះទីនាំងទៅ ឃើញថាវាគ្មានរបួសអ្វីទេ។​​ លុះបុរោហិតទៅមើលឯស្រះទឹកទើបដឹងថា តាមពិត
សេះនោះរើសអើងប្រកាន់ខ្លួនសោះ។ វាមិនព្រមលាងសម្អាតខ្លួនក្នុងស្រះទឹករួមគ្នាជាមួយនឹងសេះអ្នកស្រុកដទៃទៀតទេ ទើបឲ្យអ្នកមើល
ថែសេះនាំវាទៅរកស្រះទឹកផ្សេងដែលមិនមានសេះណាមួយមកលាងជម្រះនៅទីនោះ។​​ ក្រោយមកសេះព្រះទីនាំងក៏យល់ព្រមឲ្យគេ
លាងសម្អាតខ្លួនរបស់វាតាមសម្រួលទៅ។

          កាលក្រោយមក ព្រះបាទព្រហ្មទត្តកើតជាព្រាអានន្ទ សេះកើតជាភិក្ខុធ្វើអ្វីៗតាមទំនើងចិត្ត ឯបុរោហិតគឺតថាគត។
ការតម្រូវចិត្តខ្លួនឯង តែងនាំមកនូវក្តីលំបាកដល់អ្នកដទៃ។

Book not found !!!!!!!!!!