

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
បណ្ណាល័យសិក្សា
គ្មានជោគជ័យណាសម្រចត្រឹមតែមួយយប់នោះទេ
ចេញថ្ងៃទីៈ [23-08-2014] | បើកមើលៈ 2823
រូសឺវេលត៍ ក៏ពុំមែនបានធ្វើជាអ្នកដឹកនាំដ៏មហិមាក្នុងពេលតែមួយយប់ដូចគ្នា មាគ៌ាទៅធ្វើជាប្រធានាធិបតីរបស់គាត់ជាការរីក
លូតលាស់យឺតៗ តែមានលក្ខណៈជាប់លាប់ដោយធ្លាប់ទទួលតំណែងផ្សេងៗ តាំងពីមេបញ្ជាការប៉ូលីសក្រុងញ៉ូវយ៉កទៅដល់តំណែង
ប្រធានាធិបតីសហរដ្ឋអាមេរិក។ គាត់នៅតែរៀននិងអភិវឌ្ឍជាបន្តបន្ទាប់ នៅតែកែលម្អខ្លួនឯង។ ពេលវេលាកន្លងទៅគាត់ក៏ក្លាយជា
អ្នកដឹកនាំដ៏រឹងមាំនោះជាការពិសោធឲ្យឃើញថាគាត់បានប្រតិបត្តិដំណើរជីវិតតាមច្បាប់សន្សែសន្សំ។
ជោគជ័យដែល រូសឺវេលត៍ បានសាងគឺគួរឲ្យស្ងើចខ្លាំងណាស់។ ក្រោមការដឹកនាំរបស់គាត់ សហរដ្ឋអាមេរិកបានឈានឡើង
មកជាមហាអំណាចរបស់ពិភពលោក។ គាត់ជួយអភិវឌ្ឍកងទ័ពជើងទឹករបស់ជាតិ រហូតដល់ការទទួលខុសត្រួវលើការជីកប្រឡាយ
ប៉ាណាម៉ា បានរួចស្រេចបាច់។ គាត់ជាអ្នកចរចាសន្តិភាពរវាងរុស្ស៊ីនិងជប៉ុនបានសម្រេច ដែលធ្វើឲ្យគាត់ទទួលបានរង្វាន់ណូបែល
សន្តិភាព ហើយនៅពេលប្រជាជនសង្ស័យពីភាពជាអ្នកដឹកនាំរបស់គាត់ ដោយសារតែគាត់ឡើងមកកាន់តំណែង នៅពេលលោក
ប្រធានាធិបតី ម៉ាកខិនលីយ៍ត្រូវគេលបធ្វើឃាតគាត់ក៏ចេញរកសំឡេងគាំទ្រនិងត្រូបានជ្រើសឲ្យកាន់តំណែងម្តងទៀតដោយសំឡេង
ច្រើនលើសលុបលើសពីប្រធានាធិបតីអាមេរិកដទៃទាំងអស់នៅមុនគាត់។
ពីការណ៍ដែលគាត់ជាមនុស្សចូលចិត្តរុករក លុះពេលគ្រប់អាណត្តិតំណែង ប្រធានាធិបតីនៅឆ្នាំ 1909 រូសឺវេលត៍ធ្វើដំណើរទៅ
កាន់ទ្វីបអាហ្រ្វិកភ្លាមដើម្បីធ្វើជាប្រធានក្រុមស្រាវជ្រាវខាងវិទ្យសាស្រ្តដែលទទួលបានការគាំទ្រដោយស្ថាប័នស្រាវជ្រាវស្ម៊ីត សូនៀន។
ពីរបីឆ្នាំក្រៅពីនោះ នៅឆ្នាំ 1913 គាត់ចូលរួមដឹកនាំគណៈស្រាវជ្រាវទន្លេអាថ៌កំបាំងនៅប្រទេសប្រេស៊ីល ដែលមិនធ្លាប់មានការធ្វើផែន
ទីពីមុន។ នេះជាការផ្សងព្រេងដើម្បីការរៀនសូត្រដោយគាត់បានប្រាប់ថាមិនអាចបណ្តោយឲ្យឱកាសបែបនោះកន្លងផុតទៅទេ "នោះ
ជាឱកាសចុងក្រោយដែលខ្ញុំនៅក្មេង" គាត់ទទួលស្គាល់នៅពេលក្រោយពេលនោះគាត់អាយុ 55 ឆ្នាំទៅហើយ។
នៅថ្ងៃទី6 មករា ឆ្នាំ 1919 ធីអូដ័រ រូសឺវេលត៍ បានលាចាកលោកខណៈពេលសម្រាកលក់នៅនឹងផ្ទះនាក្រុងញូវយ៉ក។ លោកអនុ
ប្រធានាធិបតី ម៉ាសែល និយាយថា" មរណភាពមកដល់គាត់នៅពេលកំពុងសម្រាកលក់ មិនអញ្ចឹងទេ បើ រូសឺវេត៍ នៅដឹងខ្លួន មុខជា
មានការប្រយុទ្ធគ្នាមិនខាន"។ នៅពេលសពរបស់គាត់ត្រូវលើកចេញពីគ្រែ ក៏ប្រទះឃើញសៀវភៅនៅក្រោមខ្នើយ។ សូម្បីដល់ពេល
ផុតដង្ហើម ធីអ័រ នៅតែប្រឹងប្រែងរៀន និងកែលម្អខ្លួនឯងជានិច្ច។ គាត់នៅតែអនុវត្តតាមច្បាប់សន្សែសន្សំរហូតដល់ថ្ងៃចុងក្រោយ។
បើអ្នកចង់ធ្វើជាអ្នកដឹកនាំ ដំណឹងល្អគឺអ្នកអាចធ្វើបាន។ គ្រប់គា្នសុទ្ធតែមានសក្តានុពល ប៉ុន្តែវាពុំមែនជារឿងដែលធ្វើសម្រេចទៅ
បានក្នុងរយៈពេលតែមួយរាត្រីនោះទេ។ ការធ្វើជាអ្នកដឹកនាំត្រូវពឹងលើភាពប្រឹងប្រែងអត់ធ្មត់ ហើយអ្នកមិនអាចមើលរំលងច្បាប់សន្សែ
សន្សំបានជាដាច់ខាត។ ការធ្វើជាអ្នកដឹកនាំ មិនអាចសាងបានក្នុងរយៈពេលតែមួយថ្ងៃនោះទេ គឺត្រូវតែចំណាយពេលពេញមួយជីវិត។
Book not found !!!!!!!!!!
ចុច Like ដើម្បីចែករំលែក
អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «អភិវឌ្ឍន៍ខ្លួន - ភាពជាអ្នកដឹកនាំ»
វិធីវាស់កម្រិតភាពជាអ្នកដឹកនាំក្នុងបច្ចុប្បន្នរបស់អ្នក [31-July-2017]ខ្លីៗអំពី ម៉ាកហ្ស័កកឺបឺក ពេលទើបបង្កើតហ្វេសប៊ុកដំបូង [17-August-2015]
វិធីស្វែងរកខ្លួនឯង [14-July-2015]
ទេពកោសល្យ [26-May-2015]
ប្រាស្រ័យទាក់ទងគឺជាប្រការចាំបាច់ [22-May-2015]
ខ្លីៗអំពី ហ្ស័កកឺបឺកដែលអ្នកអាចនឹងមិនធ្លាប់ដឹង [22-April-2015]
បង្ហាញអត្ថបទទាក់ទងទាំងអស់
ស្វែងរកសៀវភៅ
អត្ថបទពេញនិយម
ស្ថិតិមិត្តអ្នកអាន
- ថ្ងៃនេះ | 432 |
- ថ្ងៃម្សិលមិញ | 808 |
- សប្ដាហ៍នេះ | 617 |
- ខែនេះ | 17116 |
- សរុបទាំងអស់ | 1209746 |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស