យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

វិធី ១០១ ប្រការដើម្បីយកឈ្នះចិត្តនារី

ចេញថ្ងៃទីៈ [15-07-2014] | បើកមើលៈ 11026 | Print |



1. ពេលមកដល់ផ្ទះភ្លាមស្ទុះចូលទៅឱបនាងជាមុន

2. សួរសំនួរល្អៗណាមួយដែលបង្ហាញឲ្យឃើញថាអ្នកចាប់អារម្មណ៍ពីអ្វីដែលនាងមានបំណងនឹងធ្វើ ​(ដូចជា"​រឿងដែល​​​​​​​អូនណាត់

​​     ជួបពេទ្យធ្មេញតើវាយ៉ាងម៉េចទៅហើយ? " )

3. រៀនធ្វើអ្នកស្តាប់និងសួរសំណួរ។

4. កុំព្យាយាមណែនាំផ្លូវចេញឲ្យនាង តែបង្ហាញពីការអាណិតអាសូរជំនួសវិញ។

5. ផ្តល់ពេលវេលាសម្រាប់នាងឲ្យបានគ្រាប់គ្រាន់ យ៉ាងហោចណាស់ 20 នាទីក្នុងមួយថ្ងៃ (កុំអានសៀវភៅឬចាប់អារម្មណ៍ពីរឿងផ្សេងៗ

    ក្នុងពេលនេះ)។

6. ទិញផ្កាឲ្យនាងដើម្បីធ្វើឲ្យនាងភ្ញាក់ផ្អើល ឬទិញជូននាងក្នុងថ្ងៃសំខាន់ៗ។

7. ត្រៀមពេលវេលាណាត់ឲ្យបានមុនពេលយូរបន្តិច កុំចាំឲ្យដល់ពាក់កណ្តាលអធ្រាតថ្ងៃសុក្រហើយទើបសួរថានាងចង់ធើ្វអ្វី។

8.​ ប្រសិនបើនាងកំពុងតែនៅក្នុងចង្រ្កានបាយតាមធម្មតា​ឬដល់ពេលនាងត្រូវធ្វើម្ហូបអាហារ ហើយតែមើលទៅនាងកំពុងតែរវល់មមា

    ញឹកនៅឡើយ អ្នកគួរតែសុំជួយធ្វើការនាង ទុកឲ្យនាងបានសម្រាកខ្លះ។

9. និយាយលើកសរសើរពីការតុបតែងខ្លួនរបស់នាង។

10​​​. នៅក្បែងនាងពេលនាងមិនសប្បាយចិត្ត។

11. សុំខ្លួនមកជួយនាងពេលនាងកំពុងតែនឿយហត់។

12.​ ត្រៀមពេលបម្រុងទុកខ្លះក្នុងពេលដើរកម្សាន្ត ដើម្បីកុំឲ្យបន្ទីបន្ទាន់ពេក។

13. ពេលអ្នកមកយឺតគួរតែទូរសព្ទប្រាប់នាងឲ្យដឹងគ្រប់ពេល។

14.​​​​​ ពេលនាងសុំឲ្យជួយធ្វើអ្វី ឆ្លើយយល់ព្រមឬមិនយល់ព្រមដោយមិនត្រូវធ្វើឲ្យនាងគិតថានាងមានកំហុសនោះទេ។

15. ពេលនាងទទួលរងការធ្វើបាបផ្លូវចិត្តចូរបង្ហាញការអាណិតអាសូរ រួចប្រាប់នាងថា បងសុំទោសដែលធ្វើឲ្យអូនខកបំណង ហើយ

      បន្ទាប់ពីនោះក៏នៅស្ងៀម​ទុកឲ្យនាងដឹងដោយខ្លួនឯងថាអ្នកបានយល់ពីអារម្មណ៍របស់នាងច្បាស់។ កុំបង្ហាញពីវិធីដោះស្រាយ

      បញ្ហាឬផ្តល់ពាក្យណែនាំអ្វីទាំងអស់ទុកឲ្យនាងដឹងថា ការខកបំណងនេះមិនមែនជាកំហុសរបស់អ្នកទេ។

16. ពេលណាក៏ដោយដែលអ្នកមានអារម្មណ៏ថាត្រូវនៅឆ្ងាយពីនាងចូរប្រាប់នាងឲ្យដឹងមុនថា អ្នកនឹងត្រឡប់មកវិញ ឬមិនអញ្ចឹងទេ

      ក៏និយាយប្រាប់ថាអ្នកសុំពេលវេលាបន្តិចសិនដើម្បីគិតពីបញ្ហាមួយចំនួន។

17.​​ ពេលអ្នកនៅក្នុងល្អាង ហើយត្រឡប់មកវិញ​ ចូរនិយាយពីអ្វីដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត តែត្រូវនិយាយដោយផ្តល់ការគោរព

      និងមិនព្យាយាមបន្ទោសនរណាម្នាក់ ដើម្បីឲ្យនាងមិនចាំបាច់ត្រូវគិតម៉ៃដល់រឿងមិនល្អ។

18.​ សុំខ្លួនជាអ្នកយករថយន្តទៅពិនិត្យមើលនៅកន្លែងជួសជុលរថយន្ត

19.​ ពេលនាងនិយាយជាមួយអ្នក អ្នកគួរតែទម្លាក់សៀវភៅ ឬបិទទូរសព្ទហើយងាកមកចាប់អារម្មណ៍និងធ្វើអី្វដែលនាងចង់និយាយ។

20. ប្រសិនបើតាមធម្មជាតិនាងជាអ្នកលាងចាន អ្នកត្រូវជួយលាងចានខ្លះពិសេសបំផុតនៅពេលនាងកំពុងហត់នឿយ។

21. ប្រសិនបើមើលឃើញថានាងកំពុងតែមិនសប្បាយចិត្ត ចូរសួរនាងថា តើនាងចង់ធ្វើអ្វី​ ហើយសុំធ្វើជំនួសការរបស់នាងដោយ

      ធ្វើអ្វីម្យ៉ាងដែលនាង" ចាំបាច់ត្រូវធ្វើ​" នៅថ្ងៃនោះ។

22. គ្រប់ពេលអ្នកចេញទៅខាងក្រៅ ចូលសួរនាងថាចង់ទិញអ្វីបន្ថែមដែរឬទេ?ហើយកុំភ្លេចទិញឲ្យហើយមក។

23. ប្រសិនបើត្រូវការគេងមួយស្របក់ គួរតែប្រាប់ឲ្យនាងដឹងជាមុន។

24​. ឱបនាងយ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយថ្ងៃ។

25. ទូរសព្ទមករកនាងពីកន្លែងធ្វើការ ហើយសួរនាងថា មានរឿងអ្វីដែរឬទេ? ឬក៏ប្រាប់ថា "បងស្រាលាញ់អូន"។

26. និយាយពាក្យថា "បងស្រលាញ់អូន" យ៉ាងហោចពីរឬបីដងក្នុងមួយថ្ងៃ។

27. រៀបចំកន្លែងគេង ហើយបោសសម្អាតបន្ទប់គេងខ្លះផង។

28. ប្រសិនបើនាងជាអ្នកបោកគក់ស្រោមជើងឲ្យ អ្នកគួរត្រឡប់ស្រោមជើងទុកឲ្យហើយ កុំឲ្យនាងជាអ្នកធ្វើខ្លួនឯង។

29. ប្រសិនបើឃើញថង់សំរាមពេញពេលណាអ្នកគួរតែយកទៅចោល។

30. ពេលត្រូវចេញទៅគេងខាងក្រៅ សូមទូរសព្ទប្រាប់ពីលេខទូរសព្ទដែលអាចទំនាក់ទំនងបានឲ្យនាងដឹង ហើយនិយាយ

      ប្រាប់នាងថា អ្នកមកដល់ប្រកបដោយសុវត្ថិភាពហើយ។

31. លាងរថយន្តឲ្យនាងផង។

32. លាងរថយន្តរបស់អ្នក​ ហើយបោសសម្អាតក្នុងរថយន្តមុនពេលចេញទៅខាងក្រៅជាមួយនាង។

33. ងូតទឹកឲ្យស្អាតមុននឹងមានទំនាក់ទំនងផ្លូវភេទ ឬបាញ់ទឹកអប់ក្លិនដែលនាងចូលចិត្ត។

34. ប្រសិនបើនាងខឹងនរណាម្នាក់ អ្នកត្រូវចូលខាងនាង។

35. ស្នើខ្លួនសុំម៉ាស្សាខ្នង ក ឬជើងឲ្យនាង។

36. ឱបឬថើបថ្ពាល់នាងដោយមិនចាំបាច់ត្រូវមានទំនាក់ទំនងផ្លូវភេទ។

37. អត់ធ្មត់ស្តាប់អ្វីដែលនាងចង់និយាយ​ ហើយកុំសម្លឹងមើលនាឡិកាជាដាច់ខាត។

38. កុំចុចរីម៉ូតប្តូរប៉ុស្តិ៍ទូរទស្សន៍ ប្រសិនបើនាងកំពុងតែមើល។

39. បង្ហាញឲ្យឃើញពីក្តីស្រលាញ់ក្នុងទីសាធារណៈ។

40. ពេលក្តោបដៃនាង ចូរក្តោបឲ្យជាប់ដោយចិត្តស្មោះ។

41. ចាំឲ្យបាននូវប្រភេទភេសជ្ជៈដែលនាងចូលចិត្ត ដើម្បីស្នើឲ្យនាងជ្រើសរើសនូវអ្វីដែលអ្នកដឹងរួចមកហើយថានាងចូលចិត្ត។

42. ជាអ្នករើសភោជនីយដ្ឋានឲ្យនាង កុំទុកឲ្យវាទៅជាភារកិច្ចរបស់នាង។

43. រកសំបុត្រកុនឬការប្រគំតន្រ្តីដែលនាងចូលចិត្តមកឲ្យនាង។

44. រកឱកាសទៅចូលរួមកម្មវិធីទៅជប់លៀងជាមួយគ្នាខ្លះ។

45. ត្រូវយល់ពីការដែលនាងមកយឺត ឬសម្រេចចិត្តផ្លាស់ប្តូរសម្លៀកបំពាក់។

46. ក្នុងទីសាធារណៈត្រូវផ្តល់ការចាប់អារម្មណ៍ចំពោះនាងឲ្យ បានច្រើនជាងអ្នកដទៃ។

47. ផ្តល់សារៈសំខាន់ដល់នាងឲ្យច្រើនជាងក្មេងៗ។​ បង្ហាញឲ្យក្មេងៗដឹងថានាងបានទទួលការយកចិត្តទុកដាក់មុនគេបង្អស់។

48. ទិញរបស់ផ្ញើបន្តិចបន្តួចដូចជា ទឹកអប់ឬសូកូឡាមកឲ្យនាង។

49. ទិញសម្លៀកបំពាក់ជូននាង (ដោយចងចាំពីទំហំរបស់នាងទុក)។

50. ថតរូបនាងក្នុងឳកាសសំខាន់ៗ។

51. រកពេលវេលាពិសេសៗសម្រាប់អ្នកទាំងពីរ។

52. បង្ហាញឲ្យនាងឃើញថាអ្នកដាក់រូបថតនាងក្នុងការបូបលុយ ហើយផ្លាស់ប្តូររូបថ្មីៗរបស់នាងជានិច្ច។

53. ពេលស្នាក់នៅសណ្ឋាគារជាមួយគ្នា ចូររៀបចំរបស់ ពិសេសដូចជាស្រាសំប៉ាញឬផ្កាមួយបាច់ជូននាង។

54. សរសេរកំនត់ហេតុឬធ្វើអ្វីម្យ៉ាងក្នុងថ្ងៃពិសេស ដូចជាថ្ងៃ គម្របខួបអាពាហ៍ពិពាហ៍ឬពិធីខួបកំនើត។

55. ប្រសិនបើត្រូធ្វើដីណើរឆ្ងាយៗ ស្នើខ្លួនជាអ្នកបើករថយន្ត។

56. បើករថយន្តយឺតៗដើម្បីឲ្យមានសុវត្ថិភាព។​ ផ្តល់សារៈសំខាន់ចំពោះអ្វីដែលនាងចូលចិត្ត​ ទោះបីជានាងកំពុង អង្គុយកៅអីខាងមុខ

      ទាំងមិនសូវសប្បាយចិត្តណាស់ណាក៏ដោយ។

57. សង្កេតមើលអារម្មណ៍របស់នាង ហើយនិយាយថា "អូនដូចជាមានសេចក្កីសុខណាស់ក្នុងថ្ងៃនេះ" ឬ "អូនមើលទៅដូចជា

      ហត់នឿយណាស់" ក្រៅពីនោះក៏សួរថាតើថ្ងៃនេះអូនមានអារម្មណ៍យ៉ាងម៉េចដែរ? ។

58. ពេលនាំនាងទៅខាងក្រៅត្រូវរៀបចំផែនការឲ្យបានល្អ​  ដើម្បីឲ្យនាងមិនចាំបាច់ត្រូវមានអារម្មណ៍ថាត្រូវទទួលខុសត្រូវធ្វើជា

       អ្នកនាំផ្លូវ។

59​. នាំនាងាទៅរាំកម្សាន្តឬទៅរៀនរាំជាមួយគ្នា។

60. បង្កើតការភ្ញាក់ផ្អើលឲ្យនាងដោយកំនត់ហេតុខ្លីៗឬកំណាព្យផ្អែមល្ហែម។

61. មើលថែនាងឲ្យដូចពេលដែលអ្នកទើបនិងជួបនាងថ្មីៗ។

62. ស្នើខ្លួនធ្វើជាអ្នកជួសជុលផ្ទះដោយនិយាយថា តើអូនគិត ថាយើងគួរជួសជុលត្រង់កន្លែងណាខ្លះ ព្រោះពេលនេះបង

      ដូចជាទំនេរដែរ តែកុំទទួលការងារលើសពីអ្វីដែលអ្នកអាច ធ្វើបាន។

63. ស្នើសុំខ្លួនជាអ្នកសំលៀងកាំបិតក្នុងចង្រ្កានបាយឲ្យនាង។

64. ទិញកាវមកឲ្យនាងដើម្បីឲ្យនាងអាចបិតរបស់ដែលបែកបាក់បាន។

65​. ពេលអំពូលភ្លើងក្នុងផ្ទះដាច់ ត្រូវប្តូរថ្មីភ្លាម។

66. ជួយនាងពេលយកសំរាមទៅចោល។

67. អានឬកាន់អត្ថបទក្នុងទំព័រសារព័ត៌មានដែលគិតថានាងចាប់អារម្មណ៍ទុកឲ្យនាង។

68. កត់ឈ្មោះឬសាររបស់អ្នកដែលទូរសព្ទមករកនាងដោយប្រិតប្រៀង។

69. គ្រប់ពេលបន្ទាប់ពីងូតទឹកត្រូវបា្រកដក្នុងចិត្តថា ឥដ្ឋក្នុងបន្ទប់ទឹកស្ងួតមិនមានប្រលាក់អ្វីទៀតទេ។

70. បើកទ្វាររថយន្តឲ្យនាង។

71. ទិញរបស់ប្រើប្រាស់បន្តិចបន្តួចឲ្យនាង។

72. ទិញរបស់ប្រើប្រាស់ធំៗជំនួសនាង។

73. ក្នុងពេលធ្វើដំណើរត្រូវថែរក្សាកាបូបសម្លៀកបំពាក់ និងទទួលខុសត្រូវ ក្នុងការយកការបូបនោះទៅដាក់នៅខាង ក្រោយរថយន្ត។

74. ប្រសិនបើនាងត្រូវលាងចាន ត្រូវជួយនាងដុសឆ្នាំង ឬធ្វើការងារធ្ងន់ៗជំនួសនាង។

75. កត់បញ្ជី អ្វីដែលត្រូវធ្វើ ទុកពេលណាអ្នកទំនេរ ចូរធ្វើតាមបញ្ជីភ្លាម។

76. ប្រសិនបើនាងរៀបចំអាហារឲ្យ អ្នកត្រូវសរសើរនាងដែលនាងបានធ្វើឲ្យ។

77. ពេលនាងកំពុងនិយាយ ត្រូវសម្លឹងមើលភ្នែករបស់នាង។

78. ពេលអ្នកនិយាយជាមួយ ចូរប្រើដៃដើម្បីស្ទាបអង្អែលខ្លះ។

79. ផ្តល់សារៈសំខាន់ខ្លះចំពោះអ្វីដែលនាងធ្វើក្នុងថ្ងៃនោះ អំពីសៀវភៅដែលនាងកំពុងអាន ឬមនុស្សដែលនាងកំពុងរាប់ អាន។

80. ខណៈពេលដែលស្តាប់នាងនិយាយ ត្រូវប្រាកដក្នុងចិត្តថា   អ្នកផ្តល់សារៈសំខាន់ ដោយបញ្ចេញសម្លេងដែលបង្ហាញពីការ

      ចាប់អារម្មណ៍ដូចជា អូមែនហើយ! អញ្ចឹងឬ? ចេញមក។

81. សួរនាងថានាងមានអារម្មណ៍បែបណា។

82. ប្រសិនបើនាងមិនស្រួលខ្លួន ត្រូវសួរពីអាការៈនាងឲ្យបាន ញឹកញាប់ហើយសួរនាងថានាងកំពុងតែធ្វើអ្វី ហើយមាន អារម្មណ៍

      បែបណា។

83. ប្រសិនបើនាងនឿយហត់ ឆុងតែឲ្យនាងផឹក។

84. រៀបចំខ្លួនឲ្យបានរួចរាល់ដើម្បីចូលគេង និងគេងជាមួយគ្នា។

85. ថើបថ្ពាល់នាងមួយខ្សឺត​ រួចនិយាយលាគ្នាពេលត្រូវធ្វើដំណើរទៅឆ្ងាយ។

86. សើច នៅពេលនាងនិយាយរឿងកំប្លែងឲ្យស្តាប់។

87. គ្រប់ពេលដែលនាងធ្វើឲ្យអ្នក ត្រូវនិយាយពាក្យថា អរគុណឲ្យឮៗ។

88. ប្រាប់នាងឲ្យដឹងថា អ្នកសង្កេតឃើញនាងធ្វើម៉ូតសក់ថ្មី ហើយផ្តល់ភាពជឿជាក់ដល់នាង។

89. រកពេលវេលាពិសេសក្នុងការនៅជាមួយគ្នាតែពីរនាក់។

90. កុំទទួទូរសព្ទក្នុងពេលដែលនាងចង់និយាយជាមួយអ្នក។

91. រកពេលជិះកង់ជាមួយនាង ទោះបីជាពេលវេលាខ្លីក៏ដោយ។

92. រៀបចំនិងត្រៀមអាហារសម្រាប់ពិកនិកទុកជាមុន។

93. បើនាងជាអ្នកបោកសម្លៀកបំពាក់​ អ្នកគួរតែជួយយកទៅហាល។

94.​ រកពេលវេលាទៅដើរលេងជាមួយគ្នាដោយគ្មានក្មេងៗ។

95. ប្រាប់ឲ្យនាងដឹងថា អ្នកចង់ផ្តល់ឲ្យនាងនូវអ្វីដែលនាងត្រូវ ការ ហើយអ្នកក៏ចង់បានអ្វីដែលអ្នកត្រូវការដូចគ្នាដែរ។

96. ប្រាប់ឲ្យនាងដឹងថា អ្នកចង់ផ្តល់ឲ្យនាង ពេលដែលអ្នកត្រូវនៅឆ្ងាយពីនាង។

97. ទិញបង្អែមមកផ្ទះផង។

98. ប្រសិនបើនាងជាអ្នកដើរផ្សារ​ ក៏ស្នើខ្លួនសុំទៅផ្សារជំនួសនាង។

99. ទទួលទានអាហារយឺតៗ ក្នុងពេលវេលាដ៏រ៉ូម៉ង់ទិក​ដើម្បីឲ្យមិនចាំបាច់ត្រូវធុញថប់ឬហត់នឿយនៅពេលក្រោយ។

100. សួរនាងថាមានអ្វីដែលនាងត្រូវការបន្ថែមទៀតដែរឬទេ?

101. កុំភ្លេចបើកគម្របបង្គន់ឡើងគ្រប់ពេលវេលា។

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017