យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

Eraser & Correction Pen

តើកុយរមាសកើតមកពីណា?

ចេញថ្ងៃទីៈ [08-07-2014] | បើកមើលៈ 6144 | Print |



       កុយរមាសពុំមែនកើតចេញពីរោមរបស់វាដូចមនុស្សគិតនោះទេ តែវាកើតចេញពីសរសៃ ខេរ៉ាទីន ដែលផ្តុំគ្នាយ៉ាងណែន។ ខេរ៉ាទីន
គឺជាជាតិប្រូតេអ៊ីនដែលរកឃើញក្នុងសរសៃសក់និងក្រចករបស់មនុស្ស ហើយក៏មាននៅក្នុងក្រញាំដៃនិងក្រញាំ​​ជើងរបស់ពពួកសត្វ
រោមបក្សី រោមប្រមា ស្នូកពង្រូល និងអណ្តើកផងដែរ។

       រមាសគឺជាសត្វតែមួយប្រភេទគត់ ដែលមានកុយកើតចេញពី ខេរ៉ាទីនទាំងអស់។​​​ កុយរមាសគ្មានឆ្អឹងស្នូលដូចស្នែងគោ ពពែ ក្តាន់
និងជីរ៉ាហ្វទេ។​ សាកសពគ្រោងឆ្អឹងរបស់រមាសមិនអាចប្រាប់បានថា ម្ចាស់របស់វាធ្លាប់មានកុយឬក៏គ្មាននោះទេ។​ កាលនៅមានជីវិត
កុយរមាសកើតពីសាច់ដុះគ្រាតៗនៅត្រង់ស្បែកខាងលើខ្ទង់ច្រមុះ។ ពេលខ្លះកុយរមាស សមិនអាចដុះចេញមកជាថ្មីវិញ
បានទេប្រសិនបើត្រូវការកាត់ឬទទួលរងនូវការខូចខាត ប៉ុន្តែមិនរាប់បញ្ចូលករណីរបស់រមាសវ័យក្មេងដែលអាចដុះចេញមកវិញបាន
យ៉ាងល្អនោះទេ។ ទោះបីជាគ្មាននរណាដឹងថាកុយរមាសមានតួនាទីសម្រាប់ធ្វើអ្វីក៏ដោយ តែគេងដឹងថា រមាសញីដែលបាត់បង់
ស្នែងរបស់ខ្លួន មិនអាចមើលថែរក្សាកូនបានល្អទេ។

       រមាសជា សត្វដែលកាន់តែជិតដាច់ពូជហើយ​ ព្រោះតែមានតម្រូវការរមាសជាខ្លាំងនៅលើទីផ្សារ។ កុយរមាសពីទ្វីបអាហ្រ្វិកត្រូវ
គេយកទៅប្រើធ្វើថ្នាំ​ និងធ្វើជាម្រាមកាំបិតខ្លី​ ក្នុងតំបន់មជ្ឈិមបូព៌ា។​​ អ្វីដែលគួរឲ្យកត់សម្គាល់គឺនៅក្នុងប្រទេសយ៉េម៉ែន ចាប់ពីឆ្នាំ
1970​ មក មានការនាំចូលកុយរមាសជាង 68000​ Kg  ចូលមកប្រទេស យ៉េម៉ែន និងដោយកុយរមាសមធ្យមមានទម្ងន់​​​3Kg
តួលេខខាងលើស្មើនឹងកុយរមាស សចំនួន​ 22​​ 666។

       ការយល់ច្រឡំដែលធ្លាប់មានពីយូរមកហើយដែលថា កុយរមាសគឺជាថ្នាំប៉ូវកម្លាំងដ៏វិសេសនោះ អ្នកជំនាញផ្នែក ឳសថបុរាណ
ចិនបាននិយាយថាវាមិនមែនជាការពិតទេ កុយរមាសមានប្រសិទ្ធិភាពលើផ្នែកត្រជាក់ជាងក្តៅ ហើយត្រូវបានគេយកទៅប្រើ
ព្យាបាលជម្ងឺលើសឈាមនិងជម្ងឺគ្រុនក្តៅ។

       ពាក្យថា Rhinoceros (រមាស)មកពីពាក្យពីរម៉ាត់ក្នុងភាសាក្រិច គឺ Rhino (ច្រមុះ) និង Keras  (ស្នែង)​ តែខ្មែរយើងមិនហៅ
ស្នែងរមាសទេគឺហៅថាកុយរមាស ស។​ រមាសមានអម្បូរទាំងអស់ 5 គឺ រមាសខ្មៅ រមាស ស រមាស ឥណ្ឌា រមាសជ្វា​​
និងរមាសស៊ូម៉ាត្រា។ រមាសជា្វមាននៅសល់តែ 60 ក្បាលប៉ុណ្ណោះ ទើបវាបានទទួលតំណែងជសត្វដែលជិតដាច់ពូជ
លំដាប់ទី 4​ លើពិភពលោកបន្ទាប់ពីសត្វ ម៉ារមូត (Marmot)​ នៅលើកោះវ៉ែងគូវ័រ ប្រចៀវកន្ទុយមានស្រោម លើកោះស៊ីសេល
និងខ្លាដំបងនៅភាគខាងត្បូងប្រទេសចិន។

      រមាស ស (White Rhino) តាមការពិតវាពុំមែនមានពណ៍សអ្វីទេគ្រាន់តែឈ្មោះរបស់វាបានមកពីការយកសម្លេងរបស់ពាក្យថា
Wyd នៅក្នុងភាសាអាហ្រិ្វកដែលប្រែថា​"ស" ប៉ុណ្ណោះ។ ពណ៍សនៅទីនោះគឺសំដៅលើមាត់ មិនមែនខ្លួនរបស់វាទេ។​ រមាសស
ពុំមែនសាច់ពកនៅត្រង់មាត់ដ៏វៀសដូចរមាសខ្មៅ ដែលប្រើសម្រាប់ទំពារមែកឈើនោះទេ។

      រមាសមានញាណពិសេសដែលអាចដឹងក្លិននិងសំឡេងបាន តែវាបែរជាមានភ្នែកមិនសូវល្អទៅវិញ។ តាមធម្មតាពួកវាជា
សត្វដែលចូលចិត្តនៅតែឯង​ និងរកគ្នីគ្នាតែនៅពេលដែលត្រូវការបង្គាត់ពូជប៉ុណ្ណោះ។

      ពេលវាភ្ញាក់ផ្អើល​រមាសតែងលេចអាច៍លេចនោមជាច្រើន និងបើត្រូវចូលប្រយុទ្ធ រមាសអាស៊ីនឹងខាំ ឯរមាសនៅអាហ្រ្វិក
នឹងស្ទុះទៅជល់។ ទោះបីជារមាសខ្មៅមានជើងខ្លីក៏ពិតមែន តែវានៅតែអាចរត់បានរហូតដល់ទៅ 56​Km/h ឯណោះ។

Book not found !!!!!!!!!!

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ84
- ​ថ្ងៃម្សិលមិញ934
- សប្ដាហ៍នេះ3116
- ខែនេះ21492
- សរុបទាំងអស់1091649
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017