យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

មាគ៌ាស័ក្តិសិទ្ធិដើម្បីរំដោះខ្លួនពីគំនិតអវិជ្ជមាន

ចេញថ្ងៃទីៈ [04-07-2014] | បើកមើលៈ 2850 | Print |



"មនុស្សដែលពោពេញដោយការដឹងគុណ គឺដឹងគុណគ្រប់ស្ថានការណ៍"

បាហាអូឡា- Baha  អ្នកបង្កើតសាសនា បាហៃ (1817-1892)​ ជនជាតិអ៊ីរ៉ង់

             មិនថាសម្ពន្ធភាពស្មុគស្មាញ សម្ពាធរឿងលុយកាក់សុខភាព ឬបញ្ហាក្នុងការងារ ស្មានការណ៍អវិជ្ជមានកើតឡើងដោយសារខ្វះការដឹង

គុណតាំងពីយូរណាស់មកហើយ។ បើមិនដឹងគុណចំពោះអ្វីមួយក្នុងជីវិត វាស្មើនឹងយើងមិនដឹងពីសារៈសំខាន់គឺជាមូលហេតុសំខាន់នៃភាព

អវិជ្ជមាន ព្រោះនៅពេលយើង​​ មិនឃើញ សារៈសំខាន់នៃរបស់អ្វីមួយហើយ យើងក៏នឹងមិនផ្តល់ នូវការដឹងគុណតបស្នងទៅរបស់នោះដែរ

ហើយវាក៏បញ្ឈប់ភាពស័ក្តិសិទ្ធិដែលនឹងកើតឡើងក្នុងជីវិតយើងប្រៀបដូចការអរគុណចំពោះអ្នកណាម្នាក់ឬរបស់អ្វីមួយដែលវានឹងនាំជីវិត

យើងឲ្យថ្កុំថ្កើងយ៉ាងអស្ចារ្យដូច្នោះដែរ។​ ចំណែឯការមិនផ្តល់សារៈសំខាន់ទៅលើរឿងអ្វីៗ វានឹងនាំជីវិតយើងឲ្យធ្លាក់ទៅរកភាពអន់ថយ។

       តើអ្នកដឹងគុណសុខភាពនៅពេលវាល្អ​ ឬអ្នកដឹងគុណវានៅពេលវាឈឺឬមិនស្រួលខ្លួន? តើអ្នកដឹងគុណការងារជារៀងរាល់ថ្ងៃ ឬអ្នកផ្តល់

គុណតម្លៃដល់ការងារចំពោះតែពេលមានដំនឹងកាត់បន្ថយបុគ្គលិក? តើអ្នកដឹងគុណនៅពេលទទួលបានប្រាក់ខែ ឬថ្លៃឈ្នួល ឬក៏ចេះតែទទួលៗ

ប្រាក់ឈ្នួល ឬប្រាក់ខែដែលមិនអរគុណ? តើអ្នកដឹងគុណមនុស្សដែលអ្នកស្រលាញ់នៅពេលគ្រប់យ៉ាងប្រព្រឹត្តទៅរលូន​ ឬនៅពេលមាន

បញ្ហានឹងគ្នាក៏យករឿងរ៉ាវមនុស្សដែលអ្នកស្រលាញ់ទៅនិយាយប្រាប់អ្នកដទៃ?​ តើអ្នកដឹងគុណឡានរបស់អ្នកនៅពេលគ្មានបញ្ហា ឬគិតដល់

ឡានតែនៅពេលវាខូចប៉ុណ្ណោះ?

       តើអ្នកដឹងគុណការមានជីវិតរស់មួយៗថ្ងៃៗ ឬប្រើជីវិតនៅក្នុងមួយថ្ងៃៗដោយមិនឃើញគុណតម្លៃអ្វីសោះ?

       ការមើលមិនឃើញសារៈសំខាន់នៃរបស់ផ្សេងៗ គឺជាមួលហេតុធ្វើឲ្យកើតការទិតៀន រអ៊ូរទាំ កើតគំនិតនិងសម្តីអវិជ្ជមាន។ នៅពេលអ្នក

រអ៊ូរទាំ តាមច្បាប់នៃការស្រូបទាញវានឹងទាញរឿងផ្សេងៗដែលដែលនាំឲ្យរអ៊ូរទាំចូលមកក្នុងជីវិតអ្នកកាន់តែច្រើន។

       បើអ្នករអ៊ូអំពីអាកាសធាតុ ចរាចរណ៍ ចៅហ្វាយ ស្វាមីឬភរិយា គ្រូសារ    មិត្តភក្តិ ជនប្លែកមុខ ការចូលជូររង់ចាំ វិក្កយបត្របំណុល សេដ្ឋកិច្ច

តម្លៃ ទំនិញ ឬសេវាកម្មអ្វីមួយរបស់ក្រុមហ៊ុនណាមួយ គឺអ្នកកំពុងតែមិនដឹងគុណ ហើយអ្នកកំពុងតែជំរុញជីវិតក្នុសុបិនរបស់អ្នកឲ្យធ្លាក់ផ្លូវ

ដោយការរអ៊ូទាំងនោះហើយ។

       ឥឡូវនេះអ្នកយល់ហើយថា ការរអ៊ូរទាំ គំនិតនិងសម្តីអវិជ្ជមាន និងការមិនដឹងសារៈសំខាន់នៃរឿងផ្សេងៗ គឺបញ្ឍប់រឿងល្អៗចូលមកក្នុង

ជីវិតអ្នក។ ពេលនេះអ្នកយល់ហើយថា ការកើតរឿងមិនល្អ ក៏ព្រោះតែអ្នក មិនបានដឹងគុណឲ្យគ្រប់គ្រាន់ទាំងអចេតនានោះឯង។

       វាមិនអាចទៅរួចទេដែលអ្នកគិតអវិជ្ជមាន ហើយអ្នកដឹងគុណនោះ! វាមិនអាចទៅរួចទេដែលអ្នករិះគន់ឬស្តីបន្ទោសអ្នកដទៃ ហើយដឹងគុណ

នោះ!  វាមិនអាចទៅរួចឡើយដែលអ្នកនឹងមានអារម្មណ៍សោកសៅឬអវិជ្ជមាន បើអ្នកដឹងគុណ! ដំណឹងដ៏ល្អបំផុតគឹ បើអ្នកជួបស្ថានការណ៏

អវិជ្ជមាននៅក្នុងជីវិតនៅខណៈពេលនេះ ការផ្លាស់ប្តូរស្ថានកាណ៍នោះដោយការដឹងគុណ គឺមិនចំណាយពេលយូរទេ។​ ស្ថានការណ៍អវិជ្ជមាន

នឹងរលាយបាត់ទៅវិញភ្លាមមួយរំពេចដូចរឿង បាដិហារិយ៍ដូច្នោះ។

       ជាដំបូង ទោះបីលំបាកប៉ុនណាក៏ដោយ អ្នកត្រូវសម្លឹងរករឿងដែលត្រូវដឹងគុណពេលកំពុងស្ថិតក្នុងស្ថានការណ៍អវិជ្ជមាន។ ទោះបីជារឿង

រ៉ាវអាក្រក់ប៉ុនណាក៏ដោយ​ អ្នកនឹងជួបរឿងដែលអ្នកអាចដឹងគុណបានជានិច្ច ជាពិសេសនៅពេលអ្នកដឹងថា​ ការដឹងគុណរបស់អ្នក នឹងផ្លាស់ប្តូរ

ស្ថានការណ៏អវិជ្ជមានគ្រប់យ៉ាងបានយ៉ាងអស្ចារ្យ។ វ៉លត៍​ឌិសនី ជាបុគ្គលដែលស្គាល់ភាពស័ក្តិសិទ្ធិពិតប្រាកដ ដែលគេបង្ហាញពីថាមពលស័ក្តិ

សិទ្ធិឲ្យយើងមើលក្នុងភាពយន្ត រឿង ផូលីយ៉ាន់ណា។

       រឿង ផូលីយ៉ាន់ណា(Pollyanna)​ក្នុងឆ្នាំ  ១៩៦០​របស់ ឌិសនី  បានបង្ហាញ "ហ្កេមរីករាយ" ដែលមានឥទ្ធិពលចំពោះខ្ញុំជាខ្លាំងកាលពីយុវវ័យ។

ខ្ញុំលេង "ហ្កេមរីករាយ" ដែលមានក្នុងភាពយន្តរឿងនេះតាំងពីក្មេងរហូតដល់ធំ។​ វិធីលេងហ្កេមនោះគឺ អ្នកត្រូវរករឿងដែលធ្វើឲ្យរីករាយបាន

ច្រើនបំផុតតាមដែលអាចរកបាន ជាពិសេសពេលស្ថិតក្នុងស្ថានការណ៏អវិជ្ជមាន។ ការរករឿងដែលធ្វើឲ្យអ្នកបានរីករាយ (ឬរករឿងដែលធ្វើ

ឲ្យអ្នកដឹងគុណ) នៅក្នុងស្ថានការណ៏អវិជ្ជមាន នឹងធ្វើឲ្យអ្នករកឃើញច្រកចេញបាន។

       ឌិសនីបានបង្ហាញ ពីថាមពលស័ក្តិសិទ្ធិនៃ ការដឹងគុណនៅក្នុងរឿង លីយ៉ាន់ណាឲ្យយើងឃើញមកហើយ។​ ចំនែកកាលជាច្រើនពាន់ឆ្នាំមុន

នេះព្រះសម្មាសម្ពុទ្ធក៏បានបង្ហាញមគ្គវិធីក្នុងការប្រើថាមពលនេះដែរថា៖

"ចូលក្រោកឡើងហើយអរគុណ ព្រោះបើយើងរៀនសូត្រមិនបានច្រើននៅក្នុងថ្ងៃនេះ យ៉ាងហោចណាស់ក៏យើងបានរៀនសូត្រ
ពីអ្វីខ្លះៗដែរ!
បើយើងមិនបានរៀនសូត្រអ្វីខ្លះទេ យ៉ាងហោចណាស់ក៏យើងមិនបានឈឺថ្កាត់! បើយើងឈឺថ្កាត់ យ៉ាងហោច
ណាស់ក៏យើងនៅមានជីវិត!
ដូច្នេះ យើងត្រូវតែនាំគ្នាមកអរគុណ"

Book not found !!!!!!!!!!


 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017