យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

អភិវឌ្ឍទ្រព្យដ៏មានតម្លៃបំផុត​របស់អ្នកដឹកនាំធនធានមនុស្ស

ចេញថ្ងៃទីៈ [28-04-2014] | បើកមើលៈ 2189 | Print |



        មនុស្សដែលមានឥទ្ធិពលធ្វើឲ្យអ្នកដទៃដើរតាម គឺត្រឹមតែជាអ្នកដឹកនាំដែលមានដែនកំណត់ម្នាក់ប៉ុណ្ណោះ។ មនុស្ស

ដែលមានឥទ្ធិពលចំពោះអ្នកដទៃហើយដឹកនាំអ្នកដទៃទើបជាអ្នកដឹកនាំដែលគ្មានដែនកំណត់។ ដូចដែល អ៊ែនឌ្រូ កានេហ្ស៊ី

និយាយថា មនុស្សដែលចង់បានអ្វីគ្រប់យ៉ាង ឬចង់ទទួលបានការលើកតម្កើងក្នុងរឿងដែលខ្លួនបានធ្វើ នឹងគ្មានផ្លូវជាអ្នកដឹកនាំ

ឆ្នើមឡើយ។

        ហ្កាយ ហ្វ័រហ្គូសាន់ ពោលថាៈ

ដឹងថាតើត្រូវធ្វើដូចម្តេច គឺជាជោគជ័យរបស់ពលករ

ប្រាប់ឲ្យដឹងពីវិធីធ្វើការបាន នោះគឺជាជោគជ័យរបស់គ្រូ

បណ្តុះកម្លាំងចិត្តឲ្យអ្នកដទៃធ្វើការបានល្អ គឺជាជោគជ័យរបស់មេការ

ប្រសិនបើអាចធ្វើទាំងបីយ៉ាងនេះបាន នោះគឺជាជោគជ័យរបស់អ្នកដឹកនាំ។

        ក្នុងមេរៀននេះនិយាយផ្តោតសំខាន់ទៅលើការអភិវឌ្ឍមនុស្ស ដើម្បីធ្វើឲ្យក្តីស្រមៃចង់ធ្វើជាអ្នកដឹកនាំក្លាយជាការពិត។

ខ្លឹមសារគឺថា អ្នកកាន់តែអភិវឌ្ឍមនុស្សបានច្រើនប៉ុនណា ការស្រមៃរបស់អ្នកក៏កាន់តែពង្រីកព្រំដែនបានធំទូលាយប៉ុណ្ណោះដែរ។

        មនុស្សដែលត្រូវគេដាក់ឲ្យនៅក្នុងតំណែងអ្នកដឹកនាំ តែខំព្យាយាមធ្វើអ្វីគ្រប់យ៉ាងតែម្នាក់ឯង ថ្ងៃណាមួយនឹងជួបមេរៀន

ដូចជាជាងរៀបឥដ្ឋដែលខំជញ្ជូនឥដ្ឋ ៥០០ ផោនដ៍ពីដំបូលអាគារជាន់ទី៤ ចុះមកជាន់ផ្ទាល់ដីដូច្នោះដែរ។ ជាងម្នាក់នោះរៀបរាប់

រឿងដែលកើតឡើងក្នុងលិខិតទទួលប្រាក់ធានាថា "ការជញ្ជូនឥដ្ឋចុះមកដោយដៃចំណាយពេលយូរពេក ទើបខ្ញុំសម្រេចចិត្តយក

ឥដ្ឋទាំងអស់ដាក់នៅក្នុងធុងឈើ ហើយប្រើកៅឡាក់ដែលខ្ញុំចងនៅខាងលើអគារទម្លាក់ចុះមកក្រោមនោះ។ ដោយចងខ្សែរពួរ

នៅឯដីមាំល្អហើយ ខ្ញុំក៏ឡើងទៅចងនៅចុងខ្សែពួរម្ខាងទៀតភ្ជាប់នឹងធុងឈើដែលដាក់ឥដ្ឋពេញ សំយ៉ុងចុះមកជាន់ផ្ទាល់ដី

ត្រៀមបង្ហូតចុះទៅក្រោម។ រួចខ្ញុំក៏ចុះទៅជាន់ផ្ទាល់ដី ស្រាយចំណងដែលចងជាប់ ចាប់វាយ៉ាងណែនដើម្បីបង្ហូតខ្សែឲ្យធុងឈើ

ធ្លាក់ចុះមកតិចៗតែដោយសារតែខ្ញុំមានទម្ងន់ត្រឹមតែ ១៤០ ផោនដ៍ ទើបទម្ងន់ ៥០០ ផោនដ៍នៃឥដ្ឋទាញកន្រ្តាក់ខ្ញុំផុតជើងពីដី

យ៉ាងលឿនរហូតដល់គ្មានពេលគិតថាត្រូវប្រលែងខ្សែ។ ពេលដែលទាញខ្ញុំឡើងដល់រវាងជាន់ទីពីរជាន់ទីបី ខ្ញុំក៏ប្រទះនឹងធុងឈើ

ដែលកំពុងធ្លាក់ចុះមកដែរ ជាហេតុធ្វើឲ្យមានស្នាមជាំខៀវនិងស្នាមរលាត់នៅលើខ្លូនផ្នែកខាងលើរបស់ខ្ញុំ"។

        ខ្ញុំចាប់ខ្សែពួរយ៉ាងណែនរហូតដល់កំពូល ដៃក៏ទៅជាប់នឹងកៅឡាក់ធ្វើឲ្យមេដៃបាក់ ហើយក្នុងពេលតែមួយនោះ ធុងឈើ

ក៏ធ្លាក់ផ្ទប់នឹងដីយ៉ាងខ្លាំងគូទធុងឈើប្រហែល ៤០ផោនដ៍ ដូច្នេះខ្លួនខ្ញុំដែលមានទម្ងន់ ១៤០ផោនដ៍ ក៏ចាប់ផ្តើមធ្លាក់មកវិញ

យ៉ាងលឿន... ខណៈពេលដែលធ្លាក់មកក៏ប្រទះនឹងធុងឈើដែលកំពុងឡើងទៅម្តងទៀតជាហេតុធ្វើឲ្យបាក់កជើង ហើយខ្ញុំធ្លាក់

មកយឺតជាងមុនបន្តិច ដោយធ្លាក់មកត្រូវនឹងគំនរឥដ្ឋធ្វើឲ្យគ្រេចខ្នង និងបាក់ឆ្អឹងស្មា។ មកដល់ត្រង់នេះលែងដឹងខ្លួនអ្វីទាំងអស់

ខ្ញុំព្រលែងខ្សែពួរពីដៃ ធុងឈើក៏ធ្លាក់មកត្រូវខ្លួនខ្ញុំម្តងទៀត ធ្វើឲ្យមានរបួសត្រង់ក្បាលមួយកន្លែងទៀត។

        "ចំពោះសំណួរចុងក្រោយនៅក្នុងលិខិតសុំប្រាក់ថ្លៃធានារ៉ាប់រង ដែលថា "បើកើតហេតុការណ៍បែបនេះម្តងទៀត តើអ្នកនឹង

ធ្វើយ៉ាងណា?" សូមចាំថា ខ្ញុំឈប់ព្យាយាមធ្វើការតែម្នាក់ឯងទៀតហើយ"។

        ខ្ញុំសង្កេតឃើញមានជំនាញធ្វើការនិងជំនាញទំនាក់ទំនងមនុស្ស៣កម្រិតគឺ

        កម្រិតទី ១ : មនុស្សដែលធ្វើការបានល្អពេលរួមការងារជាមួយអ្នកដទៃ គឺជាអ្នកដើរតាម។

        កម្រិតទី ២ : មនុស្សដែលជួយឲ្យអ្នកដទៃធ្វើការបានល្អប្រសើរឡើង គឺជាអ្នកគ្រប់គ្រង។

        កម្រិតទី ៣ : មនុស្សដែលអភិវឌ្ឍមនុស្សឲ្យល្អប្រសើរឡើងដើម្បីធ្វើការ គឺជាអ្នកដឹកនាំ។

 

គោលការណ៍នៃការអភិវឌ្ឍធនធានមនុស្ស

        ជោគជ័យរបស់ខ្ញុំក្នុងការអភិវឌ្ឍអ្នកដទៃ គឺអាស្រ័យលើខ្ញុំសម្រេចផលនៅក្នុងប្រការនីមួយៗបានច្រើនប៉ុន

ណា ដូចតទៅនេះ ៖

         -  គុណតម្លៃរបស់ធនធានមនុស្ស ជារឿងទាកទងនឹងឥរិយាបថរបស់ខ្ញុំ

         -  ការបូជាខ្លួនដល់ធនធានមនុស្ស ជាប់ទាក់ទងនឹងពេលវេលារបស់ខ្ញុំ

         -  ស្មោះត្រង់ មានគុណធម៌នឹងមនុស្ស ជារឿងទាក់ទងនឹងចរិតរបស់ខ្ញុំ

         -  បទដ្ឋានកំណត់ធនធានមនុស្ស ជារឿងទាក់ទងនឹងចក្ខុវិស័យរបស់ខ្ញុំ

         -  ឥដ្ឋិពលចំពោះអ្នកដទៃ ជារឿងទាក់ទងនឹងភាពជាអ្នកដឹកនាំរបស់ខ្ញុំ

        តាមរយៈបទពិសោធខ្ញុំផ្ទាល់ និងការសង្កេតអ្នកដឹកនាំដទៃៗទៀតដែលពូកែក្នុងផ្នែកដ៏សំខាន់នេះ ខ្ញុំរកឃើញថា មនុស្ស

ដែលទទួលជោគជ័យក្នុងការអភិវឌ្ឍធនធានមនុស្សខុសពីមនុស្សដែលធ្វើមិនសម្រេចលើរឿងបីប្រការ គឺមនុស្សដែលទទួល

ជោគជ័យក្នុងការអភិវឌ្ឍធនធានមនុស្សគេនឹង ៖

              1.  បង្កើតសម្មតិកម្មដែលត្រឹមត្រូវទាក់ទងនឹងធនធានមនុស្ស។

              2.  សួរសំណួរដែលត្រឹមត្រូវទាក់ទងនឹងធនធានមនុស្ស។

              3.  ផ្តល់ការជួយទំនុងបម្រុងដល់ធនធានមនុស្សយ៉ាងត្រឹមត្រូវ។

        អ្នកដែលទទួលជោគជ័យក្នុងការអភិវឌ្ឍធនធានមនុស្ស បង្កើតសម្មតិកម្មអំពីមនុស្សឲ្យបានត្រឹមត្រូវ

        ការសាងកម្លាំងចិត្តឲ្យអ្នកដទៃ ជារឿងដែលខ្ញុំធ្វើបានយ៉ាងងាយ។ ជាច្រើនឆ្នាំមកហើយដែលគេបានសួរខ្ញុំថា "ចន! តើអ្នក

សាងកម្លាំងជំរុញចិត្តដល់អ្នកដទៃបានយ៉ាងដូចម្តេច?" ការពន្យល់ដែលជាប់មាត់ខ្ញុំតែងមានទំនងដូច្នេះថា "ស្ទុះស្ទាជាប្រចាំ"

"ឲ្យកម្លាំងចិត្តអ្នកដទៃ" "នាំផ្លូវគេ" និង "ជឿជាក់លើគេ"។

        ខ្ញុំសង្កេតមើលអ្នកដទៃធ្វើតាមការណែនាំរបស់ខ្ញុំ ហើយទទួលជោគជ័យបានមួយរយៈ តែមិនយូរប៉ុន្មានក៏ចូលមកទម្លាប់

ដើមវិញ គឺជះឥទ្ឋិពឲ្យមានកម្លាំងចិត្តទាប។

អ្នលដែលមានឥទ្ឋពលចំពោះអ្នកដទៃ

ហើយដឹកនាំអ្នកដទៃ

ទើបជាអ្នកដឹកនាំដែលគ្មានដែនកំណត់។

មនុស្សនឹងមានទំនោរក្លាយដូចជាអ្វីដែល

មនុស្សសំខាន់បំផុតក្នុងជីវិតរបស់គេគិតថា

គេនឹងក្លាយជាដូច្នោះ។


Book not found !!!!!!!!!! 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017