យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

វិធីធ្វើឲ្យអ្នកស្តាប់ចាប់អារម្មណ៍គ្រប់ពេលវេលា

ចេញថ្ងៃទីៈ [26-04-2014] | បើកមើលៈ 2922 | Print |



       ឆឺម៉ាន់ រ៉ូយ័រ និងរូបខ្ញុំ បាននិយាយជាមួយគ្នាក្នុងអង្គប្រជុំមួយនៅមន្ទីរពាណិជ្ជកម្ម។ ខ្ញុំជាអ្នកនិយាយមុន​។ បើមានលេស

ល្អគ្រប់គ្រាន់ ខ្ញុំចង់សុំចេញពីទីនោះភ្លាមក្រោយពីខ្ញុំនិយាយចប់។ ទាំងនេះព្រោះតែមានការប្រកាសថា រ៉ូយ័រ ជា "វាគ្មិនអារឈើ

ហ៊ុប"។ ខ្ញុំគិតទុកយ៉ាងជាក់ច្បាស់ក្នុងចិត្តថា ពិតជាគួរឲ្យធុញមិនខានទេ។ ដូចគ្នាដែរសម្រាប់លោក ឌូលីយ៍ ដែលខ្ញុំចាត់ទុកថា

"វោហារសិល្បៈ" ដែលនឹងត្រូវអត់ទ្រាំស្តាប់យ៉ាងស្អិតល្មួតដូចកាកផ្កាក្រមួនឃ្មុំ។

       ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះខ្ញុំនៅតែមានមោទនភាពជាខ្លាំងដែលឃើញការនិយាយរបស់ រ៉ូយ័រ នៅពេលនោះ

ល្អអស្ចារ្យជាងគ្រាណាៗទាំងអស់ តាមដែលធ្លាប់ស្តាប់កន្លងមក។

       តើ ឆឺម៉ាន់ រ៉ូយ័រ ជានរណា? ជាកាពិតគាត់មានអាជីពជាអ្នកអារឈើហ៊ុប ភាគច្រើនរស់នៅក្នុងព្រៃដ៏ធំនៅភាគខាងលិច

នៃអាមេរិក។ គាត់មិនដឹងច្បាស់នៃការនិយាយក្នុងទីប្រជុំជនទេ និងមិនចាប់អារម្មណ៍អ្វីទាំងអស់ចំពោះច្បាប់ទាំងនោះ ដែល

សរសេរយ៉ាងលម្អិតទុកក្នុងសៀវភៅ​ចំណេះដឹងស្តីពីការនិយាយឲ្យមនុស្សចាប់ចិត្ត។ ពាក្យសំដីរបស់គេកំបុតៗ មិនរលូន

គោកស្ញេញ ជាសម្តីដែលខ្វះភាពទន់ភ្លន់ មានតែភាពក្តៅគគុក ហិង្សា និយាយខុសវេយ្យាករណ៍ជាច្រើនអន្លើ និងមិនប្រតិបត្តិ

ទៅតាមច្បាប់របស់ ហយស៍ ដល់ទៅ ៦ ប្រការ។ តាមការពិតទៅ វាពុំមែនជាកំហុសឆ្គងអ្វីទេដែលអូសទាញការនិយាយឲ្យ

ឈានទៅរកការធ្លាក់ទឹកនោះ គឺព្រោះតែមកពីសន្ទរកថារបស់គាត់ ជាវត្ថុធាតុដើមដ៏សម្បូរបែប អំពីបទពីសោធជីវិតដ៏រំជួលចិត្ត

រំជួលអារម្មណ៍ដកចេញមកពីផ្នែកមួយនៃជីវិតពិតរបស់គាត់ ក្នុងតួនាទីជាកម្មករ និងជាប្រធានកម្មករ ដែលគ្មានទំនោរថានឹង

ដកស្រង់មកពីសៀវភៅណាទេ។ គឺជារឿងដែលមានភាពរស់រវើកពិតៗ លោតចុះលោតឡើងនៅពីមុខអ្នក។ គ្រប់យ៉ាងដែល

គេនិយាយផ្ទុះជាភ្លើងក្តៅងំ ចេញមកពីបេះដូចរបស់គេ ជាហេតុឲ្យអ្នកស្តាប់ស្ងាត់ស្ងៀមដូចគេចុចជីពចរជាប់ដូច្នោះ។

       តើយុទ្ធសាស្ត្រជោគជ័យរបស់គេគឺអ្វីទៅ? សុំឆ្លើយថា យុទ្ធសាស្ត្រនៃជោគជ័យដ៏ចម្លែករបស់គេនេះ គឺ អារម្មណ៍ពុះកញ្រ្ជោល ។

       "សកម្មភាពសំខាន់ៗគ្រប់ប្រការនៅក្នុងកំណត់ហេតុប្រវត្តិសាស្ត្រ គឺជ័យជម្នះដែលបានមកពីអារម្មណ៍ពុះពោរ

នេះឯង" (អេម័រសាន់)។

       ពាក្យ អារម្មណ៍ពុះកញ្រ្ជោល​ (Enthusiasm) មកពីភាសាក្រិកពីរពាក្យគឺ En សំដៅ ដល់ In (ខាងក្នុង) និង Theos ប្រែថា

ព្រះអាទិទេព (God) ដូ​ន្នេះ Enthusiasm បើប្រែតាមអក្សរ មានន័យថា ព្រះអាទិទេពក្នុងខ្លួន ។ មនុស្សដែលមានអារម្មណ៍

ពុះកញ្រ្ជោល គឺប្រៀបដូចមានព្រះអាទិទេពមកសណ្ឋិតក្នុងខ្លួនដូច្នោះ។

       គុណសម្បត្តិមួយនេះបង្កើតផលបានល្អបំផុត ជាធាតុផ្សំសំខាន់បំផុតក្នុការឃោសនា។ កាលពី ៣០ ឆ្នាំមុន មានបុរសម្នាក់

មកពី ឈីការហ្គោ មានប្រាក់ជាប់ខ្លួនមិនដល់ ៣០ដុល្លារទេ តែក្រោយមកបុរសនោះគឺ រិគ្លីយ៍ បានក្លាយជាអ្នកឃោសនាទំនិញ

ប្រភេទមួយដ៏ធំបំផុតក្នុងលោក។ បច្ចុប្បន្ននេះ រិគ្លីយ៍ លក់ស្ករកៅស៊ូក្នុងមួយឆ្នាំ ៣០ លានដុំ ហើយនៅលើជញ្ជាំងបន្ទប់ធ្វើការ

ផ្ទាល់ខ្លួនរបស់គេ មានប្រយោគរបស់អេម័រសាន់ "គ្មានជោគជ័យធំធេងណាដែលសម្រេចបានដោយប្រាសចាកអារម្មណ៍

ពុះកញ្ជ្រោលនេះទេ"

       កាលពីមុន ខ្ញុំមានជំនឿយ៉ាងមុតមាំទៅលើ គោលការណ៍ផ្សេងៗ អំពីការនិយាយក្នុងចំណោមមហាជន​។ តែកន្លងជាច្រើន

ឆ្នាំមកទៀត ខ្ញុំបែរមានជំនឿទៅលើ អារម្មណ៍ពុះកញ្រ្ជោល ក្នុងការនិយាយទៅវិញ។

       ប្រៃអាន់ ពោលថា "គេអាចវាយតម្លៃបានថា តើវោហាររបស់បុគ្គលដែលដឹងច្បាស់ថាខ្លួនកំពុងតែនិយាយពីរឿងអ្វី ហើយ

សម្តីរបស់គេមានន័យដូចម្តេច... អ្វីទាំងនេះកើតចេញពីគំនិតតែឆេះសន្ធោសន្ធៅ... ចំណេះដឹងមានប្រយោជន៍តែបន្តិចបន្តួច

ប៉ុណ្ណោះសម្រាប់អ្នកដែលពុំមានអារម្មណ៍ដ៏ពុះកញ្រ្ជោលទេនោះ។ ពាក្យសម្តីអូសទាញ ត្រូវចេញមកពីអារម្មណ៍អ្នកនិយាយ

បាញ់ឆ្ពោះទៅរកអារ​ម្មណ៍របស់អ្នកស្តាប់ មិនមែនចេញពីគំនិតអ្នកនិយាយទៅរកគំនិតអ្នកស្តាប់នោះទេ"

       វាជារឿងលំបាកសម្រាប់អ្នកនិយាយ ដែលបោកបញ្ឆោតអ្នកស្តាប់ ឲ្យបោកបញ្ឆោតអារម្មណ៍របស់គេនោះ។ ជិតពីរពាន់ឆ្នាំ

មកហើយ កវីរ៉ូម៉ាំងមួយរូបបញ្ចេញគំនិតរបស់គេដោយនិយាយថា "បើអ្នកចង់ធ្វើឲ្យទឹកភ្នែកហូរចេញមកពីភ្នែករបស់អ្នកដទៃបាន

លុះត្រាតែរូបអ្នកផ្ទាល់ ត្រូវចេះសម្តែងភាពទុក្ខសោកឲ្យឃើញដែរ"។

      "បើខ្ញុំចង់តែងរឿង សរសេរ បួងសួង ឬទេសន៍ឲ្យបានផលល្អ ខ្ញុំត្រូវតែមានអារម្មណ៍ពុះកញ្ជ្រោលជាមុនសិន... បន្ទាប់មក

ឈាមទាំងអស់នៅក្នុងសរសៃឈាមខ្ញុំនឹងច្រាស់ច្រាល់ ហើយខួរក្បាលរបស់ខ្ញុំនឹងមុតស្រួច" (ម៉ារទីន លូធ័រ) ។

       អ្នកនឹងខ្ញុំ មិនចាំបាច់មានអារម្មណ៍ពុះកញ្រ្ជោលដូចជា លូធ័រ គ្រប់យ៉ាងអ្វីទេ។ តែយើងត្រូវដាស់ខ្លួនឯងឲ្យស្ទុះស្ទាឡើង

មានភាពជាក់លាក់ក្នុងចិត្ត ព្រមទាំងមានអារម្មណ៍ពុះពោរឲ្យដល់កម្រិត។ សូម្បីតែសេះ ក៏ត្រូវប្រើពាក្យជំរុញឲ្យកើតកម្លាំង

ផងដែរ។ រេនីយ៍ អ្នកបង្វឹកសត្វដ៏ល្បីនិយាយថា គាត់មានសម្តីមួយម៉ាត់សម្រាប់ធ្វើឲ្យសេះខឹង ដោយធ្វើឲ្យជីពចររបស់វាលោត

លឿនជាងមុនដល់ទៅដប់ដងក្នុងមួយនាទី។ ជាការពិតណាស់ អ្នកស្គាប់ក៏កើតចិត្តមានអារម្មណ៍ផ្លាស់ប្តូរដូចជាសេះអញ្ចឹងដែរ។

       តទៅនេះ គឺគំនិតដ៏គួរឲ្យចងចាំទុកផងដែរ "គ្រប់ពេលថ្លែងសុន្ទរកថា យើងគឺជាអ្នកកំណត់កាយវិការរបស់អ្នកស្តាប់... 

យើងចាប់អ្នកស្តាប់ឲ្យនៅក្នុងកណ្តាប់ដៃរបស់យើង... បើយើងស្ងប់ស្ងៀម អ្នកស្តាប់ក៏ស្ងប់ស្ងៀម... បើយើងធ្វើមុខស្បើម

អ្នកស្តាប់ក៏នឹងមានទឹកមុខស្បើម... បើយើងបញ្ចេញអារម្មណ៍ទន់ភ្លន់ អ្នកស្តាប់ក៏នឹងមានអារម្មណ៍ទន់ភ្លន់ផងដែរ... តែបើយើង

សម្តែងអារម្មណ៍ពុះកញ្រ្ជោលពេញទំហឹងទៅលើអ្វីដែលយើងនិយាយ ហើយនិយាយយ៉ាង "ចូលតួ" ដោយធម្មជាតិ ពុះពោរ

ដោយភាពជឿជាក់ក្នុងចិត្តជាបន្តបន្ទាប់... ពេលនោះអ្នកស្តាប់ពិតជាមិនអាចគេចផុតពីការអូសទាញ (ក្នុងកម្រិតណាមួយ)

ទៅក្នុងអារម្មណ៍ដូចយើងនោះមិនខាន"។


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017