យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ព្រះរាជាទិញអំបិល

ចេញថ្ងៃទីៈ [24-04-2014] | បើកមើលៈ 5028 | Print |



            ព្រះចៅ អិនឌ័រ គឺជាក្សត្រដ៏ចម្លែកមួយអង្គទ្រង់សព្វព្រះទ័យនឹងការនាំពួកបរិវារ យាងទៅក្រសាលនៅកន្លែងផ្សេងៗជា

ប្រចាំ។ ​​​​ថ្ងៃមួយ ទ្រង់បានយាងទៅកម្សាន្តនៅកន្លែងមួយដែលគ្មានសូម្បីតែសត្វមួយក្បាល ឬភូមិឋានរបស់អ្នកស្រុកក៏គ្មានដែរ។

            គ្រានោះដោយនឿយហត់អស់កម្លាំងព្រះអង្គក៏ត្រាស់បញ្ជាចុងភៅឲ្យធ្វើម្ហូបថ្វាយទ្រង់ ប៉ុន្តែចុងភៅស្រាប់តែដកដង្ហើម

ធំទូលតបវិញថា

            "ក្រាបទូលព្រះអង្គ ដើមឡើយខ្ញុំម្ចាស់គិតថានឹងធ្វើម្ហូបដ៏ឆ្ងាញ់ថ្វាយព្រះអង្គ ប៉ុន្តែគួរឲ្យសោកស្តាយ​ណាស់ ស្រាប់តែ

អំបិលរបស់យើងអស់រលីង! បើអាហារគ្មានអំបិល រសជាតិវានឹងមិនឆ្ងាញ់ទេក្រាបទូល ដូច្នេះតើទូលបង្គំគួរធ្វើយ៉ាងណាទៅ

ព្រះអង្គ?"

            ព្រះរាជាក៏ត្រាស់ថា

            "ឯងឆាប់ទៅទិញអំបិលនៅកន្លែងណាមួយដែលជិតបំផុតភ្លាមទៅ! តែត្រូវចាំថា តម្លៃអំបិលត្រូវមានលក្ខណៈសមស្រប

មិនត្រូវចំណាយថ្លៃជ្រុលពេកនោះទេ ឮទេ?"

            ចុងភៅទូលតបទាំងងឿងឆ្ងល់ថា

            "ក្រាបទូលព្រះអង្គ! ព្រះអង្គជាក្សត្រដែលមានទ្រព្យសម្បត្តិច្រើនមហាសាល បើទោះជាទូលបង្គំចំណាយថ្លៃអំបិល

រាងថ្លៃបន្តិច ក៏មិនជាទាស់ខុសអ្វីដែរវាដូចជាគ្មានរង្គោះរង្គើដល់ទ្រព្យរបស់ទ្រង់សោះឡើយ..."

            ពេលនោះព្រះរាជា ក៏ត្រាស់ឡើងយ៉ាងម៉ឹងម៉ាត់ថា

            "រឿងរាវអយុត្តិធម៌នៅលើលោកនេះសុទ្ធតែផ្តើមពេញពីរឿងតូចតាច... ដូចជាតំណក់ទឹកអញ្ចឹង នៅពេលវារួមគ្នា

អាចក្លាយទៅជាទន្លេដ៏ធំល្វឹងល្វើយបាន ឯរឿងរាវអាក្រក់ធំៗក៏ផ្តើមចេញពីរឿងរ៉ាវតូចតាចបែបនេះដែរ ដូច្នេះឯងត្រូវតែទិញ

អំបិលឲ្យសមស្របតាមតម្លៃមួយដែលយុត្តិធម៌បំផុត!..."

តម្លៃនិងភាពយុត្តិធម៌

            និទានមួយនេះបានបង្រៀនយើងអំពីបញ្ហាសំខាន់ក្នុងការរក្សាលក្ខខណ្ឌតម្លៃទីផ្សារ។ នៅសម័យនោះ ព្រះរាជាអង្គនេះ

ទ្រង់មិនបានយល់ដឹងពីគោលការណ៍សេដ្ឋកិច្ចរបស់ អាដាមស្ម៊ីត នោះទេ ប៉ុន្តែទ្រង់ឈ្វេងយល់ពីសារៈសំខាន់របស់វា ហើយ

ថែមទាំងធ្វើជាគំរូបង្រៀនដល់ពួកបរិវាពីការគោរពប្រព័ន្ធតម្លៃទីផ្សារផងដែរ។ ក្នុងនាមជាក្សត្រ បានធ្វើឲ្យព្រះអង្គត្រូវតែជាអ្នក

នាំមុខការពារកតិកាប្រើពាក្យ «យុត្តិធម៌» ជាតួអង្គពន្យល់ពីទីផ្សារក្នុងឧត្តមគតិរបស់ទ្រង់។

            មានមនុស្សជាច្រើនស្ងើសរសើរចំពោះទង្វើរបស់ព្រះរាជាអង្គនេះជាខ្លាំង ព្រោះព្រះអង្គនឹកទៅដល់យុត្តិធម៌ដែលជា

គំ​និតនឹងហេតុផលសំខាន់មួយព្រោះថា បើមានភាពយុត្តិធម៌ នោះយើងអាចរក្សាលំនឹងទៅផ្សារបាន។

            នៅចុងបញ្ចប់រឿង ទ្រង់ថែមទាំងនិយាយទៅដល់តំណក់ទឹកដែលអាចក្លាយជាទន្លេដ៏ធំល្វឹងល្វើយបាន។ មិនថាជារឿង

អ្វីសុទ្ធតែមិនអាចសម្រេចបានក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែត្រូវឆ្លងកាត់ការបណ្តុះបណ្តាលពីកាលវេលា និងរឿងរ៉ាវតូចៗច្រើន

តែក្លាយជារឿងដែលពិបាកនឹងកម្ចាត់ចោលនាពេលក្រោយដូច្នេះយើងគួរតែចាប់ផ្តើមដោះស្រាយបញ្ហាតូចៗកុំឲ្យវាប្រមូលផ្តុំ

ក្លាយជារឿងធំ យើងត្រូវតែត្រួតពិនិត្យមើលព្រឹត្តិកម្មរបស់ខ្លួនឯងឲ្យឈរនៅលើជំហរភាពត្រឹមត្រូវនិងភាពស្អាតស្អំជានិច្ច។

ពាក្យស្លោកចិនមួយថា

"រឿងធំធ្វើឲ្យទៅជារឿងតូច រឿងតូចធ្វើឲ្យទៅជាគ្មានរឿង"។


Book not found !!!!!!!!!! 

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017