យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ដំណក់ទឹកភ្នែកនិងមេឃពណ៍ស្វាយ

ចេញថ្ងៃទីៈ [29-03-2014] | បើកមើលៈ 3852 | Print |



      នាថ្ងៃមួយ ព្រះអង្គម្ចាស់តូចដែលឋិតក្នុងវ័យកុមារនៅឡើយទ្រង់ក្លែងធ្វើជា រាស្ត្រសាមញ្ញម្នាក់លួចចេញទៅដើរលេងតាម

តំបន់សំខាន់នានានៅទូទាំងនគរ ដូចជាទៅភាគខាងលិចដើម្បីគយគន់ពួកទេពអប្សរ... ទៅព្រៃភាគខាងត្បួនដើម្បីសួរសុខទុក្ខ

បណ្តាគ្រូធ្មប់... ទៅព្រៃភាគខាងកើតដើម្បីក្រសាលជាមួយបណ្តាសត្វនានា... ទៅព្រៃភាគខាងជើង ដើម្បីសួរសុខទុក្ខមនុស្ស

ក្រិន... ទៅស្តួបអនុស្សាវរីយ៍នៃពពកតូចជាដើម។ ព្រះអង្គម្ចាស់តូចបានចំណាយពេលអស់ជាច្រើនថ្ងៃក្នុងការយាងកម្សាន្ត

សួរសុខទុក្ខប្រជារាស្ត្រលើកនេះ។ ដល់ពេលត្រូវត្រឡប់ចូលព្រះរាជវាំងវិញ ព្រះអង្គម្ចាស់តូចបានសម្រេចចិត្តយាងឆ្លងកាត់

ទីផ្សារនៅក្នុងក្រុងដែលើនៅទីនោះ ព្រះអង្គបានជួបនឹងកុមារីម្នាក់កំពុងតែឈរយំខ្សឹបខ្សួលនៅក្បែររបងតែម្នាក់ឯង ដែល

ខ្លួនប្រាណរបស់នាងត្រឡាក់ធូលីស្រមក។

      ព្រះអង្គម្ចាស់តូច សួរដោយចម្លែកក្នុងព្រះទ័យ...

      "សួរស្តី! ហេតុអ្វីបានជានាងឈរយំនៅត្រង់នេះអញ្ចឹង? "

      "ម្តាយរបស់ខ្ញុំស្លាប់បាត់ទៅហើយ ឪពុករបស់ខ្ញុំបានរៀបការជាមួយម្តាយចុងថ្មី... " ក្មេងស្រីឆ្លើយតបដោយសំឡេង

រអាក់រអួល។

      "ល្អទេតើ!... នាងនឹងបានម្តាយចុងនោះ ជួយមើលថែជំនួសម្តាយរបស់នាងវិញ " ព្រះអង្គម្ចាស់តូចមានបន្ទូល។

      "ប៉ុន្តែម្តាយចុងនោះចិត្តអាក្រក់ណាស់  គាត់នឹងកូនស្រីរបស់គាត់នាំគ្នាធ្វើបាបខ្ញុំរាល់ថ្ងៃ!​​​​​​​​​​​​​​​​​​​​​​​​​​​​​​" កុមារីតបដោយសំឡេងយំ

ខ្សឹបខ្សួល។

      "ខ្ញុំយល់ហើយថា ហេតុអ្វីបានជានាងយំ! " ព្រះអង្គម្ចាស់តូចញញឹម "ខ្ញុំមានរឿងនិទានមួយនិយាយឲ្យនាងស្តាប់ រឿង

និទាននេះ ម្តាយរបស់ខ្ញុំតែងនិយាយឲ្យខ្ញុំស្តាប់មុនពេលចូលគេងជានិច្ច... "

      កុមារីដែលនៅលើថ្ពាល់ជោកជាំដោយទឹកភ្នែកនោះ បានសម្លឹងមើលព្រះអង្គម្ចាស់តូចដោយចម្លែកនៅក្នុងចិត្ត ប៉ុន្តែនាង

នៅឈរស្តាប់រឿងនិទានដែលព្រះអង្គម្ចាស់និទានដោយយកចិត្តទុកដាក់។

      "​នាងដឹងទេថា តើផ្ទៃមេញពណ៌ខៀវស្រងាត់ វាស្រស់ស្អាតដល់កម្រិតណា?" ព្រះអង្គម្ចាស់លើកសំណួរ ឯក្មេងស្រីក៏

ងក់ក្បាលយល់ព្រម។

      "មានសត្វទន្សាយមួយក្បាល វាចូលចិត្តផ្ទៃមេឃពណ៌ខៀវស្រងាត់ភ្លឺថ្លានេះខ្លាំងណាស់ ប៉ុន្តែមកដល់ថ្ងៃមួយស្រាប់តែវា

ឃើញផ្ទៃមេឃប្រែប្រួលទៅជាមិនស្រស់ថ្លា ដូចសព្វមួយដងសោះ ពេលនោះវាតក់ស្លុតជាខ្លាំង រត់ឆ្លេឆ្លាទៅនេះបន្តិចទៅនោះ

បន្តិចដើម្បីរកមើលថា តើផ្ទៃមេឃវានឹងប្រែប្រួលទៅជាយ៉ាងណាទៀត? មិនត្រឹមតែប៉ុណ្ណោះ វាបានយំស្រែកសំឲ្យមេឃដ៏

ស្រស់ថ្លានោះវិលត្រឡប់មកវិញ... ប៉ុន្តែទោះបីជាវារត់ទៅខាងណា ឬវាខំយំស្រែកយ៉ាងណាក៏ដោយ ក៏ទន្សាយនៅតែឃើញថា

ផ្ទៃមេឃមិនស្រស់ថ្លាភ្លឺស្រឡះដូចកាលដែលវាធ្លាប់ឃើញពីមុននោះជាដដែល... ផ្ទុយទៅវិញពេលទន្សាយកាន់តែខូចចិត្តប៉ុណ្ណា

វាសង្កេតឃើញថា ផ្ទៃមេឃកាន់តែអួរអាប់ប៉ុណ្ណឹងដែរ... ហេតុនេះទើបទន្សាយរស់នៅដោយក្តីអស់សង្ឃឹម នឹងពុំមានសេចក្តីសុខ

ទាល់តែសោះ... វាគិតថា ខ្លួននឹងគ្មានឱកាសបានឃើញផ្ទៃមេឃពណ៍ខៀវស្រងាត់ថ្លាដូចពីមុនទៀតទេ... "

      កុមារីសួរដោយងឿងឆ្ងល់ "តើទន្សាយនោះវាកើតទុក្ខរហូតឬ?"

      ព្រះអង្គម្ចាស់តូចសម្លឹងមើលកុមារី រួចហើយនិយាយបន្តថា...

      "ក្នុងពេលដែលសត្វទន្សាយកំពុងតែអស់សង្ឃឹមនោះឯង ស្រាប់តែមានទន្សាយទេពអប្សរមួយអង្គបង្ហាញខ្លួនចេញមក

បានជួយឲ្យផ្ទែមេឃត្រឡប់មករកភាពស្រស់ថ្លាដូចដើម ធ្វើឲ្យទន្សាយត្រឡប់មកមានសេចក្តីសុខឡើងវិញ"

      ក្មេងស្រីសួរដេញដោលដោយយកចិត្តទុកដាក់...

      "តើទេពអប្សរគាត់ធ្វើយ៉ាងម៉េចទៅ?"

      "ទេពអប្សរធ្វើបែបនេះនោះអី! " ព្រះអង្គម្ចាស់តូចឆ្លើយ ដោយយកដៃទៅជូតទឹកភ្នែកឲ្យក្មេងស្រី រួចហើយមានបន្ទូលថា

"ធ្លាប់ពិនិត្យមើលទេ មិនថាមានព្យុះភ្លៀងខ្លាំងក្លាប៉ុណ្ណា ក៏នៅទីបំផុតមេឃនឹងត្រឡប់មករកភាពស្រឡះឡើងវិញមិនខាន...

ដូចនេះហេតុអីយើងត្រូវបណ្តោយឲ្យទឹកភ្នែកមកបិទបាំងភាពស្រស់ស្អាតរបស់ផ្ទៃមេឃទៅកើត? " ព្រះអង្គម្ចាស់មានព្រះបន្ទូល

ជាមួយស្នាមញញឹមតិចៗ។

      "អរគុណអ្នកខ្លាំងណាស់!" ក្មេងស្រីពោលដោយសម្តីស្រស់ស្រាយ "បើកាលណាផ្ទៃមេឃអាចឆ្លងកាត់ព្យុះភ្លៀងនិងនៅ

តែស្រស់ថ្លាបាន ខ្ញុំក៏ត្រូវតែអាចឆ្លងកាត់នូវរឿងរ៉ាវអាក្រក់ៗទាំងនេះឲ្យបានដូចគ្នាដែរ!... "

      "អឺ... សំណាងល្អណា៎កុមារី" ព្រះអង្គម្ចាស់តូចជូនពរ "អឺ! ប៉ុន្តែខ្ញុំនៅតែមិនទាន់បានស្គាល់ឈ្មោះនាងនៅឡើយទេ! "

      "ខ្ញុំឈ្មោះ ស៊ិនដេរីឡា" ក្មេងស្រីឆ្លើយតប ហើយនាងក៏ដើរចូលបាត់ខ្លួនទៅក្នុងហ្វូវមនុស្សដែលដើរទៅដើរមកនៅក្នុងផ្សារ

នោះទៅ។

      "ស៊ិនដេរីឡា... ខ្ញុំនឹងចងចាំនាង!" ព្រះអង្គម្ចាស់មានបន្ទូលខ្សឹបៗនៅក្នុងចិត្ត រួចក៏ធ្វើដំណើរយាងត្រឡប់ទៅកាន់

ព្រះរាជវាំងវិញ។

ក្រោយភ្លៀងមេឃស្រឡះ... ទុក្ខក៏មិនមែនចេះតែទុក្ខជាដដែលអ្វីដែរ

ទុក្ខខ្លះអាចមិនមែនកើតពីខាងក្រៅអ្វីទេ (ជួនកាលយើងមិនបានសង្កេត)

តែវាអាចកើតចេញពីភាពទុទិដ្ឋិនៅក្នុងចិត្តរបស់យើងតែប៉ុណ្ណោះ។


Book not found !!!!!!!!!! 

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017