

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
បណ្ណាល័យសិក្សា
អ្នកនឹងក្លាយជាអ្វីដែលខ្លួនគិត
ចេញថ្ងៃទីៈ [29-03-2014] | បើកមើលៈ 6716
» អ្នកដទៃគេនឹងមើលមកអ្នក ដូចគ្នានឹងអ្វីដែលអ្នកមើលមកខ្លួនឯង។
១. មើលឃើញរូបសំខាន់ នាំឲ្យគិតឃើញថាសំខាន់
សកម្មភាពប្តួរផ្លាស់របស់មនុស្សមួយចំនួនមើលទៅគួរឲ្យចម្លែក។ តើលោកអ្នកធ្លាប់បានសង្កេតខ្លះទេថា អ្នកលក់ម្នាក់
យកចិត្តទុកដាក់រាក់ទាក់ជាមួយនឹងភ្ញៀវខ្លះដូចជា "បាទទាន! ត្រូវការអ្វីដែរបាទ?" តែបែជាធ្វើប្រងើយជាមួយនឹងមនុស្សម្នាក់
ទៀត... ឬហេតុដូចម្តេចបានជាយើងយកចិត្តទុកដាក់ស្តាប់មនុស្សម្នាក់និយាយ តែយើងបែរជាមិនចាប់អារម្មណ៍នឹងសម្តីមនុស្ស
ម្នាក់ទៀត?...
កាលបើក្រឡេកមើលជុំវិញខ្លួន អ្នកនឹងឃើញថា អ្នកខ្លះត្រូវមិត្តភក្តិស្វាគមន៍ដោយពាក្យសម្តី "នែ៎ អាប្រុញ" "អេ! ជើងល្អ!"
ទន្ទឹមនឹងអ្នកខ្លះត្រូវស្វាគមន៍ដោយការគោរពដូចជា "បាទលោក!" ជាដើម។ អ្នកខ្លះទទួលបាននូវការគោរព ជឿជាក់ ស្មោះស្ម័គ្រ
ឯអ្នកខ្លះទៀត ពុំមាន និងបើមើលឲ្យវែងឆ្ងាយលើសពីនេះទៅទៀត អ្នកនឹងសង្កេតឃើញថា អ្នកដែលទទួលការគោរពបំផុត
គឺអ្នកដែលសម្រេចជោគជ័យខ្ពស់បំផុត។
តើដោយមូលហេតុអ្វី?... អ្វីទាំងនេះត្រូវបានចម្រាញ់ចេញមកត្រឹមតែពាក្យមួយម៉ាត់គឺ ការគិត... ការគិត ធ្វើឲ្យវាទៅ
ជាដូច្នេះ។ អ្នកដទៃគេមើលមកយើងដូចគ្នាទៅនឹងអ្វីដែលយើងមើលឃើញខ្លួនឯង។ យើងទទួលនូវការប្រព្រឹត្ត សមទៅតាមអ្វី
ដែលយើងគិតថាខ្លួនគួរតែបានទទួលដូច្នេះ។
ការគិត ធ្វើឲ្យវាទៅជាដូច្នេះ... អ្នកដែលគិតថាខ្លួនជាអ្នកតូចទាបទោះបីជាគុណសម្បត្តិពិតប្រាកដរបស់អ្នកយ៉ាងណាក៏
ដោយ អ្នកក៏នៅតែជាមនុស្សតូវទាបជាងអ្នកដទៃ។ អ្វីទាំងនេះគឺដោយសារតែ ការគិតជាអ្នកគ្រប់គ្រងលើការប្រព្រឹត្ត និងពុំមាន
អ្វីគ្រប់ដណ្តប់ បិទបាំង ឬក្លែងបន្លំអារម្មណ៍ផ្លូវចិត្តមូលដ្ឋានមួយនេះបានឡើយ។ អ្នកដែលគិតថា ខ្លួនជាមនុស្សមិនសំខាន់
គេមុខជានឹងទៅជាមនុស្សមិនសំខាន់ ដោយមិនអាចប្រកែកបានឡើយ។
ផ្ទុយទៅវិញ អ្នកដែលគិតដោយពិតប្រាកដថា ខ្លួនជាមនុស្សសំខាន់ដូចកិច្ចការរបស់ខ្លួន គេក៏ទៅជាមនុស្សសំខាន់។
ដើម្បីឲ្យខ្លួនទៅជាមនុស្សសំខាន់ យើងត្រូវតែគិតថាខ្លួនសំខាន់ និងត្រូវដឹងថា បើម្ចាស់ខ្លួនគិតហើយអ្នកដទៃនឹងគិតតាម...
នេះគឺជាតក្កៈ។
» អ្វីដែលអ្នកគិត នឹងកំណត់អ្វីដែលអ្នកប្រព្រឹត្ត
អ្វីដែលអ្នកប្រព្រឹត្ត នឹងកំណត់អ្វីដែលអ្នកដទៃតបស្នងចំពោះអ្នក
អ្នកកាន់តែគោរពខ្លួនឯង អ្នកដទៃនឹងកាន់តែគោរពរូបអ្នក។
- ការគោរពខ្លួនឯង ស្តែងចេញមកតាមគ្រប់រូបភាពដែលអ្នកប្រព្រឹត្ត។ ហេតុនេះ អ្នកគួរយកចិត្តទុកដាក់ផ្ទាល់ ទៅលើអ្វីដែល
ធ្វើឲ្យអ្នកអាចបង្កើនការគោរពខ្លួនឯង នោះរូបអ្នក ក៏នឹងទទួលបានការគោរពពីអ្នកដទៃផងដែរ។ វិធីនោះគឺ មើលឲ្យសំខាន់
វានឹងជួយឲ្យអ្នកគិតថាសំខាន់។ ច្បាប់របស់វាគឺ អាក្បកិរិយានិងពាក្យសម្តី ត្រូវតែស្តែងចេញជារូបភាពល្អៗចំពោះខ្លួនឯង។
សូមកុំទាន់ចាកចេញពីផ្ទះ ដរាបណាអ្នកមិនទាន់បានរៀបចំខ្លួនឲ្យសមតាមអ្វីដែលខ្លួនគិតនៅឡើយទេ។
ផ្ទាំងឃោសនាលក់សម្លៀកបំពាក់មួយបានសរសេរថា "តែងខ្លួនឲ្យល្អស្អាតបាតហើយ តើអ្នកណាហ៊ានថាមិនឆ្លាត?"
ដែលលោកអ្នកគួរចងចាំវាឲ្យបានល្អដើម្បីជាការដាស់តឿនដល់ខ្លួនឯង។
- ជាទូទៅប្រសិនអ្នកក្រឡេកមើលទៅក្មេងៗ អំពីរូបរាងមុខមាត់ពីខាងក្រៅរបស់ពួកគេ អ្នកអាចនឹងវាយតម្លៃគេខុស។
ជាការពិតណាស់ដែលការវាយតម្លៃសម្បកក្រៅបែបនេះ ពិតជាមិនយុត្តិធម៌ទេ ប៉ុន្តែ នេះគឺជាការពិតដែលមនុស្សយើងតែង
វាយតម្លៃក្មេងតាមរូបសម្បត្តិខាងក្រៅ។ លុះដល់ក្មេងជាប់យីហោបែបណាមួយហើយ នោះគឺជារឿងពិបាកក្នុងការប្តូរគំនិត
និងទស្សនៈរបស់ពួកគេត្រឡប់មកវិញណាស់។ ហេតុនេះ ចូរក្រឡេកមើលកូនរបស់អ្នកជាមុន តើគ្រូឬអ្នកជិតខាងមើលមកគេ
ក្នុងលក្ខណៈដូចម្តេច? រូបរាងមុខមាត់ការស្លៀកពាក់របស់គេ អាចនឹងបង្កឲ្យមានរូបភាពខុសប្រក្រតីដែរឬទេ?... តើអ្នកដឹងច្បាស់
ក្នុងចិត្តដែរឬទេថា កូនរបស់លោកអ្នករៀបចំខ្លួនបានល្អ សមរម្យគ្រប់ទីកន្លែងដែលគេទៅ?... តើគួរឲ្យគេដាក់យីហោដូចម្តេច?
យ៉ាងតិចបំផុត មនុស្សម្នាក់ត្រូវមានយីហោមួយ។ កូនរបស់អ្នក អាចនឹងត្រូវអ្នកដទៃដាក់យីហោឲ្យទាំងដឹងខ្លួនឬមិនដឹងខ្លួន។
Book not found !!!!!!!!!!
ចុច Like ដើម្បីចែករំលែក
អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សុភាសិត - គតិបណ្ឌិត»
និយមន័យនៃការគិតវិភាគ [14-November-2014]ប្រើអ្នកខ្លាំង ចេះចងចេះស្រាយ [02-April-2014]
អ្នកនឹងក្លាយជាអ្វីដែលខ្លួនគិត [29-March-2014]
ខួរក្បាលនិងការគិត [27-March-2014]
ដឹងពីខ្លួនឯង ដឹងពីសត្រូវ ច្បាំង១០០ដង ឈ្នះ១០០ដង [26-March-2014]
ការសម្រេចចិត្ត [05-December-2013]
បង្ហាញអត្ថបទទាក់ទងទាំងអស់
ស្វែងរកសៀវភៅ
អត្ថបទពេញនិយម
ស្ថិតិមិត្តអ្នកអាន
- ថ្ងៃនេះ | 432 |
- ថ្ងៃម្សិលមិញ | 808 |
- សប្ដាហ៍នេះ | 617 |
- ខែនេះ | 17116 |
- សរុបទាំងអស់ | 1209746 |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស