យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

អ្នកណាជាឃាតករ?

ចេញថ្ងៃទីៈ [11-03-2014] | បើកមើលៈ 3698 | Print |



"ខ្លួនមិនចេះ ខំធ្វើដឹង មាត់ខំប្រឹង ប្រូព្រោកប្រាជ្ញ

ពេលអាសន្ន ស្រាប់តែខ្លាច ឈប់បូបាច់ ធ្វើមាត់ស្ញេញ"

សុភាសិតអារ៉ាប់បានរៀបរាប់ថា មនុស្សមាន៤ប្រភេទ ៖

            ១​    អ្នកដែលដឹងថាខ្លូនឯងចេះ...

                   ជាប្រភេទមនុស្សឆ្លាត ត្រូវយកគំរូតាមគេ។

            ២    អ្នកចេះ តែមិនដឹងថាខ្លួនឯងចេះ...

                   ជាមនុស្សដូចពេជ្រមិនទាន់ច្នៃ ត្រូវដាស់គេឲ្យភ្ញាក់ខ្លួនឡើង។

            ៣   អ្នកមិនចេះ ហើយដឹងខ្លួនថាមិនចេះ...

                   ជាមនុស្សសាមញ្ញធម្មតា ចូរប្រដែរប្រដៅ និងជួយបង្រៀនដល់គេ។

            ៤    អ្នកមិនចេះ តែមិនដឹងថាខ្លួនមិនចេះ...

                   ជាប្រភេទមនុស្សល្ងង់ហើយចចេស ត្រូវជៀសឲ្យឆ្ងាយពីគេ។

            សូម្បីតែដឹងយ៉ាងនេះហើយក៏ដោយ នៅមានមនុស្សច្រើនដែលគិតតែខ្លួនឯងថា ខ្លួនឆ្លាត ខ្លួនចេះ។ តែតាមការពិត

អ្នកនោះគឺជាមនុស្សល្ងង់ ក្នុងក្រសែភ្នែកអ្នកដទៃ គួរឲ្យសង្វេកជាពន់ពេក។

            ... បុរសម្នាក់បម្រុងនឹងចូលទៅជួបសម្តែងការគោរពគារវៈចំពោះលោកចៅហ្វាយស្រុក ក្នុងបំណងសុំឡើង

មុខតំណែង។ ដើម្បីរកវិធីនិយាយឲ្យត្រូវចិត្តចៅហ្វាយស្រុក គេក៏បានទៅជួបនឹងអ្នកជំនិតរបស់គាត់ជាមុន ដើម្បីសាកសួរពីអ្វី

ដែលជាចំណងចំណូលចិត្តរបស់លោកចៅហ្វាយស្រុកនោះ។

            គេសួរទៅស្មៀនរបស់ចៅហ្វាយស្រុកថា "មិនដឹងថា... តើលោកអភិបាលស្រុក គាត់ចូលចិត្តអ្វីជាពិសេសជាងគេទៅ?"

            ស្មៀនបានឆ្លើយ "ពេលណាទំនេរ គាត់ចូលចិត្តអានសៀវភៅ... ខ្ញុំតែងឧស្សាហ៍ឃើញគាត់យកសៀវភៅរឿងកុងយ៉ាង

តាមជាប់នឹងខ្លួន... ពេលអានម្តងៗ គាត់អានយ៉ាងជក់ ភ្លេចបាយភ្លេចទឹកទៀតផង! "

            បុរសនោះ ក៏កត់សម្គាល់យ៉ាងជាក់លាក់អំពីចំណងចំណូលចិត្តរបស់ចៅហ្វាយស្រុក ហើយក៏ចូលទៅជួបដោយ

ការជឿជាក់ក្នុងចិត្ត។

            លុះដល់ចៅហ្វាយស្រុកសួរ...

            "ជាធម្មតា ឯងចូលចិត្តអានសៀវភៅប្រភេទណា?"

            គេប្រញាប់ប្រញាល់ឆ្លើយតបដើម្បីយកចិត្ត

            "ខ្ញុំមិនចូលចិត្តអានសៀវភៅអីផ្សេងក្រៅពីរឿង កុងយ៉ាងនោះទេ!"

            ឮដូច្នោះ ចៅហ្វាយស្រុកក៏បន្តសួរ

            "អញ្ចឹងខ្ញុំសុំសួរឯងបន្តិចទៀត!... តើនរណាជាអ្នកសម្លាប់ឆឹនធួ?"

            ការពិត បុរសសម្សត់យើង មិនធ្លាប់អានសៀវភៅរឿង កុងយ៉ាង ស្អីគេនោះទាល់តែសោះ។ ម្ល៉ោះហើយ គេក៏មិនដឹងថា

ឆឹនធួ ជាឈ្មោះតួនៅក្នុងរឿង កុងយ៉ាង នោះដែរ។ គេរកនឹកមួយស្របក់ ក៏គិតតែក្នុងចិត្តថាការដែលចៅហ្វាយស្រុកសួរនោះ

គឺជារឿងឃាតកម្មពិតៗដែលកើតមានឡើងនៅក្នុងស្រុកដែលគាត់គ្រប់គ្រងនោះឯង។ គេក៏ឆ្លើយទាំងរតាក់រតុប...

            "តាំងពីកើតមកមួយជីវិតខ្ញុំនេះ ខ្ញុំមិនដែលសម្លាប់នរណាម្នាក់ទេ ហើយខ្ញុំក៏មិនបានដឹងថា មានមនុស្សឈ្មោះ ឆឹនធួ

ត្រូវគេសម្លាប់ផងដែរ"

            ឮដូច្នេះ ចៅហ្វាយស្រុកក៏ដឹងបានថា បុរសនេះប្រាកដជាមិនដែលបានអានសៀវភៅរឿង កុងយ៉ាង នោះទេ ទើបប្រឹង

ឆ្លើយទាំងទទឹងទិស គួរឲ្យអស់សំណើចដូច្នេះ។ គាត់ក៏និយាយលេងធ្វើជាសួរបន្ត...

            "បើអ្នកឯងមិនបានសម្លាប់ឆឹនធួ... អញ្ចឹងចូរប្រាប់មកមើលថា... តើនរណាជាអ្នកសម្លាប់ ឆឹនធួ?..."

            បុរសយើង ឮចៅហ្វាយស្រុកប្រឹងសួរបន្ត គេភិតភ័យឡើងស្លេកមុខស្ទុះចេញមកក្រៅភ្លេចទាំងពាក់ស្បែកជើង។

អ្នកនៅជិតនោះ ឃើញកាយវិការបុរសនេះស្លន់ស្លោដូច្នេះ គេក៏នាំគ្នាសួរថា "តើមានរឿងអីកើតឡើង?"

            បុរសយើង រត់បណ្តើរស្រែកឆ្លើយបណ្តើរ...

            "អម្បាញ់មិញ! ខ្ញុំទៅជួបលោកចៅហ្វាយស្រុក! គាត់ដេញដោលសួរអំពីរឿងឃាតកម្ម។ ខ្ញុំមិនហ៊ានមកទៀតទេ!

រង់ចាំឲ្យគេដោះស្រាយរឿងឃាតកម្មនោះចប់សិន ចាំត្រលប់មកម្តងទៀត!..." ???

            ការដែលមិនដឹង បែរជាខំប្រឹងថាដឹង ច្រើនតែធ្វើឲ្យមនុស្សមួយចំនួនសើចមិនសម យំមិនចេញ។ ចេះឬមិនចេះ

ដឹងឬមិនដឹង មានអ្វីគួរឲ្យខ្មាស? មិនមានអ្នកណាចេះគ្រប់យ៉ាងនោះទេ ការយល់ដឹងរបស់យើងមានកម្រិត។ ហ៊ាននិយាយ

ការពិត ក៏មិនមាននរណាសើចយំឲ្យយើងដែរ ព្រោះថា ការពិតនៅតែជាការពិត គង់មានថ្ងៃណាមួយ វានឹងធ្លាយចេញ

ជាដដែល។ បើយើងមិននិយាយ ស្រាប់តែដល់ពេលយើង បែរទៅជាបន្ទោសអ្នកដទៃថា គេចាំតែសើចចំអកឲ្យខ្លួនទៅវិញ

តើនេះជាការសមរម្យដែរឬទេ?

            កុំចង់ធ្វើតួរកំប្លែងឲ្យគេចំអកសើចលេង

            ដឹងថាមិនចេះត្រង់ណា ត្រូវស្មោះត្រង់ដាក់ខ្លួនរៀនបន្ថែម។

និយាយការពិត          ជីវិតផុតអន្ទាក់

ខុសត្រូវជ្រៅរាក់        មានន័យថ្លៃថ្នូរ

និយាយមិនពិត          ដូចផ្លេកបន្ទោរ

បាត់សំឡេងផ្គរ          អស់ទាំងតម្លៃ។


Book not found !!!!!!!!!! 

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017