យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

អត្ថប្រយោជន៍នៃការធ្វើការងារជាធីម

ចេញថ្ងៃទីៈ [22-02-2014] | បើកមើលៈ 2664 | Print |



            ដូចអ្វីដែលលោកប្រធានាធិបតីអាមេរិក រ៉ូសឺវេល បានលើកឡើងថា ការធ្វើការងារជាធីម តែងស្តែងចេញនូវលទ្ធផល

ល្អប្រសើរជាជាងការធ្វើការងារតែម្នាក់ឯង។ ពេលធីមធ្វើការងារបានល្អ លទ្ធផលដែលទទួលបានក៏មានប្រសិទ្ធភាពខ្ពស់ដែរ។

ថាមពលនៃការធ្វើការរួមគ្នាដែលកើតចេញពីការរួបរួមជំនាញបទពិសោធ និងកម្លាំងលើកទឹកចិត្តនៅក្នុងធីម ធ្វើឲ្យធីមអាច

ឆ្លើយតបចំពោះការប្រែប្រួលនៃបច្ចេកវិទ្យា សេដ្ឋកិច្ច និងទីផ្សារ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពស្មុគស្មាញជាច្រើន

ឡើង។ ធីមដែលមានប្រសិទ្ធភាពនឹងអាចធ្វើការសម្រេចចិត្តបានល្អប្រសើរឡើង ដំណើរការបានឆាប់រហ័សឡើង និង

ដោះស្រាយបញ្ហាប្រកបដោយភាពច្នៃប្រឌិត ជាងធីមដែលមានជំនាញនិងសមត្ថភាពខ្ពស់តែម្នាក់ៗធ្វើការរៀងៗខ្លួន។

វាជាការពិតណាស់ថា មនុស្សជាច្រើនមានសេចក្តីសុខនិងមានកម្លាំងចិត្តដែលបានធ្វើការជាធីម ដោយនោះគឺជាលទ្ធផល

ធ្វើឲ្យពួកគេមានលទ្ធផលប្រតិបត្តិការដ៏ឆ្នើម។

            ដូច្នេះ អត្ថប្រយោជន៍ផ្សេងៗពីការចាត់តាំងធីមមានដូចតទៅ ៖

       -    ធ្វើឲ្យកិច្ចប្រតិបត្តិការមានផលល្អប្រសើរ ដោយមូលដ្ឋានចំណេះដឹង និងបទពិសោធដែលកាន់តែទូលំទូលាយ។

       -    មានគំនិតច្នៃប្រឌិតច្រើនឡើង មានទស្សនៈទូលំទូលាយ និងអាចដោះស្រាយបញ្ហាផ្សេងៗបានយ៉ាងមានប្រសិទ្ធផល។

       -    ឆ្លើយតបការប្រែប្រួលនិងភាពប្រថុយប្រថានយ៉ាងពេញលេញ។

 

និយមន័យ : ក្រុមដែលមានប្រសិទ្ធភាពខ្ពស់គឺ

       ១  ក្រុមមនុស្សដែលមានជំនាញក្នុងការលើកស្ទួយគ្នា មានទំនាក់ទំនងគ្នាដើម្បីឲ្យសម្រេចគោលដៅរួមគ្នា។

       ២  ក្រុមមនុស្សដែលមានការបូជាលះបង់ចំពោះចេតនារម្មណ៍ណាមួយរួមគ្នា មានគោលដៅនៃកិច្ចប្រតិបត្តិការរួមគ្នា និង

            មានមធ្យោបាយក្នុងការដំណើរការងារដែលពួកគេទទួលខុសត្រូវរួមគ្នា។

 

       -    មានទំនួលខុសត្រូវចំពោះការងារនិងលះបង់កម្លាំងកាយចិត្តដើម្បីឲ្យសម្រេចគោលដៅរួមគ្នា។

       -    មានការប្រគល់ការងារ (ចែករំលែកតួនាទី ទំនួលខុសត្រូវ និងអំណាចសម្រេចិត្ត) ប្រកបដោយប្រសិទ្ធផលច្រើនឡើង។

       -    មានបរិស្ថាននិងបរិយាកាសនៅក្នុងការធ្វើការដែលជួយឲ្យសមាជិកនៅក្នុងធីមមានកម្លាំងជំរុញនិងកម្លាំងចិត្តក្នុងការ

            ធ្វើការងារច្រើនឡើង។


  Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017