យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

Eraser & Correction Pen

តើប្រជុំដូចម្តេចទើបមានប្រសិទ្ធផល?

ចេញថ្ងៃទីៈ [22-02-2014] | បើកមើលៈ 2666 | Print |



       ការប្រជុំរបស់ ម៉ាក អង់ថូនី និង គ្លីអូ ប៉ាត្រា (គូស្នេហ៍ក្នុងប្រវត្តិសាស្ត្រ) ខ្លក ខេន និង លូអ៊ីស (ស៊ុបភើមែននិងគូស្នេហ៍)

បិន និង ចីរី (ភាគហ៊ុនក្រុមហ៊ុនការេមដ៏ល្បីរបស់សហរដ្ឋអាមេរិក) គឺជាការជួបគ្នាដែលខ្ញុំចង់មានឱកាសបានចូលរួមណាស់

តែចំពោះការប្រជុំធុរកិច្ចភាគច្រើន ខ្ញុំបែរជារីករាយបើមិនបានចូលរួម តើមកពីហេតុអ្វី? តាមពិត គ្មាននរណាចូលចិត្តការប្រជុំ

នោះទេ។

       តាមស្ថានភាពជាក់ស្តែង ពេលសិក្សាកត្តាបញ្ហានៃការប្រជុំ  យើងនឹងឃើញការពិតពីរគឺ ទី១ អ្នកជំនួញចំណាយពេល

២/៣ ឬ ៣/៤ ក្នុងមួយថ្ងៃទៅលើការប្រជុំ និង ទី២ ធុរជនទាំងនេះមិនចង់ខាតពេលវេលានឹងការប្រជុំ។

       ហេតុអ្វីបានជាយើងចំណាយពេលវេលាច្រើនទៅលើការប្រជុំ? ការប្រជុំជាពេលវេលាដែលយើងរួមគ្នានៅក្នុងក្រុមតែមួយ

ជាក្រុមមួយដាច់ដោយឡែក ជាក្រុមសមាជិកនៃផ្នែក ឬជាអ្នកចរចាដែលអង្គុយនៅផ្នែកម្ខាងទៀតនៃតុប្រជុំ។ អង្គប្រជុំ គឺជាទី

ដែលយើងប្រើដើម្បីដោះស្រាយបញ្ហា ធ្វើការសម្រេចចិត្ត និងសាងទំនុងចិត្តចំពោះគ្នា។ ដូច្នេះពេលមានកិច្ចប្រជុំ យើងគួរតែធ្វើ

ឲ្យអង្គប្រជុំនោះមានប្រសិទ្ធភាព មានប្រយោជន៍ មានផ្លែផ្កា និងមានភាពរីករាយតាមដែលអាចទៅបាន។

       សៀវភៅដៃគូមួយក្បាលនេះនឹងជួយឲ្យការប្រជុំរបស់អ្នកទទួលបានផលដែលសក្តិសមនឹងការខំប្រឹងព្យាយាមនិង

ពេលវេលាដែលបាត់បង់ទៅ។ ចំណុចបញ្ហាដែលនឹងលើកឡើងមានដូចតទៅនេះ ៖

       -    ពិចារណា តើពេលណាគួរមានការប្រជុំ និងពេលណាគួរជៀសវាងការប្រជុំ។

       -    ការត្រៀមកិច្ចប្រជុំ ការរៀបចំកិច្ចជំនុំ ​និងកិច្ចការដែលត្រូវធ្វើក្រោយពីប្រជុំរួច។

       -    ទំហំអង្គជំនុំដែលសមស្រប និងការប្រើវិធាន ៨-១៨-១៨០០ ដែលជាគន្លឺះធ្វើឲ្យអ្នកជឿជាក់ថា ការប្រជុំរបស់អ្នកនឹង

            សម្រេចផលទៅតាមការគ្រោងទុក។

       -    បញ្ហាដែលអាចកើតឡើងនៅចន្លោះការប្រជុំនិងវិធីដោះស្រាយ ដើម្បីអាចដោះស្រាយបញ្ហានៅចំពោះមុខភ្លាមៗ។

       -    គំរូរៀបវារៈប្រជុំ និងទម្រង់នៃការប្រជុំដែលជួយឲ្យអ្នកទទួលបានទិន្នន័យដែលត្រូវការយ៉ាងឆាប់រហ័សនិងងាយស្រួល

            ដោយអ្នកអាចយកទៅប្រើចំពោះការប្រជុំរបស់អ្នកបានយ៉ាងល្អប្រសើរ។

 

       ការប្រជុំទាំងនេះ នឹងធ្វើឲ្យកាប្រជុំរបស់អ្នកមានប្រសិទ្ធផលជាងមុន។ អ្នកមិនអាចចៀសវាងការចូលរួមប្រជុំបាន តែអ្នក

អាចធ្វើឲ្យកិច្ចប្រជុំមានភាពគួរឲ្យចាប់អារម្មណ៍ជាងមុន។

       សូមចាប់ផ្តើមរៀបចំការប្រជុំដ៏ល្អប្រសើរ!


  Book not found !!!!!!!!!!

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ88
- ​ថ្ងៃម្សិលមិញ934
- សប្ដាហ៍នេះ3120
- ខែនេះ21496
- សរុបទាំងអស់1091653
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017