យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើធីមជាអ្វី?

ចេញថ្ងៃទីៈ [21-02-2014] | បើកមើលៈ 2907 | Print |



"អ្នកធ្វើការរួមជាធីម អាចធ្វើកិច្ចការឲ្យសម្រេចជោគជ័យបាន

ជាច្រើនក្នុងខណៈដែលមនុស្សតែម្នាក់មិនអាចធ្វើកិច្ចការ

ទាំងនោះបានសម្រេច"

ហ្រ្វែងគ្លីន ដេឡាណូ រ៉ូសឺវេល - Franklin Delano Roosevelt

 

          យើងអាចអធិប្បាយបានថា ធីមគឺជាក្រុមមនុស្សដែលត្រូវបានចាត់តាំងឡើងដើម្បីធ្វើការរួមគ្នា ឬក្រុមមនុស្សដែលធ្វើការ

ស្រដៀងៗគ្នា ឬក្រុមមនុស្សដែលស្ថិតនៅក្រោមអ្នកបង្គាប់បញ្ជាតែម្នាក់។ ប៉ុន្តែប្រភេទរបស់ធីមដែលអ្នកជាអ្នកដឹកនាំនោះ

មានភាពលើសពីសព្ទធីមដែលអធិប្បាយខាងលើនេះ។

 

ប្រភេទនៃ "ធីម"

          ធីមមានភាពខុសប្លែកគ្នាទៅតាមគោលបំណង ឬតម្រូវការរបស់សមាជិកនៅក្នុងធីម ហើយប្រភេទនៃធីមមានភាព

ស្មុគស្មាញជាច្រើនទៀតដែលធីមមួយចំនួនត្រូវគេហៅថា «ធីម» តាមពិតវាមិនមែនជាធីមទេ ហើយមានធីមមួយចំនួនមាន

ឈ្មោះផ្សេង តែបែរជាពេលខ្លះដើរតួដូចធីមទៅវិញ។

            ខាងក្រោមនេះជាគំរូនៃធីមផ្សេងៗដែលមាននៅក្នុងអង្គភាព ៖

         - ធីមមុខងារ (Functional Team)

ជាក្រុមមនុស្សតាមរចនាសម្ពន្ធដែលមានអ្នកបង្គាប់បញ្ជាតែម្នាក់ដោយមនុស្សធីមនេះអាចធ្វើការរួមគ្នាឬមិនរួមគ្នាក្នុង

ការសម្រេចគោលដៅរបស់ធីមក៏បាន។ 

         - ធីមឆ្លងមុខងារ (Cross-Functional Team)

ជាក្រុមមនុស្សដែលរួមផ្សំដោយសមាជិកការងារជាច្រើនផ្នែកដែលឧទ្ទិសពេលវេលាការងារមួយផ្នែកដើម្បីធ្វើការងារ

ឲ្យធីមនេះ និងចំណាយពេលមួយផ្នែកទៀតសម្រាប់ការទទួលខុសត្រូវតាមតួនាទីការងារផ្សេងៗ។

         - ធីមខ្លា (Tiger Team)

ជាក្រុមមនុស្សដែលមានជំនាញពិសេសក្នុងការឆ្លើយតបចំពោះបញ្ហាដោយផ្ទាល់ដែលរួមផ្សំដោយសមាជិកពីធីម

ការងារផ្សេងទូទាំងអង្គភាព ដោយមនុស្សនៅក្នុងធីមនេះចំណាយពេលទាំងអស់ក្នុងការធ្វើការងាររបស់ធីម។

        -  ធីមពិសេស (Ad-hoc Team)

ជាក្រុមមនុស្សដែលចាត់តាំងមួយរយៈដើម្បីដោះស្រាយបញ្ហាមួយចំនួន ឬដើម្បីរិះរកឱកាសថ្មីៗខាងពាណីជ្ជកម្ម។  

​​​         - គណៈកម្មាធីការ (Committee)

ជាមនុស្សដែលដំណើរការងារជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍនិងតាមដានមើលការខុសត្រូវគោលការណ៍នយោបាយ

ឬបែបបទនែការប្រតិបត្តការណាមួយ។  

 

   ​        យើងឃើញថា ធីមមុខងារ អាចគ្រាន់តែជាក្រុមមួយដែលមានការប្រជុំជារយៈៗ តែពុំមានទំនាក់ទំនងធ្វើការរួមគ្នាជាធីមទេ

ផ្ទុយទៅវិញធីមខ្លាឬធីមពិសេស ត្រូវនឹងនិយមន័យនៃធីមដែលមានស្នាដៃឆ្នើម (High Performance) ដោយមានកិច្ចការផ្សេងៗ

រួមគ្នានិងមានគោលដៅដូចគ្នា។


Book not found !!!!!!!!!!

 

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017