យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

សំណេរដែលមានប្រសិទ្ធផល

ចេញថ្ងៃទីៈ [04-02-2014] | បើកមើលៈ 2255 | Print |



"ការពិបាកក្នុងការសរសេរ

មិនត្រឹមតែហុចផលដល់អ្នកអានប៉ុណ្ណោះទេ

តែក៏ជាផលដែលអ្នកសរសេរត្រូវការផងដែរ"

រ៉ូបឺត ឡូអីស - Robert Louis Stevenson

រៀបរាប់ពីគោលបំណងឲ្យច្បាស់លាស់

     ក្នុងការប្រើសំណេរក្នុងការងារជំនួញ ប្រការដំបូងដែលអ្នកគួរធ្វើគឺ សួរខ្លួនឯង "តើយើងសរសេរលិខិតនេះ

ឡើងមកក្នុងគោលបំណងអ្វី?"។

     សំណេរក្នុងការងារជំនួញ គឺដើម្បីតបស្នងគោលបំណងជាច្រើនប្រការដូចជា៖

-​    ដើម្បីអធិប្បាយឬផ្តល់ហេតុផល

     "ដោយសារការដេញថ្លៃគ្រប់មុខដែលអ្នកលក់បច្ចុប្បន្នរបស់យើងស្នើមកខ្ពស់ពេកទើបយើងសម្រេចចិត្តមិន

     ជ្រើសរើសយកពួកគេ ហើយងាកមកជ្រើសអ្នកដេញថ្លៃថ្មីជំនួសវិញ"

-    ផ្តល់ដំណឹង

     "ផ្នែកគ្រប់គ្រងចាំបាច់ត្រូវផ្តល់ដំណឹងឲ្យបុគ្គលិកគ្រប់រូបដឹងថា អត្រាលក់ទំនិញថ្មីរបស់ក្រុមហ៊ុនក្នុងត្រីមាស

     នេះធ្វើបានលើសគោលដៅ"

-    មានឥទ្ធិពលលើអ្នកអាន

     "ផ្នែកវិស្វកម្មធ្វើការងារបានសម្រេចតាមការកំណត់"

-    ផ្តល់ទាំងដំណឹងល្អនិងអាក្រក់

     "សំណាងអាក្រក់ត្រង់ថា ហេតុការណ៍ភ្លើងឆេះដែលអ្នករាយការណ៍នោះ កើតឡើងក្រោយពីថ្ងៃផុតអាយុ

     ធានារ៉ាប់រងមួយថ្ងៃ"

-    ដើម្បីឲ្យកើតអំពើ

     "ផ្នែករចនាម៉ូត គួរតែធ្វើការងារឲ្យស្រេចនិងប្រគល់ការកំណត់ទំនិញគ្រប់មុខនៅថ្ងៃទី ១ ខែ ឧសភា"

     ដូច្នេះ សូមកំណត់គោលដៅក្នុងការសរសេរនៅក្នុងចិត្តខណៈពេលចាប់ផ្តើមសរសេរ។ អ្នកនិពន្ធភាគច្រើន

គិតតែពីរវល់ជាមួយនឹងការត្រៀមឯកសាររហូតដល់ភ្លេចខ្លួនឯងថាតាំងចិត្តសរសេរអ្វីអស់រលីង។ ប្រការមួយ

ក្នុងការចៀសបញ្ហាដូចដែលបានលើកឡើងនេះគឺ សូមសរសេរពីគោលបំណងនៃការសរសេរតាំងពីដំបូងទី

ហើយថ្លឹងថ្លែងនិងផ្គូផ្គងមើលជានិច្ចនៅពេលសរសេរ។ នៅពេលអ្នកសរសេរព្រាងរួចហើយ ចូរផ្ទៀងផ្ទាត់ដើម្បី

ឲ្យប្រាកដចិត្តថាវាពិតជាដំណើរការទៅតាមគោលបំណងដែលអ្នកកំណត់ទុកតាំងពីដំបូងពិតមែន។

 

យកអ្នកអានជាគោល

     ក្រុមហ៊ុននានាមុខតែពុំអាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអតិថិជនបានឡើយបើពួកគេពុំយល់ពីតម្រូវការ

និងគំនិតអតិថិជនរបស់ខ្លួនទេនោះ។ អ្នកផ្ទាល់ក៏មុខតែមិនអាចចម្លងនូវអ្វីដែលអ្នកសរសេរដល់អ្នកអានដូចគ្នាដែរ

បើអ្នកពុំយល់ពីអ្នកអាន ក្តីប្រាថ្នា និងវិធីដែលពួកគេជ្រើសក្នុងការទទួលទិន្នន័យផ្សេងៗនោះ។

 

បើជាអ្នក តើអ្នកនឹងធ្វើដូចម្តេច?

ករណីសិក្សា ៖ តើធ្វើដូចម្តេចដើម្បីឲ្យមនុស្សចាប់អារម្មណ៍ការអាន?

     គេគួរតែចាប់ផ្តើមកថាខណ្ឌដោយបង្ហាញពីគោលបំណងនៃការរៀបចំធ្វើកាតាឡុកនេះ រៀបរាប់ពីចំណុច

សំខា​ន់ៗ គុណសម្បត្តិ និងជាចុងក្រោយ គេចង់តឿនបុគ្គលិកលក់ដែលជាអ្នកអានឲ្យបញ្ជូនរបាយការណ៍

អាសយដ្ឋានរបស់អតិថិជនទាំងអស់នៅត្រឹមថ្ងៃទី ១៥ ខែ កុម្ភៈ។ រូចឺ "ប្រហែលជាសរសេរកន្លះទំព័រឬប្រហាក់

ប្រហែលនោះដើម្បីរៀបរាប់សេចក្តីទាំងអស់នេះ" តែគេនៅគិតសង្ស័យថា "តើអ្នកអាននឹងអានប៉ុន្មានបន្ទាត់?"

     បើជាអ្នក តើអ្នកនឹងធ្វើដូចម្តេច? អ្នកអាចរកមើលចម្លើយនៅក្នុងអត្ថបទ "កិច្ចការដែលអ្នកអាចធ្វើបាន"។

 

ផ្តោតលើខ្លឹមសារសំខាន់

     ក្នុងការណីភាគច្រើន ខ្លឹមសារគោលតែងដាក់នៅផ្នែកខាងដើមនៃឯកសារ ចំណែកដែលនៅសល់គឺជា

ខ្លឹមសារលម្អិត និងឆ្លើយសំណួរថា "តើអ្វីគឺជាអត្ថន័យ ដែលយើងកំពុងព្យាយាមលើកឡើង?"។

     និងដើម្បីឲ្យអ្នកអានយល់ច្បាស់ ចូរកំណត់ប្រធានបទសំខាន់ត្រឹមតែមួយប៉ុណ្ណោះនៅក្នុងឯកសារមួយ

ច្បាប់។ បើអ្នកឃើញថាមានខ្លឹមសារសំខាន់ពីរដែលមិនទាក់ទងគ្នានៅក្នុងឯកសារតែមួយ ចូរបំបែកសរសេរជាពីរ

ប្រសើរជាង។

 

ព្យាយាមសរសេរឲ្យខ្លីហើយស្រួលអាន

     អ្នកអានដែលមមាញឹកនឹងការងារ គេចូលចិត្តអានខ្លឹមសារខ្លីៗហើយចំៗគឺកាន់តែខ្លីកាន់តែល្អ។ ល្គឹកណា

ឯកសារនោះជាទិន្នន័យចាំបាច់ ការធ្វើឯកសារឲ្យខ្លី នឹងជួយឲ្យខ្លឹមសារសំខាន់លេចធ្លោ ហើយណាមួយការប្រើ

ពាក្យតិចក៏ជួយឲ្យអ្នកអានមិនខាតពេលឈ្វេងយល់ដែរ។

     ក្នុងនាមជាអ្នកសរសេរឯកសារជំនួញ ការប្រកួតប្រជែងរបស់អ្នកគឺត្រូវដឹងថា ប្រយោគដែលសរសេរគឺល្អ

បំផុត និងបានផលល្អបំផុត។


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017