យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

រឿង ជាងធ្វើស្បែកជើងនិងសត្វលាក្បាលរឹង (រឿងនិទានអេស្ប៉ាញ)

ចេញថ្ងៃទីៈ [03-02-2014] | បើកមើលៈ 7433 | Print |



ប្រែសម្រួលដោយ គឹម ចាន់ណា

         កាលពីព្រេងនាយ នៅក្រុងបាសេឡូណា មានជាងធ្វើស្បែកជើងម្នាក់ខំផលិតស្បែកជើងលក់ តែមិនសូវ

មានមនុស្សមកទិញប៉ុន្មានទេ ខ្លះរអ៊ូថាមិនស្អាត ខ្លះរអ៊ូថាយកស្បែកមិនល្អមកធ្វើ ខ្លះក៏ថាទឹកដៃមិនល្អជាដើម។

ក្រោយមកគេក៏សម្រេចចិត្តប្តូរទៅរកស៊ីនៅឯក្រុងម៉ាឌ្រីតវិញ ហើយរៀបចំអីវ៉ែអីវ៉ាន់និងស្បែកជើងទាំងប៉ុន្មាន

ដាក់លើខ្នងលា ធ្វើដំណើទៅម៉ាឌ្រីត។ លុះធ្វើដំណើរមកដល់ផ្លូវបំបែក លានោះមិនព្រមដើរតាមផ្លូវដែលម្ចាស់

បញ្ជាទេ វាចចេសទាញទៅរកផ្លូវមួយទៀតដែលវាចង់ទៅ ទីបំផុតជាងស្បែកជើងក៏បង្ខំចិត្តដើរទៅតាមផ្លូវរបស់

សត្វលានោះទៅ។ លានាំម្ចាស់ដើរឆ្លងពីភ្នំមួយដល់ភ្នំមួយជាបន្តបន្ទាប់រកទីបញ្ចប់មិនឃើញ។ ជាងស្បែកជើង

ក៏បោះស្បែកជើងចោលម្តងមួយគូៗដើម្បើកុំឲ្យធ្ងន់រហូតនៅសល់តែមួយគូគត់។ លានាំទៅដល់ស្ទឹងមួយដែល

មានទឹកហូរកួចយ៉ាងខ្លាំង ម្ចាស់ឃើញដូច្នេះក៏ខំអូសលាឲ្យបកទៅតាមផ្លូវចាស់វិញ តែលានៅតែមិនព្រម ហើយ

ចចេសលុយទឹកបន្តទៅមុខ។ លុះពេលទៅដល់ពាក់កណ្តាលស្ទឹង ទឹកក៏កួចលាឲ្យដួលទៅក្នុងទឹក ម្ចាស់ក៏ចោល

ស្បែកជើងមួយគូចុងក្រោយដើម្បីជួយស្រោចស្រង់លាឲ្យរួចពីទឹក តែនៅតែជួយមិនរួច លាក៏ឈ្លក់ទឹកស្លាប់

ទៅ។ ជាងស្បែកជើងក៏វិលត្រឡប់ទៅបាសេឡូណាវិញ ទាំងដើរបណ្តើរគិតបណ្តើរថា "ហ៊ឺ!... បើនៅតែ

បាសេឡូណា ប្រហែលលក់បានស្បែកជើងខ្លះ មិនពិបាកខាតបង់ទាំងស្បែកជើង ​​

ហើយអស់ទាំងលាមួយក្បាលទៀតផង" ។ 

អានរឿងនេះចប់សូមជួយវិភាគផងថា តើរឿងនេះចង់ផ្តល់ដំបូន្មានអ្វីខ្លះ?

សូមអរគុណ!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017