យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

គិតតែរឿងល្អៗក្នុងជីវិត

ចេញថ្ងៃទីៈ [22-01-2014] | បើកមើលៈ 3240 | Print |



            "ពេលដែលខ្ញុំគិតដល់រឿងល្អៗក្នុងជីវិត ជីវិតខ្ញុំទាំងមូល ក៏ប្រះងើបឡើងវិញ"

            វិល្លី នេលសាន់ - Willie Nelson (កើត 1933)  អ្នកចម្រៀងនិងអ្នកនិពន្ធបទចម្រៀង

            អ្នកប្រហែលជាធ្លាប់ឮគេនិយាយថា ចូរគិតដល់តែរឿងល្អៗក្នុងជីវិត! ពេលអ្នកគិតដល់រឿងដែលអ្នក

មានអារម្មណ៍ដឹងគុណ ជាការពិត វាជាអ្វីដែលអ្នកកំពុងធ្វើ តែអ្វីដែលអ្នកមិនទាន់ដឹងគឺ ការគិតដល់រឿងល្អៗក្នុង

ជីវិត គឺជាគោលប្រតិបត្តិដ៏មានថាមពលបំផុតដែលអ្នកមិនធ្លាប់ធ្វើ ហើយវានឹងកែប្រែជីវិតរបស់អ្នកទាំងមូលយ៉ាង

មហស្ចារ្យ។

            ពេលអ្នកដឹងគុណអ្វីដែលអ្នកមាន មិនថាតូចកម្រិតណា អ្នកនឹងឃើញថា រឿងទាំងនោះកើតឡើង

ភ្លាមៗ។ បើអ្នកដឹងគុណប្រាក់ដែលអ្នកកំពុងមានទោះតិចតួចក្តី អ្នកនឹងឃើញប្រាក់កើនឡើងយ៉ាងមហស្ចារ្យ។

បើអ្នកដឹងគុណសម្ពន្ធភាព ទោះវាមិនល្អណាស់ណា ក៏នឹងស្តែងឲ្យឃើញថា សម្ពន្ធភាពប្រែជាល្អយ៉ាងមហស្ចារ្យ។

បើអ្នកដឹងគុណការងារដែលកំពុងធ្វើ ទោះបីមិនមែនជាការងារក្នុងសុបិនក្តី តែរឿងនឹងចាប់ផ្តើមផ្លាស់ប្តូរ ធ្វើឲ្យ

អ្នករីករាយនឹងការងាររបស់ខ្លួនកាន់តែខ្លាំង ហើយគ្រប់ឱកាសល្អសម្រាប់ការងាររបស់អ្នកនឹងស្តែងឡើងភ្លាមៗ។

            តែប្រសិនបើអ្នកមិនគិតដល់រឿងល្អៗក្នុងជីវិត អ្នកអាចធ្លាក់ក្នុងអន្ទាក់គិតរឿងអវិជ្ជមានក្នុងជីវិតដោយ

អចេតនា... យើងគិតដល់រឿងអវិជ្ជមាននៅពេលនិយាយដល់រឿងដែលយើងគ្មាន យើងគិតដល់រឿងអវិជ្ជមាន

ពេលរិះគន់ឬចាប់កំហុសអ្នកដទៃ ពេលរអ៊ូរឿងចរាចរណ៍ ពេលចូលក្នុងជួររង់ចាំ ភាពយឺតយ៉ាវ រដ្ឋាភិបាល ការ

មានប្រាក់មិនគ្រប់ ឬរឿងអាកាសធាតុជាដើម។ ពេលអ្នកគិតដល់រឿងអវិជ្ជមាន រឿងអវិជ្ជមានទាំងនោះក៏នឹង

កើតឡើង... ជាងនេះទៅទៀត ការគិតតែរឿងអវិជ្ជមានគ្រប់ពេលវេលា ស្មើនឹងយើងកំពុងបដិសេធរឿងល្អៗ

ដែលនឹងមករកយើង។ ខ្ញុំបានសាកអនុវត្តទាំងពីរយ៉ាងនេះមកហើយ គឺគិតដល់តែរឿងល្អៗនិងគិតដល់តែរឿង

អវិជ្ជមាន ខ្ញុំសូមធានាថាមានតែការគិតដល់រឿងល្អៗតែមួយគត់ដែលនឹងធ្វើឲ្យជីវិតអ្នកពេញលេញគ្រប់គ្រាន់។

            "មិនបានគិតដល់គុណតម្លៃ ខណៈពេលនិយាយដល់រឿងល្អៗក្នុងជីវិត

            ប្រសើរជាងបាត់បង់រឿងល្អៗក្នុងជីវិត ព្រោះរវល់គិតដល់ក្តីទុក្ខរបស់ខ្លួន"

            ម៉លប៊ី ឌី បែបខក - Maltbie D.Babcock (1858 - 1901) អ្នកនិពន្ធនិងជាគ្រិស្ទបព្វជិត

            រឿងដំបូងនៅពេលព្រឹក ឬព្រលឹមបំផុតតាមដែលអាចធ្វើបាន ចូរគិតដល់តែរឿងល្អៗក្នុងជីវិត! អ្នកអាច

សរសរក្នុងបញ្ជី ឬសៀវភៅកំណត់ត្រាប្រចាំថ្ងៃ ឬវាយបញ្ចូលក្នុងកុំព្យួទ័រ  ហើយរក្សាកំណត់ត្រាការដឹងគុណ

របស់អ្នកនៅក្នុងកន្លែងតែមួយ។ ថ្ងៃនេះ ចូរធ្វើបញ្ជីរឿងល្អៗក្នុងជីវិតប្រមាណជា ១០ យ៉ាងដែលអ្នកដឹងគុណ។

            នៅពេល អាញស្តាញ និយាយពាក្យ អរគុណ គាត់តែងគិតដល់ ហេតុអ្វីគាត់ដឹងគុណ។ នៅពេលយើង

គិតដល់ហេតុផលដែលថា ហេតុអ្វី យើងចាំបាច់ត្រូវដឹងគុណរឿងអ្វីមួយ អ្នកណាម្នាក់ ឬស្ថានការណ៍អ្វីមួយ?

នោះអ្នកនឹងមានអារម្មណ៍ដឹងគុណកាន់តែជ្រាលជ្រៅ។ ចូរចាំថា ភាពស័ក្តិសិទ្ធិនៃការដឹងគុណគឺកើតឡើងទៅ

តាមអារម្មណ៍ ដូច្នេះនៅក្នុងតារាងនីមួយៗដែលអ្នកបានកត់ទុក ចូរសរសេរហេតុផលផងថា ហេតុអ្វីអ្នកមាន

អារម្មណ៍ដឹងគុណចំពោះរឿងនោះ?

            នោះជាគំនិតខ្លះៗសម្រាប់ធ្វើតារាងរបស់អ្នក...

-  ខ្ញុំគិតថាសំណាងណាស់ដែលមាន............... ព្រោះ................ ។

-  ខ្ញុំសប្បាយណាស់ និងសូមអរគុណ.............. ព្រោះ................ ។

-  ខ្ញុំពិតជាអរគុណណាស់ចំពោះ..................... ព្រោះ................ ។

-  ពិតជាអរគុណចំពោះ................... ព្រោះ............... ។

            ក្រោយពីធ្វើតារាងរឿងល្អៗ ១០យ៉ាងរួចហើយ ចូរអានចំណុចនីមួយៗក្នុងចិត្តឬអានឮខ្លាំងៗក៏បាន...

ពេលអានចំណុចមួយៗចប់ ចូរនិយាយពាក្យស័ក្តិសិទ្ធិបីដងថា អរគុណ! អរគុណ! អរគុណ! រួចហើយចូរដឹង

គុណចំពោះរឿងល្អមួយៗនោះឲ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន។


 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017