យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

លា និង សេះ

ចេញថ្ងៃទីៈ [18-01-2014] | បើកមើលៈ 6615 | Print |



          កាលគ្រាព្រះសម្មាសម្ពុទ្ធទ្រង់នៅវត្តជេតវ័ន ព្រះអង្គបានលើកជាតកមកសម្តែងអំពីបុរស៥០០នាក់ ទោះ

បានបរិភោគអាហារឆ្ងាញ់ៗដែលសល់ពីឧបាសកចំនួន ៥០០នាក់ក៏ដោយ ក៏ពួកគេមានចិត្តរីករាយ ហើយនាំគ្នា

រាំច្រៀងយ៉ាងសប្បាយ។ ចំណែកឧបាសកទាំង ៥០០នាក់នោះវិញ ទោះបីជាពួកគេបរិភោគអាហារឆ្ងាញ់បំផុត

ក៏ពួកគេចេះរក្សាឥរិយាបថស្ងៀមស្ងាត់ជាធម្មតា មានសេចក្តីតំណាលថា ៖

          កាលកន្លងទៅ គ្រាព្រះបាទព្រហ្មទត្តសោយរាជ្យនៅក្រុងពារាណសីកាលនោះ តថាគតកើតជាបុរោហិត

មានតួនាទីថ្វាយការបង្រៀនព្រះរាជាពីរឿងអត្ថធម៌។ គ្រាមួយមានចោរមួយក្រុម ចេញមកប្លន់អ្នកស្រុកនៅតំបន់

ជនបទ ហើយព្រះបាទព្រហ្មទត្តក៏ចាត់ទ័ពសេះចំនួន ៥០០ ចេញទៅជាមួយបុរោហិត។ លុះបង្រាបពួកចោរបាន

ជោគជ័យហើយ បុរោហិតក៏ឲ្យទាហានយកទឹកដែលចម្រាញ់ពីផ្លែចន្ទទៅឲ្យសេះផឹកដើម្បីជារង្វាន់។ សេះបាន

ផឹកគ្រប់ទាំង ៥០០ ហើយនៅតែសល់ទឹកជាច្រើនទៀត ទើបព្រះរាជាបញ្ជាឲ្យយកទៅឲ្យលាចំនួន ៥០០ ក្បាល

ដែលមានតួនាទីជញ្ជូនស្បៀង បានផឹកផងដែរ។ ពេលបានផឹកទឹកដ៏ឆ្ងាញ់នោះ ពួកលាក៏ត្រេកអរលោតកញ្ឆែង

នៅពេញមុខព្រះរាជវាំង។ ព្រះរាជាទតឃើញដូច្នេះ ក៏សួរទៅបុរោហិតថា...

          "ហេតុអ្វីបានជាថ្ងៃនេះពួកសត្វលាដូចជាសប្បាយប្លែកម្ល៉េះ?"

          បុរោហិតក្រាបទូលតបទៅវិញថា...

          "លាជាសត្វគ្មានសីល គ្មានបញ្ញា គ្រាន់តែបានផឹករបស់សំណល់មានរសជាតិឆ្ងាញ់ ពួកវាក៏ត្រេកអរនិង

ភ្លើតភ្លើននឹងរសជាតិ។ ចំណែកសេះជាអ្នកមានបញ្ញា មានសីល ទោះជាបានផឹករបស់ដែលមានរសជាតិឆ្ងាញ់

បំផុត ក៏មិនសម្តែងឥរិយាបថភ្លើតភ្លើនអ្វីឡើយ"

          ព្រះរាជាបានព្រះសណ្តាប់ឮដូច្នេះហើយ ក៏បញ្ជាឲ្យដេញលាទាំងនោះចេញពីទីលានអស់ទៅ។

          កាលក្រោយមក លាទាំង ៥០០នោះ កើតជាបុរសទាំង ៥០០នាក់ សេះទាំង ៥០០ គឺឧបាសកទាំង

៥០០នាក់។

អ្នកមានសីល មានបញ្ញា ទោះបីទទួលលាភជ័យប្រសើរ

ក៏គេនៅតែចេះរក្សាឥរិយាបថនឹងនជាដដែល។


Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017