យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

បរិភោគបន្លែ ផ្លែឈើចម្រុះពណ៌ផ្សេងៗ ជួយបង្កើនប្រសិទ្ធភាពក្នុងការកម្ចាត់រ៉ាឌីកាល់សេរី

ចេញថ្ងៃទីៈ [04-01-2014] | បើកមើលៈ 4741 | Print |



        ការពិតណាស់ការបរិភោគបន្លែផ្លែឈើផ្សេងៗ ឲ្យបានច្រើនតែងទទួលបានសារធាតុចិញ្ចឹមច្រើនមុខ ធ្វើឲ្យយើង

មិនខ្វះសារធាតុអាហារមានសុខភាពមាំមួន។ តែប្រសិនបើយើងចេះជ្រើសរើសបន្លែផ្លែឈើឲ្យប៉ិនប្រសប់ ដោយ

បរិភោគឲ្យបានច្រើនពណ៌ ហើយដឹងថាពណ៌អ្វីវាមានប្រយោជន៍ទៅលើអ្វី នោះគឺកាន់តែល្អប្រសើរ។

        យើងនឹងសិក្សាអំពីករណីនេះជាបន្តខាងក្រោម ៖


បន្លែ ផ្លែឈើពណ៌ស

» ប្រយោជន៍

  • ធ្វើឲ្យបេះដូងធ្វើការជាប្រក្រតី។
  • ជួយទប់ទល់នឹងការដុះសាច់ខុសប្រក្រតី។
  • ជួយរក្សាកូលេស្តេរ៉ុលប្រភេទល្អ មានប្រយោជន៍ដល់រាងកាយ ឲ្យស្ថិតក្នុងកម្រិតធម្មតា។

» មានច្រើននៅក្នុង

        ស្ពៃក្តោប ឆៃថាវ ផ្សិត ត្រសក់ ត្រសក់ទ្រើង ឃ្លោក ត្រឡាច ក្រូចថ្លុង ត្របែក ក្រអៅឈូក ខ្ទឹម ប៉ិគក់ ខ្ទឹមបារាំង សណ្តែក

បណ្តុះ។

 

បន្លែផ្លែឈើពណ៌លឿង ពណ៌ទឹកក្រូច

» ប្រយោជន៍

  • ធ្វើឲ្យបេះដូងមានភាពមាំមួន។
  • ជួយបំប៉នស្បែកឲ្យស្រស់ស្អាតនិងរឹងប៉ឹង។
  • ការពារជំងឺមហារីក។
  • ជួយបំប៉នភ្នែកនិងជួយឲ្យភ្នែកមើលឃើញច្បាស់ មិនកើតមានជំងឺដែលទាក់ទងនឹងភ្នែក។
  • ធ្វើឲ្យប្រព័ន្ធការពារល្អប្រសើរឡើង មិនធ្វើឲ្យកើតជំងឺផ្សេងៗបានងាយ ជាពិសេសជំងឺផ្តាសាយ ជំងឺឆ្លង។

» មានច្រើននៅក្នុង

        ការរ៉ុត ល្ហុង ពោត ស្វាយ ចេក ទំពាំង ពោតខ្ចី ម៉ាស់ស្តាត ដូឡូង ម្នាស់ ធញ្ញជាតិ ផ្លែទន្លាប់ ល្ពៅ ក្រូចចិន ក្រូចប្រភេទ

ផ្សេងៗ ខ្នុរ ស្នោ។

 

បន្លែផ្លែឈើពណ៌ក្រហម

» ប្រយោជន៍

  • ធ្វើឲ្យការចងចាំល្អប្រសើរឡើង ជួយការពារជំងឺមហារីក។
  • ការពារជំងឺបេះដូង ជំងឺស្ទះសរសៃឈាមក្នុងខួរក្បាល។
  • ធ្វើឲ្យផ្លូវបង្ហូរនោមធ្វើការធម្មតា។

» មានច្រើននៅក្នុង

          ឪឡឹក ស្រ្តប៊ើរី ឈើរី រ៉ាស់បឺរី ប៉េងប៉ោះ ម្ទេសប្លោកក្រហម ម្ទេសក្រហម ត្របែកពណ៌ក្រហម ទំពាំងបាយជូរក្រហម

ផ្លែប៉ោមក្រហម។

 

បន្លែផ្លែឈើពណ៌បៃតង

» ប្រយោជន៍

  • បង្កើនសុខភាពធ្មេញនិងធ្វើឲ្យឆ្អឹងរឹងមាំ។
  • ជួយបំប៉នខ្សែភ្នែកឲ្យមាំមួន។
  • ជួយទប់ទល់ការដុះសាច់ ជួយការពារជំងឺមហារីក។

» មានច្រើននៅក្នុង

        ស្ពៃក្តោបក្រហម សណ្តែកជ្រុង សណ្តែកបារាំង ខាត់ណា ផ្ទី ដើមខ្ទឹម កំប្លោក ស្ពៃក្តោប កញ្ជែត ជីរ ប្រកខូលី ផ្លែទំពាំង

បារាំង ឃិនឆាយ កុយឆាយ ដើមខ្ទឹមស អាវ៉ូខាដូ គីរី ម្រះ ជីអង្កាម ម្រះព្រៅ ត្រប់ប្រភេទផ្សេងៗ ស្លឹកត្រចៀកក្រាញ់ ស្អំ ស្តៅ

កន្ថុំថេត ស្លឹកបាស់ ម្អម ស្លឹកជំភ្លូ ។ល។

 

បន្តែ ផ្លែឈើពណ៌ទឹកប៊ិច

»​ ប្រយោជន៍

  • បង្កើនប្រព័ន្ធប្រសាទឲ្យធ្វើការមានប្រសិទ្ធភាព និងធ្វើឲ្យមានការចងចាំបានល្អ។
  • ធ្វើឲ្យដំណើរការប្រព័ន្ធបង្ហូរនោមធ្វើការបានល្អជាប្រក្រតី។
  • ការពារជំងឺបេះដូង។
  • ការពារជំងឺកកស្ទះសរសៃឈាមក្នុងខួរក្បាល។

» មានច្រើននៅក្នុង

        ទំពាំងបាយជូរ ត្រប់ញង ប៊្លូបឺរី ផ្លែព្រុន ផ្លែទន្លាប់។

        បន្លែផ្លែឈើគឺអាហារដ៏វិសេសវិសាល ដែលព្រះជាម្ចាស់ប្រទានឲ្យអ្នកដែលចេះជ្រើសរើសអាហារបរិភោគ

យ៉ាងឆ្លាតវៃ។ ចំណែកឯអ្នកដែលមិនយកចិត្តទុកដាក់រឿងនេះ គេគឺជាមនុស្សដែលមិនស្គាល់ពាក្យថា «ចេះបរិភោគ»

នោះទេ។


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017