យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

បដិសេធដោយប្រើភាសាដ៏ខ្ពង់ខ្ពស់

ចេញថ្ងៃទីៈ [04-01-2014] | បើកមើលៈ 3919 | Print |



            ត្រូវចាត់ទុកថា ការបដិសេធ គឺជាសិល្បៈម្យ៉ាង។ កុំគិតថា ការបដិសេធគ្រាន់តែជាឥរិយាបថម្យ៉ាងឲ្យសោះ

ព្រោះសូម្បីតែឥរិយាបថខ្លួបឯងក៏នៅមានខ្ពស់ទាប ល្អអាក្រក់ផងដែរ។ ហេតុនេះការបដិសេធបែបសិល្បៈក៏មិនមែន

ត្រូវមើលរំលងដែរ។

          ភាសា គឺជាឧបករណ៍មួយប្រភេទដ៏សំខាន់សម្រាប់ធ្វើការទំនាក់ទំនងពត៌មាន និងអារម្មណ៍ផ្សេងៗទៀត។ វាជា "មិត្តរួម

ការងារដ៏ល្អបំផុត" សម្រាប់ឆ្ពោះទៅរកភាពជោគជ័យ។ មនុស្សយើងមានអាររម្មណ៍រាក់ជ្រៅ និងគុណសម្បត្តិខ្ពស់ទាបយ៉ាង

ណានោះ តែងបង្ហាញចេញតាមរយៈ "ពាក្យសម្តី"។ វាចានិងភាសាមានលក្ខណៈជាវិចារវិទ្យា។ ពេលមនុស្សយើងព្យាយាម

ស្រាវជ្រាវស្វែងយល់ពីពិភពដែលយើងមិនទាន់ដឹងតាមច្បាប់ភាវវិស័យ (សេចក្តីពិត) រមែងព្យាយាមបើកទម្លុះទម្លាយនាំយក

សក្តានុពលរបស់ខ្លួនមកប្រើ។ នៅពេលការសិក្សាស្រាវជ្រាវផ្នែកភាសាបានទទួលនូវការអភិវឌ្ឍកាន់តែទូលំទូលាយនិងស៊ី

ជម្រៅ ទ្រឹស្តីនិងអត្ថន័យរបស់ភាសាដែលមានលក្ខណៈស្រពេចស្រពិល មិនទាន់ច្បាស់លាស់ក៏ត្រូវបានគេលើកមកបង្ហាញជា

បន្តបន្ទាប់ ធ្វើឲ្យភាសាកាន់តែមានលក្ខណៈសម្បូរបែបឡើង។ បើយើងសិក្សាតាមប្រព័ន្ធនិមិត្តសញ្ញាភាសាជារួម យើងនឹងដឹង

ថា វាជាឧបករណ៍មួយដ៏សំខាន់បំផុតឆ្លុះបញ្ចាំងឲ្យឃើញថាសង្គមមនុស្សកើតឡើងមកដោយរបៀបណា ហើយក៏ជាឧបករណ៍

មួយដ៏សំខាន់ ក្នុងការធ្វើឲ្យកំណត់ត្រាការវិវឌ្ឍនិងការផ្លាស់ប្តូររបស់សង្គមមនុស្សជារៀងរហូតមកដែរ។

          បើដូច្នោះមែន តើយើងគួរតែប្រុងប្រយ័ត្នក្នុងការប្រើវាចា និងភាសាពេលដែលយើងចង់បដិសេធអ្នកដទៃដែរឬទេ?

ជាការពិតណាស់! បើយើងបដិសេធដោយប្រើពាក្យសម្តីសមរម្យ ផ្អែមល្ហែម សុភាពរាបសារ មានសុជីវធម៌គួរឲ្យចង់ស្តាប់ មិន

ត្រឹមតែធ្វើឲ្យភាគីម្ខាងទៀតមិនខឹងនឹងយើងទេ ថែមទាំងធ្វើឲ្យពួកគេរំភើបនឹងយើងទៀតផង ឬបើទោះបីជាមិនរំភើប យ៉ាង

ហោចណាស់ក៏គេមិនខឹងនឹងយើងដែរ។

          ឧទាហរណ៍ មនុស្សដែលយើងមិនពេញចិត្ត បែរជាអញ្ជើញយើងទៅមើលកុន... ច្បាស់ណាស់ថា យើងប្រាកដជា

បដិសេធហើយមែនទេ? ប៉ុន្តែបើយើងប្រាប់គេថា "ថ្ងៃនេះខ្ញុំជាប់រវល់ ឬមិនសូវសប្បាយចិត្ត មិនអាចទៅមើលកុនជាមួយបាន

ទេ"  គេច្បាស់ជាទាយដឹងភ្លាមថាយើងកំពុងតែបដិសេធនឹងគេហើយ។ តែបើយើងចេះបដិសេធដោយនិយាយថា "ភាពយន្ត

នេះ ខ្ញុំបានដឹងខ្លះៗហើយ... វាមិនមានអ្វីអស្ចារ្យទេ ចាំមើលរឿងផ្សេងវិញប្រសើរជាង លើកក្រោយទុកឲ្យខ្ញុំជាអ្នកប៉ាវអ្នកវិញ

ល្អទេ?" ជាការបដិសេធដូចគ្នា តែលទ្ធផលខុសគ្នាស្រឡះ។

          ពេលបដិសេធ យើងត្រូវធ្វើចិត្តឲ្យស្ងប់... ត្រូវចេះប្រើទាំងសម្តីនិងភាសាដែលពីរោះគួរឲ្យចង់ស្តាប់បំផុត ដើម្បីឲ្យភាគី

ម្ខាងទៀតយល់ថាការបដិសេធរបស់យើង គឺជារឿងដែលចៃដន្យបំផុត និងគ្មានចេតនាឲ្យវាកើតឡើងឡើយ។

          បុរសៗមួយចំនួនតែងគិតថា ខ្លួនឯងមានអ្វីៗក៏ប្រើអំណាចកំហឹងបដិសេធដាច់ខាតថា "ខ្ញុំជាមនុស្សបែបនេះ... បែប

នោះ... ចុះនាងវិញ...?" ចំណែកឯខាងនារីរូបស្រស់វិញក៏ជាប់និស្ស័យនេះមកដូចគ្នា មិនត្រឹមតែមិនក្រឡេកភ្នែកមើលពួក

បុរសៗដែលតាមញ៉ែទេ ថែមទាំងមិនចេះប្រើវាចាផ្អែមល្ហែមនិងភាសាឲ្យបានត្រឹមត្រូវគួរឲ្យស្តាប់ទៀតផង។

          តាមពិតទៅ ពាក្យសម្តីនិងភាសា គឺជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ជាធ្នាក់ឈានទៅរកភាពជោគជ័យ។ ទន្ទឹមនឹងនេះ

វាជួយការពារខ្លួនយើងមិនឲ្យជួបនឹងគ្រោះអាក្រក់ផងដែរ។

          ថ្ងៃមួយ មន្ត្រីទូតម្នាក់ឃើញ លិងខូលន៍ កំពុងខាត់ស្បែកជើងទើបសួរឡើងថា "តើលោកប្រធានាធិបតីតែងខាត់ស្បែក

ជើងដោយខ្លួនឯងជាប្រចាំមែនទេ?" តាមពិត គេមានចេតនាចំអកឲ្យលោកប្រធានាធិបតី។ ពេលគាត់ស្តាប់ហើយមានអារម្មណ៍

មិនសូវល្អសោះ ទើបប្រតិកម្មបែបបញ្ឆិតបញ្ឆៀងវិញថា "ពិតមែនហើយ ចុះលោកវិញខាត់ស្បែកជើងឲ្យអ្នកណាគេជាប្រចាំ?" ។

ការប្រើពាក្យសម្តីនិងភាសាខាងលើនេះមិនត្រឹមតែការពារកិត្តិយស និងបុគ្គលិកលក្ខណៈរបស់ខ្លួនឯងនោះទេ ថែមទាំងឆ្លៀត

ឱកាសវាយបកវិញយ៉ាងស័ក្តិសមទៀតផង។

          ប្រយ័ត្នប្រយែងក្នុងការប្រើពាក្យសម្តីនិងភាសា គឺជារឿងសំខាន់បំផុតក្នុងការបដិសេធ។ យើងគួរតែបង្ហាញចេញពី

ចេតនានិងអាកប្បកិរិយារបស់ខ្លួនឯងឲ្យភាគីម្ខាងទៀតយល់ពីអត្ថន័យពិតរបស់យើងខណៈពេលសន្ទនា កុំចេះតែប្រើពាក្យថា

"មិនបានទេ! មិនព្រមទេ! មិនយកទេ! " នៅក្នុងការបដិសេធឲ្យសោះ។ គោលការណ៍នេះមានគោលបំណងតែមួយគត់គឺ ធ្វើ

យ៉ាងណាឲ្យលទ្ធផលដែលចេញពីការបដិសេធដ៏ច្បាស់លាស់មួយ និងអាចរក្សាមិត្តភាព ទុកមុខទុកមាត់ជូនដល់ភាគីទាំងសង

ខាងតែប៉ុណ្ណោះ។

          ណាប៉ូលេអុង បន្ទាប់ពីឈ្នះសង្រ្គាមឡើងគ្រងរាជ្យបល្ល័ង្កជាស្តេចចក្រពត្តិថ្ងៃមួយព្រះអង្គបានត្រាស់នឹងលេខាធិការ

ផ្ទាល់របស់ទ្រង់ថា "ពូរីយ៉ុង តើលោកដឹងទេថាលោកក៏អមតៈដូចគ្នាដែរ"  ពូរីយ៉ុង មិនយល់ពីអ្វីដែលព្រះអង្គត្រាស់ទេ។ ទ្រង់ក៏

ត្រាស់បន្តថា "តើលោកមិនមែនជាលេខាធិការរបស់យើងទេឬ?"  ពូរីយ៉ុង សម្លឹងមើលព្រះភ័ក្រ្តព្រះអង្គហើយទូលសួរវិញថា

"តើព្រះអង្គទ្រង់ជ្រាបដែរឬទេថា តើលេខាធិការផ្ទាល់របស់ព្រះរាជាអាឡិចសាន់ឌ័រ គឺអ្នកណា?"  ណាប៉ូលេអុងមិនអាចឆ្លើយ

បាន ទើបត្រាស់កោតសរសើរ ពូរីយ៉ុងថា "ពិតជាសំណួរល្អមែន!" សំណួររបស់ ពូរីយ៉ុងនេះពិតជាមុតជាងកាំបិតសាំមូរ៉ៃទៅ

ទៀត ព្រោះវាបង្កប់ន័យថា នៅពេលដែលគ្មាននរណាចាំឈ្មោះរបស់គាត់បានទេនោះ តើលេខាធិការរបស់ណាប៉ូលេអុង នឹង

អមតៈបានដោយរបៀបណា? 


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017