យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

រឿងហេមើឡែត

ចេញថ្ងៃទីៈ [26-12-2013] | បើកមើលៈ 2381 | Print |



          ហេមើឡែត ព្រះអង្គម្ចាស់នៃប្រទេស ដាណឺម៉ាក។ ព្រះអង្គគឺជាមនុស្សដែលមានសេចក្តីសុខជាទីបំផុតក្នុងប្រទេសនេះ

ប៉ុន្តែគ្រាមួយសំណាងអាក្រក់ក៏មកបៀតបៀនជីវិតរស់នៅរបស់ព្រះអង្គ។ ព្រះបិតាត្រូវសោយទិវង្គតភ្លាមៗយ៉ាងអាថ៌កំបាំង ទើប

ហេមើឡែត ក្លាយជាមនុស្សសោកសៅនិងមានទុក្ខព្រួយកង្វល់វិញម្តង។ គេប្រាប់ហេមើឡែតថា ស្តេចផែនដីដ៏មានបញ្ញា

ឈ្លាសវៃ ប្រកបដោយទសពិធរាជធម៌អង្គមុននោះ គឺត្រូវពស់ចឹកខណៈពេលព្រះអង្គផ្ទុំនៅក្នុងព្រះរាជឧទ្យានពេលថ្ងៃត្រង់។

ព្រះអង្គសោយទិវង្គតមិនយូរប៉ុន្មានផង ព្រះអង្គម្ចាស់ ក្លូឌីយុស ត្រូវជាម្ចាស់មារបស់ ហេមើឡែត ក៏រៀបអភិសេកជាមួយ

ព្រះរាជិនី និងគ្រងរាជ្យជាស្តេចបន្ត។ ហេមើឡែត មិនពេញព្រះទ័យនឹងការដែលព្រះមាតារៀបអភិសេកថ្មីយ៉ាងឆាប់រហ័ស

បែបនេះឡើយ។ ព្រះអង្គកាន់តែព្រះតម្រិះអំពីរឿងនេះប៉ុណ្ណា ក៏កាន់តែសោកសៅខ្លាំងប៉ុន្នោះដែរ ជាហេតុធ្វើឲ្យព្រះអង្គឈប់

លេងកីឡាគ្រប់ប្រភេទដែលព្រះអង្គចូលចិត្តលេងកាលពីមុនមក។

          ហេមើឡែត មិនពេញព្រះទ័យនិងម្ចាស់មា ក៏ព្រោះតែទ្រង់ជាមនុស្សអាក្រក់ សាមាន្យ មិនដូចជាព្រះបិតាដែលជា

មនុស្សល្អទេ។ ព្រះអង្គមានការព្រួយបារម្ភ ដែលព្រះមាតារៀបអភិសេកជាមួយនឹងមនុស្សបែបនេះ ព្រោះព្រះអង្គស្រឡាញ់

ព្រះមាតាខ្លាំងណាស់។ ព្រះអង្គក៏ជាបុត្រដ៏ល្អម្នាក់។ ព្រះអង្គម្ចាស់ ហេមើឡែត ចាប់ផ្តើមសង្ស័យថាម្ចាស់មា ក្លូឌីយុស គឺជា

មេក្លោងដែលធ្វើឲ្យព្រះរាជបិតារបស់ព្រះអង្គសោយទិវង្គត ដើម្បីឲ្យខ្លួនឯងបានឡើងជាស្តេចមែនឬទេ? ព្រះអង្គក៏សង្ស័យ

ទៀតថា តើព្រះមាតាទ្រង់ជ្រាបរឿងនេះមករហូតដែរឬទេ? គំនិតទាំងនេះបានធ្វើឲ្យព្រះអង្គគិតស្ទើរប្រេះខួរក្បាល។

          ព្រះរាជាអង្គថ្មី និងព្រះរាជិនីសង្កេតឃើញថា ហេមើឡែត ស្ងប់ស្ងៀម និងហាក់ដូចជាគ្មានសេចក្តីសុខ ព្រះអង្គទាំងពីរ

មិនបានគិតថា ហេមើឡែត សង្ស័យនឹងឃាតកម្មដ៏គួរឲ្យរន្ធត់នេះទេ ទើបព្យាយាមធ្វើឲ្យទ្រង់សប្បាយព្រះទ័យឡើងវិញ។ ព្រះ

អង្គទាំងពីរមិនពេញព្រះទ័យទាល់តែសោះ កាលដែល ហេមើឡែត ក៏នៅតែស្លៀកឈុតខ្មៅក្រោយពីព្រះរាជ្យបិតាសោយ

ទិវង្គត ព្រោះមានន័យថា ព្រះអង្គនៅតែនឹកដល់មរណភាពរបស់ស្តេចអង្គមុន។ ព្រះអង្គទាំងពីរចង់ឲ្យ ហេមើឡែត បំភ្លេច

ចោលឲ្យអស់ តែទោះជាព្យាយាមណែនាំឲ្យព្រះអង្គ ហេមើឡែត តែងកាយថ្មីនិងធ្វើខ្លួនឲ្យរីករាយជាងនេះក៏ដោយក៏ព្រះអង្គ

មិនព្រមធ្វើតាមដែរ។

          ព្រះអង្គទាំងពីរដឹងពីមូលហេតុនៃទុក្ខសោករបស់ហេមើឡែត។ នៅទីបំផុតព្រះរាជាថ្មីនិងព្រះរាជិនីក៏ព្រះតម្រិះថា ការ

ដែលព្រះអង្គមានទុក្ខសោកដូច្នេះក៏ដោយសារសេចក្តីស្នេហា។ គ្រានោះស្រាប់តែមានរឿងចម្លែកកើតឡើងចំពោះព្រះអង្គ

ហេមើឡែត។ បីយប់មកហើយដែលទាហានយាមនៅនឹងមុខប្រាសាទបានឃើញបិសាច។ សម្លាញ់របស់ព្រះអង្គឈ្មោះ

ហូរ៉ាទីយ៉ូ ក៏បានឃើញដែរ ហើយបាននាំដំណឹងនេះមកប្រាប់ថា មានបិសាចចេញមកកណ្តាលយប់ ស្លៀកពាក់អាវក្រោះ

ពីក្បាលរហូតដល់ចុងជើង។ គឺដូចជាព្រះរាជាអង្គមុនដែលបានសោយទិវង្គត មុខមាត់ក៏ដូចព្រះបិតារបស់ ហេមើឡែតទៀត។

ភិនភាគរបស់បិសាចមើលទៅហាក់ដូចជាសោកសៅ ហើយនៅពេលទាហានសួរក៏មិនឆ្លើយ។ មានគ្រាមួយបិសាចនោះហៀប

នឹងនិយាយទៅហើយ ប៉ុន្តែចៃដន្យព្រះអាទិត្យរះឡើងមកក៏រលាយទៅវិញ។ ហេមើឡែត ក៏ទៅសាកសួរទាហាន ហើយចម្លើយ

ដែលបានទទួលធ្វើឲ្យព្រះអង្គជឿជាក់ថា រឿងនេះពិតប្រាកដមែន ទើបព្រះអង្គសម្រេចព្រះទ័យទៅអង្គុយចាំនៅយប់ថ្ងៃស្អែក

ដើម្បីរងចាំមើលបិសាច ព្រោះបើបិសាចនោះជាបិតារបស់ព្រះអង្គពិតមែន ទ្រង់ជឿថា ប្រហែលជាព្រះអង្គមានអ្វីម្យ៉ាងចង់ប្រាប់

ឬជួនកាលទ្រង់អាចអធិប្បាយពីភាពសង្ស័យ និងសេចក្តីភ័យខ្លាចដែលតឹងណែនក្នុងព្រះឱរ៉ាបាន។

          នៅយប់បន្ទាប់ ព្រះអង្គម្ចាស់ ហេមើឡែត និង ហូរ៉ាទីយ៉ូ ព្រមទាំងទាហានម្នាក់ទៀតបានណាត់ជួបគ្នានៅមុខប្រាសាទ

ដ៏សែនស្ងាត់ជ្រងំខាងក្រៅព្រះរាជវាំង ប៉ុន្តែនៅខាងក្នុងព្រះរាជាថ្មីនិងព្រះរាជិនីកំពុងរៀបចំពិធីជប់លៀងដ៏ធំមួយ ពន្លឺសម្លេង

កងរំពង។

          "មើលហ្ន៎ព្រះអង្គ!" ទាហានខ្សឹប "មើលនោះហ្ន៎! វាមកហើយ!" បិសាចផុសចេញមកម្តងទៀត។ ព្រះអង្គម្ចាស់

ហេមើឡែត ទតឃើញថា បិសាចនោះដូចជាព្រះបិតារបស់ព្រះអង្គមែនក៏សួរថា "តើលោកមកទីនេះដើម្បីអ្វី? តើលោកជាអ្នក

ណាបានជាដូចព្រះបិតាយើងម្លេះ? តើលោកជាព្រះបិតាពិតឬជាអ្នកដ៏ទៃ? ហើយលោកត្រូវការឲ្យយើងជួយធ្វើអ្វីឬ?" បិសាច

ធ្វើសញ្ញាឲ្យ ហេមើឡែត ចូលទៅជិត និងចេញឲ្យឆ្ងាយពីមិត្តទាំងពីរ។ ហូរ៉ាទីយ៉ូ បារម្ភខ្លាច ហេមើឡែត មានគ្រោះថ្នាក់ទើប

ក្រាបទូលហាមមិនឲ្យចូលទៅ។ ទោះបីជាអ្នកទាំងពីរព្យាយាមហាម តែទ្រង់បានច្រានអ្នកទាំងពីរចេញ រួចក៏រត់ចូលទៅបាត់

ពីក្រសែភ្នែក។

          ព្រះអង្គទៅតាមបិសាច គឺជាបិសាចព្រះបិតាពិតមែន។ បិសាចក៏ប្រញាប់ប្រាប់ព្រះអង្គភ្លាមថា ព្រះអង្គត្រូវព្រះអង្គម្ចាស់

ក្លូឌីយុស លបធ្វើគត។ ខណៈនោះ បិសាចបានបញ្ជាឲ្យ ហេមើឡែត សងសឹកនិងអំពើឃាតកម្មដ៏គួរឲ្យរន្ធត់នេះ ប៉ុន្តែមិនបាច់

សម្លាប់ព្រះមាតាដែលចូលរួមផ្សំគំនិតទេ ព្រះនាងគួរតែទទួលទោសយ៉ាងឈឺចាប់ដោយការសោកស្តាយដែលបានធ្វើរឿង

អាក្រក់ជួជាតិបែបនេះ។ បន្ទាប់ពីរំឭក ហេមើឡែត កុំឲ្យភ្លេចបញ្ជាហើយ បិសាចនោះក៏រលាយបាត់ភ្លាមទៅ។

          នៅពេលព្រះអង្គត្រឡប់មករកសម្លាញ់វិញ ក៏រៀបរាប់រឿងដែលបិសាចប្រាប់ឲ្យពួកគេស្តាប់ ហើយទ្រង់ហាមមិនឲ្យ

លេចឮរឿងដែលបានកើតឡើងនេះទេ។ ព្រះអង្គមានផែនការនឹងក្លែងធ្វើជាមនុស្សឆ្កួត ព្រោះយុទ្ធសាស្ត្រនេះម្ចាស់មាគ្មានផ្លូវ

សង្ស័យឡើយ ហើយសភាពបែបនេះបិតបាំងអារម្ភណ៍បានល្អជាង។ កលល្បិចនេះមានតែ ហូរ៉ាទីយ៉ូ ម្នាក់គត់ដែលដឹង។

          ក្រោយមក អត្តចរិតនិងសម្តីរបស់ ហេមើឡែត បានផ្លាស់ប្តូរទាំងស្រុង ជាពិសេសពេលនៅចំពោះមុខសេ្តចផែនដីនិង

ព្រះរាជិនី។ ជាច្រើនសប្តាហ៍កន្លងផុតទៅ អាការៈរបស់ព្រះអង្គមិនប្រសើរឡើងសោះ និងមើលទៅធ្ងន់ធ្ងរជាងមុនទៅទៀត។

ព្រះរាជានិងព្រះរាជិនីមិនដឹងពីមូលហេតុឡើយ ហើយព្រះអង្គទាំងពីរ។ មិនបានគិតថា ព្រះបុត្រាកំពុងតែសង្ស័យនឹងទ្រង់ទេ។

ប៉ុន្តែព្រះអង្គបែរជាគិតថា ប្រហែលជាមានអ្វីដែលអស្ចារ្យជាងការសោយទិវង្គតរបស់បិតាហើយ ដែលធ្វើឲ្យ ហេមើឡែត ខ្វល់

ព្រះទ័យដល់ថ្នាក់នេះ។ ព្រះអង្គទាំងពីរជឿថា មិនយូរមិនឆាប់ពួកទ្រង់នឹងរកឃើញពីមូលហេតុនៃការខូចសតិរបស់ព្រះ

រាជបុត្រជាមិនខាន។

          នៅក្នុងព្រះរាជសំណាក់មានបុរសចំណាស់ល្បីឈ្មោះម្នាក់ក្នុងជួររាជការដែលមានភាពឈ្លាសវៃឈ្មោះ ប៉ូឡូនីញុស

និងមានកូនស្រីស្រស់ស្អាតម្នាក់ឈ្មោះ អូហ្វេលីយ៉ា។ កាលពីមុនមក ហេមើឡែត ធ្លាប់ស្រឡាញា់នាង ហើយ ប៉ូឡូនីញុស

សង្ឃឹមជានិច្ចថា ចង់ឲ្យ អូហ្វេលីយ៉ា រៀបការជាមួយ ហេមើឡែត នៅថ្ងៃណាមួយនិងក្លាយជាម្ចាស់ក្សត្រី ប៉ុន្តែគាត់មិនប្រាកដ

ថា ហេមើឡែត ស្រឡាញ់ អូហ្វេលីយ៉ា ពិតឬទេ តែដោយសារភាពឈ្លាសវៃគាត់បានប្រាប់កូនស្រីថា បើនាងធ្វើជាមិនពេញចិត្ត

នឹង ហេមើឡែត ព្រះអង្គនឹងស្រឡាញ់នាងកាន់តែខ្លាំងថែមទៀត។

          អូហ្វេលីយ៉ា ជាកូនស្តាប់ដំបូន្មាន និងជឿជាក់លើភាពឈ្លាសវៃរបស់ឪពុកទើបនាងធ្វើតាមការណែនាំរបស់ឪពុក។

លទ្ធផលក៏ដូចអ្វីដែលប៉ូឡូនីញុសគិតទុកមែន ព្រោះមិនយូរប៉ុន្មាន កូនស្រីមកប្រាប់ឪពុកថា ព្រះអង្គម្ចាស់ ហេមើឡែត បាន

មករកនាង ទាំងសម្លៀកបំពាក់មើលមិនយល់ ដោយទឹកមុខក្រៀមក្រំ។ ប៉ូឡូនីញុស ក៏គិតភ្លាមថា ព្រះអង្គកើតទុក្ខព្រោះតែ

អូហ្វេលីយ៉ា មិនស្រឡាញ់ទ្រង់និងជឿជាក់ទៀតថា នេះហើយគឺជាមូលហេតុនៃការខូចសតិរបស់ព្រះអង្គ។ គាត់និយាយ

ជាមួយ អូហ្វេលីយ៉ា ថា "នេះពិសោធឲ្យឃើញថាព្រះអង្គស្រឡាញ់កូនមែន ព្រោះតែភាពព្រងើយកន្តើយរបស់កូននេះឯង

ទើបធ្វើឲ្យព្រះអង្គខូចសតិកាន់តែខ្លាំងដូច្នេះ" ។ ប៉ូឡូនីញុស ក៏
ធ្វើដំណើរឆ្ពោះទៅទូលថ្វាយព្រះរាជានិងព្រះរាជិនីអំពីមូលហេតុដែលខ្លួនរកឃើញ ហើយសង្ឃឹមថា ទ្រង់នឹងចាត់ចែងពិធីរាជា

ភិសេកព្រះអង្គម្ចាស់ ហេមើឡែត និង អូហ្វេលីយ៉ា ដើម្បីឲ្យទ្រង់មានព្រះទ័យធូរស្បើយមកវិញ។ ប៉ុន្តែ ហេមើឡែត គិតជានិច្ច

ពីបញ្ជាបិសាចដែលជាព្រះបិតាឲ្យសងសឹកនឹងឃាតកម្មដ៏សាហាវយង់ឃ្នង ហើយរង់ចាំតែឱកាសមកដល់ប៉ុណ្ណោះ។ ទោះបីជា

ព្រះអង្គស្អប់ម្ចាស់មា តែទ្រង់មិនប្រាថ្នាសម្លាប់នរណាម្នាក់ទេ។ ថ្ងៃមួយព្រះអង្គផ្ញើលិខិតស្នេហាដ៏ផ្អែមល្ហែមមួយទៅឲ្យ

អូហ្វេលីយ៉ា នាងក៏យកទៅឲ្យឪពុកមើល ហើយឪពុកនាងក៏យកលិខិត ទៅអានថ្វាយព្រះរាជានិងព្រះរាជិនីសណ្តាប់។ ក្សត្រ

ទាំងពីរយល់ស្របនឹងហេតុផលដែលរកឃើញថា ហេតុអ្វីបានជាបុត្រាខូចសតិ។

          ប៉ុន្តែអ្នករាល់គ្នាយល់ខុសទាំងអស់។ ហេមើឡែត ដ៏គួរឲ្យអាណិតនៅតែមានទុក្ខដដែល ហើយព្រះអង្គនៅមិនទាន់

ប្រាកដនៅក្នុងព្រះទ័យនៅឡើយទេថា តើរឿងដែលបិសាចប្រាប់នោះពិតឬមិនពិត។ បើពិត តើទ្រង់ត្រូវសម្លាប់ព្រះរាជាដែល

ជាស្វាមីរបស់ព្រះមាតាបានយ៉ាងដូចម្តេច? ព្រះអង្គបន្ទោសខ្លួនឯងដែលជាមនុស្សកំសាក និងរវស់តែរេរាមិនហ៊ានសងសឹក។

ព្រះអង្គសួរខ្លួនឯងថា តើទ្រង់នឹងដឹងបានយ៉ាងដូចម្តេចថា បិសាចនោះគឺជាព្រះបិតាពិតនោះ? វាអាចជាព្រាយបិសាចដទៃ

ទៀតដែលបន្លំចូលក្នុងរាងកាយរបស់ព្រះបិតា ដើម្បីគោលបំណងអាក្រក់អ្វីម្យ៉ាងក៏ថាបាន។ លើសពីនេះ វាជារឿងលំបាកខ្លាំង

ណាស់ក្នុងការធ្វើគតព្រះរាជា ព្រោះមានទាហាននៅចាំការពារយ៉ាងមាំទាំ ហើយថែមទាំងមានព្រះរាជិនីនៅជាមួយទៀត។

គំនិតទាំងនេះបានញាំញីព្រះទ័យព្រះអង្គជាខ្លាំងរហូតដល់ទ្រង់មិនប្រាកដក្នុងចិត្តថា តើព្រះអង្គសមគួរនឹងមានជីវិតរស់លើ

លោកនេះទៀតឬទេ?

          ហេមើឡែត ក៏តាំងចិត្តស្វែងរកការពិតថា តើព្រះរាជានិងព្រះរាជិនីរៀបចំផែនការសម្លាប់ព្រះបិតាពិតមែនឬទេ? មិនយូរ

ប៉ុន្មានទ្រង់ក៏មានចិត្តចង់ពិសោធរកការពិត ព្រោះនៅខណៈនោះមានក្រុមល្ខោនចល័តដើរឆ្ពោះមកកាន់រាជរាំង។ ទ្រង់មាន

បំណងចង់ឲ្យសម្តែងល្ខោននៅមុខព្រះទីនាំង។ ព្រះអង្គម្ចាស់ ហេមើឡែត ធ្លាប់ទស្សនារួចមកហើយ និងចាំបានថា មានល្ខោន

មួយរឿងសម្តែងពីការសម្លាប់ដ៏គួរឲ្យរន្ធត់ទៅលើសេដ្ឋីម្នាក់ និងភាពសោកសៅរបស់សេដ្ឋីនី។ ព្រះអង្គតម្រិះថា "ឥឡូវនេះ

ហើយមានវិធីពិសោធហើយថា តើក្សត្រទាំងពីរព្រះអង្គមានកំហុសឆ្គងពិតឬទេនោះ?" ព្រះអង្គហៅក្រុមល្ខោនឲ្យចូលមកគាល់

និងមានបន្ទូលសួរថា "តើធ្លាប់សម្តែងរឿងឃាតកម្ម កុងសាកូ ឬទេ?" គឺរឿងរាវនិយាយពីសេដ្ឋីម្នាក់ឈ្មោះ កុងសាកូ ដែលត្រូវ

ញាតិជិតដិតបំផុតម្នាក់ចាប់ឃុំក្នុងសួន។ ក្រោយមកសាច់ញាតិនោះក៏រៀបការជាមួយភរិយារបស់ កុងសាកូ។ អ្នកសម្តែងប្រាប់

ថា ពួកគេចាំបានច្បាស់ណាស់ ហើយពួកគេអាចសម្តែងបានបើទ្រង់សព្វព្រះទ័យ។ ហេមើឡែត បញ្ជាថា "យប់ស្អែកនេះ ឯង

ត្រូវសម្តែងនៅពីមុខព្រះទីនាំង យើងចង់ឲ្យបន្ថែមរឿងយើងចូលបន្តិចដើម្បីឲ្យមានភាពរីករាយ!" ។

          ដូច្នេះ ហេមើឡែត ក៏បញ្ចេញបញ្ចូលនូវភាគខ្លះដើម្បីឲ្យស្រដៀងនឹងការធ្វើគតពិតៗដែលអាចធ្វើទៅបាន។ ព្រះអង្គ

ចង់ឲ្យអ្នកសាងអំពើអាក្រក់ព្រមទទួលថា ខ្លួនធ្វើខុសក្រោយពីមើលល្ខោននេះចប់។ ព្រះអង្គម្ចាស់ ហេមើឡែត ក៏គិតថា

"បើព្រះរាជានិងព្រះរាជិនីទស្សនារឿងនេះ ហើយបើព្រះអង្គរួមគំនិតគ្នាធ្វើគតព្រះបិតាពិតមែន នោះទឹកមុខនឹងសម្តែងចេញ

មកឲ្យឃើញជាក់ច្បាស់មិនខាន"។ ព្រះអង្គបានយាងព្រះរាជានិងព្រះរាជិនីមកទតល្ខោននៅយប់ថ្ងៃស្អែកនោះដែរ។ ជាការពិត

ណាស់ថា ព្រះអង្គម្ចាស់ ហេមើឡែត មិនប្រាប់អំពីសាច់រឿងល្ខោនថាយ៉ាងណានោះទេ។ ចំណែកក្សត្រទាំងពីរក៏ទទួលការ

យាងភ្លាម ព្រោះទ្រង់តម្រិះថា ហេមើឡែត ប្រហែលជាបានគ្រាន់បើពីអាការៈខូចសតិហើយ។

          មុននឹងការសម្តែងចាប់ផ្តើម ហេមើឡែត ទៅរកជួបនឹង ហូរ៉ាទីយ៉ូ ព្រះអង្គបញ្ជាឲ្សចាំសង្កេត ព្រះភក្ត្រព្រះរាជានិង

ព្រះរាជិនីយ៉ាងជិតបំផុត "ប្រសិនបើកាសម្តែងល្ខោនមិនបានធ្វើឲ្យទឹកមុខរបស់ព្រះអង្គផ្លាស់ប្តូរជាយ៉ាងណាទេ មានន័យថា

បិសាចនោះមិនមែនជាព្រះបិតាទេ! ហើយយើងនឹងយល់ខុសថា ទ្រង់ទាំងពីរជាឃាតករ"។ បណ្តាមន្រ្តីរាជការនៅរាជសំណាក់

ចូលមកអង្គុយនៅតាមកន្លែងរបស់ខ្លួនខាងមុខឆាក ព្រះអង្គម្ចាស់ ហេមើឡែត និង ហូរ៉ាទីយ៉ូ នៅទីងងឹតជា កន្លែងដែលអាច

សង្កេតមើលព្រះរាជានិងព្រះរាជិនីដោយគ្មានអ្នកណាដឹងឡើយ។

          ការសម្តែងចាប់ផ្តើមត្រង់សេដ្ឋី កុងសាកូ និងភរិយាកំពុងសន្ទនាគ្នា។ នាងជាភរិយាសន្យាថានឹងមិនរៀបការទៀត

ជាដាច់ខាតបើសិនស្វាមីស្លាប់ "មនុស្សស្រីដែលរៀបការម្តងទៀតជាលើកទីពីរ មានតែមនុស្សស្រីដែលសម្លាប់ស្វាមីខ្លួនឯង

ប៉ុណ្ណោះ!" សេដ្ឋីនិយាយ។ ព្រោះតែសម្តីមួយនេះ ហេមើឡែត សង្កេតឃើញថា ព្រះភក្រ្តព្រះមាតាឡើងស្លេកស្លាំង។ ការ

សម្តែងចាប់ផ្តើមបង្ហាញលទ្ធផលដល់អ្នកដែលធ្វើខុសទាំងពីរហើយ។ ហើយវាចាក់ដោតនៅក្នុងចិត្តជាខ្លាំង។ ក្នុងឈុតជា

បន្តទៀតសម្តែងពីសេដ្ឋី កុងសាកូ កំពុងដេកលក់នៅក្នុងសួនច្បារ ពេលនោះស្រាប់តែមានបុរសម្នាក់ដើរមកជិត ហើយសម្រក់

ថ្នាំពិសចូលទៅក្នុងត្រចៀករបស់គាត់។

          ព្រះរាជាកាន់តែខ្វល់ខ្វាយខ្លាំងឡើងនឹងរឿងដែលព្រះអង្គបានទតឃើញ។ ហេមើឡែត អធិប្បាយរឿងដល់ព្រះអង្គទៀត

ថា "គេកំពុងដាក់ថ្នាំបំពុល កុងសាកូ ដើម្បីដណ្តើមយកដីធ្លី ហើយឈុតជាបន្តទៅទៀតនឹងសម្តែងអំពីការយកឈ្នះចិត្តភរិយា

របស់គេ"។ ពេលឮដូច្នេះ ព្រះរាជា ក្លូឌីយុស ក៏បញ្ចេញឫកពាភ័យខ្លាចរហូតធ្វើឲ្យគេមើលដឹង។ ព្រះអង្គក្រោកឈរ ហើយយាង

ចេញពីកន្លែងទស្សនាភ្លាម ជាហេតុធ្វើឲ្យអ្នកមើលដទៃឆ្ងល់ក្នុងចិត្តជាខ្លាំងក៏សួរគ្នាថា "ហេតុអ្វីបានជាមានរឿងចម្លែកដូច្នេះ?"

តែ ហេមើឡែត និង ហូរ៉ាទីយ៉ូ ឃើញច្បាស់និងជឿជាក់ថា បិសាចនោះនិយាយជាការពិត... ពិតជាមានលួចធ្វើគតមែន...

ពេលនោះ ហេមើឡែត ក៏ដឹងពីតួនាទីរបស់ទ្រង់ក្នុងការសងសឹកឲ្យព្រះបិតា។ ភ្លាមនោះក៏មានមហាតលិកមកទូលថា

"ព្រះរាជិនីមានបញ្ជាឲ្យព្រះបុត្រាចូលគាល់ឲ្យលឿនបំផុត គឺជារឿងផ្ទាល់ខ្លួនផងដែរ!" ។

          ព្រះរាជា ក្លូឌីយុស ណែនាំឲ្យព្រះរាជិនីហៅ ហេមើឡែត ចូលគាល់ ទ្រង់ចង់ដឹងថា តើព្រះរាជបុត្រដឹងរឿងប៉ុណ្ណា?

ក្រោយពីទស្សនាការសម្តែងចប់ ព្រះអង្គដឹងខ្លួនថា ទ្រង់បានធ្វើនូវរឿងដ៏សាហាវយង់ឃ្នងទើបព្រះអង្គលុតជង្គង់ចុះ សូត្រមន្ត

ភាវនាអង្វព្រះជាម្ចាស់ឲ្យលើកលែងទោស។ ព្រះរាជបុត្រ ហេមើឡែត ក្រឡេកឃើញព្រះរាជា ក្លូឌីយុស ខណៈពេលទ្រង់យាង

ចូលមកក្នុងបន្ទប់ព្រះរាជមាតា។ គ្មានការសងសឹកអ្វីងាយជាងការលួចធ្វើគតព្រះរាជា ក្លូឌីយុស នៅពេលនេះនោះទេ ប៉ុន្តែ

ហេមើឡែត នឹកឃើញថា "បើលួចធ្វើគតនៅពេលព្រះអង្គស្រវឹង កំពុងខ្ញាល់ ឬកំពុងផ្ទុំ គឺងាយជាង ខ្ញុំមិនអាចធ្វើគតព្រះអង្គនៅ

ពេលនេះបានទេ!" ដូច្នេះទើបព្រះអង្គយាងហួសទៅដោយស្ងាត់ៗ។

          ខណៈពេលដែលព្រះរាជិនីកំពុងតែរងចាំព្រះរាជបុត្រនោះ ព្រះនាងបានឲ្យ ប៉ូឡូនីញុស លាក់ខ្លួននៅខាងក្រោយវាំងនន

ក្នុងបន្ទប់ ដើម្បីចាំស្តាប់ ហេមើឡែត និយាយ។ នៅពេលដែលព្រះរាជបុត្រយាងចូលដល់ខាងក្នុង ព្រះរាជិនីក៏ចាប់ផ្តើមបន្ទោស

នូវអ្វីដែលព្រះអង្គបានធ្វើ "បុត្របានធ្វើឲ្យព្រះមាតាខ្ញាល់ខ្លាំងណាល់ បុត្រដឹងទេ?"។ ហេមើឡែត នឹកស្មានថាជាព្រះបិតាដែល

សោយទីវង្គត់ទៅ ទើបឆ្លើយតបទៅវិញទាំងកម្រោលថា

"ព្រះមាតាទេដែលធ្វើឲ្យព្រះបិតាត្រូវខកព្រះទ័យ ហើយខ្ញាល់នោះ!"

ព្រះរាជិនីមានសវនីយ៍ទៀតថា "ចម្លើយរបស់បុត្រល្ងង់ខ្លាំងណាស់!"

"ប៉ុន្តែជាចម្លើយដែលស័ក្តិសមនឹងសំណួរហើយ" ហេមើឡែត តប។

          ព្រះរាជបុត្រមិនគិតថានឹងធ្វើបាបព្រះមាតាទេ គ្រាន់តែចង់ឲ្យព្រះមាតាទទួលកំហុសតែប៉ុណ្ណោះ​ ព្រះអង្គចាប់ព្រះមាតា

ដោយកម្លាំង និងបញ្ជាឲ្យអង្គុយចុះ ប៉ុន្តែព្រះមាតាភ័យក៏ស្រែកថា "បុត្រចង់ធ្វើអ្វី! បុត្រចង់សម្លាប់មាតាឬ! ជួយផង! ជួយផង!"។

ប៉ូឡូនីញុស ដែលលាក់ខ្លួនក្រោយវាំងននគិតថា ព្រះរាជបុត្រចង់ធ្វើគតព្រះរាជិនី គាត់ភ័យរន្ធត់ចិត្តជាខ្លាំង ប៉ុន្តែគាត់មិនបាន

ចូលទៅជួយទេ បែជាស្រែកថា "ជួយផង! ជួយផង!" ទៅវិញ។ ហេមើឡែត គិតថាជាព្រះបាទ ក្លូឌីយុស ក៏ចាក់ដាវចូលទៅក្នុង

វាំងននត្រូវ ប៉ូឡូនីញុស ស្លាប់ភ្លាមមួយរំពេច។ ព្រះអង្គមិនបានតាំងចិត្តទេ តែព្រះរាជិនីស្រែកថា

"ព្រះអើយ! បុត្រសាហាវខ្លាំងណាស់ដែលធ្វើរឿងដ៏ល្ងង់ខ្លៅដូច្នេះ!"

          ព្រះរាជបុត្រតបទៅថា "វាសាហាវដូចគ្នានឹងព្រះមាតាដែលធ្វើគតស្វាមីជាស្តេចផែនដី ហើយទៅរៀបអភិសេកជាមួយ

ព្រះអនុជព្រះអង្គដែរទេ" ព្រះរាជបុត្របន្ទោសមាតាដោយកំហឹង។ ព្រះអង្គមានប​ន្ទូលរៀបរាប់ពីភាពគ្មានបេះដូងរបស់មាតា

ដែលភ្លេចអំពើល្អរបស់ព្រះបិតា "ស្វាមីសោយទីវង្គតមិនទាន់ទាំងបានប៉ុន្មានផងក៏ទៅរៀបអភិសេកនឹងប្អូនប្រុសដែលជា

ឃាតករសម្លាប់មនុស្ស"។ ព្រះរាជបុត្រប្រៀបធៀបរវាងស្វាមីមុននឹងស្វាមីថ្មីថា បើស្វាមីមុនជាមនុស្សស្មោះទៀងត្រង់និងល្អ

ប៉ុណ្ណា ចំណែកស្វាមីថ្មីជាមនុស្សអាក្រក់ជួជាតិនិងពិសពុលប៉ុណ្ណា? ព្រះរាជបុត្រសួរថា "តើហេតុអ្វីបានជាព្រះមាតាផ្លាស់ប្តូរ

ដល់ថ្នាក់នេះ ឬក៏ព្រះមាតាមានភាពថោកទាបនៅក្នុងព្រះទ័យដែរ?"។ សម្តីទាំងនេះធ្វើឲ្យព្រះនាងអាម៉ាស់ខ្លួនឯងជាខ្លាំង

ព្រោះគិតដល់ទង្វើដ៏អាក្រក់ជួជាតិរបស់ខ្លួន ហើយសុំឲ្យព្រះរាជបុត្រឈប់មានបន្ទូល តែព្រះរាជបុត្រនៅមានរឿងជាច្រើនទៀត

ដែលត្រូវមានបន្ទូល ឲ្យព្រះមាតាដឹង ដើម្បីឲ្យព្រះនាងលែងលះពីព្រះបាទ ក្លូឌីយុស។ ភ្លាមនោះបិសាចជាព្រះបិតាបានបង្ហាញ

ខ្លួន ព្រះរាជិនីទតមិនឃើញទេ តែព្រះរាជបុត្រទតឃើញ។ បិសាចនិយាយថា "ចូរដោះលែងព្រះមាតាទៅ បុត្រនៅមិនទាន់

សម្លាប់ឃាតករនៅឡើយទេ!"។ បិសាចក៏រលាយបាត់ទៅវិញភ្លាម ប​ន្ទាប់ពីបាននិយាយឲ្យព្រះរាជបុត្រប្រណីមេត្តាដល់

ព្រះរាជិនីដែលស្ទើរតែសោយទីវង្គតដោយក្តីភ័យខ្លាចនិងក្តីអាម៉ាស់នោះ។

          ខណៈពេលនោះព្រះបាទ ក្លូឌីយុស ទ្រង់តម្រិះថា ហេមើឡែត មិនបានទេ! បើមិនដូច្នោះនឹងមានគ្រោះថ្នាក់ដល់ខ្លួន

មិនខាន។ ទ្រង់ចាប់ផ្តើមភ័យខ្លាចចំពោះ ហេមើឡែត ហើយគិតចង់និរទេសចេញពីនគរ ប៉ុន្តែ ហេមើឡែត មានប្រជាជនគាំទ្រ

ច្រើន ហេតុនេះវាជារឿងលំបាកក្នុងការនិរទេសព្រះអង្គ។ ការស្លាប់របស់ ប៉ូឡូនីញុស គឺជាលេសមួយដែលព្រះបាទ ក្លូឌីយុស

អាចធ្វើតាមបំណងបាន។ ព្រះអង្គគិតថា "ប្រជាជននឹងគិតថា ខ្ញុំនិរទេស ហេមើឡែត ដើម្បីឲ្យគេចពីការសងសឹករបស់ពួក

ញាតិ ប៉ូឡូនីញុស" ដូច្នេះទើបព្រះបាទ ក្លូឌីយុស ស្តេចកំហូចមានគម្រោងបញ្ជូន ហេមើឡែត ទៅកាន់ប្រទេសអង់គ្លេស ដើម្បី

ខ្ចីដៃគេសម្លាប់ ហេមើឡែត ភ្លាមៗពេលទៅដល់។ ព្រះអង្គក្លែងធ្វើជាប្រាប់ ហេមើឡែត ថា ព្រះអង្គបញ្ជូនទ្រង់ទៅធ្វើការដើម្បី

ប្រទេសជាតិ ពីព្រោះគ្រានោះ ប្រទេសអង់គ្លេសនៅក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក។ ក្រៅពីនោះព្រះបាទ ក្លូឌីយុស បាន

បញ្ជូនអង្គរក្សទៅតាម ហេមើឡែត ពីរនាក់ទៀត និងមានព្រះរាជសារផ្ញើរទៅព្រះចៅក្រុងអង់គ្លេសបញ្ជាឲ្យធ្វើគតព្រះរាជបុត្រ

ភ្លាមនៅពេលទ្រង់ទៅដល់។ ប៉ុន្តែ ហេមើឡែត ដឹងទឹកព្រះទ័យរបស់ម្ចាស់មាច្បាស់ណាស់ថា ព្រះអង្គកំពុងតែគិតចង់ធ្វើបាប

ទ្រង់ ទើបក្លែងធ្វើជាជឿតាមនិងជិះទូកទៅអង់គ្លេស ជាមួយអង្គរក្សពីរនាក់ទៀត។ ខណៈពេលដែលកំពុងធ្វើដំណើរតាមសមុទ្រ

អង្គរក្សទាំងពីរដេកលក់ទ្រង់ក៏លួចបើកព្រះរាជសារអាន ហើយក៏បានដឹងពីសេចក្តីទាំងអស់។ ព្រះអង្គបានលុបចោលឈ្មោះ

របស់ព្រះអង្គចេញ ហើយសរសេរឈ្នោះអ្នកទាំងពីរចូលទៅវិញយ៉ាងប៉ិនប្រសព្វ រួចបិទសំបុត្រឲ្យដូចដើមយកទៅទុកនៅ

កន្លែងចាស់វិញ។

          ថ្ងៃស្អែកឡើង ទូករបស់ព្រះអង្គត្រូវពួកចោរសមុទ្រប្លន់ ទ្រង់បានសម្តែងភាពក្លាហានដោយលោតទៅលើទូកចោរសមុទ្រ

បង្រ្កាបចោរសមុទ្រឲ្យចុះញ៉ម។ ចំណែកទូករបស់ព្រះអង្គក៏គេចចេញបាត់ទៅ។

          ព្រះអង្គម្ចាស់ ហេមើឡែត គង់នៅលើទូកចោរសមុទ្រ ហើយពួកគេគោរពស្រឡាញ់ និងប្រណិប័តន៍យ៉ាងល្អនៅពេល

ដឹងថា ព្រះអង្គជាព្រះរាជបុត្រ ដោយសង្ឃឹមថានឹងទទួលបានរង្វាន់ដោយក្តីមេត្តានៅគ្រានោះ។ ទូកចោរសមុទ្រមកដល់ច្រាំង

ជិតដែន ដាណឺម៉ាក និងឈប់ឲ្យព្រះអង្គឡើងច្រាំងនៅកំពុងផែដែលជិតបំផុត។ គ្រាន់តែឡើងច្រាំងភ្លាម ព្រះអង្គក៏ផ្ញើសារឲ្យ

ម្ចាស់មាថាព្រះអង្គនឹងត្រឡប់ទៅដាណឺម៉ាកវិញ ហើយទ្រង់នឹងអធិប្បាយអ្វីៗគ្រប់យ៉ាងពេលជួបនឹងម្ចាស់មានៅថ្ងៃស្អែក។

ព្រះអង្គមិននិយាយពីអ្វីដែលទ្រង់បានលួចអាននៅលើទូកនោះទេ។ បន្ទាប់មក ព្រះអង្គផ្ញើសំបុត្រទៅឲ្យ ហូរ៉ាទីយ៉ូ ដែលជា

សម្លាញ់ និងរៀបរាប់អំពីហេតុការណ៍ថា តើមានអ្វីកើតឡើងចំពោះព្រះអង្គ និងសុំឲ្យ ហូរ៉ាទីយ៉ូ មកជួបឲ្យបានលឿនបំផុតតាម

ដែលអាចធ្វើបាន។ នៅពេលជួបគ្នា ហេមើឡែត បានរៀបរាប់រឿងដែលព្រះបាទ ក្លូឌីយុស គិតចង់កម្ចាត់ព្រះអង្គ។ ខណៈអ្នក

ទាំងពីរកំពុងជិះសេះចូលវាំងក៏ឃើញនូវរូបភាពចម្លែកមួយ។ អ្នកទាំងពីរឃើញអាចារ្យ យោគី(អ្នកដុតខ្មោច) កំពុងជីករណ្តៅ

សពថ្វីៗប្រាប់ថា ជីកកប់សពនារីម្នាក់ដែលទើបនឹងស្លាប់។ ពួកគេចុះពីលើសេះចាំក្បួនហែរសពមកដល់។

          ហេមើឡែត និង ហូរ៉ាទីយ៉ូ នឹកឆ្ងល់ក្នុងចិត្តជាខ្លាំងពេលឃើញក្បួននោះមានស្តេចផែនដី និងព្រះរាជិនីយាងមក ព្រម

ទាំងមនុស្សនៅក្នុងព្រះរាជសំណាក់ និង ល័រតេស ប្អូនប្រុស អូហ្វេលីយ៉ា ផងដែរ។ ហេមើឡែត និង ហូរ៉ាទីយ៉ូ នាំគ្នាលាក់ខ្លួន

ហើយចាំសង្កេតមើលបព្វជិតធ្វើពិធី។ មិនយូរប៉ុន្មានក៏សង្កេតឃើញថា បព្វជិតបដិសេធមិនព្រមធ្វើពិធីឲ្យដោយអាងហេតុផល

ថា អ្នកស្លាប់ធ្វើអត្តឃាត។ បន្ទាប់មកក៏ទតឃើញព្រះរាជិនីដាក់កម្រងផ្កានៅលើរណ្តៅសព ព្រមទាំងមានសវនីយ៍ទាំងសោក

សៅថា ព្រះនាងរំពឹងឲ្យនារីម្នាក់នេះក្លាយជាព្រះជាយារបស់ព្រះអង្គម្ចាស់ ហេមើឡែត។
          នៅពេលបានឮដូច្នេះ ហេមើឡែត ក៏នឹកឃើញថា នារីនោះគឺជា អូហ្វេលីយ៉ា កំពូលដួងចិត្តរបស់ព្រះអង្គ គឺនាងស្លាប់

ដោយសារធ្វើអត្តឃាត។ ទ្រង់តក់ស្លុតជាខ្លាំង ហើយពេលទតឃើញប្អូនប្រុស អូហ្វេលីយ៉ា លោតចុះក្នុងរណ្តៅសព ព្រះអង្គ

ក៏លោតចុះទៅឈរក្បែរគេដែរ។ អូហ្វេលីយ៉ា កើតទុក្ខព្រោះតែទង្វើរបស់សង្សារ។ ពេលនាងដឹងថា ឪពុករបស់នាងត្រូវ

ហេមើឡែត សម្លាប់នាងរត់ដូចមនុស្សឆ្កួតហើយក៏លោតទឹកសម្លាប់ខ្លួនទៅ។ ល័រតេស គិតថា ហេមើឡែត នឹងរងនូវការស្តី

បន្ទោសទើបព្យាយាមរារាំងនៅក្នុងរណ្តៅសព អូហេ្វលីយ៉ា ដ៏គួរឲ្យអាណិត។ មន្ត្រីរាជសំណាក់ចាប់បំបែកអ្នកទាំងពីរចេញ។

បន្ទាប់មក ហេមើឡែត ក៏ត្រលប់ទៅវិញជាមួយ ហូរ៉ាទីយ៉ូ ទាំងក្តុកក្តួលថាទ្រង់ស្រឡាញ់នាងខ្លាំងជាងប្អូនប្រុសនាងទៅទៀត។

          ព្រះរាជាកំពូលល្បិចនៅតែគិតចង់ធ្វើគតក្មួយគ្រប់ពេល។ ព្យាយាមរៀបចំផែនការសម្លាប់ដោយវិធីផ្សេងទៀត។ ព្រះអង្គ

ញុះញង់ឲ្យល័រតេស ខឹង ហើយសងសឹក ហេមើឡែត កាន់តែខ្លាំងថែមទៀតដែលសម្លាប់ឪពុករបស់គេ។ ព្រះរាជាដឹងច្បាស់ថា

អ្នកទាំងពីរគឺសុទ្ធតែជាអ្នកប្រយុទ្ធ (កាប់ដាវ) ទើបទ្រង់ចាត់ឲ្យមានការប្រលងកាប់ដាវ។ ល័រតេស គិតថា ខ្លួនមានថ្វីដៃល្អជាង

ហេមើឡែត។ ព្រះរាជាបានណែនាំឲ្យដាវចុងស្រួច (ដែលហាមប្រើក្នុងការប្រលងដាវ) និងឲ្យលួចលាបថ្នាំពិសនៅចុងដាវ

ហេតុនេះ ហេមើឡែត និងត្រូវគេធ្វើគតជាមិនខានទេ។ ចំណែកឯ ហេមើឡែត ក៏គិតថា ការប្រយុទ្ធនេះនឹងប្រព្រឹត្តទៅយ៉ាង

យុត្តិធម៌ ទើបព្រះអង្គ និង ល័រតេស យល់ព្រម។

          នេះគឺជាវិធីដ៏សែនឆ្លាត ពីព្រោះស្តេចផែនដីយល់ឃើញថា បើហេមើឡែតត្រូវគេធ្វើគតនៅក្នុងការប្រយុទ្ធ ការស្លាប់នោះ

ប្រៀបបានឧប្បត្តិហេតុដោយមិនមានអ្នកណាត្រូវគេបន្ទោសទេ។ ប៉ុន្តែបើផែនការនេះបរាជ័យ ព្រះអង្គនឹងព្យាយាមធ្វើគតទៀត

គឺ រៀបចំកែវទឹកពីរកែវនៅលើតុក្បែរព្រះអង្គនៅក្នុងកន្លែងប្រកួតនោះ ដោយកែវមួយមានថ្នាំពុលជាស្រេច។ ព្រះរាជារៀបចំទុក

សម្រាប់សោយដើម្បីជ័យជំនះរបស់ ហេមើឡែត ហើយហុចកែវដែលមានថ្នាំពុលឲ្យទៅហេមើឡែត ពេលនោះ ព្រះរាជបុត្រ

នឹងសោយទិវង្គតមិនខាន បើមិនត្រូវថ្នាំពុលនឹងចុងដាវទេ ក៏នឹងត្រូវថ្នាំពុលក្នុងកែវស្រាដែរ។

          ថ្ងៃប្រកួតមកដល់ ហេមើឡែត និង ល័រតេស ចាប់ផ្តើមប្រយុទ្ធគ្នាក្នុងភាពជាមិត្ត។ មុនដំបូង ហេមើឡែត ដូចជាមាន

ប្រៀបក្នុងការប្រយុទ្ធ តែនៅពេលសម្រាកព្រះបាទ ក្លូឌូយុស ក៏សោយសុរាដើម្បីជ័យជំនះរបស់ព្រះរាជបុត្រ តែព្រះរាជបុត្រមិន

សោយទេ ដោយពោលថា ចាំឲ្យការប្រកួតចប់សិន។

          ក្រោយមក ល័រតេស មានប្រៀបលើ ហេមើឡែត។ ការប្រយុទ្ធគួរឲ្យចាប់ចិត្តកាន់តែខ្លាំង ព្រះបាទ ក្លូឌីយុស រវល់តែ

តាមមើលការប្រកួតមិនដាក់ភ្នែកមិនបានសង្កេតព្រះរាជិនីដែលគង់នៅក្បែរ ព្រះនាងស្រេកទឹកក៏លើកកែវស្រាសោយ។

ព្រះបាទ ក្លួឌីយុស មិនបានទតឃើញព្រះរាជិនីកំពុងសោយទឹកដែលមានថ្នាំពុលទេ ហើយខណៈពេលនោះ ល័រតេស ក៏ចាក់

ត្រូវដៃរបស់ ហេមើឡែត ដោយចុងដាវ។ ហេមើឡែត ក៏ដកដាវដែល ល័រតេស ចាក់ត្រូវទៅចាក់លើ ល័រតេស វិញ ធ្វើឲ្យមាន

របួសដូចគ្នា។ ភ្លាមនោះដែរ ព្រះរាជិនីក៏ដេកដួលហើយស្រែកថា ព្រះនាងត្រូវថ្នាំពុលហើយ រួចហើយក៏សោយទីវង្គត់ភ្លាមទៅ។

          ព្រះរាជបុត្រឃើញថា សត្រូវនៅជុំវិញ ក៏បញ្ជាឲ្យបិទទ្វារដើម្បីមិនឲ្យមានអ្នកណាម្នាក់រត់រួច ល័រតេស ក៏ដួលទៅលើដី

ថ្នាំពិសដែល ហេមើឡែតត្រូវនឹងចុងដាវឲ្យកើតជារបួសកំពុងបញ្ចេញថាមពល។ មុននឹងស្លាប់ ល័រតេស ប្រាប់ថា ព្រះបាទ

ក្លូឌីយុស ជាអ្នកគួរត្រូវបន្ទោសក្នុងរឿងស្មុគស្មាញទាំងអស់នេះ។ ហេមើឡែត ដឹងថា នេះគឺជាផែនការដ៏អាក្រក់ថោកទាប

រសប់ព្រះបាទ ក្លូឌីយុស។ ពេលឃើញថា នៅសល់ពេលវេលាតិចក្នុងការសងសឹកឲ្យព្រះបិតា ហេមើឡែត បានងាកទៅរក

ព្រះបាទ ក្លួឌីយុស និងចាក់ដោយដាវលាបថ្នាំពិសនោះ។

          ក្រោយមកហេមើឡែត ហៅ ហូរ៉ាទីយ៉ូ ឲ្យចូលមកជិតហើយសុំឲ្យគេប្រាប់មនុស្សគ្រប់គ្នាអំពីរឿងដែលព្រះបិតាត្រូវគេ

ធ្វើគត និងការសងសឹករបស់ព្រះអង្គ។ ហូរ៉ាទីយ៉ូ ចង់ផឹកថ្នាំពុលស្លាប់ទៅតាមដែរ តែត្រូវព្រះរាជបុត្រហាម និងឲ្យគេសន្យាថា

នឹងមិនធ្វើដូច្នេះទេ។ ព្រះអង្គម្ចាស់ ហេមើឡែត នៅសល់ពេលតិចណាស់ដើម្បីស្តាប់ពាក្យសន្យារបស់សម្លាញ់ បន្ទាប់មក

ព្រះអង្គក៏មានបន្ទូលខ្សឹបៗថា "ការសម្រាក់គឺជាសេចក្តីស្ងប់" ហើយព្រះអង្គក៏ដួលដេកទៅលើដីក្ស័យព្រះជន្មទៅ។ ដូច្នេះ

ទីអវសាននៃសាច់រឿងគឺ ព្រះអង្គម្ចាស់ដ៏ក្លាហានមានកេរ្តិឈ្មោះនៃប្រទេស ដាណឺម៉ាក ដែលសមគួរកនឹងក្លាយជាព្រះរាជា

ដ៏ខ្ពង់ខ្ពស់ចប់ត្រឹមតែប៉ុណ្ណេះ។


Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017