យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ប្រើមនុស្សគ្មានសមត្ថភាពនាំជាតិឲ្យរលាយ

ចេញថ្ងៃទីៈ [06-12-2013] | បើកមើលៈ 3993 | Print |



        ការជ្រើសរើសមនុស្សយកមកប្រើ គឺជារឿងសំខាន់ណាស់ ប្រើមនុស្សត្រូវនឹងរុងរឿង តែបើប្រើមនុស្សខុសនឹងរលំ

រលាយ។ មូលហេតុដែលសំខាន់បំផុតដែលរលំរលាយគឺប្រើមនុស្សពាលទុយ៌ស ហើយវាតែងតែដូច្នេះគ្រប់យុគគ្រប់សម័យ

បើទោះបីជាសព្វថ្ងៃក៏នៅមានបែបនេះនៅឡើយដែរ។

        "នៅក្នុងជាតិមួយមានទាំងមនុស្សល្អនិងមនុស្សអាក្រក់ គ្មានអ្នកណាម្នាក់អាចធ្វើឲ្យមនុស្សក្លាយជាមនុស្សល្អទាំងអស់

បានទេ ការធ្វើឲ្យជាតិមានសុខសន្តិភាពនិងរៀបរយល្អនោះ មិនមែនជាហេតុធ្វើឲ្យមនុស្សគ្រប់គ្នាក្លាយជាមនុស្សល្អទេ

តែស្ថិតនៅលើការលើកស្ទួយមនុស្សល្អឲ្យមកគ្រប់គ្រងនគរ ហើយការពារកំឲ្យមនុស្សមិនល្អកាន់អំណាច និងមិនឲ្យមាន

ឱកាសបង្កបញ្ហាចលាចលបាន"។

        ហ្វាន់យេ និយាយថា "ចាប់តាំងពីដើមមក រាជវង្សដែលដួលរលំ គ្មានទាយាទបូជាហ៊ឹងព្រលឹងបុព្វបុរសទាំងអស់ ចាប់ផ្តើមពីការ

ចុះខ្សោយរហូតដល់ទ្រុឌទ្រមហួសនឹងកែកុនបាន ហើយទីបំផុតក៏វិនាសអន្តរាយ គឺសុទ្ធតែមានមូលហេតុផ្ទាល់របស់វា។ រាជវង្ស

(ស៊ាសាង និង ចូវ) រលាយ ព្រោះភាពល្មោភឈ្លក់វង្វេងតែនឹងស្រីស្រា ត្រកូល អ៊ិង (រាជវង្សឈិន) ដល់ថ្ងៃអវសានព្រោះតែភាពខ្ជីខ្ជា

និងសាហាវយង់ឃ្នង រាជវង្ស ស៊ីហាន់ ចុះខ្សោយ ព្រោះភាគីសែរាជវង្សក្តោបក្តាប់អំណាច។ រាជវង្សតុងហាន់ រលំរលាយ និងត្រូវក្រុម

មហាតលិកក្តោបក្តាប់អំណាចបង្កភ័យវិបត្តិដល់នគរ"។

          មូលហេតុនៃជ័យជំនះនិងបរាជ័យ របស់រាជវង្សទាំងអស់កាលពីអតីត ត្រូវទំព័រប្រវត្តិសាស្រ្តយុគមុនៗពិនិត្យនិងសរុបទុក ហើយ

ពីចារណាពីភាពរុងរឿងនិងរលំរលាយរបស់រាជវង្សឈិន រាជវង្សហាន់ ព្រមទាំងរាជវង្សប៉ីចូវ និងរាជវង្សស៊ុយ។ ទោះនិយាយថាជា

ចំណារបស់ព្រហ្មលិខិត តែបើពិចារណាពីសភាពរូបធម៌ទូទៅ អ្នកដែលកាន់កាប់ផែនដីបានសម្រេចភាគ គឺដោយសារតែបានទទួលការ

គាំទ្រពីបណ្តាវិញ្ញុជននិងអ្នកក្លាហាន ទើបអាចកម្ចាត់ភ័យវិបត្តិអស់ពីផែនដី និងនាំភាពត្រជាក់ត្រជុំដល់ជាតិនិងប្រជារាស្ត្រ។ អ្នកដែល

បាត់បង់ផែនដីនេះសុទ្ធតែប្រើមនុស្សអាក្រក់សាមាន្យ និងគិតតែពីសេចក្តីសុខផ្ទាល់ខ្លួន ខ្ជះខ្ជាយខ្ជីខ្ជា និងមិនចេះប្រមាណខ្លួនទាំងអស់។

          ខុងជឺនិយាយថា "ឱកាស់ដែលនឹងកើតមានកំហុសឆ្គងដោយសេចក្តីប្រុងប្រយ័ត្តស្ទើរតែមិនមានឡើយ" និងបញ្ជាក់ឲ្យ

"ចៀសវាងពីមន្ត្រីអាក្រក់ ស៊ីអែបស៊ីអប និងកម្ចាត់មន្ត្រីប្រភេទនេះឲ្យអស់" តើវចនៈទាំងអស់នេះគ្មានអត្ថន័យជ្រាលជ្រៅទេឬ?

 

          ការប្រើមនុស្សខុសក្នុងសម័យសាមកុក 

          » រាជដំណាក់ហាន់ ប្រើ ហឺជិន ទើបនគរត្រូវរលំរលាយ

          ហឺជិន កាលពីដើមឡើយជាអ្នកសំលាប់សត្វ គ្មានចំណេះដឹងអ្វីទេ តែដោយប្អូនស្រីត្រូវគេជ្រើសរើសឲ្យចូលវាំងធ្វើជាស្នំឯង

មានបុត្រនឹង លិញទីមួយអង្គនាមថា លីវពាន ទើបបានតែងតាំងជាមហាក្សត្រ ហើយ ហឺជិន ក៏ឡើងជាអគ្គបញ្ជាការទ័ព ក្រោយមក

ក៏ដណ្តើមអំណាចនឹងមហាតលិកដោយបញ្ជាទាហានចូលរាជធានីដើម្បីសម្លាប់ "មហាតលិកទាំង ១០ តែផែនការនោះលេចឮមុន

ត្រូវពួកមហាតលិកបញ្ឆោតឲ្យចូលវាំង និងសម្លាប់ហឺជិនវិញ"។

          ការដែល ហឺជិន ត្រូវមហាតលិកសម្លាប់នោះ មិនមែនព្រោះគេតស៊ូនឹងមហាតលិកមិនបាននោះទេ តែព្រោះភាពល្ងង់ខ្លៅរបស់

គេ ដោយគេធ្វើរឿងល្ងង់ខ្លៅជាច្រើន ហើយបែរជាគិតថាខ្លួនឆ្លាតទៅវិញ ដូច្នេះគេក៏ធ្វើខុសហើយខុសទៀត រហូតក្លាយជាកំហុសធំថ្លោះ

ធ្លោយដល់អស់ជីវិត។

          ពេល លិញទី សោយទីវង្គត ម្ចាស់ក្សត្រីតុង ព្រះរាជមាតាលិញទី ផ្សំគំនិតនឹងមហាតលិក ជានសូវ រៀបចំផែនការសម្លាប់ ហឺជិន

ដើម្បីតាំង លីវស៊ាន ជាព្រះមហាក្សត្រ។ ហឺជិន បានដឹងដំណឹងមិនព្រម ទើបនាំទាហានការពារវាំង ៥០០០ នាក់ ចូលរាជវាំងដើម្បីលើក

លីវពាន ជាក្មួយឲ្យគ្រងរាជ្យ ដោយបញ្ជូនតុងជួ ទៅចាត់ការនឹង ជានសូវ។ ជានសូវ ដឹងហើយរត់គេចទៅក្នុងរាជឧទ្យាន ក៏ត្រូវ

មហាតលិក កួកសឹង សម្លាប់ ទើបទាហាន ជានសូវ ចុះចូលនឹងកួកសឹង។

          ការពិតទោះបីពួកមហាតលិកទាំង ១០ សេពគប់រាប់អានគ្នាតែគ្មានចិត្តតែមួយនោះទេ។ វិធីចាត់ការនឹងពួកគេក៏ត្រឹមត្រូវ គឺគួរចាត់

ការបែបញែកមនុស្សដែលអាក្រក់ចេញពីគ្នា ដោយផ្សំគំនិតនឹងពួកមានគុណសម្បត្តិ ដាក់ទោសមនុស្សដែលអាក្រក់ លើកស្ទួយមនុស្ស

ល្អ តែ ហឺជិន មិនបានធ្វើដូច្នោះទេ បែរជាជឿពាក្យញុះញង់របស់ យានសៅ "ឆ្លៀតឱកាសសម្លាប់ឲ្យអស់" គឺជាការបង្ខំឲ្យពួកមហាត

លិកក្លាយទៅជាសត្រូវនឹងខ្លួនទាំងស្រុង នេះហើយជាកំហុសដំបូងរបស់ ហឺជិន។

          ព្រោះតែ ហឺជិន គិតចង់សម្លាប់មហាតលិកឲ្យអស់ ចាងយាង និងមហាតលិកដទៃទៀតនាំគ្នាញុះឲ្យម្ចាស់ក្សត្រី តុង បំពេញ

រាជកិច្ចពីក្រោយខ្នង ដោយក្តាប់អំណាចក្នុងរាជដំណាក់ជាប់ និងតែងតាំងបក្សពួករបស់មហាតលិកជាមន្ត្រីកាន់កាប់កិច្ចការគ្រប់គ្រង

ទាំងអស់ និងថែមទាំងបានរៀបចំផែនការបង្ករដ្ឋប្រហារក្នុងរាជវាំងទៀតផង។

          នៅពេលនោះពួកមហាតលិក និង ហឺជិន ក្លាយជាសត្រូវស្លាប់រស់ មានមួយអត់មួយ តែ ហឺជិន ពេលកម្ចាត់ឥទ្ធិពលរបស់

ម្ចាស់ក្សត្រី តុង បានហើយបែមកបន្ធូរបន្ថយចំពោះមហាតលិកទាំង ១០ ព្រោះជឿពាក្យអង្វរអគ្គមហេសីប្អូនស្រីរបស់ខ្លួនដែលលង់ជឿ

សម្តីរបស់មហាតលិក នេះគឺជាកំហុសដដែលជាលើកទីពីរ។

        ក្រោយមក ហឺជិន ក៏ជឿតាមការណែនាំខុសរបស់ យានសៅ ម្តងទៀតថា "សូមលោកផ្ញើសំបុត្រឲ្យខេត្តផ្សេងៗចូលវាំង ហើយ

ចាប់ខ្លួនមហាតលិកទាំង ១០ សម្លាប់ចោល" ហឺជិន យល់ថា "នេះជាឧបាយល្អ"។

        ឆិនលិន មិនយល់ស្របក៏ប្រឆាំងថា "មហាតលិកទាំង ១០ នោះប្រៀបដូចជាមមាច ចំណែកលោកម្ចាស់ប្រៀបដូចជាគំនរ

ភ្លើងមួយកងធំ តើសត្វមមាចនឹងអាចស៊ូនឹងគំនរភ្លើងបានទេ? បើលោកគិតកិច្ចការអ្វីក៏សម្រេច លោកម្ចាស់ដូចជាស្តេចហង្ស គិត

ការណ៍ធំហើយរង់ចាំឱកាសនោះមិនគួរទេ ការណ៍ដែលខេត្តទាំងអស់លើកប្បួនទ័ពចូលមក បើសិនចាប់មហាតលិកទាំង ១០ បានហើយ

ខេត្តទាំងពួងកម្រើកកើតសង្រ្គាមកណ្តាលក្រុងនោះការណ៍ធំចង់បម្រើនឹងបាត់បង់ឱកាស"។

        គំនិតរបស់ ឆិនលិន ចាត់ទុកថាត្រឹមត្រូវ តែ ហឺជិន បែរមើលងាយថា "ឯងមិនអាចរួមគិតការណ៍ធំជាមួយយើងបានទេ គំនិត

របស់ឯងរាក់ណាស់ប្រៀបដូចក្មេងឃ្វាលគោ" ដូច្នេះទើបផ្ញើសំបុត្រឲ្យបណ្តាខេត្តលើកទ័ពចូលមករាជធានី។ នេះជាកំហុសឆ្គង

ដ៏ធំលើកទីបីរបស់ ហឺជិន រហូតបង្ករឲ្យកើតភាពវឹងវរទូទាំងនគរ និងបានពន្លឿនការរលំរលាយដល់រាជវង្សហាន់ កាន់តែខ្លាំងលឿនឡើង

មួយកម្រិតថែមទៀត។

        ការគិតប្រហាសត្រូវមិនមែនជាការរៀបផែនការស្ងាត់ៗ អនុវត្តភ្លាមៗ តែបែរវាយស្គរប្រកាសគគ្រឹកគគ្រេងមិនព្រមធ្វើភ្លាមៗ ធ្វើឲ្យ

សត្រូវដឹងខ្លួនមានពេលទទួលយ៉ាងពេញទំហឹង និងអាចវាយបកមកវិញយ៉ាងងាយស្រួលនោះទេ នេះឯងទើប ហឺជិន បរាជ័យយ៉ាង

ពិតប្រាកដ។

        ពេលមហាតលិកដឹងថាកងទ័ពរបស់ តុងជួ លើកមកដល់ក្រៅកំពែងហើយ ចាងយាង និងបក្សពួកចាត់តាំងមនុស្ស ៥០ នាក់

កាន់សាស្ត្រាវុធលបចូលទៅពួននៅក្បែរមាត់ទ្វារក្នុងវាំង ហើយខ្ចីដៃអគ្គមហេស៊ីឲ្យហៅ ហឺជិន ចូលគាល់ទើប ហឺជិន ធ្វើដំណើរទៅចូល

គាល់អគ្គមហេសី តែ ឆាវឆាវ បានហាមថា "បើលោកចូលទៅ ត្រូវឲ្យមហាតលិកទាំង ១០ ចេញអស់ពីវាំងជាមុនសិននោះទើប

លោកមិនមានគ្រោះថ្នាក់"។

        ហឺជិន សើចឆ្លើយថា "គំនិតពួកលោកជាគំនិតក្មេង យើងជាអ្នកសម្រេចរាជកិច្ចនៅលើផែនដី មានអ្នកណាធំជាងយើង? រីឯ

មហាតលិកទាំង ១០ នោះគំនិតក្លាហានប៉ុណ្ណឹងអាចធ្វើអ្វីដល់យើងបាន" ទើបធ្វើដំណើរទៅក្នុងវាំងតែម្នាក់ឯង ពេលចូលទៅផុតទ្វារវាំង

ក៏ត្រូវគេកាប់ដាច់ជាពីរកំណាត់ស្លាប់ភ្លាម។

        ទាំងសងខាងគិតយកជីវិតគ្នា ទាំងមិនគិតដល់រឿងអ្វីទាំងអស់ទៅហើយ តែ ហឺជិន ធ្វេសប្រហៃសទៅចូលរូងខ្លាតែម្នាក់ឯង។

នេះជាកំហុសលើកទីបួន និងជាកំហុសលើកចុងក្រោយរបស់គេផងដែរ។ ចំណែកទ័ព តុងជួ មកដល់ក្បែរក្រុងឡយ៉ាង ទៅហើយ

ហេតុអ្វីក៏មិនលើកទ័ពចូលមកក្នុងក្រុងភ្លាមទៅ?

        ព្រោះគេដឹងច្បាស់ថា ការកម្ចាត់មន្ត្រីអាក្រក់ដែលនៅជិតដិតនឹងមហាក្សត្រនោះគួរបិទជាការសម្ងាត់ និងឆាប់ធ្វើឲ្យបានលឿន

បំផុត តែ ហឺជិន មិនលាក់ជាអាថ៌កំបាំងទេ ហើយថែមទាំងមិនធ្វើឲ្យបានលឿនទៀត។ ពេលជិតដល់ក្រុងឡយ៉ាង ដើម្បីកម្ចាត់ពួក

មហាតលិក តុងជួ បែរចាំឲ្យក្រុមមហាតលិក ចាងយាង និង ហឺជិន កាប់សម្លាប់គ្នាបង្កឲ្យកើតហេតុចលាចលសិន ហើយពេល ហឺជិន

ត្រូវគេសម្លាប់ទើប តុងជួ ឆ្លៀតឱកាសពេលចលាចលបុកចូលទៅក្នុងវាំងដើម្បីដណ្តើមអំណាចធ្វើជារបស់ខ្លួនតែម្តង។

        តុងជួ "មានចិត្តត្រជាក់ គិតដណ្តើមរាជសម្បត្តិជារឿយៗ" តែគេគិតខ្លាចថាបណ្តាមន្រ្តី និងអាណាប្រជានុរាស្រ្តមិនព្រម ទើបមិន

ហ៊ានឡើងអង្គុយលើបល្ល័ង្កដោយខ្លួនឯងភ្លាមៗទេ។

        តុងជួលើក លីវស៊ាន ឡើងជាទីងមោងឲ្យនៅក្នុងអំណាចរបស់ខ្លួនឯងសិនដើម្បីធ្វើបានតាមចិត្ត ហើយក្នុងពេលតែមួយក៏បានរួប

រួមប្រមូលទិញទឹកចិត្ត ចងបក្សចងពួក ឲ្យយសស័ក្តិដើម្បីស្វែងរកការគាំទ្រ ដូចជាការប្រើ ឆៃយ៉ុង ក្នុងពេលតែមួយខែគេបានផ្តល់

តំណែងឲ្យដល់ទៅ ៣ ដង ដោយប្រើវិធីដូច្នេះទើប តុងជួ អាចក្តោបក្តាប់រាជកិច្ចគ្រប់គ្រងផែនដីក្នុងដៃរបស់ខ្លួនបានយ៉ាងជោគជ័យ

និងក្លាយជាអ្នកគ្រប់គ្រងខ្ពស់បំផុតនាសម័យនោះ។

        តាមពិតក្នុងសង្គមសក្តិភូមិ សែស្រឡាយលោហិតគឺជាទីនិយមជាទូទៅ។ អ្នកខ្លះ ពេលសាច់ញាតិត្រូវគេរើសឲ្យចូលវាំងបាន

ជាអ្នកម្នាង ឬក៏ម្ចាស់ក្សត្រីក៏មានសភាពដូចពាក្យល្លោកមួយថា "អ្នកណាបានសម្រេចមគ្គផល ជ្រូក ឆ្កែ ក៏បានឡើងទៅឋានសួគ៌

តាមដែរ" គឺសណ្តោងបងប្អូនញាតិមិត្តឲ្យមានសក្តិខ្ពង់ខ្ពស់ថ្មីមួយរំពេច ព្រោះបានទទួលការទុកចិត្តពីមហាក្សត្រ និងក្លាយជាសែរាជវង្ស

ហើយអាចក្តាប់អំណាចធំក្នុងនគរបើទោះបីជាគ្មានចំណេះដឹង សតិបញ្ញាអ្វីបន្តិចក៏ដោយ។ ដោយហេតុនេះហើយទើបធ្វើកិច្ចការមាន

សភាពច្របូកច្របល់និងបង្កវិនាសកម្មដល់ជាតិហួសពីគណនា។

        ហឺជិន ប្តូរឋានៈពីអ្នកសម្លាប់សត្វ ក្លាយជាមេទ័ពឯករបស់រាជដំណាក់តែមួយប៉ប្រិចភ្នែក ព្រោះតែសែស្រឡាយនេះឯង។ ដោយ

សារតែ ហឺជិន ខ្វះសតិបញ្ញាទើបនាំទ័ពតាមខេត្តចូលក្នុងក្រុង ហើយពុំមែនតែ ហឺជិន ប៉ុណ្ណោះទេដែលត្រូវពួកមហាតលិកសម្លាប់ចោល

សូម្បីតែអំណាចធំក្នុងរាជដំណាក់ហាន់ ខាងកើតក៏ធ្លាក់ទៅក្នុងដៃរបស់ តុងជួ ជាមនុស្សឈាមត្រជាក់ដែរ និងចាប់តាំងពីពេលនោះមក

រាជវង្សហាន់នៅសល់តែឈ្មោះប៉ុណ្ណោះ។


Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017