យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

វិញ្ញាសាខ្ពស់​បំផុត​សម្រាប់​ភាព​ជា​អ្នក​ដឹកនាំ​គឺ​ធ្វើឲ្យផ្លាស់ប្តូរ​ទៅរក​ផ្លូវវិជ្ជមាន

ចេញថ្ងៃទីៈ [14-11-2013] | បើកមើលៈ 4745 | Print |



          ការផ្លាស់ប្តូរអ្នកដឹកនាំ ដ៏ដូចការផ្តាស់ប្តូរអង្គភាពដែរ ហើយគ្រប់យ៉ាងអាចចម្រើនរុងរឿងឬលិចលង់អាស្រ័យលើភាពជា

អ្នកដឹកនាំ  តែទោះបីយ៉ាងណាខ្ញុំសង្កេតឃើញថា ការផ្លាស់ប្តូរអ្នកដឹកនាំមិនមែនជារឿងងាយទេ។​ តាមពិត អ្នកដឹកនាំក៏ប្រឆាំងនឹងការ

ផ្លាស់ប្តូរប្រហាក់ប្រហែលគ្នានឹងអ្នកដើរតាមដែរ ចុះលទ្ធផលវិញ? បើអ្នកដឹកនាំមិនផ្លាស់ប្តូរ គឺស្មើអង្គភាពមិនផ្លាស់ប្តូរ។ មនុស្សនឹង

ធ្វើអ្វីតាមភ្នែកគេឃើញ។


លក្ខណៈរបស់អ្នកដឹកនាំដែលមានបញ្ហា

          ចូរសង្កេត ១២ ចំណុច ដែលមានបញ្ហាចំពោះអ្នកដឹកនាំនៅខាងក្រោម។ បញ្ហាពាក់ព័ន្ធនឹងភាពមិនពេញចិត្តក្នុងការផ្លាស់ប្តូរ ៥ 

យ៉ាង ដែលសាងបញ្ហាដល់អង្គភាព ៖

          - មិនសូវយល់ចិត្តមនុស្ស

          - គ្មានការច្នៃប្រឌិត

          - មានបញ្ហាផ្ទាល់ខ្លួន

          - ទម្លាក់កំហុសទៅឲ្យអ្នកដទៃ

          - គ្មានអារម្មណ៍ភ័យ ហើយពេញចិត្តស្ថានភាពដែលកំពុងកើតមាន

          - គ្មានប្រព័ន្ធរដ្ឋបាលច្បាស់លាស់

          - ឆេវឆាវ

          - មិនហ៊ានប្រថុយ

          - មានអារម្មណ៍ភិតភ័យនិងការពារខ្លួនឯង

          - មិនចេះបត់បែន

          - គ្មានចិត្តគំនិតជាក្រុម (អត់ចេះធ្វើការជាក្រុម)

          - ប្រឆាំងមិនឲ្យមានការផ្លាស់ប្តូរ

          នីកូឡូ ម៉ាក្យាវេល្លី និយាយថា "គ្មានអ្វីដែលពិបាកជាង គ្មានអ្វីដែលប្រថុយជាង ឬជឿថាសម្រេចជោគជ័យបានតិចជាងការ

ធ្វើជាអ្នកចាប់ផ្តើមធ្វើប្រព័ន្ធមួយថ្មីនោះទេ"។

          ជំហានដំបូងបំផុតដែលត្រូវផ្លាស់ប្តូរ គឺខ្លួនខ្ញុំដែលជាអ្នកដឹកនាំនេះឯង។ ក្រោយពីគិតពិចារណាឃើញថា ការផ្លាស់ប្តូរខ្លួនឯង

គឺជារឿងដែលធ្វើបានដោយលំបាកប៉ុនណា ខ្ញុំយល់ថា ការព្យាយាមផ្លាស់ប្តូរអ្នកដទៃគឺជារឿងលំបាកប៉ុណ្ណោះដែរ។ នេះគឺជាការសាក

ល្បងកម្បិតខ្ពស់បំផុតនៃភាពជាអ្នកដឹកនាំ។

          អ្នកនិយមស្វែងរកបទពិសោធដែលជឿលើព្រះជាម្ចាស់ក្នុងតំបន់មជ្ឈិមបូព៌ាម្នាក់និយាយថា "កាលពីក្មេងខ្ញុំអធិដ្ឋាន ‍«បពិត្រ

ព្រះជាម្ចាស់! សូមប្រទានថាមពលដល់ខ្ញុំម្ចាស់ដើម្បីផ្លាស់ប្តូរពិភពលោក»។ ពេលដែលខ្ញុំចូលដល់វ័យកណ្តាលទើបដឹងច្បាស់ថា ជីវិត

ពាក់កណ្តាលរបស់ខ្ញុំបានកន្លងទៅដោយមិនបានផ្លាស់ប្តូរចិត្តវិញ្ញាណសូម្បីតែមួយដួង។ ខ្ញុំក៏ប្តូរការអធិដ្ឋានមកថា «បពិត្រព្រះជាម្ចាស់!

សូមព្រះប្រទានពរដល់ខ្ញុំម្ចាស់ ដើម្បីផ្លាស់ប្តូរមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធនិងមានសម្ពន្ធភាពជាមួយនឹងខ្ញុំម្ចាស់ ត្រឹមតែគ្រួសារនិងមិត្ត

សម្លាញ់ខ្ញុំម្ចាស់ គឺខ្ញុំម្ចាស់ពេញចិត្តហើយ»។ ពេលនេះខ្ញុំម្ចាស់ជាមនុស្សជរា ហើយពេលវេលានៃជីវិតខ្ញុំក៏មានពេលកំណត់ដែរ។

ខ្ញុំម្ចាស់សង្កេតឃើញថា កន្លងមកខ្លួនឯងល្ងង់ខ្លៅកម្រិតណាទើបខ្ញុំសូមប្តូរការអធិដ្ឋានវិញ ហើយការអធិដ្ឋានតែមួយរបស់ខ្ញុំម្ចាស់នៅ

ពេលនេះគឺ «បពិត្រព្រះជាម្ចាស់! សូមប្រទានព្រះពរឲ្យខ្ញុំម្ចាស់បានផ្លាស់ប្តូរខ្លួនឯងផង!»។ ប្រសិនបើខ្ញុំម្ចាស់អធិដ្ឋានដូច្នេះមកតាំង

ពីដំបូង ខ្ញុំម្ចាស់ប្រហែលជាមិនប្រើជីវិតដោយឥតប្រយោជន៍ទាំងការមិនគួរដូច្នោះសោះឡើយ"។

          ហូវើដ ហ៊ែនឌ្រិក បានសរសេរក្នុងសៀវភៅរបស់គាត់ដែលមានចំណងជើងថា Teaching to Change Lives ដោយបានពោល

ពន្យុះឲ្យអ្នកដែលមានសក្តានុពលជាអ្នកដឹកនាំថា "ចូរសរសេរកន្លែងទំនេរណាក៏បាននៅក្នុងទំព័រសៀវភៅនេះថា តើអ្នកបានផ្លាស់ប្តូរ

អ្វីខ្លះក្នុងរយៈពេលចុងក្រោយនេះ? ដូចជាក្នុងសប្តាហ៍កន្លងកម? ខែកន្លងមក? ឬឆ្នាំកន្លងមក? តើអ្នកអាចប្រាប់ឲ្យចំៗបានទេ? ​ឬចម្លើយ

អ្នកនៅស្រពិចស្រពិល? អ្នកប្រាប់ថា អ្នកកំពុងតែរីកចម្រើនអញ្ចឹងឬ? ល្អណាស់... តើរីកចម្រើនដូចម្តេច? អ្នកប្រាប់ថា «​ក៏... គ្រប់យ៉ាង»

អស្ចារ្យ! សូមមេត្តាប្រាប់អ្វីម្យ៉ាង... អ្នកបានឃើញហើយថា ការបង្រៀនដែលមានប្រសិទ្ធផល គឺមកពីមនុស្សដែលចេះផ្លាស់ប្តូរប៉ុណ្ណោះ

កាន់តែផ្លាស់ប្តូរច្រើនប៉ុនណា អ្នករឹតតែជាឧបករណ៍សាងការផ្លាស់ប្តូរក្នុងជីវិតអ្នកដទៃច្រើនឡើងប៉ុណ្ណោះដែរ។ បើអ្នកចង់ផ្តល់ថាមពល

ក្នុងការសាងការផ្លាស់ប្តូរ អ្នកផ្ទាស់ក៏ត្រូវផ្លាស់ប្តូរផងដែរ"។

          ហ៊ែនឌ្រិក និយាយថា ​បើអ្នកចង់ឈានឡើងដើម្បីដឹកនាំអ្នកដទៃជាបន្តទៀត អ្នកត្រូវផ្លាស់ប្តូរជាបន្តបន្ទាប់... អ្នកដឹកនាំជាច្រើន

មិនបាននាំមុខគេតទៀតទេ គឺពួកគេស្រដៀងនឹង ហ៊ែនរី ហ្វដ រ៉ូបីត ឡេស៊ី បានរៀបរាប់ក្នុងជីវប្រវត្តិដែលលក់ដាច់បំផុតមានចំណង

ជើងថា (Ford: The Man and the Machine)។ រ៉ូបីត ឡេស៊ី និយាយថា ហ្វដ ស្រឡាញ់រថយន្តម៉ូដែលធីរបស់គេខ្លាំងណាស់ ដល់ថ្នាក់

ពុំចង់ប្តូរសូម្បីតែខ្ចៅមួយគ្រាប់នៅក្នុងរថយន្តនោះ។​ គេថែមទាំងដេញ វិល្លៀម ខាត់សេន អ្នកកាន់ការផ្នែកផលិតដ៏សំខាន់ចេញ ព្រោះ

ខាត់សេន មើលឃើញថារថយន្ត ម៉ូដែលធី ហួសសម័យ។ ហេតុការណ៍នេះកើតឡើងក្នុងឆ្នាំ 1912 ពេលរថយន្តម៉ូដែលធី ទើបមាន

អាយុ ៤ ឆ្នាំ និងកំពុងតែពេញនិយមជាខ្លាំង។ បន្ទាប់ពីត្រឡប់ពីការកម្សាន្តរយៈពេលខ្លីនៅទ្វីបអឺរ៉ុប ហ្វដ ក៏ទៅស្ថានីយឡានក្រុង ហៃ

លែនផាក រដ្ឋ មីស៊ីហ្កិន និងបានឃើញឡានម៉ូតថ្មីដែល ខាត់សេន ផលិតឡើង។

          ជាងដែលនៅក្នុងហេតុការណ៍នោះបានកត់ត្រាថា ហ្វដ មានការខឹងសម្បាយ៉ាងខ្លាំង... គេក្រឡេកទៅឃើញពណ៌ក្រហមចាំង

ភ្លឺផ្លេកៗនៅលើម៉ូដែលធីម៉ូតថ្មី ដែលគេចាត់ទុកថាជាការផ្លាស់ប្តូរខុសពីម៉ូតដើមដែលជាទីស្រឡាញ់របស់គេ "ហ្វដ យកដៃលូកចូល

ហោប៉ៅ ហើយដើរក្រឡឹងជុំវិញរថយន្តមួយគ្រឿងនោះបីបួនជុំ"។ សាក្សីឃើញហេតុការណ៍បាននិយាយថា "រថយន្តនោះមានទ្វារ ៤

និងដំបូលបិទចុះក្រោម នៅទីបំផុតគេដើរមកឈរនៅខាងឆ្វេងរថយន្តដកដៃចេញពីហោប៉ៅ ហើយទាញទ្វារឡានឮសូរផាំង! គេកន្ត្រាក់

ទ្វាររហូតធ្លាក់មកដី!... តើ ហ្វដគេកំពុងធ្វើអ្វី? ខ្ញុំក៏មិនដឹងដែរ... គេលោតចូលទៅក្នុងឡាន រួចហើយឮសូរសំឡេងផាំង! ទ្វារមួយទៀតក៏

របូតចេញមក! កញ្ចក់ខាងមុខក៏ត្រូវខ្ទាត់! រួចលោតទៅបាំងខាងក្រោយហើយវាយកម្ទេចដំបូល គេទាត់ដំបូលនឹងជើងរហូតខូចខ្ទេច។

គេបំផ្លាញរថយន្តមួយនេះឡើងខ្ទេចខ្ទីគ្មានសល់តាមដែលគេអាចធ្វើបាន"។

          ខាត់សេន ជេន័ររ៉ល ម៉ូត (General Motors)។ ចំណែក ហ្វដ នៅតែបន្តផលិតរថយន្តម៉ូដែលធី តែការច្នៃប្រឌិតម៉ូដែលថ្មីៗរបស់

ក្រុមហ៊ុនជាគូប្រជែងក៏បានធ្វើឲ្យរថយន្តម៉ូដែលធីកាន់តែហួសសម័យ។ ទីបំផុត ដោយសារតែការប្រកួតប្រជែងកាន់តែខ្លាំងបានជំរុញឲ្យ

ហ្វដ បង្កើតម៉ូដែលអេ ទោះបីជាបេះដូងគេមិនធ្លាប់គិតផលិតម៉ូដែលនោះសោះក៏ដោយ ព្រោះ(General Motors) កំពុងដេញតាមត្របាក់

កែងជើង ហ្វដ យ៉ាងប្រកៀកប្រកិត។ អ្នកច្នៃប្រឌិតម្នាក់នេះបែរជាចង់ឲ្យជីវិតខ្លួនឈប់ស្ងៀមនៅនឹងមួយកន្លែង... វិល្លៀម អេ ហេវិត

ប្រធានក្រុមហ៊ុន ដៀ អ៊ីន ខូ និយាយបន្ថែមគំនិតនេះថា "ការធ្វើជាអ្នកដឹកនាំ អ្នកត្រូវទទួលយកគំនិតថ្មីៗជារៀងរហូតពេញមួយជីវិត!

អ្នកជាអ្នកដឹកនាំដែលមានគុណតម្លៃកម្រិតណានោះ អាស្រ័យលើសមត្ថភាពក្នុងការវាយតម្លៃគំនិតថ្មីៗ និងសមត្ថភាពក្នុងការវែកញែក

ថាតើអ្វីជាការផ្លាស់ប្តូរដើម្បីត្រឹមតែការផ្លាស់ប្តូរ? ហើយតើអ្វីជាការផ្លាស់ប្តូរដើម្បីប្រយោជន៍របស់មនុស្សជាតិ"។


Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017