

យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា
បណ្ណាល័យសិក្សា
តើអ្វីដែលអាចសម្លាប់ជីវិតមនុស្សច្រើនបំផុត ក្នុងឆ្នាំ ២០៣០?
ចេញថ្ងៃទីៈ [27-09-2013] | បើកមើលៈ 6346
ក. ជំងឺរបេង ខ. អេដស៍
គ. គ្រុនចាញ់ ឃ. បារី ង. ឃាតកម្ម
តាមរយៈទិន្នន័យរបស់អង្គការសុខភាពពិភពលោក បច្ចុប្បន្ន បារី ជាមូលហេតុចម្បងលំដាប់ទី ២ នៃការបាត់បង់ជីវិតលើពិភព
លោកនេះ។ វាជាមូលហេតុនៃការស្លាប់របស់មនុស្សពេញវ័យ 1/10 ក្នុងពិភពលោក ដែលធ្វើឲ្យមនុស្សប្រហែលជា ៥ លាននាក់ត្រូវ
ស្លាប់ក្នុងមួយឆ្នាំៗ។ បច្ចុប្បន្នជំងឺមហារីកបានសម្លាប់មនុស្សដល់ទៅ ៧លាននាក់ជារៀងរាល់ឆ្នាំ។
ប្រសិនបើនៅតែមានទំនោរបែបនេះបន្តទៀត បារី និងជំងឺផ្សេងៗដែលបណ្តាលមកពីការជក់បារី នឹងក្លាយជាពេជ្ឈឃាដដ៏គួរឲ្យ
ខ្លាចបំផុតក្នុងឆ្នាំ ២០៣០ ដែលអាចសម្លាប់មនុស្សក្នុងមួយឆ្នាំៗដល់ទៅ ១០ លាននាក់ឯណោះ។
មនុស្សប្រហែល ១៣០០ លាននាក់ ជក់បារីជាប្រចាំ។ ដូច្នេះ ចំនួនពាក់កណ្តាលច្បាស់ជាត្រូវស្លាប់ដោយសារបារីនៅទីបញ្ចប់
គឺប្រហែលជា ៦៥០ លាននាក់។
ប្រទេសកំពុងអភិវឌ្ឍន៍ជួបនឹងបញ្ហានេះច្រើនបំផុត។ បច្ចុប្បន្នអ្នកជក់បារីជាង ៨៤% រស់នៅក្នុងប្រទេសដែលមានប្រាក់ចំណូល
កម្រិតទាប ទៅកម្រិតមធ្យម ហើយក៏មានចំនួនអ្នកជក់កើនឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ ១៩៧០ មក។
ផ្ទុយមកវិញ អត្រាការជក់បារីរបស់ជនជាតិអាមេរិក ធ្លាក់ចុះពី ៥៥% ក្នុងទសវត្សរ៍ ១៩៥០ មកដល់ ២៨% ក្នុងកំឡុងទសវត្សរ៍
១៩៩០។ នៅក្នុងប្រទេសប៉ែកមជ្ឈិមបូព៌ាដែលពាក់កណ្តាលនៃចំនួនមនុស្សប្រុសជក់បារី អត្រាការជក់កើនឡើងដល់ទៅ ២៤% ចាប់
តាំងពីឆ្នាំ ១៩៩០ មកដល់ឆ្នាំ ១៩៩៧។
ការជក់បារីក្នុងប្រទេសកំពុងអភិវឌ្ឍន៍បានបណ្តាលឲ្យមានការខូចខាតដល់សេដ្ឋកិច្ចមិនខុសពីការបំផ្លាញសុខភាពនោះទេ។
ក្នុងប្រទេស នីហ្សេរីយ៉ា វៀតណាម និងបង់ក្លាដេស ក្រុមគ្រួសារក្រីក្រទាំងឡាយចំណាយលុយដែលមាន 1/3 ទៅលើការទិញ
បារីជក់។ អាចនិយាយបានថា គេចំណាយលុយទិញបារីច្រើនជាងទិញម្ហូបអាហារទៅទៀត។
ទាល់តែមកដល់កំឡុងចុងទសវត្សរ៍ឆ្នាំ ១៩៤០ ទើបវិទ្យាសាស្រ្តសម័យថ្មីអាចភ្ជាប់បារីទៅនឹងជំងឺទាំងឡាយបាន។ ចំណែកឯ
ប្រទេសអង់គ្លេសក៏ត្រូវចាំរហូតដល់ឆ្នាំ ១៩៦៤ ទើបរាជវិទ្យាល័យពេទ្យនៃចក្រភពបានរាយការណ៍ថា រដ្ឋាភិបាលយល់ព្រមទទួល
ស្គាល់ជាផ្លូវការថា ការជក់បារី មានពាក់ព័ន្ធនឹងជំងឺមហារីក និងត្រូវចាំរហូតដល់ទៅ ៧ឆ្នាំទៀត មុននឹងមានសរសេរពាក្យហាមជក់
បារីនៅលើកញ្ចប់បារី។
ទោះបីជាបានដឹងពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងររបស់បារីរហូតដល់ទៅ ៣០ឆ្នាំ ហើយក៏ដោយតែជនជាតិអង់គ្លេសចំនួន 1/4 (១៣ លាន
នាក់) នៅតែជក់បារីជាប្រចាំ (៧០% នៃចំនួនអ្នកទាំងនោះកំពុងតែព្យាយាមឈប់)។
ក្នុងឆ្នាំ ២០០៤ ប្រទេស ភូតាន មិនត្រឹមតែបញ្ជាឲ្យឈប់ជក់បារីនៅតាមទីសាធារណៈប៉ុណ្ណោះទេ តែថែមទាំងហាមមិនឲ្យលក់
ទៀតផង ដែលចាត់ទុកថាជាប្រទេសដំបូងបំផុតដែលអាចធ្វើបែបនេះបាន។
Book not found !!!!!!!!!!
ចុច Like ដើម្បីចែករំលែក
អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សំណួរចម្លើយ - ចំណេះដឹងទូទៅ»
ហេតុអ្វីព្រះពុទ្ធមិនឲ្យភិក្ខុសង្ឃឆាន់ចង្ហាន់បន្ទាប់ពីពេលថ្ងៃត្រង់? [25-October-2014]តើមានខ្មោចពិតឬទេ? ហេតុអ្វីមនុស្សឃើញខ្មោចតែនៅពេលយប់? [24-October-2014]
តើកុយរមាសកើតមកពីណា? [08-July-2014]
សំណួរអំពីបំណងប្រាថ្នា [28-June-2014]
ខាតពេលវេលា ទៅលើបុគ្គលពាក់ព័ន្ធ [27-March-2014]
ច្បាប់ស្មារតីនៃភាពមានបាន [26-March-2014]
បង្ហាញអត្ថបទទាក់ទងទាំងអស់
ស្វែងរកសៀវភៅ
អត្ថបទពេញនិយម
ស្ថិតិមិត្តអ្នកអាន
- ថ្ងៃនេះ | 8 |
- ថ្ងៃម្សិលមិញ | 58 |
- សប្ដាហ៍នេះ | 66 |
- ខែនេះ | 66 |
- សរុបទាំងអស់ | 1366382 |
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks
រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស