យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើសារជាតិអាល់កុល​មាន​ផល​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​របស់អ្នក​ដូចម្តេច?

ចេញថ្ងៃទីៈ [26-09-2013] | បើកមើលៈ 4946 | Print |



 

         ដំណឹងល្អ!... ជាតិសុរា ឬជាតិអាល់កុល (Alcohol) មិនអាចបំផ្លាញកោសិកាខួរក្បាលយើងបានទេ  វាគ្រាន់តែធ្វើឲ្យកោសិកា

ថ្មីៗលូតលាស់យឺតជាងមុនប៉ុណ្ណោះ។

        គំនិតដែលគិតថា ជាតិអាល់កុលទៅបំផ្លាញកោសិកាខួរក្បាលនោះយើងគួរបកស្រាយត្រឡប់ទៅមើលកាលពីជំនាន់រវាងសតវត្ស

ទី ១៩ ដែលមានអ្នកតវ៉ាប្រឆាំងនឹងការបំបាត់មិនឲ្យលក់ជាតិអាល់កុល ដែលត្រូវឈឺចាប់ដោយសារតែគ្មានការបកស្រាយឲ្យជាក់លាក់

តាមលក្ខណៈជាវិទ្យាសាស្រ្តអ្វីទាល់តែសោះ។

        គំរូដែលបានមកពីអ្នកទទួលទានសារជាតិស្រវឹងនិងអ្នកមិនបានទទួលទានសារជាតិស្រវឹង បង្ហាញឲ្យឃើញថា អ្នកទាំងពីរក្រុម

នេះមានកោសិកាប្រសាទច្រើនប្រហាក់ប្រហែលគ្នា។  ការសិក្សាស្រាវជ្រាវជាច្រើន ក៏បានបង្ហាញឲ្យឃើញផងដែរថា តាមពិតការ

ទទួលទានសារជាតិស្រវឹងក្នុងកម្រិតមួយសមល្មមនឹងជួយឲ្យខួរក្បាលចងចាំបានល្អទៅវិញ  ខណៈពេលដែលការស្រាវជ្រាវនៅក្នុង

ប្រទេសស៊ុយអ៊ែត ក៏បង្ហាញឲ្យឃើញដែរថា កណ្តុរដែលបានទទួលសារជាតិអាល់កុល មានចំនួនកោសិកាខួរក្បាលកើនឡើង។

        ជាការពិតដែលថា ការញៀនស្រាអាចនឹងផ្តល់ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរចំពោះខួរក្បាល  តែគ្មានភស្តុតាងថាបញ្ហាទាំងនេះ  វាពាក់

ព័ន្ធនឹងការស្លាប់របស់កោសិកាខួរក្បាលនោះទេ... ប៉ុន្តែគួរតែកើតមកពីការដែលសារជាតិស្រវឹងចូលទៅរំខានប្រព័ន្ធធ្វើការរបស់ខួរ

ក្បាលទៅវិញទេ។

        អាការៈស្រវឹងយូរកើតមកពីខួរក្បាលរួញ  ព្រោះដោយសារតែវាខ្វះជាតិទឹកដែលធ្វើឲ្យខួរក្បាលកន្រ្តាក់លើស្រោមខួរក្បាល 

អ្វីដែលធ្វើឲ្យមានអារម្មណ៍ថាឈឺ គឺស្រោមខួរក្បាល  ចំណែកឯខួរក្បាលផ្ទាល់ ពុំមានអារម្មណ៍អ្វីទេ។

        ថ្មីៗនេះ  ក្រុមអ្នកតារាសាស្រ្តទើបនឹងរកឃើញសារជាតិអាល់កុលបរិមាណដ៏ច្រើនមហិមានៅត្រង់ហ្កាឡាក់ស៊ីរបស់យើងគឺក្រុម

ពពកមេតាណុលក្នុងទំហំដ៏ធំមហាសាល មានអង្កត់ផ្ចិត ៤៦៣ ៥០០ Km។  ទោះជាជាតិអាល់កុលដែលយើងចូលចិត្តផឹកនោះ ជាជាតិ

ស្រវឹងដែលបានមកពីគ្រាប់ធញ្ញជាតិ (ប្រសិនបើក្រៅពីនេះ  គេហៅវាថា អាល់កុល អេទីលិក ឬអេតាណុល)  ហើយមេតាណុលក៏

អាចធ្វើឲ្យយើងពុលផងដែរ។  តែការស្វែងរកឃើញខាងលើបែរជាឃ្លាតឆ្ងាយរហូតដល់មានគំនិតគាំទ្រទ្រឹស្តីមួយនិយាយថា ចក្រវាល

មានអ្វីៗទុកសម្រាប់ឲ្យយើងផឹកយ៉ាងឆ្អែតស្កប់ស្កល់។

 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017