យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ហេតុអ្វីបាន​ជា​ឃ្មុំ​បញ្ចេញ​សំឡេង ង៉ឺងៗ?

ចេញថ្ងៃទីៈ [26-09-2013] | បើកមើលៈ 6714 | Print |



 

 

        ដើម្បីផ្តល់ជាសញ្ញាទាក់ទងគ្នា...

        ឃ្មុំបញ្ចេញសំឡេងង៉ឺងៗ ប្រហាក់ប្រហែលនឹងការផ្លាស់ទីរបស់វាដែរ។  សំឡេងទាំងអស់នេះ គឺជាសញ្ញាដើម្បីបញ្ជូនព័ត៌មាន

ផ្សេងៗឲ្យគ្នាទៅវិញទៅមក។

        យើងបែងចែកសំឡេងដែលខុសគ្នាយ៉ាងច្បាស់បានដល់ទៅ ១០ប្រភេទ  ហើយសំឡេងប្រភេទខ្លះមានទំនាក់ទំនងជាមួយនឹង

សកម្មភាពមួយចំនួនយ៉ាងច្បាស់លាស់ផងដែរ។

        សំឡេងង៉ឺងៗរបស់ឃ្មុំជាសំឡេងឮខ្លាំងនិងមានចង្វាក់ស្មើគ្នាប្រហែលជា ២៥០ ជុំក្នុងមួយវិនាទី  ហើយសំបុកឃ្មុំក៏មានចំណែក

ជួយធ្វើឲ្យសំឡេងវាឮខ្ទររំពងផងដែរ។  ឃ្មុំនឹងបញ្ចេញសំឡេងង៉ឺងៗ ដើម្បីបញ្ជូនសញ្ញាព្រមានដល់គ្នាវាចា នឹងមានគ្រោះថ្នាក់ជិតចូល

មកដល់ហើយ (មនុស្សដែលធ្លាប់ទៅជិតសំបុកឃ្មុំនឹងសង្កេតដឹងពីកម្រិតសំឡេងខុសគ្នាក្នុងពេលធម្មតានិងពេលផ្អើល) ការបញ្ចេញ

សំឡេងង៉ឺងៗ ៥០០ ជុំក្នុងមួយវិនាទី គឺជាសញ្ញាបង្ហាញថា សំបុករបស់ពួកវាមានសុវត្ថិភាពហើយ។

        ស្តេចឃ្មុំបន្លឺសំឡេងយ៉ាងទូលាយ។  ពេលស្តេចឃ្មុំថ្មីចេញពីស៊ុតមក  វានឹងបញ្ចេញសំឡេងយ៉ាងស្រួយស្រេះ  ហើយពេលនោះ

ប្អូនស្រីៗរបស់វា (ដែលសំងំខ្លួនក្នុងសំបករៀងៗខ្លួននៅឡើយ) ក៏ឆ្លើយតបមកវិញដោយសំឡេងទាបៗតែគួរឲ្យស្តាយ ព្រោះស្តេចឃ្មុំ

មានតែមួយក្បាល។  ពេលវាឮសំឡេងឆ្លើយតប  ស្តេចឃ្មុំថ្មីដែលទើបតែចេញពីសម្បុកនោះ ក៏មកចុចបំផ្លាញប្រឡោះដែលនៅសល់

ដោយប្រើទ្រនិចរបស់វាចាក់ទម្លុះ ឬក្រញីប្អូនៗរបស់វាឲ្យដាច់រយះ។

        ឃ្មុំប្រើជើងដើម្បីស្តាប់  ពោលគឺ សញ្ញាជាសំឡេងនៅបរិវេណសំបុកនឹងត្រូវផ្តល់ឲ្យគ្នាតាមរយៈភាពខ្លាំងតិចនៃកម្លាំងញ័ររញ្ជួយ

របស់សំឡេង។  ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ  ការងារស្រាវជ្រាវដ៏ថ្មីបំផុតមួយទាក់ទងនឹងពុកមាត់ឃ្មុំបានបង្ហាញឲ្យឃើញថា ក្រៅ

ពីប្រើហិតក្លិនហើយ  ពុកមាត់របស់វាស្រោបដោយអ្វីម្យ៉ាងដូចក្រដាសត្រចៀក  ហើយនោះក៏ប្រហែលជាត្រចៀករបស់វាផងដែរ។ 

នេះអាចពន្យល់បានថា ហេតុអ្វីបានជាឃ្មុំដែលហើររកចំណីដទៃទៀតនាំគ្នាប្រើពុកមាត់ទៅប៉ះដើមទ្រូងឃ្មុំដែលកំពុងតែហើរ?​​  ពួកវា

នឹងអាចដឹងពីទិសដៅនាំទៅរកទឹកផ្អែម  តាមរយៈការឮជំនួសការមើលឃើញ។  ក្រៅពីនេះនៅក្នុងសំបុកឃ្មុំ គឺងងឹតមិនអាចមើលអ្វី

ឃើញទេ។

        បច្ចុប្បន្ននៅមានការប្រកែកគ្នានៅឡើយថា តើសំឡេងង៉ឺងៗរបស់ឃ្មុំចេញមកពីកន្លែងណា?  ពេលថ្មីៗនេះ  ទ្រឹស្តីគោលៗ គឺ

ពួកវាប្រហែលជាប្រើបំពង់ដកដង្ហើមទាំង ១៤ នៅតាមចំហៀងដងខ្លួន ជាប្រភព និងជាកន្លែងគ្រប់គ្រងសំឡេង ច្រើនជាជាងការ

បញ្ចេញតាមបបូរមាត់។

        អ្នកបាណកសាស្រ្តនៃសកលវិទ្យាល័យកាលីហ្វ័រញ៉ា ចង់លុបបំបាត់ទ្រឹស្តីខាងលើដោយព្យាយាមបិទរន្ធទាំងនោះដោយប្រុង

ប្រយ័ត្ន  ប៉ុន្តែនៅទីបំផុត សំឡេងង៉ឺងៗក៏នៅតែបញ្ចេញមកដដែល។

        ចំណុចសន្និដ្ឋានចុងក្រោយបំផុតគឺ សំឡេងង៉ឺងៗនោះមានប្រភពចេញមកពីផ្នែកមួយនៃរំញ័ររបស់ស្លាប រួមនឹងសំឡេងខ្ទរចេញ

ពីដើមទ្រូងរបស់វា។  ទោះបីជាយ៉ាងណាក៏ដោយ  នៅពេលគេទប់ស្លាបរបស់វាជាប់ហើយ  ក៏នៅតែមិនអាចបញ្ឈប់សំឡេងង៉ឺងៗទាំង

នោះបានជាដដែល  ទោះបីជាធ្វើឲ្យចង្វាក់និងហ្រ្វេកង់ផ្លាស់ប្តូរក៏ដោយ។

 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017