យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

Eraser & Correction Pen

តើអ្នកដែលជិះទូកជុំវិញ​ពិភព​លោក​គឺ​ជា​នរណា​?

ចេញថ្ងៃទីៈ [26-09-2013] | បើកមើលៈ 4046 | Print |



 

         អាកា ហ៊ែនរី ដឺ ប្ល៊ែក (Aka Henry the Black)

         ទោះបីជាឈ្មោះដែលមនុស្សទូទៅមិនសូវធ្លាប់ក៏ដោយ អង់រិក នៃកោះម៉ាឡាកាម្នាក់នេះហើយដែលមានតួនាទីជាទាសករ និងជា

អ្នកបកប្រែឲ្យលោក ម៉ាហ្សេឡង់ (Magellan)។

         លោក ហ្វ៊ែរឌីណង់ ម៉ាហ្សេឡង់ មិនមែនជាអ្នកជិះទូកជុំវិញផែនដីបានសម្រេចនោះទេ។  គាត់បាត់បង់ជីវិតនៅប្រទេសហ្វ៊ីល្លីពីន

ក្នុងឆ្នាំ ១៥២១ ខណៈពេលដែលគាត់ធ្វើដំណើរបានពាក់កណ្តាលពិភពលោកប៉ុណ្ណោះ។

        ម៉ាហ្សេឡង់ ធ្វើដំណើរទៅទិសខាងកើតដ៏សែនឆ្ងាយចាប់ពីឆ្នាំ ១៥១១ ចេញពីប្រទេសព័រទុយហ្កាល់ ឆ្លងកាត់មហាសមុទ្រឥណ្ឌា

ក៏បានមកជួបនឹង ហ៊ែនរី ដឺ ប្ល៊ែក ក្នុងផ្សារលក់ទាសករនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំដដែល  ទើបនាំទាសករម្នាក់នេះត្រឡប់មកកាន់

លីសស្ប៊ន ជាមួយនឹងខ្លួន។

        បន្ទាប់ពីនោះមក ហ៊ែនរី ក៏ដើរតាម ម៉ាហ្សេឡង់ ជាចៅហ្វាយនាយទៅគ្រប់ទិសទីដែលចៅហ្វាយរបស់ខ្លួនត្រូវធ្វើដំណើរ  រួមទាំង

ការព្យាយាមធ្វើដំណើរជុំវិញពិភពលោកដែលចាប់ផ្តើមពីឆ្នាំ ១៥១៩ ផងដែរ ដែលជាការធ្វើដំណើរតាមទិសដៅផ្ទុយគ្នាស្រឡះ។  ចាប់

ផ្តើមពីការឆ្លងសមុទ្រអាត្លង់ទិកបន្តទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក និងមកដល់ឯនាយភាគខាងកើត នៅក្នុងឆ្នាំ ១៥២១ រហូតដល់បាន

ទៅជាមនុស្សដំបូងដែលធ្វើដំណើរជុំវិញពិភពលោកបានសម្រេច។

        គ្មានអ្នកដឹងថា ហ៊ែនរី កើតនៅទីណានោះទេ  គេប្រហែលជាត្រូវពួកចោរ សូម៉ាត្រា ចាប់យកទៅធ្វើជាទាសករតាំងពីតូច តែពេល

គេទៅដល់ប្រទេសហ្វ៊ីល្លីពីន  គេក៏ចាប់អារម្មណ៍ថា មនុស្សក្នុងស្រុកនិយាយភាសាកំណើតរបស់ខ្លួន។

        ក្រោយពីលោក ម៉ាសេឡង់ បាត់បង់ជីវិតទៅ  ក្រុមរបស់គេក៏នៅតែធ្វើដំណើរទៅមុខទៀត បន្តជិះទូករហូតបានសម្រេចជោគជ័យ

គួរឲ្យត្រេកអរ ក្រោមការដឹកនាំរបស់ សេបាស្ទៀន ដែល កាណូ (Sebastian Del Cano) ជាជំនួយការកាពីតែននាពេលនោះ។

        អង់រិក (Enrique) ឬ ហ៊ែនរី ដឹ ប្ល៊ែក មិនបាននៅជាមួយក្រុមនេះទេ គឺព្រោះតែ ដែល កាណូ មិនរក្សាពាក្យសន្យាដែលថានឹងផ្តល់

សេរីភាពឲ្យខ្លួន  ទើបគេគេចខ្លួនបាត់ទៅ  ហើយក៏គ្មានអ្នកណាបានឃើញគេតទៅទៀតដែរ។

        សេបាស្ទៀន ដែល កាណូ ក៏មានកេរ្តិ៍ឈ្មោះល្បីល្បាញ ថាជាមនុស្សដំបូងដែលជិះទូកជុំវិញពិភពលោកដោយធ្វើដំណើរតែមួយ

លើកប៉ុណ្ណោះ។

        គេត្រឡប់មកដល់ទីក្រុង សេប៊ីយ៉ា ក្នុងខែកញ្ញា  ឆ្នាំ១៥២២ មានទូក ៥គ្រឿងដែលចេញដំណើរកាលពី ៤ឆ្នាំមុន  តែមានតែទូក

វិចតូរីយ៉ា ប៉ុណ្ណោះដែលធ្វើដំណើរត្រឡប់មកវិញជាមួយនឹងគ្រឿងទេសផ្ទុកពេញទូក។  ទោះបីជាយ៉ាងណាក៏ដោយ  មានកម្មករកប៉ាល់

ត្រឡប់មកវិញបានតែ ១៨នាក់ប៉ុណ្ណោះ ដែលពេលចេញដំណើរទៅមានទាំងអស់ ២៦៤នាក់ ដោយសារតែកង្វះម្ហូបអាហារ  ជំងឺរាក់ស៊ី

ធ្មេញ (Scurvy) និងរងរបួសដោយសារតែការប្រយុទ្ធជាមួយនឹងជនជាតិតាមតំបន់ដែលបានផ្តាច់ជីវិតកម្មករកប៉ាល់ស្ទើរតែទាំងអស់។ 

 


ទូកផលិតចម្លងតាមទូក វិចតូរីយ៉ា របស់លោក ម៉ាហ្សេឡង់។
ជាទូកតែមួយគត់ក្នុងបណ្តាទូកទាំង ៥ ដែលបានវិលត្រឡប់មកកាន់ប្រទេសអេស្ប៉ាញវិញក្នុងឆ្នាំ ១៥២២។

 

        ព្រះមហាក្សត្រអេស្ប៉ាញផ្តល់រង្វាន់ដល់ ដែល កាណូ ជាអាវធំដែលមានសញ្ញាផែនដី ព្រមទាំងសរសេរថា "អ្នកជាមនុស្សដំបូង

ដែលនាំយើងធ្វើដំណើរជុំវិញពិភពលោក"។

        ទោះបីជាបែបនេះក៏ដោយ ហ៊ែនរី ដឺ ប៊្លែក គឺជាវីរបុរសនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនផងដែរ។

 

Book not found !!!!!!!!!!

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ477
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5165
- ខែនេះ14777
- សរុបទាំងអស់1113753
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017