យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

Eraser & Correction Pen

តើបក្សីប្រភេទអ្វីដែល​យើង​អាច​ឃើញ​ច្រើន​ជា​ង​គេ​ក្នុង​ពិភព​លោក?

ចេញថ្ងៃទីៈ [25-09-2013] | បើកមើលៈ 4985 | Print |



 

        មាន់... នាំមុខគេដាច់ប៉ិត!

        នៅលើពិភពលោកនេះ  មាន់មានប្រហែលជា ៥២ ០០០លានក្បាល គិតជាមាន់ ៩ក្បាលក្នុងមនុស្ស ១នាក់។  មាន់ ៧៥% ត្រូវ

បានគេស៊ី  ប៉ុន្តែកាលពីជាង ៣ ០០០ឆ្នាំមុននេះ  គេចិញ្ចឹមពួកវាសម្រាប់តែយកពងប៉ុណ្ណោះ។  ជនជាតិអង់គ្លេសមិនធ្លាប់បរិភោគសាច់

មាន់ទាល់តែសោះ រហូតទាល់តែជនជាតិរ៉ូម៉ាំងធ្វើដំណើរចូលមកដល់  ទើបចេះបរិភោគ។

        មាន់គ្រប់ក្បាលលើលោកនេះសុទ្ធតែមានជាប់អម្បូរជាមួយនឹងមាន់មួយប្រភេទគឺ មាន់កន្តុយក្រហម (Red Jungle Fowl) ដែលមាន

ដើមកំណើតក្នុងអាស៊ីយើងនេះឯង។  ពូជជិតបំផុតរបស់មាន់កន្ទុយក្រហម គឺមាន់ជល់។

        ការផលិតសាច់មាន់និងពងមាន់ក្នុងបរិមាណដ៏ច្រើនៗ បានចាប់ផ្តើមឡើងកាលពីឆ្នាំ ១៨០០ ។  ការបរិភោគសាច់មាន់និងពងមាន់

ក្នុងបរិមាណដ៏ច្រើនៗ បានចាប់ផ្តើមឡើងកាលពីឆ្នាំ ១៨០០។  ការបរិភោគសាច់មាន់កើតមានឡើងដោយសារតែសកម្មភាពផលិតពង

មាន់ ព្រោះក្នុងសម័យមុនមានតែមាន់ចាស់ជ្រុលដែលមិនអាចផលិតពងបានតទៅទៀតប៉ុណ្ណោះ ទើបគេកាប់សាច់លក់។ នៅក្នុងឆ្នាំ១៩៦៣

សាច់មាន់ក៏នៅតែជាសាច់ដែលមានការពេញនិយម និងមានតម្លៃថ្លៃនៅឡើយ រហូតដល់ទសវត្សរ៍ ១៩៧០ ទើបវាក្លាយជាអាហារប្រចាំថ្ងៃ

ក្នុងគ្រួសារ។  សព្វថ្ងៃនេះជនជាតិអង់គ្លេសបរិភោគសាច់មាន់ច្រើនជាងពាក់កណ្តាល់នៃសាច់សត្វគ្រប់ប្រភេទដែលមានសម្រាប់ភរិភោគ។

        ដោយសារការជ្រើសរើសពូជនិងផ្តល់អ័រម៉ូន ទើបបច្ចុប្បន្នគេចំណាយពេលមិនដល់ ៤០ថ្ងៃទេក្នុងការចិញ្ចឹមមាន់ឲ្យធំពេញវ័យ។ 

គឺលឿនជាងការចិញ្ចឹមតាមបែបធម្មជាតិដល់ទៅ ២ដង។

        ៩៨% នៃមាន់ចិញ្ចឹមទាំងអស់លើពិភពលោក (សូម្បីតែមាន់ដែលចិញ្ចឹមតាមបែបធម្មជាតិ) សុទ្ធតែបានមកពីពូជដែលបង្កាត់ដោយ

ក្រុមហ៊ុនអាមេរិកបីកន្លែង។  មាន់ពូជ ខូប ៥០០ បង្កាត់ឡើងដោយក្រុមហ៊ុន ខូប ប្រ៊ីតឌិង មានចំនួនប្រហែលនឹងពាក់កណ្តាលនៃសាច់មាន់

ទូទាំងពិភពលោក នៅក្នុងកំឡុងទសវត្សរ៍ ១៩៧០។

        មុនឆ្នាំ ១៥០០ នៅសហរដ្ឋអាមេរិក គ្មានមាន់សូម្បីតែមួយក្បាល រហូតទាល់តែមានជនជាតិអេស្ប៉ាញជាអ្នកនាំចូលលើកដំបូង។

        1/3 នៃចំនួនសាច់មាន់ទាំងអស់ក្នុងប្រទេសអង់គ្លេស ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Scotland ឈ្មោះ Grambian Country

Food Group។ ពួកគេផ្គត់ផ្គង់មាន់ឲ្យបណ្តាញទីផ្សារទំនើបធំៗគ្រប់ហាង និងជាអ្នកបរិច្ចាគលុយជាច្រើនដល់បក្សអភិរក្សនិយមទៀតផង

ព្រមទាំងផលិតមាន់ក្នុងមួយអាទិត្យបានចំនួន ៣.៨លានក្បាលនៅតាមបណ្តាញផលិតមាន់ធំៗ ៨កន្លែង  ហើយមួយក្នុងចំណោមនោះ

មានទីតាំងនៅក្នុងប្រទេសថៃ។

        មាន់ដែលគេយកមកទទួលទានភាគច្រើនជាមាន់ញី  ឯមាន់ឈ្មោលដែលគេយកមកបរិភោគ គឺមាន់ដែលមិនអាចជាន់មេ ឬមាន់

ក្រៀវ។  សព្វថ្ងៃការក្រៀវធ្វើឡើងតាមវិធីសាស្រ្តគីមី ដោយចាក់អ័រម៉ូនធ្វើឲ្យពងស្វាសស្វិត។

        ក្រញ៉ាំជើងមាន់ក្នុងសហរដ្ឋអាមេរិកភាគច្រើនត្រូវបញ្ជូនចេញទៅប្រទេសចិន  ទោះជាប្រទេសនោះមានមាន់ប្រហែល ៣០០០លាន

ក្បាលហើយក៏ដោយ។  មាន់ដាណឺម៉ាកស្រែកថា "កក-កក"  មាន់អាល្លឺម៉ង់ស្រែកថា "កិកកិក"  មាន់ថៃ "គុក-គុក"  មាន់ហុល្លង់ ស្រែកថា

"តក-តក" មាន់ហ្វាំងឡង់និងហុងគ្រី ស្រែកថា "ខក-ខក"  ចំណែកមាន់ខ្មែរវិញដូចជាចេញសំឡេងច្បាស់ៗថា "កុកគីកែ... កឺត!"។

 

Book not found !!!!!!!!!!

 


ស្វែងរកសៀវភៅ

 

 

ស្ថិតិមិត្តអ្នកអាន

- ថ្ងៃនេះ477
- ​ថ្ងៃម្សិលមិញ590
- សប្ដាហ៍នេះ5165
- ខែនេះ14777
- សរុបទាំងអស់1113753
អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017