យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើតន្រ្តីប្រភេទណា​ដែល​អាច​ទាក់​ទាញ​អារម្មណ៍​ពស់​បាន​ខ្លាំង​បំផុត?

ចេញថ្ងៃទីៈ [25-09-2013] | បើកមើលៈ 3106 | Print |



 

        ពស់ស្ទើរតែគ្រប់ក្បាល​មិន​ចាប់​អារម្មណ៍​នឹង​ឧបករណ៍​តន្រ្តី​នោះ​ទេ។  ពស់​វែក​នៅ​ក្នុង​ពិធី​សម្តែង​មន្ត​ស្នេហ៍​ខ្លុយ​នោះ មាន​ប្រតិកម្ម

ឆ្លើយតបដោយសារចលនារបស់ខ្លុយមិនមែនដោយសារសំឡេងខ្លុយនោះទេ។

        ការពិតពស់មិនបាន "ឮ" សំឡេងតន្រ្តីឡើយ  ទោះបីជាពួកវាមិនថ្លង់ក៏ដោយ។  ពួកវាគ្មានត្រចៀកឬក្រដាសត្រចៀកទេ  តែក៏អាច

ដឹងពីកម្លាំងញ័រដែលបញ្ជូនមកពីផ្ទៃដីចូលទៅរកថ្គាម និងសាច់ដុំនៅត្រង់ពោះបានដែរ  ហើយមើលទៅពួកវាអាចចាប់សំឡេងដែល

អណ្តែតតាមអាកាសបានដោយប្រើ "ត្រចៀកខាងក្នុង" ទៀតផង។

        ធ្លាប់មានជំនឿថាពស់មិនអាចឮអ្វីឡើយ ព្រោះពួកវាមិនមានប្រតិកម្មឆ្លើយតបនឹងសំឡេងខ្លាំងៗ  ប៉ុន្តែលទ្ធផលនៃការស្រាវជ្រាវ

នៅក្នុងសកលវិទ្យាល័យ ព្រីនស្តុន បានបង្ហាញឲ្យឃើញថា ពួកវាមានប្រតិកម្មឆ្លើយតបចំពោះសំឡេងបានយ៉ាងល្អទៅវិញ។

        ការរកឃើញដែលជួយស្រាយចម្ងល់គឺការរកឲ្យឃើញថា តើត្រចៀកខាងក្នុងរបស់ពស់នឹងធ្វើការរបៀបណា ដោយគេចាប់ពស់

តភ្ជាប់ជាមួយនឹងឧបករណ៍វាស់ថាមពលអគ្គិសនី  ហើយវាស់មើលថា តើសំឡេងដែលអណ្តែតឆ្លងកាត់អាកាសមក មានរលកសំឡេង

មកប៉ះនឹងខួរក្បាលពស់បែបណា?  ស្រាប់តែគេរកឃើញថា ការទទួលស្តាប់របស់វា "សម្រប" ទៅនឹងសំឡេងដែលមានហ្រ្វេកង់ទាប

និងកម្លាំងរញ្ជួយដីដែលកើតឡើងដោយការធ្វើចលនារបស់សត្វធំៗបាន  ដូច្នេះទើបសំឡេងភ្លេងគ្មានឥទ្ធិពលចំពោះពួកវាឡើយ។

        ពស់វែក "វេទមន្ត" វានឹងងើបខ្លួនឡើងត្រង់ពេលទទួលរងការយាយី  រួចហើយវាក៏គ្រវីដងខ្លួនរេទៅមកៗ ដើម្បីឆ្លើយតបទៅតាម

ការផ្លាស់ទីរបស់ឧបករណ៍តន្រ្តី។  ប្រសិនបើពួកវាចឹកខ្លុយ  ពួកវានឹងត្រូវឈឺខ្លួនទទេៗ  ដូច្នេះទើបពួកវាមិនចូលចិត្តធ្វើអ្វីដែលខុសដដែលៗ

នោះទេ។

        ពស់វែកភាគច្រើនត្រូវគេដកចង្កូមរបស់វាចេញហើយ។  ពួកវាអាចវាយប្រហារគេបានចម្ងាយស្មើនឹងប្រវែងដងខ្លួនរបស់វាប៉ុណ្ណោះ

ប្រៀបដូចជាពេលដែលអ្នកដាក់កែងដៃលើតុ  ហើយធ្វើប្រអប់ដៃជាក្បាលពស់វែកចឹកទៅខាងមុខអញ្ចឹងដែរ។

        ដោយធម្មជាតិរបស់វា ពស់វែកពុំមាននិស្ស័យកាចសាហាវអ្វីទេ។ វាវាយប្រហារសត្វដទៃឬមនុស្ស គឺគ្រាន់តែដើម្បីការពារខ្លួនប៉ុណ្ណោះ។

 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017