យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើលោកអ្នកប្រើអ្វីដើម្បី​អាច​យក​ឈ្នះ​សត្វ​ក្រពើ​បាន​?

ចេញថ្ងៃទីៈ [25-09-2013] | បើកមើលៈ 3012 | Print |



 

        ក. ដែកខ្ទាស់ក្រដាស

        ខ. ថង់ក្រដាស

        គ. កាបូបដៃ

        ឃ. ខ្សែយឺត

        ចំពោះសត្វក្រពើដែលមានប្រវែង ២m​ មានត្រឹមតែខ្សែយឺតធម្មតាៗមួយខ្សែប៉ុណ្ណោះ ក៏ល្មមគ្រប់គ្រាន់អាចជួយជីវិតរបស់អ្នកបាន

ហើយ។

        សាច់ដុំដែលបំពេញតួនាទីទាញថ្គាមក្រពើភ្ជាប់គ្នា គឺមានកម្លាំងខ្លាំងសម្បើមណាស់ គឺមានកម្លាំងសង្កត់ស្មើនឹងឡានដឹកទំនិញដែល

ធ្លាក់ពីលើមាត់ជ្រោះមក។  តែសាច់ដុំដែលបំពេញតួនាទីបើកថ្គាម បែរជាគ្មានកម្លាំងទាល់តែសោះ  សូម្បីតែដៃម្ខាងរបស់អ្នកក៏អាចបិទ

មាត់ក្រពើបានដែរ។

        ចំណុចខុសគ្នារវាង ក្រពា (Alligator) និងក្រពើ (Crocodile) គឺក្រពើមានច្រមុះវែងតូច  ភ្នែកសម្លឹងទៅខាងមុខ  ធ្មេញគ្រាប់ទី ៤

លយចេញផុតពីថ្គាមក្រោម  មិនភ្ជាប់ជិតទៅនឹងថ្គាមខាងលើទេ។  ក្រៅពីនេះពូជក្រពើមួយចំនួនរស់នៅក្នុងទឹកសាប និងមួយចំនួនរស់

នៅក្នុងទឹកប្រៃបានទៀតផង។  រីឯសត្វក្រពាជាទូទៅរស់នៅតែក្នុងទឹកសាបប៉ុណ្ណោះ។

        Crocodile សំដៅលើ "បង្កួយ" ដែលមានដើមកំណើតមកពីពាក្យថា Krokodeilos ក្នុងភាសាក្រិក។  អ្នកកត់ត្រាឈ្មោះនេះដំបូងគឺ

ហេរ៉ូដូតាស់ ដែលគេបានឃើញវាដេកហាលថ្ងៃនៅច្រាំងទន្លេនីល។  ចំណែក alligator ក្លាយមកពីពាក្យ El lagarto das Indias ក្នុងភាសា

អេស្ប៉ាញ  មានន័យថា "បង្កួយនៅអ៊ិនឌីស"។

        គ្មានសត្វណាស្រែកយំសោកស្តាយនៅពេលដែលវាសម្លាប់មនុស្សនោះទេ។  ទឹកភ្នែកក្រពើគឺជាជំនឿខុសដែលបានមកពីរឿង

និទានរបស់អ្នកធ្វើដំណើរក្នុងមជ្ឈិមសម័យ។  ស្នាដៃនិពន្ធកាលពីឆ្នាំ ១៣៥៦ របស់ ចន ម៉ិនដេវិល បានកត់ត្រាថា "នៅអ៊ិនឌីស ក្រពើជា

ច្រើនមានរូបរាងស្រដៀងនឹងសត្វល្មូនខ្លួនវែង។  ពួកវាចាប់ហែកពួកគេស៊ីទាំងទឹកភ្នែក"។

        ក្រពើមានក្រពេញទឹកភ្នែកក៏ពិតមែន  តែវាបង្ហូរចូលទៅក្នុងមាត់តែម្តងទើបគ្មានទឹកភ្នែកហូរចេញមកក្រៅឲ្យឃើញ។  រឿងនិទាន

ខាងដើមប្រហែលមកពីបំពង់ក និងក្រពេញទឹកភ្នែករបស់វានៅជិតគ្នាពេក ធ្វើឲ្យទឹកភ្នែកដែលហូរចេញពីភ្នែកបន្តិចបន្តួច ដោយការ

ព្យាយាមលេបអ្វីម្យ៉ាងដែលមានទំហំធំឬពិបាកលេប។  ក្រពើសើចមិនកើត ព្រោះពួកវាគ្មាបបូរមាត់ទេ។

        ទឹករំលាយអាហារក្នុងក្រពះវា មានជាតិអាស៊ីតគ្រប់គ្រាន់ល្មមអាចរំលាយជាតិដែកបាន។  ប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភខ្លាចមាន

សត្វក្រពាមករស់នៅតាមបំពង់លូតាមទីក្រុងនោះទេ។  ពួកវាមិនអាចរស់នៅដោយគ្មានរស្មីអ៊ុលត្រាវីយ៉ូលេរបស់ពន្លឺព្រះអាទិត្យ ដែល

ជួយឲ្យពួកវារំលាយកាល់ស្យូមបាននោះទេ។  រឿងចម្លែកទាំងនេះបានប្រឆាំងគ្នាទៅនឹងព័ត៌មានកាលពីមានអត្ថបទមួយបោះពុម្ពផ្សាយ

ក្នុងទស្សនាវដ្តី ដឺញូវយ៉កថែមស៍ នៅក្នុងឆ្នាំ ១៩៣៤ ដែលមានរាយការណ៍មកថា ក្មេងប្រុសមួយក្រុមបានចាប់ទាញក្រពាចេញពីបំពង់

លូទឹកស្អុយនៅក្នុងតំបន់ហាលេម ទីក្រុងញូវយ៉ក  រួចក៏យកប៉ែលវាយវារហូតដល់ស្លាប់។  ពេលខ្លះវាប្រហែលជាត្រូវខ្យល់ព្យុះបក់បោក

ចូលមកក្រោយពីធ្លាក់ចុះពីកប៉ាល់ក៏មានដែរ។

 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017