យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើពន្លឺធ្វើដំណើរដោយ​ល្បឿន​ប៉ុន្មាន?

ចេញថ្ងៃទីៈ [24-09-2013] | បើកមើលៈ 2713 | Print |



 

         មានល្បឿនមិនជាក់លាក់ទេ... មាន​មនុស្ស​និយាយ​ថា ល្បឿន​របស់​ពន្លឺ​មាន​តម្លៃ​ថេរ  តែ​​ពុំ​​មែន​​ដូច្នេះ​​ទេ មាន​តែ​នៅ​ក្នុង​សុញ្ញា​កាស

ប៉ុណ្ណោះ​ដែល​ពន្លឺ​អាច​ធ្វើ​ដំណើរ​ដោយ​ល្បឿន​លឿន​បំផុត ជិតដល់ ៣០០ ០០០Km/s

         ក្នុងសភាវៈផ្សេងទៀត  ល្បឿនរបស់ពន្លឺមានការប្រែប្រួលជាច្រើន  ហើយតែងមានកម្រិតទាបជាងតួលេខក្នុងចិត្តដែលយើងធ្លាប់

គិតទៅទៀ។  ឧទាហរណ៍  ពេលដែលពន្លឺធ្វើដំណើរឆ្លងកាត់គ្រាប់ពេជ្រ  ល្បឿននឹងថយចុះជិតពាក់កណ្តាលនៅសល់ប្រហែលជា

១២៨០០០Km/s ប៉ុណ្ណោះ។

        ថ្មីៗកន្លងមកនេះមានការកត់ត្រាល្បឿនពន្លឺដែលយឺតបំផុតមួយ (គឺឆ្លងកាត់សូដ្យូមក្នុងសីតុណ្ហភាព - ២៧២ oC) ក្នុងល្បឿនត្រឹមតែ

៦១ Km/h ប៉ុណ្ណោះ!  ចង់យឺតជាងធាក់កង់ទៅទៀត។

        ក្នុងឆ្នាំ ២០០០ ក្រុមអ្នកស្រាវជ្រាវដដែល (ពីសកលវិទ្យាល័យហាវើដ) បានធ្វើឲ្យពន្លឺឈប់ស្ងៀមដោយបញ្ចាំងពន្លឺឲ្យ្ឆឆ្លងកាត់ភាវៈ

បូស-អាញស្តាញ (Boss-Einstein Condensate) របស់រូបធាតុ រុយប៊ីដ្យូម (Rubidium)។

        រុយប៊ីដ្យូម រកឃើញដោយ រ៉ូបឺត ប៊ុនសិន (១៨១១-១៨៩៩)។​  គេពុំមែនជាអ្នកបង្កើតចង្កៀងប៊ុនសិនទេ  តែឈ្មោះរបស់គេត្រូវគេ

យកទៅដាក់ឲ្យចង្កៀង។

        អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺពន្លឺអាចបំបាំងខ្លួនបាន។

        អ្នកមិនអាចមើលឃើញពន្លឺបានទេ គឺមើលឃើញបានតែវត្ថុដែលវាចាំងមកប៉ះប៉ុណ្ណោះ។  ប្រសិនបើបាញ់ពន្លឺចូលទៅក្នុងភាវៈ-

សុញ្ញាកាស តម្រង់ទៅរកអ្នកដែលចាំសង្កេតមើលពីជ្រុងណាមួយនោះ  គេក៏នឹងមើលមិនឃើញពន្លឺនោះទេ។

        ទោះបីស្តាប់ទៅដូចជាចម្លែក  តែវាក៏ហាក់ដូចជាមានហេតុផលដែរ  ព្រោះប្រសិនបើយើងមើលឃើញពន្លឺដោយផ្ទាល់  វានឹងក្លាយ

ទៅជាអ័ព្ទមួយប្រភេទដែលបាំងកែវភ្នែករបស់អ្នកជាមួយអ្វីផ្សេងៗដែលនៅពីមុខ។

 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017