យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើធាតុផ្សំសំខាន់​របស់​បរិយា​កាស​គឺអ្វី?

ចេញថ្ងៃទីៈ [24-09-2013] | បើកមើលៈ 4585 | Print |



 

        ក. អុកស៊ីហ្សែន   ខ. កាបូនឌីអុកស៊ីត

        គ. អ៊ីដ្រូហ្សែន  ឃ. អាហ្សូត

        គឺច្បាស់ជា អាហ្សូត (Nitrogen)... សូម្បីតែក្មេងអាយុ ១២ឆ្នាំក៏ដឹងថា អាហ្សូតមាន ៧៨% នៅក្នុងបរិយាកាសដែរ។

        អុកស៊ីហ្សែននៅក្នុងបរិយាកាសមានតិចជាង ២១%  ចំណែកឯកាបូនឌីអុកស៊ីត មានត្រឹមតែ 1/30000 ប៉ុណ្ណោះ។  ការដែល

អាហ្សូត មានចំនួនច្រើនគឺដោយសារតែការផ្ទុះភ្នំភ្លើងក្នុងកំឡុងនៃការកកើតផែនដី។  អាហ្សូតជាច្រើនមហាសាលត្រូវបញ្ចេញមកក្នុង

ស្រទាប់បរិយាកាស  ហើយដោយសារតែវាមានទម្ងន់ធ្ងន់ជាងអ៊ីដ្រូសែន ឬអេល្យ៉ូម  ទើបវានៅជិតសម្បកផែនដីជាងគេ។

        មនុស្សដែលមានទម្ងន់ខ្លួន ៧៦Kg គឺមាន អាហ្សូតប្រហែលជា ១Kg នៅក្នុងខ្លួន។

        អាហ្សូត គឺជាឈ្មោះដើមរបស់ដីមានជាតិប្រៃ ឬប៉ូតាស្យ៉ូមនីត្រាត ដែលគេតែងយកទៅធ្វើរំសេវផ្ទុះ  យកទៅប្រើដើម្បីរក្សាសាច់

កុំឲ្យខូច  ធ្វើជាសារធាតុការពារកុំឲ្យការ៉េមផ្អូម  និងជាថ្នាំស្ពឹកក្នុងថ្នាំដុសធ្មេញសម្រាប់ជួយបំបាត់ការស្រៀវធ្មេញ។

        អស់រយៈពេលច្រើនរយឆ្នាំមកហើយ  ប្រភពដីប្រៃ (ដីជីរ) ដែលល្អបំផុតគឺកាកសំណល់សត្វនិងរុក្ខជាតិដែលរលួយនៅក្រោមផ្ទះ

របស់មនុស្ស។  កាលពីឆ្នាំ ១៦០១  សកម្មភាពអសីលធម៌របស់ "អ្នករកដីប្រៃ" ត្រូវបានលើកឡើងមកជជែកវែកញែកគ្នានៅក្នុងសភា។ 

ពួកគេធ្វើអ្វីគ្រប់យ៉ាង  សូម្បីតែកម្ទេចផ្ទះ  កម្ទេចព្រះវិហារ  ដើម្បីជីកដីនោះយកទៅលក់ឲ្យគេធ្វើជារំសេវ។

        ពាក្យថា អាហ្សូត សំដៅដល់ "ការឡើងពពុះ" ក្នុងភាសាក្រិក។

        ធុងស្រាបៀរស្រស់ដែលមានក្បាលរូប៊ីណេសម្រាប់បិទបើកខ្យល់គឺផ្ទុកទៅដោយជាតិអាហ្សូត  ពុំមែនកាបូនឌីអុកស៊ីតនោះទេ។ 

ពពុះអាហ្សូតដែលកាន់តែតូចទៅៗ នឹងជួយឲ្យពពុះស្រាបៀរមានរសជាតិលើសដើម។

        ឧស្ម័នម្យ៉ាងទៀតដែលមានច្រើនក្នុងបរិយាកាស គឺ អាហ្កុង (Argon) មានប្រមាណ ១% និងត្រូវបានរកឃើញដោយ វិល្លៀម ស្ត្រូត

គឺជាមនុស្សដំបូងដែលរកឃើញថា ហេតុអ្វីបានជាផ្ទៃមេឃមានពណ៌ផ្ទៃមេឃ?...

 

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017