យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើពេជ្រកើតដោយរបៀបណា?

ចេញថ្ងៃទីៈ [24-09-2013] | បើកមើលៈ 3184 | Print |



 

         ដោយសារតែមានជំនួយពីភ្នំភ្លើង...

         ពេជ្រមួយគ្រាប់ៗសុទ្ធតែកកើតឡើងដោយកម្តៅដ៏ក្តៅ និងកម្លាំងសម្ពាធដ៏ខ្លាំងមហិមាពីក្រោមសម្បកផែនដី  ហើយត្រូវដោលឲ្យ

ចេញផុតពីផ្ទៃផែនដីដោយសារតែបន្ទុះភ្នំភ្លើង។

        វាកកើតឡើងក្នុងផ្ទៃផែនដីជម្រៅពី ១៦០ -​ ៤៨០ Km។  ភាគច្រើនត្រូវគេរកឃើញក្នុងថ្មភ្នំភ្លើងឈ្មោះ ឃិមបីឡៃត៍ (Kimberlite)

ដោយតំបន់រ៉ែមានទីតាំងនៅត្រង់បរិវេណផ្ទៃដីដែលភ្នំភ្លើងមិនទាន់រលត់។  ពេជ្រមួយចំនួនទៀតត្រូវបានគេរកឃើញក្នុងសភាពដែលត្រូវ

ទឹកច្រោះហូរនាំ រហូតឃ្លាតចេញពីភ្នំភ្លើង ឃិមបីឡៃត៍ ផងដែរ។

        ប្រទេសដែលផលិតពេជ្រមានចំនួន ២០ប្រទេស។  បច្ចុប្បន្ន អាហ្រ្វ៊ិកខាងត្បូងផលិតបានច្រើនលំដាប់ទី ៥ បន្ទាប់ពីអូស្រ្តាលី  

កុងហ្កូ  បូស្វាណា និងរុស្ស៊ី។

        ពេជ្រកើតមកពីកាបូន (Carbone) សុទ្ធដូចគ្នានឹងក្រែហ្វៃត៍ ដែលគេយកមកធ្វើបណ្តូលខ្មៅដៃដូច្នោះដែរ គ្រាន់តែរបៀបអាតូមកាបូន

របស់វាមានសភាពខុសគ្នាដាច់ស្រឡះប៉ុណ្ណោះ។  ពេជ្រជារូបធាតុមួយក្នុងចំណោមរូបធាតុកើតពីធម្មជាតិដែលរឹងបំផុតក្នុងពិភពលោក

គឺបានពិន្ទុ ១០ ពេញតាមមាត្រដ្ឋានវាស់ពីភាពរឹងរបស់ ម៉ូស៍។  ផ្ទុយទៅវិញ ក្រែហ្វៃត៍ គឺជារូបធាតុមួយក្នុងចំណោមរូបធាតុដ៏ផុតស្រួយ

បំផុត គឺបានពិន្ទុត្រឹមតែ ១.៥ ប៉ុណ្ណោះ។  អាចនិយាយបានថា រឹងជាងម្សៅហុយតែបន្តិចប៉ុណ្ណោះ។

        ពេជ្រធំបំផុតដែលគេស្គាល់មានអង្កត់ផ្ចិត ៤០០០Km និងមានទំហំ ១ ម៉ឺនលាន លានលាន លានការ៉ាត់ ត្រូវបានគេរកឃើញនៅចាប់

ពីខាងលើប្រទេសអូស្រ្តាលីឡើងទៅ (មានចម្ងាយប្រហែល ៨ ឆ្នាំពន្លឺ) បង្កប់ក្នុងផ្កាយឈ្មោះ លូស៊ី ក្នុងហ្វូងផ្កាយមនុស្សកាត់សេះ (The

Constellation Centaurus)។

        លូស៊ី ជាឈ្មោះក្នុងបទចម្រៀងក្លាស្ស៊ិកក្រុម ដឺប៊ឺថឹល (The Bettles) មានចំណងជើងថា "Lucy in the Sky with Diamonds"

ឈ្មោះវិទ្យាសាស្រ្តរបស់វាគឺ ផ្កាយព្រះគ្រោះពណ៌ស ​BPM 37093។  បទចម្រៀងរបស់ក្រុមដឹប៊ឺថឹល មួយបទនេះត្រូវបានដាក់ឈ្មោះតាម

រូបគំនូរដែលគូរដោយ ជូលៀន កូនប្រុសអាយុ ៤ឆ្នាំរបស់ ចន លេណុន ជារូបភាពរបស់ លូស៊ី រិឆាតសាន់ ដែលជាមិត្តភក្តិរបស់ ជូលៀន

នោះឯង។

        ពេជ្រធ្លាប់ជាវត្ថុរឹងបំផុតក្នុងពិភពលោក  ទោះបីជាយ៉ាងណាក៏ដោយ  ក្នុងខែសីហា​  ឆ្នាំ២០០៥  អ្នកវិទ្យាសាស្រ្តប្រទេសអាល្លឺម៉ង់

បានបង្កើតវត្ថុដែលរឹងជាងនេះនៅក្នុងបន្ទប់ពិសោធន៍មានឈ្មោះថា "ថូណាដូ - កាបូនដែលសង្កត់យ៉ាងណែន (Aggregated Carbon

Nanorods)" ដែលត្រូវបានគេបង្កើតឡើងដោយបង្ហាប់ និងដុតកម្តៅក្នុងសីតុណ្ហភាព ២​ ២២៦ oC ទៅលើម៉ូលេគុលកាបូនដ៏រឹងបំផុត។

        ម៉ូលេគុលនីមួយៗផ្សំឡើងពីអាតូមចំនួន ៦០ ដែលតភ្ជាប់គ្នាជារូបរាងបញ្ចកោណ ឬឆកោណ មើលទៅដូចជាកូនបាល់តូចៗ។ 

វត្ថុខាងលើនេះមានភាពរឹងខ្លាំងរហូតអាចឆូតពេជ្រឲ្យមានស្នាម ដោយមិនចាំបាច់បញ្ចេញកម្លាំងអ្វីប៉ុន្មានឡើយ។

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017