យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើមានកាឡាក់ស៊ី​ប៉ុន្មាន​ដែល​យើង​អាច​មើល​ឃើញ​ដោយ​ភ្នែក​ទទេ?

ចេញថ្ងៃទីៈ [23-09-2013] | បើកមើលៈ 2322 | Print |



 

        មានប្រហែលជា ៥ពាន់ ២លាន ឬ ១ម៉ឺនលាន?

         ចម្លើយដ៏ត្រឹមត្រូវគឺមានតែ ៤កាឡាក់ស៊ីប៉ុណ្ណោះ។  ទោះបីជាចាប់ពីកន្លែងដែលអ្នកកំពុងអង្គុយ អាចមើលឃើញបានត្រឹមតែ ២

ក៏ដោយ  ហើយមួយក្នុងចំណោមនោះ គឺកាឡាក់ស៊ី គន្លងដំរីស (The Milky Way Galaxy) (ដែលយើងរស់នៅនេះ)។

        មានការប៉ាន់ប្រមាណមកថា កាឡាក់ស៊ី មានលើសពី ១ សែនលានក្នុងចក្រវាល។  ក្នុងកាឡាក់ស៊ីនីមួយៗមានហ្វូងផ្កាយចាប់ពី ១

ពាន់លានទៅ ១ សែនលានដួង ដែលចាត់ទុកថាជារឿងគួរឲ្យអស់សង្ឃឹមមិនតិចទេ ព្រោះមានកាឡាក់ស៊ីតែ ៤ប៉ុណ្ណោះ ដែលយើងអាច

មើលឃើញដោយភ្នែកទទេពីផែនដីបាន  ហើយក្នុងមួយលើកៗអាចមើលឃើញបានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ (អាចឃើញកាឡាក់ស៊ី

ម្តង ២ ពីអឌ្ឍគោលម្ខាងៗ)។  នៅបរិវេណអឌ្ឍគោលខាងជើង  អ្នកអាចមើលឃើញកាឡាក់ស៊ី គន្លងដំរីស និង អង់ដ្រូមេដាំ (៣១)។​ 

ចំណែកឯនៅអឌ្ឍគោលខាងត្បូង  អ្នកនឹងអាចមើលឃើញកាឡាក់ស៊ី ម៉ែកជេនឡែនធំ និង ម៉ែកជេនឡែនតូច។ 

        មនុស្សមួយចំនួនដែលមានខ្សែភ្នែកល្អ បានអះអាងថា គេមើលឃើញកាឡាក់ស៊ីដល់ទៅ ៣ ទៀត ដូចជា M33 ក្នុងហ្វូងផ្កាយត្រីកោណ

M81 ក្នុងហ្វូងផ្កាយខ្លាឃ្មុំធំ និង M83 ក្នុងហ្វូងផ្កាយពស់ទឹក  ប៉ុន្តែស្ទើរតែមិនអាចទៅរួចទេ ដែលពិសោធទៅឃើញថាពាក្យអះអាងទាំង

នោះជាការពិត។

        ចំនួនរបស់ហ្វូងផ្កាយដែលអះអាងថា អាចមើលឃើញដោយភ្នែកទទេពិតជាមានច្រើនណាស់  ប៉ុន្តែមនុស្សគ្រប់គ្នាបែរជាយល់ឃើញ

ដូចគ្នាដែរថា ទាំងអស់មានចំនួនតិចជាង ១០ ០០០ ដួងឆ្ងាយណាស់។  សូហ្វវែរ (Software) កុំព្យូទ័រសម្រាប់ក្រុមអ្នកតារាសាស្រ្តពុំមែនជា

អាជីព  ភាគច្រើនប្រើមូលដ្ឋានទិន្នន័យដូចគ្នា និងកំណត់ថាមានហ្វូងផ្កាយ ៩ ៦០០ ដួងដែលអាច "មើលឃើញបានដោយភ្នែកទទេ"  ប៉ុន្តែ

គ្មាននរណាជឿទៅលើចំនួនទាំងនេះទេ។  ចំនួនប្រហាក់ប្រហែលផ្សេងទៀត គឺប្រហែលជា ៨ ០០០ ដួង ខុសគ្នាប្រហែល ២០០០ ដួង។

        ធ្លាប់​មានគេនិយាយថា រោងកុនកាលពីសម័យអតីតសហភាពសូវៀត (មានប្រហែលជា ៥ ២០០រោង) ដែលច្រើនជាងចំនួនផ្កាយ

ដែលមើលឃើញដោយភ្នែកទទេក្នុងពេលរាត្រីទៅទៀត។

        ក្នុងគេហទំព័រសញ្ជាតិកាណាដាឈ្មោះ www.starregistry.ca បានបើកឱកាសឲ្យលោកអ្នកដាក់ឈ្មោះផ្កាយតាមឈ្មោះរបស់លោក

អ្នក ឬមិត្តភក្តិបានក្នងតម្លៃ ៩៨$ កាណាដា (ឬ ១៧៥$ កាណាដា ថែមលិខិតបញ្ជាក់ដាក់ស៊ុមឲ្យទៀតផង)។  ពួកគេរកឃើញដួងផ្កាយដែល

មើលឃើញបានដោយភ្នែកទទេប្រហែលជា ២ ៨៧៣ ដួង  តែគ្មានសល់មួយដួងណាសម្រាប់ឲ្យដាក់ឈ្មោះទៀតទេ  ព្រោះវាមានប្រវត្តិ-

សាស្រ្ត ឬវិទ្យាសាស្រ្តរបស់វារួចអស់ទៅហើយ។

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017