បណ្ណាល័យសិក្សា

តើសត្វប្រភេទណាដែល​គ្រោះ​ថ្នាក់​បំផុត​តាម​ដែល​ធ្លាប់​មាន​មក?

ចេញថ្ងៃទីៈ [23-09-2013] | បើកមើលៈ 4036 | Print |  Email



 

        ពាក់កណ្តាលនៃចំនួនមនុស្សដែលបានបាត់បង់ជីវិត (ពេលខ្លះអាចមានច្រើនដល់ទៅ ៤៥ ០០០ លាននាក់) ត្រូវស្លាប់ដោយសារ

ស្នាដៃរបស់ មូសញី (មូសឈ្មោលខាំតែរុក្ខជាតិប៉ុណ្ណោះ)។

         មូសជាភ្នាក់ងារចម្លងជំងឺដ៏កាចសាហាវជាច្រើនប្រភេទ មិនថាជាជំងឺគ្រុនចាញ់ ជំងឺគ្រុនសន្ធំ ជំងឺគ្រុនឈាម ជំងឺរលាកស្រោមខួរ

ឬជំងឺហើមដៃហើមជើងជាដើម។ សូម្បីតែសព្វថ្ងៃនេះ ក៏ពួកវានៅតែសម្លាប់មនុស្សម្នាក់ក្នុងរៀងរាល់ ១២ វិនាទីម្តងដែរ។

        គួរឲ្យចម្លែកណាស់ដែលកាលពីសម័យមុនគ្មាននរណាដឹងថា មូសជាសត្វដ៏មានគ្រោះថ្នាក់អ្វីសោះ។ រហូតមកដល់ចុងសតវត្សទី

១៩ ក្នុងឆ្នាំ ១៨៧៧ គ្រូពេទ្យជនជាតិអង់គ្លេសឈ្មោះលោក ផេទ្រីក មែនសាន់ ឬដែលត្រូវបានគេស្គាល់ថា មែនសាន់ "អ្នកជំនាញរឿង

មូស" បានពិសោធឲ្យឃើញថា ជំងឺហើមដៃហើមជើង គឺបណ្តាលមកពីមូសខាំ។

        ប្រហែលជា ១៧ ឆ្នាំក្រោយមកក្នុងឆ្នាំ ១៨៩៤ ស្រាប់តែគេនឹកឃើញថា ជំងឺគ្រុនចាញ់ក៏ប្រហែលជាបណ្តាលមកពីមូសដែរ ទើប

គាត់ជួបឧបត្ថម្ភដល់កូនសិស្សរបស់គាត់ឈ្មោះ រ៉ូណាល់ រ៉ូស ដែលក្រោយមកបានក្លាយទៅជាគ្រូពេទ្យកំលោះប្រចាំការនៅក្នុងប្រទេស

ឥណ្ឌាជាអ្នកធ្វើការសាកល្បងដើម្បីបញ្ជាក់នូវការអះអាងខាងលើ។

        រ៉ូស ជាមនុស្សដំបូងដែលបានបង្ហាញឲ្យឃើញថា មូសញី ជាភ្នាក់ងារចម្លងបរាសិត ផ្លាសម៉ូឌីយ៉ូម តាមទឹកមាត់របស់វា។  គាត់

ពិសោធទ្រីស្តីរបស់ខ្លួនដោយយកបក្សីមកធ្វើការពិសោធ។ ចំណែកមែនសាន់ ក៏មិនបញ្ឈប់ត្រឹមនេះដែរដើម្បីបង្ហាញឲ្យឃើញថា ទ្រីស្តី

ខាងលើមានផលប៉ះពាល់ចំពោះមនុស្សផងដែរនោះ  គាត់ក៏ធ្វើឲ្យកូនប្រុសរបស់គាត់ឆ្លងមេរោគដោយប្រើមូសដែលផ្ញើដាក់ក្នុងថង់តាម

រយៈទូតមកពីទីក្រុងរ៉ូម (សំណាងល្អដែលផ្តល់ថ្នាំគីនីនទាន់ ទើបក្មេងប្រុសនោះអាចជាសះស្បើយវិញបាន)។

        រ៉ូស ទទួលរង្វាន់ ណូបែល ផ្នែកសុខាភិបាលក្នុងឆ្នាំ ១៩០២ ចំណែកឯ មែនសាន់ បានទទួលការតែងតាំងជារាជបណ្ឌិត ជាវីរបុរស

និងជាស្ថាបនិករបស់សាលារៀនពេទ្យតំបន់ត្រូពិក នៃមហាវិទ្យាល័យទីក្រុងឡុងដ៍។

        បច្ចុប្បន្ននេះ មូសដែលគេស្គាល់មានជាង ២៥០០ ប្រភេទ។ ក្នុងនោះមានចំនួន ៤០០ ប្រភេទស្ថិតក្នុងអម្បូរមូសដែកគោល ហើយ

ក្នុងចំណោមមូសដែកគោលទាំងនេះមានប្រហែល ៤០ប្រភេទជាភ្នាក់ងារចម្លងគ្រុនចាញ់។

        មូសញី ប្រើឈាមដែលជញ្ជក់មកដើម្បីភ្ញាស់ពងរបស់វា ដែលនៅលើផ្ទៃទឹក បន្ទាប់មកក៏ញាស់ជាចៃទឹក។ កូនខ្ចីរបស់មូសមិនដូចជា

សត្វល្អិតដទៃនោះទេ វាធ្វើចលនាជាប់ជានិច្ច ហើយពូកែហែលទឹកដូចកីឡាករដូច្នោះ។

        មូសញី ត្រូវទាក់ទាញឲ្យមករករាងកាយមនុស្សដោយសារសំណើមទឹកដោះ កាបោនឌីអុកស៊ីត កម្តៅ និងការធ្វើចលនា។ មនុស្ស

ដែលមានជាប់ញើសនិងស្រ្តីមានផ្ទៃពោះ អាចនឹងត្រូវមូសខាំច្រើនជាងមនុស្សធម្មតា។

        ពាក្យ Mosquito ប្រែថា "រុយតូច"​ ​នៅក្នុងភាសាអេស្ប៉ាញ និងភាសាព័រទុយហ្គាល់។

Book not found !!!!!!!!!!