យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើមាន់ដាច់ក្បាលអាចរស់​នៅ​បាន​យូរ​ប៉ុន​ណា?

ចេញថ្ងៃទីៈ [19-09-2013] | បើកមើលៈ 3992 | Print |



ប្រហែលជាពីរឆ្នាំ...

        កាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៤៥ ក្នុងទីក្រុង ហ្រ្វ៊ុតា រដ្ឋកូឡូរ៉ាដូ មានមាន់ជំទង់ធាត់មួយក្បាល ត្រូវគេកាត់ក្បាល ប៉ុន្តែវានៅ

តែមានជីវិត។  ពិតជាមិនគួរឲ្យជឿសោះថា ពូថៅកាប់មិនចំសរសៃឈាមធំនៃដងក  ហើយនៅសល់សាច់ជាលិកាខួរក្បាលដែលត

ភ្ជាប់នឹងក  គ្រប់គ្រាន់ល្មមអាចធ្វើឲ្យវានៅមានជីវិតបាន ឬក៏អាចធំធាត់តទៅទៀតផងដែរ។

         មាន់មួយក្បាលនោះឈ្មោះថា ម៉ៃខ៍  វាមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសហរដ្ឋអាមេរិកដោយការធ្វើដំណើរចេញសម្តែងទូទាំង

ប្រទេស  ថែមទាំងត្រូវបានគេចុះផ្សាយក្នុងទំព័រទស្សនាវដ្តី ថែមស៍ និងឡៃហ្វ៍ ទៀតផង។ ឡូយដ៍ អូលសេន ជាម្ចាស់បានឆ្លៀតឱកាស

ប្រមូលប្រាក់សំបុត្រទស្សនា "ម៉ៃខ៍ មាន់ដ៏អស្ចារ្យ" ក្នុងមួយលើក ២៥សេន ក្នុងដំណើរចេញទៅសម្តែងនៅទូទាំងប្រទេស។  ទោះបីជា

ការបង្ហាញខ្លួនរបស់ ម៉ៃខ៍​ មើលទៅហាក់ដូចជាល្អឥតខ្ចោះ ព្រមជាមួយនឹងក្បាលមាន់ ដែលស្ងួតទៅហើយក៏ដោយ  តែការពិតក្បាល

ដែលដាច់នោះត្រូវឆ្មារបស់ អូលសេន ឆីតាំងពីណាពីណីមកម្ល៉េះ។  ក្នុងកំឡុងពេលមានឈ្មោះល្បីខ្លាំងបំផុត  ម៉ៃខ៍​ រកចំណូលបានដល់

ទៅ ៤៥០០$ ក្នុងមួយខែ  ហើយមានតម្លៃខ្លួនខ្ពស់ដល់ទៅ ១០០០$ ឯណោះ។  ភាពជោគជ័យរបស់​វាបានធ្វើឲ្យមានមនុស្សជាច្រើនធ្វើ

តាម ដោយព្យាយាមកាត់ក្បាលមាន់ចោល  តែគ្មានមាន់សំណាងអាក្រក់មួយណាដែលអាចរស់លើសពីមួយឬពីរថ្ងៃឡើយ។

        ម៉ៃខ៍ ផឹកទឹកនិងស៊ីចំណីតាមការបន្តក់ដោយបំពង់បន្តក់ភ្នែក។ បន្ទាប់ពីគ្មានក្បាលអស់រយៈពេលជាង ២ឆ្នាំ  វាឡើងទម្ងន់ប្រហែល

ជា ៣ Kg និងមានជីវិតយ៉ាងមានសេចក្តីសុខក្នុងការប្រើករបស់វា "ត្រដុស" និង "ចឹករកចំណី"។  មានមនុស្សម្នាក់ស្គាល់ ម៉ៃខ៍ មាន

យោបល់ដូចជាឃើញរូបភាពយ៉ាងច្បាស់ថ "វាជាមាន់មួយក្បាលដែលមិនដឹងថា ខ្លួនឯងគ្មានក្បាលនោះទេ"។

        ប៉ុន្តែក្នុងយប់មួយ  សោកនាដកម្មដ៏គួរឲ្យរន្ធត់បានកើតឡើងក្នុងបន្ទប់ផ្ទះសំណាក់មាត់ផ្លូវក្នុងក្រុង ហ្វ៊ីនិកស៍ រដ្ឋអារីហ្សូណា គឺ ម៉ៃខ៍

មានអាការៈថប់ៗដែលជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង។  ពេលនោះ ឡយដ៍ អូលស៊ិន ក៏នឹកឃើញថា គេភ្លេចបំពងបន្តក់ភ្នែកនៅកន្លែងបង្ហាញ

ខ្លួនកាលពីថ្ងៃមុន។  នៅពេលមិនអាចយកបំពង់បន្តក់មកទាន់  ម៉ៃខ៍ ខ្វះខ្យល់ដកដង្ហើមក៏ដាច់ខ្យល់ស្លាប់ទៅ។

        សព្វថ្ងៃនេះ  រូបរាងដ៏សង្ហារបស់វានៅតែមានតាំងបង្ហាញឲ្យឃើញក្នុងរដ្ឋកូឡូរ៉ាដូ  ហើយចាប់ពីឆ្នាំ ១៩៩៩ មក  រៀងរាល់ខែមេសា

ទីក្រុងហ៊្វ្រុតា នឹងរៀបចំពីធីបុណ្យដើម្បីរំលឹកខួបដល់ "ម៉ៃខ៍ មាន់ដ៏អស្ចារ្យ" ជាប្រចាំ។

 

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017