យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ដំណើរវិវត្តន៍នៃច្បាប់

ចេញថ្ងៃទីៈ [18-09-2013] | បើកមើលៈ 7571 | Print | 

             សង្គមមនុស្សមានសភាពស្មុគ​ស្មាញ​ច្រើន  ដូចនេះសង្គម​មួយ​មិន​អាច​មាន​អត្ថិ​ភាព​ទៅ​បានដោយ​គ្មានច្បាប់ជាអ្នកគ្រប់គ្រង

និងរក្សាសណ្តាប់ធ្នាប់នេះទេ។  ហេតុដូច្នេះ អ្នកប្រាជ្ញាជាច្រើនបានសន្និដ្ឋានថា មនុស្សបានបង្កើតច្បាប់តាំងពីបុរេប្រវត្តិមកម្ល៉េះ   ប៉ុន្តែ

ដោយសម័យកាលនោះពុំមានប្រព័ន្ធសំណេរ  ទើបមិនបានបន្សល់ទុកនូវក្បួនច្បាប់នានា។

             ក្រោយពីការកើតមាននូវប្រព័ន្ធសំណេរក្នុងចន្លោះប្រហែលឆ្នាំ ៣៥០០ ទៅឆ្នាំ ៣០០០ មុនគ.ស  មនុស្សក៏ចាប់ផ្តើមចងក្រង

ប្រព័ន្ធច្បាប់ទៅជាប្រព័ន្ធសំណេរជាក់លាក់មួយ  ហើយដែលយើងឃើញថាក្រមច្បាប់ដំបូងនេះកើតឡើងនៅតំបន់មជ្ឈិមបូព៌ាបុរាណ។

១. បុរាណសម័យ

            ក. បូព៌ាប្រទេស

            ក្រមច្បាប់ដំបូងដែលបានចងក្រងទៅជាប្រព័ន្ធច្បាប់មួយជាក់លាក់  គឺចាប់ប្រភពចេញពីតំបន់មជ្ឈិមបូព៌ាបុរាណនៅប្រទេស

បាបីឡោន (Babylonai) ដោយព្រះចៅ ហាម៉ូរ៉ាបី​ (Hammurabi) ដែលមាន ២៨២ មាត្រា ដែលចែងពី ពាណិជ្ជកម្ម គ្រួសារ ការងារ

ដីធ្លី និងកម្មសិទ្ធឯកជន។ តែក្រមច្បាប់ ហាម៉ូរ៉ាបី មិនមែនជាក្រមច្បាប់លាយលក្ខអក្សរដំបូងបំផុតនោះទេ  ក្រមច្បាប់ដែលដំបូងបំផុត

នោះគឺក្រមច្បាប់ ដែលចងក្រងដោយព្រះចៅ យូ - ណាមមុ (Ur - Nammu)។ ១  ប៉ុន្តែជាទូទៅគេចាត់ទុកក្រមច្បាប់ហាម៉ូរ៉ាបី​ ជាក្រម

ច្បាប់ដំបូង ព្រោះក្រមច្បាប់នេះមានលក្ខណៈជាក់លាក់ជាង ដោយ ហាម៉ូរ៉ាបី បានធ្វើការកែលម្អច្បាប់ដែលមានពីមុនមក និងបង្កើត

បន្ថែម  ហើយចងក្រងជាច្បាប់សម្រាប់ចក្រភពទាំងមូលក្នុងគោលបំណងដើម្បីឲ្យមានយុត្តិធម៌សង្គម  បំបាត់នូវអំពើអាក្រក់  បញ្ចៀស

នូវបញ្ហាខ្លាំងគាបសង្កត់ខ្សោយ និងសុខមាលភាពរបស់មហាជន។

            គោលការណ៍មូលដ្ឋាននៃក្រមច្បាប់ ហាម៉ូរ៉ាបី គឺ "ភ្នែកមួយសម្រាប់ភ្នែកមួយ  ធ្មេញមួយសម្រាប់ធ្មេញមួយ"។  ជនដែលធ្វើ

ឲ្យភ្នែកអ្នកដទៃខ្វាក់ គឺត្រូវទទួលទោសដោយធ្វើឲ្យខ្វាក់ភ្នែករបស់ជននោះវិញ។1 See - Noble, Strauss, Osheim, Neuschel, Cohen, Roberts, WESTERN CIVILIZATION, HOUGHTON MIFFLIN, BOSTON, TORONTO, 1994, Page 14.

2 Burton F. Beers, World History, Patterns of Civilization, PRENTICE HALL, 1993, Page 41.


             ក្រោយពីក្រមច្បាប់ហាម៉ូរ៉ាបី នៅប្រហែលឆ្នាំ ១០០០ ទៅ ៤០០ មុនគ.ស ប្រទេសអ៊ីស្រាអែល (Israel) បុរាណបានប្រមូល

ផ្តុំនូវគោលការណ៍សាសនា និងច្បាប់សង្គមនានាចងក្រងជាក្រមច្បាប់មួយ ដែលបង្រៀនដោយ ម៉ូសេ (Moses)។  ក្រមនេះបានក្លាយជា

ផ្នែកមួយនៃ គម្ពីរហេប្រឺ (Hebrew Bible) និងជាព្រះគម្ពីរក្រោយៗមកទៀតរបស់សាសនាគ្រឹស្ត (Christian Bible)។ យោងតាមព្រះគម្ពីរ

អាទិទេពបានផ្តល់ឱ្យ ម៉ូសេ នូវក្រមដែលស្គាល់ថាជាបទបញ្ជាទាំងដប់ ដើម្បីបង្រៀនឱ្យមនុស្សគោរព និងប្រតិបត្តតាម។ ក្រមនេះបាន

ជះឥទ្ធិពលយ៉ាងធំធេងទៅលើបរិបទសីលធម៌នៃច្បាប់នៅបស្ចឹមប្រទេស។

             ទន្ទឹមនឹងការកើតមាននូវក្រមច្បាប់ផ្សេងៗនៅមជ្ឈិមបូព៌ោនាះ  នៅកំឡុងសតវត្សទី៦មុនគ.ស នៅប្រទេសឥណ្ឌា និងចិនក៏

បានចងក្រងច្បាប់របស់ខ្លួនឯងដែរ ដោយក្រមច្បាប់នៃប្រទេសទាំងពីរនេះ បង្ហាញពីកាតព្វកិច្ចសីលធម៌នៃច្បាប់ ។ យើងឃើញថាក្រម

ច្បាប់នៅបូព៌ាប្រទេសមានឥទ្ធិពលតិចតួចណាស់មកលើ ក្រមច្បាប់បច្ចុប្បន្នលើកលែងតែក្រមច្បាប់ព្រះគម្ពីរហេប្រឺ ។

             ខ. បស្ចឹមប្រទេស

             អារ្យធម៌ក្រិចបុរាណសម័យត្រូវបានចាត់ទុកថាបានរីកចម្រើនដល់កំពូល   វិស័យនានាភាគច្រើនគឺចាប់ប្រភពចេញមកពី

ប្រទេសក្រិចបុរាណសម័យដោយរួមមាន ទស្សនវិជ្ជា សិល្បៈ តន្ត្រី ច្បាប់---។   អ្នកប្រាជ្ញជាច្រើនទទួលស្គាល់ថា ក្រិចបុរាណសម័យថា

បានរកឃើញនូវច្បាប់ វប្បធម៌ និងអារ្យធម៌បស្ចឹមប្រទេស។ មុនសម័យក្រិចមនុស្សជាច្រើនជឿជាក់ថាមានតែអាទិទេពទេ ទើបមាន

អំណាចបង្កើតច្បាប់ ហើយបញ្ជូនច្បាប់នេះតាមរយៈអ្នកដឹកនាំមកគ្រប់គ្រងសង្គមមនុស្ស    តែនៅក្រិចបុរាណសម័យជឿជាក់ថាមនុស្ស

មានអំណាចបង្កើត និងកែប្រែច្បាប់ទៅតាមតម្រូវការ។

             បុរីអាតែនជាទីតាំងនៃការអភិវឌ្ឍន៍ប្រព័ន្ធច្បាប់នៅក្រិចបុរាណសម័យ។ អ្នកនយោបាយឈ្មោះដ្រាកូ (Draco) បានបង្កើត

ក្រមច្បាប់ដំបូងរបស់អាតែននៅឆ្នាំ៦២១មុនគ.ស ដោយមានទណ្ឌកម្មយ៉ាងសាហាវ ចំពោះជនល្មើស។ នៅកំឡុងឆ្នាំ៥៩៤មុនគ.ស

សូ ឡុង  (Solon) ត្រូវបានតែងតាំងជាអ្នកកែប្រែ និងរៀបចំប្រព័ន្ធនយោបាយ និងក្រមច្បាប់នៅអាតែន។ កំណែទម្រង់របស់ សូ ឡុង

បានកែប្រែ និងផ្លាស់ប្តូរនូវក្រមច្បាប់របស់ ដ្រា កូ ជាច្រើន ហើយបានបង្កើតនូវក្រមច្បាប់ថ្មីជំនួសវិញ។ ពីមុនសភាអាតែនមានអំណាច

តិចតួចណាស់ តែដល់សម័យ សូ ឡុង សភាអាតែនត្រូវបានរៀបចំឱ្យមានអំណាចក្នុងការតាក់តែងច្បាប់ ហើយកាន់តែរីកធំឡើងៗ ។

             ក្រោមការកែទម្រង់របស់ សូ ឡុង ពលរដ្ឋគ្រប់រូបមានសិទ្ធិបោះឆ្នោតក្នុងសភា ទោះបីម្ចាស់ដីក៏មាន សិទ្ធិស្មើជាពលរដ្ឋ

ម្នាក់ដែរ 3 ។  ដូច្នេះយើងអាចថាប្រជាជនក្រិចបានរកឃើញនូវរដ្ឋាភិបាលប្រជាធិបតេយ្យ មុនគេបង្អស់ តែទោះយ៉ាងណាប្រទេសក្រិច

ក៏ដូចជាបណ្តាប្រទេសដទៃនៅបុរាណសម័យដែរ គឺបដិសេធ ទាសករជាពលរដ្ឋមានសិទ្ធិស្របច្បាប់។

             ក្រោយមកប្រព័ន្ធច្បាប់បានរីកចម្រើនដល់កំពូលនៅរ៉ូមាំង ដោយរាប់បញ្ចូលទាំង នីតិសាធារណៈ និងនីតិឯកជនដែលមាន

អត្ថិភាពរហូតមកដល់បច្ចុប្បន្ន។  ចក្រភពរ៉ូមាំងបានពង្រីកវិសាលភាពរបស់ខ្លួនទៅស្ទើរគ្រប់តំបន់នៅលើពិភពលោកដោយរួមមាននៅ

តំបន់អឺរ៉ុប និងអាស៊ីជាច្រើន និងស្ទើរតែអាហ្វ្រិចទាំងមូល ។ ហើយក្រមច្បាប់រ៉ូមាំងមិនមែនសម្រាប់តែជនជាតិរ៉ូមាំងប៉ុណ្ណោះទេ គឺនៅ

ទូទាំងចក្រភពរ៉ូមាំងទាំងមូល។ យើងឃើញថា ក្រមច្បាប់រ៉ូមាំងដំបូងដែលត្រូវបានស្គាល់ជាទូទៅនោះ គឺច្បាប់ ធ្វេលធេបល (Laws of

The Twelve Table) ដែលតាក់តែងឡើងនៅពាក់កណ្តាលសតវត្សទី ៥ មុនគ.ស ដោយចារទុកនៅលើសន្លឹក លោហៈ 5 ។ ច្បាប់នេះ

បង្កើតឡើងតាមច្បាប់ប្រពៃណីរបស់រ៉ូមាំង ហើយផ្សព្វផ្សាយឱ្យមហាជនទូទៅបានដឹងដោយក្មេងរ៉ូមាំងត្រូវតែចងចាំទុកជាផ្នែកមួយនៃ

ការសិក្សារបស់ខ្លួន។ បើធៀបនឹងស្តង់ដាបច្ចុប្បន្ន   ក្រមនេះមានលក្ខណៈអន់ថយ  តែអត្ថិភាពរបស់វាជាជោគជ័យរបស់វណ្ណៈជាន់ទាប។

នៅកំឡុងឆ្នាំ៤៤៥មុនគ.ស ពួក អភិជនបានទទួលស្គាល់ច្បាប់ដែលកំណត់ពី អាពាហ៍ពិពាហ៍ រវាងវណ្ណៈអភិជន និងវណ្ណៈជាន់ទាប 6

(Around 445B.C the patrician accepted a law that permitted patrician-plebeian intermarriage) ។

             ក្រោយឆ្នាំ៣៦៧មុនគ.ស គេបានបង្កើតការធ្វើវិសោធនកម្មក្នុងមួយឆ្នាំម្តង ដោយធ្វើកាេកែប្រែ នូវច្បាប់នានា។ ហើយ

ក្រោយឆ្នាំ២៧មុនគ.ស ទម្រង់នៃច្បាប់រ៉ូមាំងចាប់ផ្តើមមានភាពច្របូកច្របល់ ដោយ សារតែអធិរាជរ៉ូមាំងមានអំណាចបង្កើត និងកែប្រែ

ច្បាប់។ ហើយរ៉ូមាំងបានបង្កើតច្បាប់មួយដោយឱ្យឈ្មោះ ថា ជូស ជិនធីម (Jus Gentium) សម្រាប់គ្រប់គ្រងនៅតំបន់ដែលពួកគេបាន

បង្ក្រាប។ នៅក្រោមច្បាប់ រ៉ូមាំង គឺបែងចែកដាច់ស្រលះរវាងពលរដ្ឋ និងទាសករ។ តែក្រោយមកដោយការអភិវឌ្ឍន៍ផ្នែកគំនិតច្បាប់

ធម្មជាតិពួកគេក៏ចាប់ផ្តើមទទួលស្គាល់ថាទាសករក៏មានសិទ្ធិជាមនុស្សដែរ ដែលគួរតែត្រូវបានទទួលការគោរព  ហើយគោលការណ៍នៃ

ច្បាប់ធម្មជាតិបានសរសេរជាលាយលក្ខអក្សរក្នុងផ្នែកនៃច្បាប់រ៉ូមាំង គោលការណ៍នៃ ច្បាប់នោះ គឺពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នា។3 Greaves, Cannistraco, Zaller, Murphy, Civilization of the World, Harper & Raw,New York, 1990, Page 86.

4 See- Noble, Strauss, Osheim, Neuschel, Cohen, Roberts, Western Civilization, op.cit, Page 172.

5 Ibid.,Page 174.

6 Noble, Strauss, Osheim, Neuschel, Cohen, Roberts, Western Civilization, op.cit, Page 172.

 

២.មជ្ឈិមសម័យ

             នៅឆ្នាំ៣៩៥គ.សចក្រភពរ៉ូមាំងបានចែកចេញជាពីរផ្នែកគឺ ចក្រភពរ៉ូមាំងខាងលិចដែលមានរាជធានី នៅ ក្រុងរ៉ូម និងចក្រ-

ភពរ៉ូមាំងខាងកើត ឬ ចក្រភព បីស៊ីទីន ដែលមានរាជធានីនៅ កុងស្តេនទីនូប (Constantinople) បច្ចុប្បន្នអ៊ីស្តាន់បុល (Istanbul)។

             ចក្រភពខាងកើតក្រោមការគ្រប់គ្រងរបស់់ ចាស់ស្ទីននៀន (Justinian527-565) បានចងក្រង ច្បាប់មួយដែលមានឈ្មោះ

ថា ក្រមចាស់ស្ទីននៀន  (Justinian's Code)  ដោយបង្រួមនូវក្រមនានាក្នុង ប្រវត្តិសាស្ត្រមនុស្សជាតិ ។ 7

             ក្រមនេះត្រូវបានអនុវត្តតាមដោយ ដីកជៀស  (Digest) ដែលបានសង្ខេប និងរៀបចំឡើងវិញនូវ ច្បាប់សាសនាដែលជា

រឿយៗផ្ទុយនឹងគំនិតតុលាការ (Judicial opinion) រួមជាមួយច្បាប់អនុវត្តន៍ (Institutes) សៀវភៅរបស់សិស្សច្បាប់ 8 ។ ការបង្រួមនេះ

ត្រូវបានស្គាល់ថាជា កូពីសជូរីសស៊ីវិល  (Copus Juris Civilis) ឬ ធាតុផ្សំនៃច្បាប់ស៊ីវិល ( Body of civil law) 9 ។  ធាតុផ្សំនេះគ្រប

ដណ្តប់លើច្បាប់នៃ មនុស្ស គ្រួសារ មរតក ទ្រព្យសម្បត្តិ កំហុស អគតិ ភាពសម្បូរសប្បាយ កិច្ចសន្យា និងឧបាស្រ័យ។ ច្បាប់ នេះបាន

គ្រប់ដណ្តប់លើគ្រប់ច្បាប់ទាំងអស់ ហើយដែលក្រោយមកវាក្លាយជា ក្រមច្បាប់ទំនើបដំបូង ហើយ បច្ចុប្បន្នក្រមច្បាប់នៅបណ្តាប្រទេស

នានាពឹងផ្អែកទៅលើច្បាប់រ៉ូមាំងនេះ។

             ក្រោយមកនៅពេលដែលអាណាចក្ររ៉ូមាំងដួលរលំទៅ Corpus ត្រូវបានបោះបង់ចោល ហើយ ជំនួសដោយច្បាប់

អាល្លឺម៉ង់ វិញ និងក្រោមឥទ្ធិលរបស់សាសនាគ្រិស្តនៅមជ្ឈិមសម័យបានធ្វើឱ្យច្បាប់រ៉ូមាំង ធ្លាក់ចុះបន្តិចម្តងៗ រហូតដល់កំឡុងឆ្នាំ១១០០

សាកលវិទ្យាល័យបូឡូញា (Bologna) នៅភាគខាងជើង អ៊ីតាលី បានបង្រៀននិស្សិតច្បាប់មកពីតំបន់ផ្សេងៗនៅអ៊ឺរ៉ុបតាមគោលការណ៍

Corpus Juris Civilis ។ ហើយក្រមច្បាប់នេះក៏ចាប់ផ្តើមរីកសាយទៅស្ទើរតែទូទាំងទ្វីបអ៊ឺរ៉ុបទាំងមូល។

             ខណៈដែលច្បាប់រ៉ូមាំងរីកសាយ តែប្រទេសអង់គ្លេសមិនបានប្រើច្បាប់រ៉ូមាំងដូចបណ្តាប្រទេសដទៃទេ ប្រទេសអង់គ្លេសបាន

ប្រើច្បាប់របស់ខ្លួន   ដែលគេស្គាល់ថាច្បាប់កុមមុនឡរ (Common law)។ គ្រឹះនៃការយល់ដឹងពីច្បាប់កុមមុនឡរគឺគំនិតថាសេចក្តីសម្រេច

របស់តុលាការបម្រើមុខងារពីរ។ ទីមួយសេចក្តីសម្រេច ដោះស្រាយជម្លោះនៅតុលាការ។ ទីពីរនៅក្រោមលទ្ធិ Stare Decisis សេចក្តី

សម្រេចរបស់តុលាការក៏មានតម្លៃយុត្តិសាស្ត្រដែរ។ លទ្ធិនេះមានឬសគល់នៅក្នុងនយោបាយនៃច្បាប់ កុមមុនឡរ គឺថាគោលការណ៍នៃ

ច្បាប់ដែលដកស្រង់ចេញពីសេចក្តីសម្រេចរបស់តុលាការនឹងត្រូវបានចាត់ទុក និងអនុវត្តក្នុងការកំណត់រឿង ក្តីប្រហាក់ប្រហែលគ្នានៅ

ពេលអនាគត។ 107 Ibid., Page 257.

៨ សៀវភៅរបស់សិស្សច្បាប់ គឺជាសៀវភៅច្បាប់របស់; Justinian .

៩ Greaves, Cannistraco, Zaller, Murphy, Civilization of the World, op.cit, Page174.

 

             ច្បាប់ កុមមុនឡរ បានរីកសាយយ៉ាងទូលំទូលាយ ដោយលទ្ធផលនៃការពង្រីកអំណាចរបស់ ចក្រភព អង់គ្លេសក្នុងសម័យ

អាណានិគម។  បច្ចុប្បន្នច្បាប់នេះត្រូវបានប្រើប្រាស់នៅបណ្តាប្រទេសដូចជា អង់គ្លេស  អៀរឡង់ សហរដ្ឋអាមេរិច កាណាដា នូវែល-

ហ្សេឡង់ អាហ្វ្រិចខាងត្បូងម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងភូមា។

 

៣. សម័យទំនើប

             ក្រមច្បាប់ទំនើបដំបូងបានចាប់ផ្តើមឡើងនៅសតវត្សទី១៥ ដោយច្បាប់រ៉ូមាំងត្រូវបានប្រើនៅទូទាំង អឺរ៉ុបទាំងមូល លើកលែង

តែប្រទេសអង់គ្លេសមួយដែលប្រើប្រព័ន្ធច្បាប់ កុមមុនឡរ។   ជាយថាហេតុច្បាប់ រ៉ូមាំងបានរស់រានឡើងវិញ ហើយត្រូវបានធ្វើឱ្យកាន់តែ

ទំនើបឡើងដោយប្រទេសនានា ហើយដែលបានរីក ចម្រើននៅទូទាំងទ្វីបអឺរ៉ុប និងពិភពលោក។ រដ្ឋផ្សេងៗបានធ្វើការកែលម្អក្រមច្បាប់

ស៊ីវិល ហើយដែលរួមផ្សំ ជាមួយច្បាប់ Corpus និងច្បាប់ Canon ហើយនិងការលេចឡើងនៃច្បាប់ពាណិជ្ជកម្ម បារាំងក៏បានក្លាយ ជា

ប្រទេសដែលនាំមុខគេនៅអឺរ៉ុបចាប់តាំងពីសតវត្សទី១៩មក ដោយច្បាប់ស៊ីវិលរបស់បារាំងបានក្លាយទៅជា ច្បាប់ដែលមានសារសំខាន់

បំផុតនៅអឺរ៉ុប។ 1110 ជែហ្វរី ប្រែន ៖ មូលដ្ឋាននៃច្បាប់ និងស្ថាប័នច្បាប់ បោះពុម្ពផ្សាយលោកអ៊ីវ ថុង សីហា ១៩៩៦ ទំព័រ ៨១-៨២

១១ ជែហ្វរី ប្រែន ៖ មូលដ្ឋាននៃច្បាប់​ និងស្ថាប័នច្បាប់ ដ.ឯ.ម ទំព័រ ៨៣ - ៨៤

 

             នៅដើមសតវត្សទី១៩ ណាប៉ូឡេអុង (Napoleon) បានតែងតាំងគណៈកម្មាការកែប្រែច្បាប់ស៊ីវិល របស់បារាំងទាំងស្រុងឱ្យ

ទៅជាកតិកាសញ្ញាមួយ ដែលជាក្រមត្រឹមត្រូវ។ ក្រមថ្មីនេះហៅថា ជៀដេ ជិវិល ឬ ជៀដេ ណាផៀលនៀ ដែលជាការរួមបញ្ចូលគ្នារវាង

ច្បាប់រ៉ូមាំង ទំនៀមទម្លាប់បារាំងជាមួយនិងទស្សនវិជ្ជា ប្រជាធិបតេយ្យ។

             ការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិចពីអាណានិគមអង់គ្លេសនៅឆ្នាំ ១៧៧៦ គឺផ្អែកទៅលើ ភាគខ្លះនៃគំនិតច្បាប់ធម្មជាតិ

របស់ក្រិច និងរ៉ូមាំងបុរាណ ហើយដែលគំនិតនេះត្រូវបានលម្អិតដោយទស្សនវិទូ បារាំងជាច្រើន ដោយផ្សព្វផ្សាយនូវគំនិតនៃសិទ្ធិស្មើគ្នា

ចំពោះមនុស្សគ្រប់ៗរូប។ ដូចបានរៀបរាប់ខាងលើ ប្រព័ន្ធច្បាប់ កុមមុនឡរ របស់អង់គ្លេសគឺបានរីសាយទៅលើបណ្តាប្រទេសនានាដែល

ស្ថិតនៅក្រោមអាណា និគមអង់គ្លេស។ ដូច្នេះប្រព័ន្ធច្បាប់អាមេរិចបានប្រើគំនិតច្បាប់ កុមមុនឡរ ជាមូលដ្ឋានតែមិនទាំងស្រុង ទេដោយ

មានផ្នែកខ្លះមិនអាចអនុវត្តបាន។ ការរីកចម្រើនយ៉ាងរហ័សនៃ សេដ្ឋកិច្ចអាមេរិចបានធ្វើឱ្យច្បាប់ កិច្ចសន្យាកាន់តែរីកធំធេងឡើងផងដែរ

ដោយសង្កត់ធ្ងន់លើសេរីភាពកិច្ចសន្យាដោយគ្មានការជ្រៀតជ្រែក ពីរដ្ឋាភិបាល។  12  ចាប់តាំងពីដើមសតវត្សទី២០មក ប្រព័ន្ធច្បាប់បស្ចឹម

ប្រទេសបានរីកសាយពាសពេញពិភពលោក។ ប្រព័ន្ធដែលសំខាន់គឺប្រព័ន្ធច្បាប់ កុមមុនឡរ និងប្រព័ន្ធច្បាប់ ស៊ីវីលឡរ។ តែត្រូវបាន

កែប្រែទៅតាម ប្រទេសនិមួយៗដូចជាប្រទេសកម្ពុជាដែលទទួលឥទ្ធិពលប្រព័ន្ធច្បាប់ ស៊ីវីលឡរ ក៏បានកែប្រែនូវទម្រង់ច្បាប់ជាច្រើន

ដើម្បីឱ្យស្របទៅប្រព័ន្ធនៃការស់នៅ ជំនឿ ទំនៀមទម្លាប់ ប្រពៃណីរបស់ប្រទេសខ្លួន។

             ក្រៅពីនោះនៅក្នុងសតវត្សទី ២០ នេះ យើងឃើញថាមានប្រព័ន្ធច្បាប់មួយទៀតបានកើតឡើងផង ដែរ គឺប្រព័ន្ធច្បាប់

កុម្មុយនីស្ត ដែលមានប្រទេសដែលអនុវត្តមនោគមវិជ្ជា ម៉ាក្ស (Marx) និងឡេ នីន (Lenine)។ ពួកម៉ាក្ស-លេនីននិយម មានបំណងលុប

ចោលច្បាប់រដ្ឋ ដោយបង្កើតសង្គមមួយផ្សេងនៅក្នុង ទិសដៅចុងក្រោយបំផុតរបស់គេ។ មើលពីសំបកក្រៅគឺហាក់ទំនងជាមានប្រព័ន្ធ

របៀបដូចជា ប្រព័ន្ធច្បាប់ ស៊ីវីលឡរដែរ ប៉ុន្តែខ្លឹមសារពិតខុសគ្នាទាំងស្រុង។ 1312 See, World Book, Letter L, Page 136-137.

13 សាយ បូរី ៖ នីតិរដ្ឋបាលទូទៅ ភ្នំពេញ ២០០១ ទំព័រ ៨

 

ឯកសារយោង 

១. Noble, Strauss, Osheim, Neuschel, Cohen, Roberts, WESTERN CIVILIZATION, HOUGHTON MIFFLIN,BOSTON,TORONTO, 1994, Page 14.

២. Burton F.Beers, World History, Patterns of Civilization, PRENTICE HALL, 1993, Page 41.

៣. Greaves, Cannistraco, Zaller, Murphy, Civilization of the World, Harper & Raw,New York, 1990.

៤. ជែហ្វរី ប្រែន ៖ មូលដ្ឋាននៃច្បាប់ និងស្ថាប័នច្បាប់ បោះពុម្ពផ្សាយលោកអ៊ីវ ថុង សីហា ១៩៩៦ ទំព័រ ៨១ - ៨២

៥. World Book, Letter L, Page 136-137.

៦. សាយ បូរី ៖ នីតិរដ្ឋបាលទូទៅ ភ្នំពេញ ២០០១

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សង្គមវិទ្យា - សេដ្ឋកិច្ច - នយោបាយ»

ផែនការអភិវឌ្ឍ​ជនបទ​របស់​កូរេខាង​ត្បូង [30-September-2013]
ដំណើរវិវត្តន៍នៃច្បាប់ [18-September-2013]
គុណសម្បត្តិអ្នកនយោបាយដ៏ល្អ [12-July-2013]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2019