យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ព្រះចៅអធិរាជ លឿង សួរផ្លូវ

ចេញថ្ងៃទីៈ [17-08-2013] | បើកមើលៈ 3412 | Print |



             នៅសម័យបុរេប្រវត្តិ ព្រះចៅអធិរាជលឿង និង​មនុស្សជំនិតទាំង ៦នាក់បានធ្វើដំណើរ​ទៅ​ស្វែង​រកតាឃុយ

នៅលើភ្នំ ប៉ីឈឺ។

             នៅពេលធ្វើដំណើរបានពាក់កណ្តាលផ្លូវ ស្រាប់តែវង្វេងផ្លូវលែងដឹងទិសតំបន់  តែសំណាងល្អពេលនោះ

មានក្មេងឃ្វាលគោម្នាក់ដើរមកដល់ល្មម  ហេតុនេះព្រះចៅអធិរាជ លឿង ក៏ប្រញាប់ត្រាស់សួរទៅក្មេងតូចនោះថា

            "ប្អូនតូច!  តើភ្នំ ប៉ីឈឺ ទៅតាមផ្លូវណា ឯងមានដឹងទេ?"

            "ខ្ញុំដឹង!"  ក្មេងឃ្វាលគោឆ្លើយយ៉ាងលឿន រួចក៏ចង្អុលបង្ហាញផ្លូវ។

            ឯព្រះចៅអធិរាជ លឿង ក៏សួរបន្តថា

            "បើអញ្ចឹងឯងមានដឹងទេថា តើ​ តាឃុយ គាត់​នៅឯណា?"

            "ខ្ញុំដឹង!" ក្មេងឃ្វាលគោឆ្លើយយ៉ាងលឿនទៀត រួចប្រាប់ពីកន្លែងដែល តាឃុយ រស់នៅ។ ព្រះសណ្តាប់រួច 

ទ្រង់ក៏នឹកភ្នកក្នុងព្រះទ័យថា

            "អាក្មេងល្អិតម្នាក់នេះអាយុវាតិចណាស់  តែហេតុម៉េចក៏វាអាចដឹងគ្រប់រឿងអញ្ចឹងហ្ន៎?"

            ដោយចង់ពិសោធសមត្ថភាព  ព្រះចៅអធិរាជ លឿង ក៏ត្រាស់សួរទៅក្មេងឃ្វាលគោនោះបន្តទៀតថា

            "បើអញ្ចឹង តើឯងមានដឹងទេថា តើត្រូវធ្វើយ៉ាងណាទើបអាចគ្រប់គ្រងស្រុកទេសឲ្យមានសុខសន្តិភាពបាន?"

            "ខ្ញុំដឹង!" ក្មេងឃ្វាលគោឆ្លើយតបដោយមិនចាំបាច់គិតយូរ "ការគ្រប់គ្រងស្រុកទេសក៏ដូចជាការចិញ្ចឹមគោ

អញ្ចឹងដែរ  គ្រាន់តែកម្ចាត់ចំណុចមិនល្អរបស់គោចោលឲ្យអស់ទៅ  នោះអ្វីៗគ្រប់យ៉ាងមុខជានឹងគាប់ប្រសើរជាមិន

ខាន... យ៉ាងម៉េចដែរ តើលោកម្ចាស់យល់ឃើញដូចខ្ញុំដែរទេ?"

            ព្រះចៅអធិរាជ លឿង បានសណ្តាប់ឮដូច្នោះហើយ  ទ្រង់មានអារម្មណ៍ស្ងប់ស្ងែងចំពោះក្មេងឃ្វាលគោ

នោះជាពន់ពេក  ក៏ត្រាស់សរសើរដោយសព្វព្រះទ័យបំផុតថា...

            "ក្មេងជំនាន់ក្រោយម្នាក់នេះពិតជាឆ្លាតមែន!​​​ ដំបូងគិតថា វាមិនដឹងខ្យល់អី  តែតាមពិតទៅ វាអាចដឹងអ្វីគ្រប់​

យ៉ាង  សូម្បីតែកិច្ចការប្រទេសជាតិដែលពិបាក​បំផុតនោះ  ក៏វាដឹងពីវិធីសាស្រ្តក្នុងការគ្រប់គ្រងដែរ។  នេះបង្ហាញថា

បើអ្នកណាយល់ច្បាស់ពីអ្វីដែលត្រូវធ្វើនៅក្នុងជីវិតប្រចាំថ្ងៃបានជ្រាលជ្រៅហើយនោះ   ពួកគេក៏អាចយល់ពីបញ្ហា​

ផ្សេងទៀតបានយ៉ាងងាយស្រួលផងដែរ"។

 

សង្គមបីប្រភេទ            

            នៅក្នុងក្រុមហ៊ុនមួយមានប្រធាន​ ឬ "ចាស់ទុំ" ជាច្រើន ដែលភាគច្រើនពួកគេចូលចិត្តផ្អែកទៅលើការមាន

អាយុច្រើនជាងគេរបស់ខ្លួនទៅមើលងាយអ្នកដទៃ  ហើបមាត់ពេលណាចេះតែនិយាយថា"តាមបទពិសោធជាង

១០ឆ្នាំរបស់ខ្ញុំ..." ដើម្បីយកមកបដិសេធគំនិតរបស់អ្នកដទៃ  ហើយច្រើនតែគិតថា ក្មេងជំនាន់ក្រោយនៅទន់ខ្សោយ 

ខ្វះបទពិសោធ  ហើយត្រូវប្រតិបត្តិតាមគំនិតរបស់ខ្លួនជាប់ជានិច្ច​។

            វាជារឿងល្អដែលក្មេងសម័យក្រោយគួររៀនសូត្រពីបទពិសោធរបស់ប្រធាន ឬ "ចាស់ទុំ" ទាំងនោះ  ប៉ុន្តែ

ប្រធានឬ "ចាស់ទុំ" គួរតែសិក្សានិងផ្តោតការយកចិត្តទុកដាក់ចំពោះទស្សនៈ និងគំនិតច្នៃប្រឌិតថ្មីៗរបស់មនុស្ស

ជំនាន់ថ្មីផងដែរ គឺដូចពាក្យចាស់ពោលថា

            "រស់ដល់ចាស់  រៀនដល់ចាស់"

            "ការផ្លាស់ប្តូរគំនិតយោបល់របស់មនុស្សទាំងពីរជំនាន់ គឺជាការផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកចំពោះ

មនុស្សទាំងពីរជំនាន់"

            "ការងាររបស់មនុស្សម្នាក់អាចធ្វើឲ្យសម្រេចបានក្នុងរយៈពេលមួយថ្ងៃ  ប៉ុន្តែការរៀនសូត្ររបស់មនុស្ស

ម្នាក់គឺគ្មានទីបញ្ចប់នោះទេ"

            សង្គមវិទូបានបែងចែកសង្គមរៀនសូត្រជាបីទម្រង់ ដូចជា សង្គមរៀនសូត្រពីមនុស្សជំនាន់មុនសង្គមរៀ​ន

សូត្រពីមនុស្សវ័យជាមួយគ្នា និងសង្គមរៀនសូត្រពីមនុស្សជំនាន់ក្រោយ។

            សង្គមរៀនសូត្រពីមនុស្សជំនាន់មុន មានន័យថា ជាសង្គមបែបបុរាណដែលមនុស្សជំនាន់ក្រោយត្រូវ​តែ​

រៀនសូត្រពីមនុស្សជំនាន់មុន ឬចាស់ទុំ។

            សង្គមរៀនសូត្រពីមនុស្សវ័យជាមួយគ្នា មានន័យថា ជាសង្គមដែលមានការរៀនសូត្រពីមនុស្សជំនាន់

ដូចគ្នា  នោះចាត់ទុកថាជាការរីកចម្រើនមួយ។

            សង្គមរៀនសូត្រពីមនុស្សជំនាន់ក្រោយ មានលក្ខណៈផ្ទុយស្រឡះពីសង្គមការរៀនសូត្រពីមនុស្សជំនាន់

មុន ឬក៏ថាជាសង្គមបែបថ្មីដែលមានជំនាន់មុនត្រូវរៀនសូត្រពីមនុស្សជំនាន់ក្រោយ ជាពិសេសក្នុងសង្គមបច្ចុប្បន្ន

ការអភិវឌ្ឍមានភាពឆាប់រហ័សដោយមិនធ្លាប់មានពីមុនមក  ហើយភាពរីកចម្រើននៃសង្គមនៅរយៈកាល ១០០ឆ្នាំ

ចុងក្រោយនេះ គឺមានភាពរីកចម្រើនជាងក្នុងរយៈកាលជាច្រើនពាន់ឆ្នាំកន្លងមកទៅទៀត។  នៅពេលសង្គមមាន

ការអភិវឌ្ឍក្នុងកម្រិតមួយឆាប់រហ័ស  ដូចនេះមនុស្សជំនាន់ថ្មីក៏អាចបោះជំហានទៅឈរនៅជួរខាងមុខរបស់សង្គម

បានយ៉ាងងាយ  ព្រោះតែធម្មជាតិនៃការបើកទូលាយទទួលយកវត្ថុឬបញ្ហាថ្មីៗរបស់ពួកគេនោះឯង។  ដូច្នេះទើប

សង្គមមានការផ្លាស់ប្តូរទម្រង់ទាំងស្រុង ដោយមនុស្សជំនាន់មុនចាប់ផ្តើមងាកមករៀនសូត្រពីមនុស្សជំនាន់ក្រោយ

ផងដែរ។

            បច្ចប្បន្ននេះ ​ យើងសំណាងល្អដែលបានរស់នៅក្នងសម័យកាលដែលមានសង្គមដល់ទៅបីទម្រង់រួមគ្នា 

នេះចាត់ទុកថាជាបរិស្ថាននៃការរៀនសូត្រដ៏ល្អប្រសើរបំផុត។

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017