យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តម្លៃមនុស្ស

ចេញថ្ងៃទីៈ [27-06-2013] | បើកមើលៈ 13001 | Print |



          វេលាព្រឹកមួយក្រោយពីមានព្យុះបោកបក់ពេញ​មួយរាត្រី មានបុរសម្នាក់ចេញទៅដើរលេងតាម​​ឆ្នេរ​សមុទ្រ។
គាត់ដើរ​បាន​មួយ​សន្ទុះ ស្រាប់តែសង្កេតឃើញថា នៅត្រង់ម្ដុំឆ្នេរខ្សាច់នោះមានកូនត្រីតូចៗរាប់ពាន់ម៉ឺនក្បាល បាន​ដោយមកតាមរលកក៏ជាប់នៅក្នុងថ្លុកទឹកនានាតាមបណ្តោយឆ្នេរ។ ពួកកូនត្រីទាំងនោះនៅមិនឆ្ងាយប៉ុន្មានពីសមុទ្រ
ទេ តែពួកវាក៏មិនអាចធ្វើដំណើរឆ្លងកាត់ខ្សាច់ត្រឡប់ចូលទៅក្នុងសមុទ្របានវិញដែរ ដូច្នេះមិនយូរមិនឆាប់ពេលទឹក
ថ្លុកត្រូវកម្ដៅថ្ងៃរីងហួត ពួកវាមុខជានឹងត្រូវងាប់អស់មិនខាន។

          ទោះជាយ៉ា​ងនេះក្ដី បុរសនោះមិនខ្វល់ខ្វាយអ្វីឡើយ ឃើញហើយគាត់​ក៏ចេះតែដើរទៅមុខជាបន្តទៀត។ប៉ុន្តែភ្លាមៗនោះស្រាប់តែមានក្មេងប្រុសម្នាក់រត់យ៉ាងលឿនតាមបណ្តោយឆ្នេរសំដៅទៅថ្លុកត្រី រួចប្រើដៃក្បង់កូនត្រី
ទាំងនោះនាំយកទៅព្រលែងចូលក្នុងសមុទ្រវិញ។

         នៅពេលឃើញទង្វើរបស់ក្មេងប្រុសនោះហើយ គាត់​ក៏បង្អាក់ដំណើរមួយរំពេច​ឈរសម្លឹងមើលសកម្មភាព
របស់ក្មេង​ប្រុសដែលកំពុងជួយសង្រ្កោះជីវិតកូនត្រីទាំងអស់នោះដោយក្ដីងឿងឆ្ងល់។ នៅទីបំផុត ដោយអត់ទ្រាំ
មិនបាន គាត់​ក៏ដើរចូលទៅសួរក្មេងម្នាក់នោះថា
          "នែ៎អាល្អិត! កូនត្រីមានច្រើនណាស់ជាប់នៅក្នុងថ្លុកអស់ទាំងនេះ ពួកវាមានចំនួនដល់ទៅរាប់ពាន់ម៉ឺនក្បាល
ឯណោះ តើឯងធ្វើម៉េចនឹងជួយពួកវាអស់ទៅ?"
          ក្មេងប្រុសឆ្លើយបណ្ដើរ ដៃក្បង់កូនត្រីយ៉ាងប្រយ័ត្នប្រយែងបណ្ដើរថា
          "បាទ! ខ្ញុំដឹងច្បាស់ណាស់!"
          "អើ! បើដឹងអ៊ីចឹងហើយម៉េចនៅខំធ្វើទៀត! គ្មាននរណាគេចាប់អារម្មណ៍នឹងទង្វើរបស់ឯងនោះទេ!"
          ក្មេងប្រុសដែលដៃកំពុងព្រលែងកូនត្រីចូលទៅក្នុងសមុទ្រ ឯមាត់​និយាយដោយមិនចាប់អារម្មណ៍នឹងបុរស
នោះអ្វីទាំងអស់ថា
          "បាទមាន! រឿងអីដែលថាមិនមាននោះ គឺត្រីមួយក្បាលនេះនោះអី!"
          ព្រលែងចូលទៅក្នុងសមុទ្ររួច ក្មេងប្រុសនោះក៏បន្តសម្ដីទៀតដោយម្ដងចង្អុលទៅត្រីនេះម្ដងចង្អុលទៅត្រី
នោះថា
          "វាមិនមែនមានតែមួយនោះទេ! អាមួយនេះក៏អ៊ីចឹងដែរ... ហើយនៅមានអាមួយក្បាលនេះទៀត អាមួយ
នេះ! អាមួយនោះ!... អា..."

ចេះយកចិត្តទុកដាក់ចំពោះអ្នកដទៃ

          បើទោះជាកូនត្រីតូចដែលមើលទៅដូចជាមិនសំខាន់ ប៉ុន្ដែវាក៏ជាជីវិតមួយដែរ។ ពួកវាស្រឡាញ់ជីវិតរបស់
ខ្លួនដូចពួកយើងដែរ ហើយក៏ព្យាយាមពុះពារដើម្បីរក្សាជីវិតរបស់វាបន្តទៀតដែរ គ្រាន់តែវាមិនដឹងធ្វើយ៉ាងណា​
ប៉ុណ្ណោះ។ ពួកវាអាចរស់ជាបន្ដទៀតបាន លុះត្រាតែវាអាចត្រឡប់ទៅកាន់សមុទ្រវិញប៉ុណ្ណោះ។

          ធ្លាប់មានសាស្រ្តចារ្យនៅមហាវិទ្យាល័យមួយរូប បង្រៀនមុខវិជ្ជាដដែលៗរាប់សិបឆ្នាំមកហើយ តែនៅ
ពេលដែលគាត់អភិប្រាយពីមុខវិជ្ជានេះពេលណា គឺគាត់អាចបង្រៀនយ៉ាងសប្បាយរីករាយ និងមានភាពរស់រវើក
ណាស់។

          នៅពេលមានគេសួរថា "ហេតុអ្វីលោកអាចបង្រៀនបានបែបនេះ?" គាត់ឆ្លើយតបទៅវិញថា "ទោះជាការ
អភិប្រាយនេះជាលើកទី​100 សម្រាប់លោក ប៉ុន្ដែចំពោះសិស្សនិស្សិតវិញ ពួកគេទើបតែបានស្ដាប់ជាលើកដំបូង
ប៉ុណ្ណោះ!"
          ជាការពិតណាស់ យើងមិនអាចជួយមនុស្សបានទូទាំងពិភពលោក មិនអាចពង្រាយក្ដីស្រឡាញ់របស់យើង
ទៅកាន់មនុស្សទាំងអស់បាន ប៉ុន្តែយើងក៏អាចជួយបានមួយចំនួន និងស្រឡាញ់មនុស្សបានមួយចំនួនដែរ។​ ទន្ទឹម​
នឹងនោះ យើងក៏បានទទួលការជួយជ្រោមជ្រែង និងក្ដីស្រឡាញ់ពីអ្នកដទៃដូចគ្នាដែរ។ សេចក្ដីស្រឡាញ់ និងភាព អធ្យាស្រ័យដែលយើងមានចំពោះគ្នានេះហើយដែលធ្វើឲ្យជីវិតរបស់យើងស្រស់បំព្រង និងកាន់តែមានសេចក្ដីសុខ
ទ្វេឡើង។

          នេះជាអ្វីដែលយើងអាចធ្វើបាន ហើយយើងគួរតែប្រញាប់ធ្វើវាភ្លាមទៅ។


អត្ថបទផ្សេងៗទៀតក្នុងសៀវភៅនេះ ៖ 

- គ្រាប់ខ្សាច់មិនធម្មតា
- អាខ្មៅ មិត្តស្លាប់រស់
- ការប្រឡងគុណធម៌
- ភាពមានបានមួយបែប
- ល្បោយសម្ដី
- សម្បុកចាបដ៏គគ្រិច
- ចាប និងក្ងោក
- ចាយលុយដូចសេដ្ឋី
- ភ្លើងឆេះផ្ទះបាយ
- ការ៉េមឈាម

Book not found !!!!!!!!!!

 


ចុច Like ដើម្បីចែករំលែក

អត្ថបទផ្សេងៗទៀតដែលទាក់ទងនឹង «សិល្បៈ - អក្សរសិល្ប៍ - និទានអប់រំ»

មើលឃើញមិនដូចគ្នា [02-February-2017]
ស្បោងទិព្វ [16-October-2015]
សត្វលាធ្លាក់អណ្ដូង [03-October-2015]
រង់ចាំ ១២ ម៉ោង [22-September-2015]
ដុំថ្មតូច [15-September-2015]
ម្ចាស់ក្សត្រី ដាយអាណា [04-September-2015]

បង្ហាញអត្ថបទទាក់ទងទាំងអស់​

អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017