យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ទស្សនៈខុងជឺ

ចេញថ្ងៃទីៈ [30-04-2013] | បើកមើលៈ 29176 | Print |



រៀបរៀងដោយលោក គឹម ចាន់ណា

» បើអ្នកគិតចង់ធ្វើធំ​ អ្នកនឹងបានធ្វើធំ
   បើអ្នកចង់ទៅជាអ្វី អ្នកនឹងបានទៅជាយ៉ាងនោះ
   ដោយការប្រព្រឹត្ត ពុំមែនដោយការរង់ចាំ
   ដោយការប៉ិនប្រសប់ ពុំមែនដោយសារតែឳកាស
   ដោយសមត្ថភាព​ ពុំមែនដោយជោគវាសនា
   បើធ្វើបានបែបនេះហើយ តើព្រហ្មលិខិតឯណាអាចយកឈ្នះក្តីអំណត់ព្យាយាមនោះ?

» សត្វធ្វើសម្បុកឲ្យមើលដើមឈើ បម្រើរើសចៅហ្វាយឲ្យមើលចិត្ត។  

» មនុស្សអស្ចារ្យបំផុតគឺអ្នកធ្វើខ្លួនឲ្យសាមញ្ញបំផុត
   មនុស្សដែលដាក់ខ្លួនបានទាបបំផុត នឹងក្លាយមនុស្សអស្ចារ្យបំផុត
   មនុស្សមានកិត្តិយស គឺអ្នកដែចេះផ្តល់កិត្តិយសដល់អ្នកដទៃ។

» បើគ្មានគំនិតពិចារណា បញ្ញាក៏មិនកើត។ 

» ឈើវៀចធ្វើកង់់​ ឈើត្រង់ធ្វើទូក
   តែមនុស្សវៀចវេរ យកទៅធ្វើអ្វីក៏មិនកើតដែរ។ 

» លេងអុកកុំគិតតែពីរឿងវាយលុកតែម្យ៉ាង។ 

» លេងអុកត្រូវតែគិត  លេងអុកជីវិតមិនឲ្យគិតម៉េចនឹងកើត?  

» ពេលឃើញនរណាម្នាក់ប្រព្រឹត្តខុស សូមលោកអ្នកកុំទាន់ដៀលត្មះឬប្រកែកតវ៉ានឹងគេ
   ព្រោះបើអ្នកស្ថិតក្នុងស្ថានភាពបរិស្ថានដូចរូបគេ
   អ្នកអាចនឹងប្រព្រឹត្តដូចរូបគេក៏មានដែរ។ 

» ការគ្រប់គ្រងគឺការសម្រេចការងារដោយអាស្រ័យលើសមត្ថភាពអ្នកដទៃ។

» អ្នកគ្រប់គ្រងកម្រិតធម្មតា ប្រើសមត្ថភាពរបស់ខ្លួនយ៉ាងពេញទំហឹង
   អ្នកគ្រប់គ្រងកម្រិតមធ្យម ប្រើកម្លាំងរបស់អ្នកដទៃយ៉ាងពេញទំហឹង
   អ្នកគ្រប់គ្រងកម្រិតខ្ពស់ ប្រើគំនិតបញ្ញារបស់អ្នកដទៃយ៉ាងពេញទំហឹង។

» បើចេះមើលមនុស្ស​ ចង់ប្រាប់ក៏កើត ចង់ប្រើក៏ងាយ។
   កាលបើអ្នកការទូតនិយាយថា {​មែន} ​ឬ {ប្រហែលជា}
   នោះគេចង់មានន័យថា {ប្រហែលជា}
   កាលបើអ្នកការទូតនិយាយថា {​ប្រហែលជា}
   នោះគេចង់មានន័យថា {អត់ទេ}
   កាលបើអ្នកការទូតនិយាយថា​​ {អត់ទេ}​ នោះគេមិនមែនជាអ្នកការទួតទេ
   (ព្រោះអ្នកការទូតដ៏ល្អគេនឹងមិនបដិសេធនរណាទេ)។ 

» ពេលសុភាពនារីនិយាយថា {ទេ} នាងចង់មានន័យថា{ប្រហែល}
   ពេលសុភាពនារីនិយាយថា {ប្រហែល} នាងចង់មានន័យថា {មែន}​ ឬ {បាន}
   ពេលសុភាពនារីនិយាយថា{មែន}​ ឬ {បាន} នាងមិនមែនជាសុភាពនារីទេ
   (ព្រោះសុភាពនារីនឹងមិនទទួលយល់ព្រមពីអ្នកដទៃដោយងាយនោះទេ)។  

» បើគិតរឿងធំ សុំកុំខ្វល់រឿងតូចតាច។ 

» ភ្នែកអាចមើលឃើញវត្ថុនៅពីចម្ងាយ តែមិនអាចមើលឃើញចិញ្ចើមខ្លួនអែង បានឡើយ។

» មនុស្សភាគច្រើនយកចិត្តទុកដាក់តែផលប្រយោជន៍រយៈខ្លីប៉ុណ្ណោះ
   តែមនុស្សឆ្លាតពិតប្រាកដគេនឹងសម្លឹងមើលទៅដល់់អនាគត។ 

» មនុស្សត្រូវសិក្សាស្វែងរកការពិត កុំស្តាប់តែគំនិតគេ ឬពាក្យនិន្ទាឈ្នានីស
   មនុស្សមានមេត្តាត្រូវឲ្យឆ្លាតផង បើមិនដូច្នោះទេនឹងត្រូវគេបោកបានដោយងាយ
   មនុស្សឆ្លាតត្រូវសិក្សាដឹងរាក់ជ្រៅ បើមិនដូច្នោះទេនឹងប្រព្រឹត្តខុសដោយងាយ
   មនុស្សស្មោះត្រង់ សុចរិត​ ក្លាហាន ត្រូវឆ្លាត ត្រូវសិក្សា
   ព្រោះអាចលេងសើចជ្រុលនាំអំពល់កើតភ័យដល់ខ្លួន
   អ្នកមានអំណាចត្រូវខំសិក្សារៀនសូត្រ
   ព្រោះមនុស្សជុំវិញអាចរងការគំរាមកំហែង និងឆាប់បង្ហាញឲ្យឃើញភាពក្រអឺតក្រទម។ 

» គុណធម៌បីយ៉ាងដែលបានពីការរៀនសូត្រគឺ
   ចំណេះវិជ្ជា ក្តីមេត្តាករុណា និងភាពក្លាហាន។

» ការរៀនសូត្ររបស់មនុស្សមានបីយ៉ាង ៖

១. ដោយការត្រិះរិះពិចារណា (ខ្ពង់ខ្ពស់បំផុត)
២. ដោយរៀនសូត្រពីអ្នកដទៃ (ងាយស្រួលបំផុត)
៣. ដោយបទពិសោធ (ល្វីងជូរចត់បំផុត) 

» បើអ្នកចេញដំណើរទៅសងសឹក​ សូមជីកផ្នូរពីរទុកឲ្យហើយ។

» បើមិនចង់ឲ្យគេធ្វើអំពើអ្វីមកលើខ្លួនអែង  សួមកុំប្រព្រឹត្តអំពើនោះទៅលើគេ។

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017