យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

វិធីប្រើមនុស្ស

ចេញថ្ងៃទីៈ [19-04-2013] | បើកមើលៈ 10538 | Print |




       ក្សត្រ អាយកុង ទ្រង់មានបន្ទូលសួរ ខុងជឺ អំពីវិធីប្រើ​មនុស្ស។

       ខុងជឺ ក្រាបទូលថា "សុំឲ្យតែងតាំងដំឡើងបុណ្យស័ក្តិឲ្យសមរម្យទៅតាមសមត្ថភាព ប្រយ័ត្នមនុស្ស ‍«អន់ចរិត
មាត់ពូកែ» ចូលចិត្តអួតអាង ពូកែនិយាយបំប៉ោង និយាយប៉ប៉ាច់ប៉ប៉ោច លោភលន់មិនចេះស្កប់ស្កល់... ពួកមនុស្សទាំង
នេះនិយាយបានពីរោះស្តាប់ណាស់ ប៉ុន្តែចរិតពិតរបស់គេគឺជាមនុស្សធុនអន់ អាត្មានិយម ចូលចិត្តបង្កឲ្យមានការបែក
បាក់ចលាចលនោះឯង។ មនុស្សនិយាយច្រើនចូលចិត្តអួតអាងគឺជាមនុស្សកម្រិតទាប មានគំនិតកេងប្រវ័ញ្ច បន្លែបន្លំ
ឥតរើសមុខ"

       "ដងធ្នូត្រូវមើលក្រយៅសាច់ឈើ (ថាត្រង់ឬវៀច) ជាមុន ចាំមើលពីភាពរឹងមាំតាមក្រោយ។ អាជានេយ្យត្រូវមើល
អំពីការផ្សាំងជាមុនថា តើវាសាំងដល់កម្រិតណា រួចចាំមើលពីភាពសង្ហា និងកម្លាំងរបស់វា។ រីឯនាម៉ឺនមន្រ្តីត្រូវមើលពី
គុណធម៌ និងការប្រព្រឹត្តជាមុន រួចចាំពិនិត្យអំពីសមត្ថភាពតាមក្រោយ។​ មនុស្សគ្មានគុណធម៌ មានតែសមត្ថភាព ច្រើន
តែជាមនុស្សដែលគ្រោះថ្នាក់បំផុត មិនខុសពីឆ្កែព្រៃ ឬជាឆ្កែចចកនោះទេ...ចូរកុំជ្រើសរើសមកប្រើជាដាច់ខាត!"។


អត្ថបទល្អៗផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
- គុណធម៌ដ៏សំខាន់បំផុតរបស់មនុស្ស
- មាគ៌ានៃមេត្តាធម៌ និងក្រមសីលធម៌
- មនុស្សបីប្រភេទ
- ចេះតែធ្វើតាម ពុំមែនហៅកតញ្ញូទេ
- ប្រកាសពីគុណសម្បត្តិរបស់អ្នកដទៃ
- តើត្រូវការពារខ្លួនដូចម្តេច?
- គ្មានអ្វីធ្វើមិនកើតនោះទេ
- ជំទាស់បែបឧបមា ជាការប្រសើរបំផុត
- ព្រមបន្ថយចុះ បែរជាបង្កើនឡើង
- ក្ដាន់ចម្លែក

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017