យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

ដកថយដើម្បីវាយលុក ជាផ្លូវកាត់ទៅរកជោគជ័យ

ចេញថ្ងៃទីៈ [19-04-2013] | បើកមើលៈ 6896 | Print |



        មិនថាធ្វើអ្វីក៏គួរតែចាប់ផ្តើមដោយភាព​ម៉ត់​ចត់ ប្រយ័ត្ន​ប្រយែង និង​ត្រូវ​តែ​ចប់​ទៅ​វិញ​យ៉ាង​ល្អប្រណិត ទើប​មិន​​ចាំ​

បាច់​ត្រូវមកខូចចិត្តពេលក្រោយ។ ពេលត្រូវប្រឈមមុខនឹងគូតស៊ូដែលរឹងមាំ មិនចាំបាច់ត្រូវតស៊ូយកឈ្នះរហូតស្លាប់
ម្ខាងៗក៏បាន មិនចាំបាច់ត្រូវលះបង់ជីវិតដោយគ្មានន័យនោះទេ។ ប្រសិនបើគិតតែពីចង់ឈ្នះឲ្យខាងតែបាន បិទភ្នែក
បិទត្រចៀកចូលទៅតស៊ូដោយធ្វេសប្រហែសក្នុងពេលក្រោយទៀតអាចនឹងខូចចិត្តក៏ថាបាន ឬមិនដូច្នោះសូម្បីតែ
ឱកាសសម្រាប់ខូចចិត្តក៏គ្មានផង។ ក្នុងពេលដែលមិនអាចយកឈ្នះបានគួរធ្វើជាភាគីដកថយមួយរយៈដើម្បីបង្កើត
លក្ខខណ្ខដែលមានប្រយោជន៍ចំពោះការវាយប្រហារបកទៅវិញនាពេលខាងមុខ។

        ជាញឹកញាប់ដែលយើងតែងតែឃើញថា ផលប្រយោជន៍ចំពោះមុខគឺអ្វីដែលល្អបំផុត ធំធេងបំផុត តែត្រូវចាំរហូត
ដល់យើងធ្វើការឲ្យបានសម្រេចសិន នោះយើងនឹងឃើញថាការពិតទៅយើងបានចំណាយកម្លាំង និងពេលវេលាយ៉ាង
ច្រើនកម្រិតនេះ តែប្រសិនបើយើងចំណាយពេលវេលា និងកម្លាំងក្នុងកម្រិតដដែលនេះទៅធ្វើការផ្សេងទៀត ទោះបី
ជាមិនបានទទួលផលប្រយោជន៍ច្រើនបែបនេះក្នុងរយៈពេលខ្លី តែបើសម្លឹងក្នុងរយៈពេលវែងវិញ ផលប្រយោជន៍រួម
ដែលនឹងបានទទួលគឺធំធេងជាងទៅទៀត។

        ពេលធ្វើការគួរចងចាំពីយុទ្ធសាស្រ្ត ដកថយដើម្បីវាយលុក ជានិច្ច ដូចសុភាសិតមួយឃ្លាថា "ដកថយមួយ
ជំហាន ផ្ទៃសមុទ្រធំមហាសាល ផ្ទៃមេឃធំល្វឹងល្វើយ"​ "បោះខ្សែវែងដើម្បីចាប់ត្រីធំ"
ទាំងនេះសុទ្ធតែបង្ហាញឲ្យឃើញ
ពីគំនិតដ៏អស្ចារ្យក្នុងការដកថយដើម្បីរង់ចាំឱកាសវាយលុក

        សម័យចានកួក ធានជី ប្រណាំងសេះជាមួយស្តេចនគរឈី។ ពេលចាប់ផ្តើមប្រណាំង ធានជី ក៏ឲ្យសេះពូជអន់
ចូលប្រកួតមុន ព្រះអង្គឈី មើលឃើញថា នេះជាការបង្ហាញនូវភាពល្ងង់ខ្លៅរបស់ធានជី ដែលមិនព្រមកែលម្អចំពោះ
ចំណុចខ្វះខាតរបស់ខ្លួនដែលធ្វើឲ្យគេធ្វើសង្រ្គាមលើកណាក៏ត្រូវចាញ់រហូត។ ព្រះអង្គឈី ក៏បង្ហាញពីភាពអង់អាច
របស់ខ្លួនដោយការបញ្ជូនសេះពូជល្អ សេះពូជកណ្តាល និងសេះពូជអន់ឲ្យចូលមកប្រណាំងតាមលំដាប់ដូចកាលពី
មុន។ ជាលទ្ធផលឃើញថាព្រះអង្គឈី ឈ្នះក្នុងការប្រណាំងលើកទីមួយ តែបែរជាចាញ់ក្នុងការប្រណាំងពីរលើក
បន្ទាប់មកទៀត ព្រោះថាធានជី ប្រើសេះពូជល្អប្រកួតនឹងសេះពូជកណ្តាល ហើយប្រើសេះពូជកណ្តាលប្រកួតនឹង
សេះពូជអន់។

        រឿងនេះអាចឃើញយ៉ាងច្បាស់អំពីភាពល្អឥតខ្ចោះនៃយុទ្ធសាស្រ្ត ដកថយដើម្បីវាយលុក។ ពេលខ្លះជ័យជម្នះ​មួយលើកពីរលើកអាចបិទភ្នែកមនុស្សបានដោយងាយៗ ធ្វើឲ្យមិនអាចដឹងពីគ្រោះថ្នាក់ដែលកំពុងតែនឹងចូលមក​ដល់
ខ្លួនធ្វើឲ្យត្រូវបាត់បង់ឱកាសល្អបំផុតដើម្បីកែលម្អ ឬជួយឲ្យផុតពីគ្រោះថ្នាក់។

        ប្រាកដណាស់ យុទ្ធសាស្រ្ត ដកថយដើម្បីវាយលុក មិនមែនជារឿងដែលអាចយកមកប្រើបានគ្រប់ពេល
រហូតនោះទេ យើងត្រូវតែចេះយល់ពីភាពខុសប្លែកគ្នាទៅតាមកាលៈទេសៈ និងស្ថានការណ៍ក្នុងខណៈពេលនោះ
ផងដែរ។


វិធីសាស្រ្តផ្សេងៗទៀតក្នុងសៀវភៅនេះ ៖
- យកអ្វីដែលគួរយក ទម្លាក់អ្វីដែលគួរទម្លាក់
- វាយលុកនិងដកថយ អាចផ្លាស់ប្តូរគ្នាទៅមកបាន
- សម្រេចចិត្តថាមិនធ្វើរឿងខ្លះ ទើបអាចសាងស្នាដៃបាន
- កុំបង្វែររឿងតូចឲ្យទៅជារឿងធំ
- មុននឹងឈ្នះ ត្រូវចេះស្គាល់ចាញ់ជាមុន
- ទម្លាក់ឋានៈនិងកិត្តិយសចុះ កាន់តែដើរ ផ្លូវក៏កាន់តែទូលាយ
- ត្រូវកាត់បន្ថយសម្ពាធផ្លូវចិត្តជាប្រចាំ
- សម្លឹងមើលបញ្ហាក្នុងផ្លូវល្អ ទើបជីវិតមានសេចក្ដីសុខ
- ចាញ់ប្រៀប គឺជាការដាក់ទុនដើម្បីអនាគត
- ត្រូវតែហ៊ានសាកល្បងធ្វើ ទើបរកឃើញគោលដៅ

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017