យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

រុងរឿងអាប់ឱន គង់វង្សរលំ​រលាយ មិនទាក់ទងនឹង​ទេវតា​កំណត់ទេ

ចេញថ្ងៃទីៈ [18-04-2013] | បើកមើលៈ 8729 | Print |



 

 

      ក្សត្រអាយកុង​ទ្រង់​មានបន្ទូលទៅ​ខុងជឺ​ថា "​ប្រទេស​ជាតិរុងរឿងឬអាប់ឱន​គង់​វង្សឬរលំ​រលាយ​​ជួន​កាលអាច​កើត

ឡើងព្រោះទេវតាកំណត់​ មិនមែនជារឿងដែលមនុស្សយើងអាចកំណត់​ជាដរាបនោះទេ!..."

      ខុងជឺ​​ ទូលថ្វាយថា "ទូលបង្គំយល់ឃើញថា​ប្រទេសជាតិរុងរឿងឬអាប់ឱន គង់វង្សឬរលំរលាយ ​សុទ្ធតែកើតឡើង
ដោយសារស្នាដៃមនុស្ស...រីឯគ្រោះធម្មជាតិឬវិញ្ញាណក្ខន្ធខ្មោចព្រាយបិសាច​សុទ្ធតែមិនអាចបង្កឲ្យរឿងនេះកើត​ឡើង
បានទេ!"

      ​ក្សត្រអាយកុង​ទ្រង់លើកសំណើ "បើអញ្ចឹង​ សូមលាកម្ចាស់ជួយលើកជាឧទាហរណ៍ឲ្យឃើញជាក់សែ្ដងបានដែរ
ឬទេ?

      ខុងជឺ​ក្រាបទូលថា​ "កាលសម័យអធិរាជចូវ  កើតមានអព្ភូតហេតុចម្លែកមួយ! បក្សីតូចញាស់ពងឲ្យកំណើតជា
បក្សីដ៏ធំ...​ ព្រះចៅអធិរាជចូវ​ ទ្រង់មានព្រះរាជបញ្ជា​ឲ្យហោរាជួយទស្សន៍ទាយក៏កើតជាសេចកី្ដថា តូចឲ្យកំណើតធំ​គឺ
នាំឲ្យប្រទេស​ជាតិសម្បូរសប្បាយ ​រឹងមាំ​ លី្បល្បាញខ្លាំងឡើងជាលំដាប់...ពេលនោះក្សត្រចូវ ក៏ទ្រង់ព្រះតម្រិះថា
ទេវតាបានកំណត់មកដូច្នេះ ទើបព្រះអង្គមិនគិតខ្វល់ព្រះទ័យទុកដាក់ក្នុងកិច្ចការរៀបចំគ្រប់គ្រងរាជកិច្ចផែនដីអ្វីឡើយ
ព្រះអង្គរវល់តែងប់ងល់នឹងស្រីស្រា មិនព្រមទទួលស្តាប់ពាក្យដាស់តឿនក្រើនរំលឹករបស់បណ្តាសេនាអាមាត្រ...
ផែនដីក៏ចលាចល បង្កការបះបោរឡើងគ្រប់ច្រកល្ហក អរិយរដ្ឋក៏លើកកងទ័ពមកឈ្លានពានរហូតដល់ព្រះរាជវង្ស
សាំងរលំរលាយ...នេះគឺជារឿងដែលផ្ទុយពីអ្វីដែលហៅថាទេវតា កំណត់របស់ព្រះអង្គយ៉ាងពិតប្រាកដ...មានន័យថា
និមិត្តរូបជាមង្គល ក៏ប្រែក្លាយជាចំណុចចាប់ផ្តើមនៃក្តីវិនាសអន្តរាយទៅវិញ... "

      "ផ្ទុយទៅវិញនៅសម័យថៃអ៊ូ មុនសម័យក្សត្រចូវ នៃរាជវង្សសាំង ក្នុងកំឡុងពេលមួយរាជការផែនដីចុះទន់
ខ្សោយ ច្បាប់គ្មានប្រសិទ្ធភាព ទេវតាបានដាស់តឿនក្រើនរំលឹកដោយនិមិត្តឲ្យដើមមននិងសន្ទូងស្រូវដុះនៅចំ
កណ្តាលក្រឡាបន្ទំ ទំហំ ២រទេះ លុះគម្រប់រយៈពេល ៧ថ្ងៃ ហោរាបានទស្សន៍ទាយថា ដើមមននិងសន្ទូងស្រូវជា
រុក្ខជាតិដែលដុះតាមវាលស្រែនិងព្រៃភ្នំ មិនគួរដុះកណ្តាលបន្ទំដូច្នោះទេ...នេះ ជាអព្ភូតហេតុទុកឲ្យដឹងជាមុនថា
ប្រទេសជាតិនឹងត្រូវរលំរលាយ ព្រះរាជវាំងនឹងក្លាយជាគំនរបាក់បែកខ្ទេចខ្ទី... "

      "ក្សត្រថៃអ៊ូទ្រង់ភិតភ័យនិងតក់ស្លុតជាខ្លាំងព្រះអង្គក៏ទ្រង់ព្យាយាមបំពេញធម៌អាថ៌ ប្រព្រឹត្តតែអំពើល្អ ប្រតិបត្តិ
តាមច្បាប់និងដំបូន្មានរបស់បុព្វក្សត្រ យកព្រះទ័យទុកដាក់ចំពោះប្រជារាស្រ្តដែលជួបប្រទះនឹងទុក្ខលំបាក... លុះ
ដល់បីឆ្នាំក្រោយមក ផែនដីក៏ស្ងប់សុខសន្តិភាព នគរគ្រប់ទិសទីនាំគ្នាបញ្ជូនទូតមកចងសម្ពន្ធមិត្ត...ចំណែកនគរ
ដែលនៅឆ្ងាយត្រូវបញ្ជូនអ្នកបកប្រែដល់ទៅពីរត្រឡប់មានដល់ទៅ ១៦នគរ... រឿងនេះផ្ទុយគ្នាជាមួយនឹងអ្វីដែល
ហៅថា ‍​«ទេវតាកំណត់» របស់ព្រះអង្គយ៉ាងពិតប្រាកដ...មានន័យថា អព្ភូតហេតុអាក្រក់នៃការរលំរលាយជាតិប្រែ
ក្លាយជាចំណុចចាប់ផ្តើមនៃភាពចម្រើនរុងរឿងទៅវិញ"

      "គ្រោះភ័យនិងបាតុភូតធម្មជាតិ មិនមែនជាដើមហេតុក្នុងការសម្រេចយ៉ាងដាច់ណាច់អំពីរឿងដែលកើតឡើង
នោះទេ... អ្វីដែលកើតឡើងគឺគ្រាន់តែដើម្បីដាស់តឿនតួអង្គព្រះមហាក្សត្រប៉ុណ្ណោះ... ឯរឿងសុបិនអាក្រក់ក៏មិន
មានអ្វីគួរឲ្យភ័យរន្ធត់នោះដែរ...គឺគ្រាន់តែដាស់តឿនពួកនាម៉ឺនមន្រ្តីដែលមានអំណាចលើប្រជារាស្រ្តទូទៅឲ្យងាក
ត្រឡប់មកធ្វើអំពើល្អនោះឯង...ព្រឹត្តិការណ៍ចម្លែកទាំងនេះសុទ្ធតែមិនមានសិទ្ធិអំណាចឲ្យហួសពីមាគ៌ាដឹកនាំគ្រប់
គ្រង និងការប្រព្រឹត្តអំពើល្អរបស់ពួកមនុស្សយើងនេះទេ...បើទ្រង់បានជ្រាបជាក់ពីហេតុផលនេះហើយព្រះអង្គក៏
នឹងអាចឈ្វេងពីខ្លឹមសាររបស់មាគ៌ានៃការដឹកនាំគ្រប់គ្រង ហើយព្រះអង្គក៏នឹងក្លាយជាក្សត្រដែលប្រកបដោយ
ទសពិធរាជធម៌ មិនអន់ជាងក្សត្រសម័យមុនអ្វីឡើយ!... "

      ក្សត្រអាយកុងទ្រង់មានបីតិសោមន្សរីករាយជាខ្លាំង​ "សូមអរគុណដល់ពាក្យណែនាំរបស់លោកម្ចាស់អម្បាញ់
មិញនេះ...បើសិនជាយើងមិនបានថ្លែងវាចាដ៏ឆោតល្ងង់ចេញទៅទេ ប្រហែលជាគ្មានឱកាសបានស្តាប់ហេតុផល
ដ៏ជ្រាលជ្រៅ ដូច្នេះឡើយ... "


អត្ថបទល្អៗផ្សេងៗទៀតដែលមាននៅក្នុងសៀវភៅនេះ ៖

៧ បង្រៀន និង​ ៣​ បំពេញ
- ការសម្របខ្លួនក្នុងសង្គម
- អ្នកមានមេត្តា ចេះស្រឡាញ់ខ្លួន
- គេចឲ្យឆ្ងាយ បើផែនដីគ្មានគុណធម៌ទ្រទ្រង់
- ដាក់ខ្លួនឲ្យសមល្មម
- ប្រការកង្វល់របស់វិញ្ញូជន
- តើត្រូវការពារខ្លួនឯងដូចម្តេច?
- គ្មានអ្វីធ្វើមិនកើតនោះទេ
- សំណួរមួយ តែចម្លើយបី
- ថ្នាំពូកែ ល្វីងមាត់

Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017