យកសៀវភៅធ្វើមិត្ត ដូចមានបណ្ឌិតជាទីប្រឹក្សា

Message
  • ARI Image Slider: "System - ARI Sexy Lightbox" plugin isn't installed.

បណ្ណាល័យសិក្សា

តើហេតុអ្វីទើបយើងចាំបាច់ត្រូវ​ចាត់វិធានការលើ​ភាព​តានតឹង?

ចេញថ្ងៃទីៈ [27-12-2012] | បើកមើលៈ 3878 | Print |



        ​​  ខណៈពេលនេះម៉ោង ៧:30នាទី​ល្ងាច​ថ្ងៃ​សុក្រ​ទៅ​ហើយ តែ​អ្នក​នៅ​តែ​អង្គុយ​នៅ​នឹង​តុ​ធ្វើ​ការ​នៅ​ឡើយ
បន្ទាប់​ពីបានពុះពារឆ្លងកាត់ពេលវេលាតានតឹងដ៏យូរអស់រយៈពេលពេញមួយសប្តាហ៍។​កាលថ្ងៃចន្ទកន្លងមកនេះ

មានបុគ្គលិកដ៏ឆ្នើមម្នាក់របស់អ្នកបានហុចលិខិតលាឈប់មកឲ្យ ទន្ទឹមនឹងនោះដំណឹងកាត់បន្ថយបុគ្គលិកក៏ចាប់
ផ្តើមលេចឮសុះសាយពេញទាំងក្រុមហ៊ុន។​ ហើយកាលពី​២ម៉ោងមុននេះ ចៅហ្វាយរបស់អ្នកទើបតែប្រគល់ការ
ងារថ្មីមួយគំនរទៀតមកឲ្យ។ ពេលនេះ អ្នកកំពុងទទួលដឹងយ៉ាងច្បាស់ថា សារធាតុអាឌ្រីណាលីនកំពុងរត់វិល
វល់ពេញសារពាង្គកាយរបស់អ្នកហើយ។ ប៉ុន្តែអ្នកនឹកគិតអំពីវាជាក់ច្បាស់ទៅទើបដឹងថា ភាពតានតឹងមិនមែន
មានតែនៅក្នុងពេលត្រឹមមួយសប្តាហ៍កន្លងមកនេះនោះទេ តាមពិត ការធ្វើការរបស់អ្នក បានស្ថិតក្នុងភាពធ្ងន់
ធ្ងរបែបនេះជាច្រើនខែមកហើយ ហើយវាកំពុងតែចាប់ផ្តើមធ្វើឲ្យអ្នកកាន់តែវិលក្បុងឡើងៗផងដែរ។
           អ្នកតែងប្រាប់ខ្លួនឯងថា "ណ្ហើយ! ជីវិតមនុស្សយើងតែងមានរឿងតានតឹងកើតឡើងជានិច្ច បំភ្លេចវា
ចោលទៅ បន្តិចទៀតវានឹងរលាយបាត់ទៅដោយខ្លួនឯងហើយ"។ អ្នកអាចគិតត្រូវដែលថា​ ភាពតានតឹងនៅ
ក្នុងជីវិតតែងកើតឡើងជានិច្ច ប៉ុន្តែយើងសូមដាស់តឿនបន្តិចចំពោះរឿងដែលអ្នកព្យាយាមបំភ្លេចវា... បើអ្នក
បណ្តោយឲ្យភាពតានតឹងរីករាលដាលហួសដែនកំណត់ ហើយស្ថិតក្នុងរយៈពេលយូរពេកនោះ រូបអ្នក ព្រម
ទាំងក្រុមការងារ និងក្រុមហ៊ុននឹងទទួលផលប៉ះពាល់ដែលនឹកស្មានមិនដល់មិនខាន។ ភាពតានតឹងធ្ងន់ធ្ងរ
សិ្ថតក្នុងរយៈពេលយូរ វានឹងបំផ្លាញសុខភាព និងការប្រតិបត្តិការងាររបស់អ្នក វារារាំងមិនឲ្យអ្នកអាចគ្រប់គ្រង
ក្រុមការងារប្រកបដោយប្រសិទ្ធិភាព ហើយជាលទ្ធផលនោះគឺ ក្រុមការងារមិនអាចប្រតិបត្តិភារកិច្ចបានល្អ
ប្រសើរឡើយ។
           ប៉ុន្តែក៏មិនមែនមានន័យថា ភាពតានតឹងគ្រប់ប្រភេទ ចេះតែអាក្រក់ទៅៗនោះទេ។ ភាពតានតឹង
កម្រិតមធ្យមនឹងជួយផ្តល់នូវថាមពលឲ្យដល់អ្នក និងជួយជំរុញឲ្យអ្នកអាចដោះស្រាយបញ្ហាផ្សេងៗនៅកន្លែង
ធ្វើការ រហូតដល់សម្រេចបាននូវគោលដៅយ៉ាងប្រសើរ។​ បើសិនអ្នកសួរថាតើអ្វីជាគ្រឹះនៃការចាត់វិធានការ
លើភាពតានតឹង? ចម្លើយគឺ​ អ្នកត្រូវបែងចែកឲ្យដាច់​រវាង ភាពតានតឹងវិជ្ជមាន និងភាពតានតឹងអវិជ្ជមាន បន្ទាប់
មកវាយតម្លៃពីកម្រិតភាពតានតឹងរបស់ខ្លួនឯង។ បើភាពតានតឹងកំពុងតែវិវឌ្ឍទៅរកកម្រិតអន្តរាយ អ្នកត្រូវ
ចាត់ការវាដោយវិធីសាស្រ្តងាយៗដែលបានលើកឡើងក្នុងសៀវភៅមួយក្បាលនេះ នោះអ្នកនឹងដឹងថាជំហាន
ដំបូងសំខាន់គឺ ការកាត់បន្ថយអារម្មណ៍ទន់ជ្រាយ និងអារម្មណ៍គិតថាអ្នកគ្មានអំណាចធ្វើឲ្យវាថយចុះ។ ២ចំណុច
នេះហើយគឺជាកត្តានៃភាពតានតឹង។
           ជាការពិតណាស់ អ្នកមិនអាចកម្ចាត់ភាពតានតឹងឲ្យអស់ពីក្នុងជីវិតរបស់អ្នកបានទាំងស្រុង ប៉ុន្តែអ្នក
អាច ប្រើភាពតានតឹងនោះឲ្យកើតជាប្រយោជន៍ ជំនួសឲ្យវាផ្តល់ជាទុក្ខដល់រូបអ្នកវិញ។

ចូរបំពាក់ស្លាបឲ្យភាពតានតឹងរបស់អ្នក
ហើយឲ្យវារសាត់អណ្តែតទៅឆ្ងាយចុះ!


អត្ថបទល្អៗផ្សេងៗទៀតនៅក្នុងសៀវភៅនេះ ៖
- ភាពតានតឹងលើសកំណត់ និងភាពតានតឹងកម្រិតគ្រោះថ្នាក់
- ការគិតបារម្ភ និងភាពតានតឹងក្នុងកម្រិតដែលមានប្រយោជន៍
- វាយតម្លៃភាពតានតឹងរបស់អ្នក
- ចាត់វិធានការលើភាពតានតឹង
- វាយតម្លៃ រៀបផែនការ និងដោះស្រាយភាពតានតឹង
- បង្កើនសម្ពន្ធភាពជាមួយអ្នកដទៃ
- ការត្រិះរិះមកលើខ្លួនឯង
- សុខភាព និងការបន្ធូរស្រាលភាពតានតឹង
- ហ្វឹកហាត់ឲ្យមានទម្លាប់ក្នុងការបំបាត់ភាពតានតឹង
- តារាងជំនួយក្នុងការចាត់វិធានការលើភាពតានតឹង
- ការធ្វើតេស្តសាកល្បងការយល់ដឹងពីវិធីចាត់វិធានការភាពតានតឹង
- សំណួរដែលតែងជួបប្រទះជាញឹកញាប់

  Book not found !!!!!!!!!!

 


អាសយដ្ឋាន ៖ ផ្ទះលេខ 26 ផ្លូវលេខ 598 សង្កាត់ បឹងកក់១ ខ័ណ្ឌ ទួលគោក ភ្នំពេញ
ទូរសព្ទៈ 017 27 12 12, 016 98 88 37, 016 39 59 69
អ៉ីមែល: mindbooks_kh@yahoo.com, ហ្វេសប៊ុក្សៈ http://www.facebook.com/mindbooks

រក្សាសិទ្ធិគ្រប់យ៉ាង © 2012 ដោយ ក្រុមបោះពុម្ភផ្សាយ ម៉ាញប៊ុក្ស

រចនាដោយ CamFirst Technologies Co., LTD
Copyright © 2017